បង្កើនសកម្មភាពកិច្ចការបរទេសបំរើគោលដៅធ្វើសមាហរណកម្ម

          (VOV)_ឆ្នាំ ២០១៦ បន្តអនុវត្តគោលការណ៍ធ្វើសមាហរណកម្មលើគ្រប់
​ជ្រុយជ្រោយ ផ្នែកកិច្ចការបរទេសវៀតណាមពង្រីករាល់សមិទ្ធិផលដែលទទួល
​បាន ដោយរួមដំណើរជាមួយប្រទេសជាតិ លើកកំពស់ថានះរបស់ប្រទេសជាតិ
លើឆាកអន្តរជាតិ ជំរុញ និងរក្សាសន្តិភាព ស្ថិរភាព ដើម្បីបំរើគោលដៅអភិវឌ្ឍន៍
សេដ្ឋកិច្ចប្រទេសជាតិ។ ឆ្នាំ២០១៦ជាឆ្នាំសន្យាថានឹងបង្កើតឡើងរបត់ថ្មីសំរាប់
ផ្នែកកិច្ចការបរ​ទេសវៀតណាម។ 

បង្កើនសកម្មភាពកិច្ចការបរទេសបំរើគោលដៅធ្វើសមាហរណកម្ម - ảnh 1
បង្កើនសកម្មភាពកិច្ចការបរទេសបំរើគោលដៅធ្វើសមាហរណកម្ម

ស្ថានភាពពិភពលោក និងក្នុងតំបន់កំពុងផ្លាស់ប្តូរថ្មីជានិច្ច ហើយនាំមកនូវ​ឱ
កាស និងឧបសគ្គជាច្រើន សំរាប់វៀតណាម។ភារកិច្ចសំខាន់បំផុតចំនួន៣របស់
ផ្នែកកិច្ចការបរទេសក្នុងដំណាក់កាលនាបច្ចុប្បន្ន គឺរក្សាបរិយាកាសសន្តិភាព ​ស្ថិរ
ភាព ការពារឯករាជ្យ អធិបតេយ្យភាព និងបូរភាពដែនដីរបស់មាតុប្រទេស ​ការពារ
របប។ ដើម្បីអនុវត្តភារកិច្ចធំធេងនោះ ឆ្នាំ ២០១៦ ការងារកិច្ចការបរទេស បានខំ
ប្រឹងប្រែងផ្លាស់ប្តូរថ្មី សមស្របជាមួយពិភពលោកមួយកំពុងប្រែប្រួលជានិច្ច។

          ២០១៥ ឆ្នាំជោគជ័យនៃផ្នែកកិច្ចការបរទេសវៀតណាម

        ឆ្នាំ ២០១៥ បណ្ដាសកម្មភាពកិច្ចការបរទេសប្រព្រឹត្តទៅយ៉ាងផុលផុស និងប្រ
សិទ្ធិភាព នៅលើគ្រប់កាណាល់ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេ​ភាគី
 រវាងវៀតណាមជាមួយប្រទេសនានា ជំរុញការធ្វើសមាហរណកម្មអន្តរជាតិប្រកប
ដោយស៊ីជំរៅ និងទូលំទូលាយ លើច្រើនវិស័យ រួមចំណែកលើកកំពស់​តួនាទីរបស់
វៀតណាមនៅក្នុងតំបន់និងឆាកអន្តរជាតិ។ ឆ្នាំ ២០១៥ ការបរទេស​របស់បក្សបាន
មានសញ្ញាវិជ្ជមានជាច្រើន ដូចជា ដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់អគ្គលេ
ខាបក្ស លោក Nguyen Phu Trong នៅអាមេរិក ចិន​ និង​ជប៉ុន។ រួមជាមួយនោះ វៀត
ណាមក៏ទទួលថ្នាក់ដឹកនាំរបស់ប្រទេសធំៗជាច្រើនទៀតផង។ ឆ្នាំ ២០១៥ ក៏ជាឆ្នាំ
ជោគជ័យនៃវិស័យសេដ្ឋកិច្ចកិច្ចការបរទេសវៀតណាម ដោយសារវៀតណាមបាន
ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីចំនួន១៥។ រួមជាមួយគ្នានោះ កិច្ច
ការបរទេសវប្បធម៌២០១៥ ក៏រួមចំណែក​ផ្សព្វផ្សាយរូបភាពនិងប្រពៃណីវប្បធម៌វៀត
ណាម លើកកំពស់ការយល់ដឹង ក្តី​ស្រឡាញរបស់មិត្តភក្តិអន្តរជាតិ។

          ក្តាប់ជាប់ឱកាស ដោះស្រាយរាល់ការលំបាកសាកល្បង

        ឆ្នាំ ២០១៦ ជាឆ្នាំដើមដំបូងសហគមន៍សេដ្ឋកិច្ចអាស៊ាន ត្រូវបានបង្កើត និង
បានដាក់អោយដំណើការ ហើយក៏ជាឆ្នាំ បណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ទ្វេ
ភាគី ដែលបានវៀតណាមចុះហត្ថលេខា មានសុពលភាព។ ស្ដីអំពីភាកិច្ចរបស់ផ្នែក
កិច្ចការបរទេសនាពេលខាងមុខនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖​

          “ យើងបន្តអនុវត្តគោលការណ៍ បង្កើន ជំរុញទំនាក់ទំនងនយោបាយ ​ដើម្បី
បង្កើតគ្រឹះដ្ឋាន ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម លើកទឹកចិត្តការ​វិនិយោគ
ពីបរទេសចូលមកវៀតណាម។ ចលនាបណ្ដាប្រភពទុន ODA មក​ដល់​វៀតណាម 
ក៏ដូចជាជំរុញបើកទូលាយទីផ្សារនាំចេញទៅប្រទេសនានា សំរាប់អង្គភាពអាជីវកម្ម
វៀតណាម។ ”

          អាចឃើញច្បាស់ថា៖ យើងកំពុងរស់នៅក្នុងពិភពលោកមួយសន្តិភាពក្តី​ ប៉ុន្តែ
មិនស្ថិរភាពទេ។ សន្តិភាព និងកិច្ចសហប្រតិបត្តិការ នៅជានិន្នាការស្នូល ​ប៉ុន្តែបណ្ដា
កក្តាអស្ថិរភាព និងគ្រោះអាសន្តអំពីជំលោះ កាន់តែច្រើនថែមទៀតពីមួយថ្ងៃទៅមួយ
ថ្ងៃ។ ពិសេស ស្ថានភាពនៅសមុទ្រខាងកើត ប្រែប្រួលដ៏ស្មុគ្រ​ស្មាញ បណ្ដាការគំរាម
គំហែងអំពីសន្តិសុខ អធិបតេយ្យភាពកោះសមុទ្រ របស់​ប្រទេសជាតិបានលេចចេញ
ជាច្រើន។ ក្នុងសភាពការណ៍នោះ កិច្ចការបរទេស​បន្តជាកងកម្លាំងឈានទៅមុខ
លើសមរភូមិតស៊ូការពារអធិបតេយ្យភាពហើយក្នុងនោះ កិច្ចការបរទេសប្រជាជន
ត្រូវពង្រីកសក្ដានុភាពរបស់ខ្លួន។ ប្រធានសម្ព័ន្ធ​សមាគមមិត្តភាពវៀតណាម លោក
 Vu Xuan Hong បានអោយដឹងថា៖​

          “ ក្នុងសភាពការណ៍ថ្មីនៅចំពោះមុខ ភារកិច្ចការពារប្រទេសជាតិ និងតស៊ូ ការ
ពារអធិប​តេយ្យភាពកោះសមុទ្រ យើងបាន​​ចលនាសហគមន៍អន្តរជាតិ ​​ដោយការ
ចែករំលែកព័ត៍មានជាមួយមិត្តភក្តិអន្តរជាតិ។ ចំពោះព្រឹត្តិការណ៍និមួយៗនៅសមុទ្រ
ខាងកើត យើងទទួលបានការគាំទ្រសកម្ម និង​សម្លេង​គាំទ្រជាច្រើន របស់បណ្ដាអង្គ
ការ បុគ្គលនានា។ ផលប្រយោជន៍ជាតិ ​ផលប្រយោជន៍​ប្រជាជាតិត្រូវដាក់ជួរមុខជា
និច្ច។ ឯករាជ្យ សេរីភាព អធិបតេយ្យភាពដែនដី ជា​ផលប្រយោជន៍មានចរិតលក្ខណះ
ស្លាប់រស់ និងជាគន្លឹះរបស់ប្រទេសជាតិ។​”

          សកម្ម ឆ្នៃប្រឌិតនិងលើកកំពស់ថានះរបស់ប្រទេសជាតិ

        ២០ឆ្នាំ បន្ទាប់ពីពេលវៀតណាមចូលរួមអាស៊ាន រួមជាមួយប្រទេសជា​សមាជិកចំនួន៩ វៀតណាមបានចុះហត្ថលេខាលើសំណុំឯកសារប្រវត្តិសាស្ត្រ ​ស្ដីអំពីសេចក្ដី
ថ្លែងការណ៍បង្កើតសហគមន៍អាស៊ាន ថ្ងៃទី៣១ធ្នូឆ្នាំ២០១៥។ នេះគឺជាការជោគជ័យ
ធំរបស់ប្រជាជននៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។ ប្តេជ្ញាចិត្ត​ប្រកៀកស្មារជាមួយគ្នា
 ដើម្បីអនាគតមួយប្រកបដោយភាពភ្លឺស្វាង។ ចំពោះ​វៀតណាម ជានិច្ចកាលមានតួ
នាទីសំខាន់បំផុត ក្នុងគោលនយោបាយកិច្ចការ​បរទេ​ស។ វៀតណាមជានិច្ចកាល
សម្ដែងនូវសុឆ័ន្ទះ និងមានគោលបំណងរួម​វិ​ភាគទានច្រើនថែមទៀតចំពោះអាស៊ាន
ដើម្បីតំបន់អាស៊ីអាគ្នេយ៍មួយប្រកប​ដោយសន្តិភាព និងសម្បូររុងរឿង។

          ឆ្នាំ ២០១៦ វិស័យការទូតវៀតណាមបន្តអនុវត្តគោលមាគា៍កិច្ចការបរទេស ​ដែល
បានមហាសន្និបាតបក្សកម្មុយនីស្តវៀតណាម នីតិកាលទី១២ដាក់ចេញ ​បន្តធ្វើ​សមា
ហរណកម្មអន្តរជាតិលើគ្រប់ជ្រុងជ្រោយ។ កិច្ចការបរទេសមិនគ្រាន់តែរួមចំណែកបង្កើតបរិយាកាសស្រិភាព ស្ថិរភាពដើម្បីកសាងនិងអភិវឌ្ឍន៍​ប្រទេសជាតិប៉ុណ្ណោះទេ​ ថែម
ទាំងលើកកំពស់ថានះរបស់វៀតណាម លើឆាកអន្តរជាតិទៀតផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ