បង្កើនគោលនយោបាយសម្រាប់តំបន់មានលក្ខណៈលំបាក - បង្កើនសមភាពរវាង បណ្ដាជនជាតិ

(VOVWORLD) - ក្នុងសម័យប្រជុំលើកទី៨នាពេលថ្មីៗនេះ រដ្ឋសភា វៀតណាមទើបតែបាន អនុម័តលើសេចក្ដីសម្រេចចិត្តផ្ដល់សច្ចាប័ណ្ណដល់ផែនការមេអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ជនរួមជាតិភាគតិច តំបន់ព្រៃភ្នំ និងតំបន់មានលក្ខណៈលំបាក ពិសេស។ អាស្រ័យដោយមានផែនការមេនេះ គោលនយោបាយអនុគ្រោះដល់ ប្រជាជនគ្រប់ជនជាតិ ភាគតិចនៅតំបន់មានលក្ខណៈលំបាកពិសេសរបស់វៀតណាមកាន់តែត្រូវបានបំពេញ តាមនោះបង្កើតសមភាពក្នុងការអភិវឌ្ឍរវាង ជនជាតិទាំងឡាយក្នុងសហគមន៍បណ្ដាជនជាតិវៀតណាម។
បង្កើនគោលនយោបាយសម្រាប់តំបន់មានលក្ខណៈលំបាក - បង្កើនសមភាពរវាង បណ្ដាជនជាតិ - ảnh 1 ការបង្កើនការងារអភិវឌ្ឍអប់រំនៅតំបន់ជនជាតិភាគតិចជាមូលដ្ឋានដ៏សំខាន់ដើម្បីឆ្ពោះទៅរកសមភាពរវាងគ្រប់ជនជាតិ (រូបថត៖ bienphong.com.vn)

  វៀតណាមមានជនជាតិភាគតិចចំនួន៥៣ដោយចំនួនប្រជាជនជាង១៤លាននាក់ កំពុងរស់នៅខេត្តក្រុងចំនួន៥១ ក្នុងនោះមានឃុំព្រំដែនចំនួន៣៨២ ភាគ ច្រើនស្ថិតនៅតំបន់ប៉ែកពាយ័ព្យ តំបន់ខ្ពង់រាបខាងលិច (Tay Nguyen) តំបន់ប៉ែក ខាងលិចភូមិភាគខាងត្បូង និងតំបន់ឆ្នេរសមុទ្រខាងលិចភូមិភាគកណ្ដាល។ ផ្ទៃដី រស់នៅរបស់ជនរួមជាតិភាគតិចស្រូបយក៣/៤ផ្ទៃដីរបស់ប្រទេសជាតិទាំងមូល ដែលសឹងតែទាំងអស់គឺតំបន់មានលក្ខណៈលំបាក ប៉ុន្តែមានអត្ថន័យដ៏សំខាន់ ខាងការពារជាតិ សន្តិសុខនិងកិច្ចការបរទេសរបស់ប្រទេសជាតិទាំងមូល។

        ផ្ដល់អាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនរួមជាតិភាគតិច

        ដោយមានស្មារតីផ្ដល់អាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជន រួមជាតិភាគតិចនោះ គឺប្រព័ន្ធគោលនយោបាយ ច្បាប់របស់វៀតណាមស្ដីពីកិច្ច ការនេះត្រូវបានបំពេញអោយកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ចាប់ពីឆ្នាំ ២០១៦មក រដ្ឋាភិបាលវៀតណាមបានចេញផ្សាយឯកសារចំនួន៤១ស្ដីពីការផ្ដល់ អាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ ក្នុងនោះមានគម្រោងនិងគោលនយោបាយដោយឡែកចំនួន១៥ស្ដីពីជនជាតិ។ ការអនុវត្តរាល់គោលនយោបាយនេះក៏សម្រេចបានលទ្ធផលសំខាន់ៗដែរ។ គិត រហូតដល់សព្វថ្ងៃនេះ ឃុំទាំង១០០%មានផ្លូវរថយន្តទៅកាន់មជ្ឈមណ្ឌលឃុំ មជ្ឈ មណ្ឌលឃុំចំនួន៩០%និងភូមិចំនួន៨០% មានអគ្គីសនី ហើយឃុំជាង៥០%មាន គីលានដ្ឋានប្រកបដោយបទដ្ឋាន។ ក្នុងដំណាក់កាលពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨ អត្រាគ្រួសារក្រីក្រនៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ព្រៃភ្នំធ្លាក់ចុះ៣,៥%ជា រៀងរាល់ឆ្នាំ។ វាយតម្លៃចំពោះកម្មវិធីបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិជួយ ឧបត្ថម្ភការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិចរបស់រដ្ឋាភិបាលនោះ លោក Phan Van Hung អនុប្រធានគណៈកម្មាធិការជនជាតិបានអោយដឹងថា៖

        “ក្រោយរយៈពេល៥ឆ្នាំអនុវត្តកម្មវិធីមក យើងទទួលបានលទ្ធផលសំខាន់ជា ច្រើន ដោយទាក់ទាញបានគម្រោងវិនិយោគអភិវឌ្ឍ គម្រោងរបស់អង្គការក្រៅ រដ្ឋាភិបាលអន្តរជាតិនានាចូលមកតំបន់ជនជាតិភាគតិច។ បណ្ដាគម្រោងនេះ ផ្ដោតទៅលើការកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍផលិតកម្ម សុខាភិបាល អប់រំ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបង្កើតការងារធ្វើ។ ជាទូទៅ គម្រោងយ៉ាងដូច្នេះបាន នាំមកនូវការផ្លាស់ប្ដូរជាច្រើនសម្រាប់តំបន់ជនជាតិភាគតិច”។

បង្កើនគោលនយោបាយសម្រាប់តំបន់មានលក្ខណៈលំបាក - បង្កើនសមភាពរវាង បណ្ដាជនជាតិ - ảnh 2 សាលាវិទ្យាល័យតំបន់ខ្ពង់រាប Viet Bac ជាកន្លែងបណ្ដុះបណ្ដាលប្រភពកម្មាភិបាលជាជនជាតិភាគតិច (រូបថត៖ daidoanket.vn)

        បង្កើនសមភាពរវាងបណ្ដាជនជាតិ

        មិនបញ្ឈប់នៅលទ្ធផលដែលសម្រេចបាននោះទេ រដ្ឋសភាវៀត ណាមបានបន្តផ្ដល់សច្ចាប័ណ្ណដល់ផែនការមេអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនរួមជាតិភាគតិច តំបន់ព្រៃភ្នំនិងតំបន់មានលក្ខណៈលំបាកពិសេស។ ផែនការមេ នេះនឹងផ្ដោតទៅលើការដោះស្រាយសភាពការណ៍កង្វះខាតដីលំនៅដ្ឋាន ដី ផលិតកម្ម ទឹកសម្រាប់ការរស់នៅ រៀបចំចំនួនប្រជាជនរស់នៅកន្លែងចាំបាច់ អភិវឌ្ឍផលិតកម្មកសិកម្ម រុក្ខកម្ម បំផុសនិងពង្រីកសក្ដានុភាពឧត្តមភាពនៅតំបន់ ជនរួមជាតិភាគតិចនិងតំបន់ព្រៃភ្នំ បណ្ដាក់ទុនកសាងហេដ្ឋារចនាសម្ព័ន្ធបម្រើ ផលិតកម្ម ជីវភាពរស់នៅ អភិវឌ្ឍ លើកកំពស់គុណភាពប្រភពធនធានមនុស្ស ហើយអភិវឌ្ឍវប្បធម៌ ទេសចរណ៍ដោយផ្សាភ្ជាប់នឹងការអភិរក្ស ពង្រីកអត្ត សញ្ញាណវប្បធម៌របស់ជនរួមជាតិភាគតិច ជាដើម។ លោក Trieu The Hung សមាជិកសភាមណ្ឌល Lam Dong បានវាយតម្លៃថា៖

        “ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ច ផែនការនេះក៏យកចិត្តទុកដាក់ដល់បញ្ហា វប្បធម៌និងអប់រំសម្រាប់ជនរួមជាតិភាគតិចទៀតផង។ ហេតុដូច្នេះបានជា ខ្ញុំ ចាត់ទុកថា ផែនការនេះមានលក្ខណៈអាចធ្វើបានខ្ពស់ ហើយនឹងរួមចំណែក អភិវឌ្ឍតំបន់ជនរួមជាតិភាគតិចប្រកបដោយចីរភាព មិនត្រឹមតែលើវិស័យសេដ្ឋ កិច្ចប៉ុណ្ណោះទេ ថែមទាំងលើវិស័យវប្បធម៌សង្គមទៀតផង។ ខ្លឹមសារជាគន្លឹះនៃ ផែនការនេះគឺបានធ្វើស្ថាប័នភាវូបនីយកម្មនូវសិទ្ធិមនុស្ស យកចិត្តទុកដាក់ដល់ សិទ្ធិមនុស្សដូចស្មារតីនៃរដ្ឋធម្មនុញ្ញឆ្នាំ២០១៣។ ក្រៅពីនោះ ក៏បានយកចិត្តទុក ដាក់ដល់ការធានាសន្តិសុខការពារជាតិនៅតំបន់ព្រំដែន តំបន់ឆ្ងាយដាច់ ស្រយាលផងដែរ”។

        គោលដៅនៃផែនការមេអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនរួមជាតិភាគតិច តំបន់ព្រៃភ្នំនិងតំបន់មានលក្ខណៈលំបាកពិសេសនោះ គឺដល់ឆ្នាំ២០៣០នឹងកាត់ បន្ថយអត្រាគ្រួសារក្រីក្រនៅតាមតំបន់ទាំងនេះឡើងដល់ទៅ៨០%បើធៀបនឹងឆ្នាំ២០២០ ហើយឃុំជាង៨៥%អាចមានហេដ្ឋារចនាសម្ព័ន្ធដែលឆ្លើយតបនឹង សំណូមពរអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងជីវភាពរស់នៅរបស់ប្រជាជន។ ផែនការមេ នេះឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយសមភាពរវាងបណ្ដាជនជាតិវៀតណាម ក៏ដូចជាឆ្លើយតបនឹងស្មារតីនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពដល់ឆ្នាំ ២០៣០របស់អង្គការសហប្រជាជាតិនោះគឺ “មិនបំភ្លេចនរណាម្នាក់នោះឡើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ