បង្កើនទំនាក់ទំនងដៃគូរសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិន។

បង្កើនទំនាក់ទំនងដៃគូរសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិន។ - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ចើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសចិន។ (vov.vn)


        VOV-ស្ដីពីទំនាក់ទំនងវៀតណាម-ចិន ប្រធានរដ្ឋវៀតណាមលោក Truong
Tan Sang បានអះអាងថា​វៀតណាមនិងចិនជាប្រទេសជិតខាងជិតស្និទ្ធ។
ប្រជាជន​នៃ​ប្រទេសទាំងពីរមានប្រពៃណីមិត្តភាពដ៏យូរអង្វែង។ បក្ស រដ្ឋនិង
ប្រជាជន​វៀត​ណាមមុនក៏ដូចជាក្រោយយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់
ទំនងដៃគូរ​សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយចិន។ ក្នុងប៉ុន្មាន
ឆ្នាំកន្លងមក ជាមួយការខំប្រឹងប្រែងរួមរបស់ភាគីទាំងពីរទំនាក់ទំនងដៃគូ
សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិនបានពង្រឹងនិង
ពង្រីកដោយឥតឈប់ឈររួម​ចំណែកសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍និង
ឈានឡើងរបស់ប្រទេសនីមួយៗ។​ការជួបប្រាស្រ័យនយោបាយបានជំរុញ
ដោយឥតឈប់ឈរ បណ្ដាដំណើរ​ទស្សនកិច្ច ការជួបសន្ទនានិងការផ្លាស់ប្តូរ
យោបល់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ​បាន​ប្រព្រឹត្តទៅជាប្រចាំ។​ នាខែមិនា
កន្លងមក​អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម​លោក Nguyen Phu Trong និង
អគ្គលេខាបក្សកុម្មុយនីស្តចិនលោក Xi JinPing បានចរចារតាមទូរសព្ទនាំចេញ
មតិអំពីការពង្រឹងនិងពង្រីក​ទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ
ដោយឥតឈប់ឈរ។ នៅ​សម័យប្រជុំលើកទី៦គណៈកម្មាធិការអំពីកិច្ច
សហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិននាខែឧសភាកន្លងមក ភាគីទាំងពីរក៏
ទទួលបានកិច្ចព្រមព្រៀងជាក់ស្ដែង​ស្ដីពីការបង្កើនកិច្ចសហប្រតិបត្តិការរាង
ប្រទេសទាំងពីរលើវិស័យជាច្រើន។

        រីឯអំពីសក្ដានុភាពសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាម
និងចិន​ប្រធានរដ្ឋ Truong Tan Sang បានចាត់ទុកថា វៀតណាមនិងចិន​ត្រូវខំប្រឹង​ប្រែងថែមទៀតដើម្បីស្វែងរកទិសដៅនិងវិធានការជំរុញកិច្ចសហប្រតិបត្តិការ
មានផលប្រយោជន៍ដូចគ្នា ក្នុងនោះនៅចំពោះមុខត្រូវអនុវត្តរាល់កិច្ចព្រមព្រៀង
ដែល​បានចុះហត្ថលេខា ពិសេសគឺផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំកិច្ច
សហប្រតិបត្តិការ​សេដ្ឋកិច្ចពាណិជ្ជកម្មវៀតណាម-ចិនដំណាក់កាល២០១២-
២០១៦ សំដៅនាំតំលៃ​ប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ដ៏ចីរភាព
ជាងមានតុល្យភាពជាងរួម​ចំណែកជំរុញទំនាក់ទំនងដៃគូរសហប្រតិបត្តិការ
យុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិនកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

        ស្ដីពីការដោះស្រាយបញ្ហានៅសមុទ្ររវាងវៀតណាមនិងចិន ប្រធានរដ្ឋ
Truong Tan Sang បានចាត់ទុកថា វៀតណាមនិងចិនបានមានការខំប្រឹងប្រែង​និង​បទពិសោធន៍ដ៏ថ្លៃថ្លាជាច្រើនក្នុងការដោះស្រាយបញ្ហាពិបាកស្មុគស្មាញក្នុងទំនាក់
ទំនងប្រទេសទាំងពីរ​ពិសេសគឺប្រទេសទាំងពីរបានដោះស្រាយរួចរាល់បញ្ហា
​ព្រំដែន​គោកនិងកំណត់នៅឈូងសមុទ្រ Bac Bo។ ក៏តាមស្មារតីនោះ ថ្នាក់ដឹកនាំ​នៃប្រទេសទាំងពីរបានផ្លាស់ប្តូរមតិជាច្រើនលើកដោយស្មោះត្រង់និងទទួលបាន​ការយល់ដឹងរួមជាច្រើនក្នុងការដោះស្រាយបញ្ហានៅសមុទ្រខាងកើត។​ក្នុងដំណើរ​ទស្សនកិច្ចនៅចិនរបស់អគ្គលេខា Nguyen Phu Trong នាខែតុលាឆ្នាំ២០១១ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីគោលការណ៍សារវន្ត​បញ្ជាណែនាំដោះស្រាយបញ្ហានៅសមុទ្រវៀតណាម-ចិន ក្នុងនោះភាគីទាំងពីរ
បាន​ឯកភាពត្រូវគោរពដ៏ម៉ត់ចត់ការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ
ប្រទេស​ទាំងពីរ ខំប្រឹងប្រែងដោះស្រាយបញ្ហាសមុទ្រខាងកើតដោយសន្តិវិធី
លើមូលដ្ឋាន​ច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិអំពី
ច្បាប់សមុទ្រឆ្នាំ​១៩៨២ សេចក្តីថ្លែងការស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅ
សមុទ្រខាងកើត (DOC)។ ​ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា​ក្នុងរយៈ
ពេលខាងមុខ ថ្នាក់​ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរត្រូវរក្សាការផ្លាស់ប្តូរនិង
សន្ទនាជាប្រចាំពីកំរិត​យុទ្ធសាស្ត្រនិងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ បញ្ជាណែនាំនិងជំរុញ​ដោះស្រាយបញ្ហាសមុទ្រខាងកើតដោយសន្តិវិធី។

        នាចុងបញ្ចប់ ស្ដីពីការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ ប្រធានរដ្ឋ Truong
Tan Sang បានលើកច្បាស់ថា​ វៀតណាមនិងចិនត្រូវបន្តជំរុញកំណែទម្រង់
ផ្លាស់ប្តូរថ្មី និងឆ្លងផុតពីការលំបាកសាកល្បងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​
ក៏ដូចជា​គំលាត​អ្នកមានអ្នកក្រ ការប្រែប្រួលអាកាសធាតុ​បរិស្ថានកំណើន
ចីរភាព។ ទន្ទឹមនឹងការ​ខំប្រឹងប្រែងរបស់ប្រទេសនីមួយៗ​ការដែលវៀតណាម
និងចិនកសាងបានទំនាក់​ទំនងសហប្រតិបត្តិការមិត្តភាពកាន់តែល្អប្រសើរ
មានអត្ថន័យសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ​បង្កើតរាល់ឱកាសសំរាប់ប្រទេសទាំង
ពីររួមអភិវឌ្ឍន៍ ប្រែក្លាយបំណង​ប្រាថ្នា​គោលដៅសន្តិភាពសម្បូររុងរឿងរបស់
ប្រទេសនីមួយៗក្លាយទៅជាការពិត​ជាក់ស្ដែង៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ