បញ្ហាជនអន្តោប្រវេសន៍បន្តធ្វើឲ្យទ្វីបអឺរ៉ុបបែកបាក់

(VOVWORLD) - សំដៅត្រៀមរៀបចំឲ្យសន្និសីទកំពូលសហភាពអឺរ៉ុប (EU) ដែលនឹង ប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២៨ និងទី ១៩ មិថុនា ខាងមុខ ប្រទេសអឺរ៉ុបនានាកំពុងខិតខំប្រឹងប្រែងការស្រុះចិត្តគំនិតក្នុងបញ្ហាក្តៅគគុកមួយ នោះគឺបញ្ហាអន្តោប្រវេសន៍។ ប៉ុន្តែ បញ្ហានេះកំពុងក្តៅឡើងៗហើយបន្តបណ្តាល ឲ្យឡើងការបែកបាក់ក្នុង EU ពិសេសគឺក្រោយពីរឿងហេតុ អ៊ីតាលីនិង Malta បដិសេធន៍នាវាជួយសង្គ្រោះដែលដឹកជញ្ជូនជនអន្តោប្រវេសន៍ចំនួន ៦០០ នាក់ ចូលចត់។
បញ្ហាជនអន្តោប្រវេសន៍បន្តធ្វើឲ្យទ្វីបអឺរ៉ុបបែកបាក់ - ảnh 1 ជនអន្តោប្រវេសន៍នៅខ្សែព្រំដែនជាមួយ Serbia (VNA)

បញ្ហាអន្តោប្រវេសន៍បែកបាក់ផ្ទៃក្នុង EU ជាបណ្តើរៗពីយូរយាណាស់មក ហើយ។ នេះក៏ជាមូលហេតុមួយក្នុងចំណោមបណ្ដាមូលហេតុដែលធ្វើឲ្យអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុបដោយមានផលវិបាកខាងនយោបាយនិងសេដ្ឋកិច្ចដ៏ ធ្ងន់ធ្ងរ។

        គិតតាំងពីពេលវិបត្តិផ្ទុះឡើង អឺរ៉ុបនៅច្រេលច្រាលមិនអាចឯកភាពឲ្យបាន ក្នុងការដោះស្រាយការសាកល្បងនេះទេ។ ហើយពេលដែល EU មិនទាន់នាំ ចេញដំណោះស្រាយល្អបំផុតមួយសំរាប់បញ្ហានេះនៅឡើយ នោះគឺជារៀងរាល់ ថ្ងៃ នៅមានមនុស្សរាប់រយនាក់មកពីលីប៊ីនិងស៊ីរីដែលដោយមិនអើពើដល់គ្រោះថ្នាក់នៅពេលធ្វើដំណើរឆ្លងកាត់សមុទ្រមេឌីតេរ៉ាណេហូរទៅ EU។

        ពិបាកស្វែងរកដំណោះស្រាយសំរាប់បញ្ហាអន្តោប្រវេសន៍

        នាថ្ងៃទី ១៩ មិថុនា ប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានជួបចរចានៅរដ្ឋធានីបែក ឡាំងដើម្បីជំរុញការខំប្រឹងប្រែងរួមមួយក្នុង EU សំដៅដោះស្រាយបញ្ហាជនអន្តោ ប្រវេសន៍ ដាក់ចេញគោលនយោបាយមួយដែលប្រទេសជាសមាជិកទាំង ឡាយអាចស្រុះចិត្តគំនិតឲ្យបាន។

        ប៉ុន្តែ ភាពតានតឹងបានផ្ទុះឡើងក្នុងទូទាំងអឺរ៉ុបក្រោយពីអ៊ីតាលីនិង Malta បានបដិសេធន៍បើកទ្វារកំពង់ផែរសមុទ្រសំរាប់នាវា Aquarius របស់បារាំងចូលចត់ដែលដឹកជញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ត្រូវបានជួយសង្គ្រោះ ព្រមទាំង ព្រមានថា៖ ពួកគេនឹងបន្តបិទទ្វារកំពង់ផែរនេះចំពោះនាវាបរទេសទាំងឡាយដែលជួយសង្គ្រោះជនអន្តោប្រវេសន៍លើសមុទ្រ។ កាយវិការនេះបានធ្វើឲ្យលទ្ធភាពទទួលឲ្យបានមិនថាកិច្ចព្រមព្រៀងស្តីពីបញ្ហាជនអន្តោប្រវេសន៍ក្លាយទៅ ជាពិបាកជាង។

        នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppte Conte គឺជាអ្នកមានទស្សនៈ ប្រឆាំងអន្តោប្រវេសន៍។ នៅជំនួបជាមួយសមភាគីអាល្លឺម៉ង់ លោកស្រី Merkel នាថ្ងៃទី ១៨ មិថុនា កន្លងទៅ លោក Conte បានអះអាងជាថ្មីម្តងទៀតនូវសារ យ៉ាងខ្លាំងមួយអំពីការកែទម្រង់បណ្ដាការកំណត់នៃអនុសញ្ញា Dublin ដែលរុញ អំរែកធ្ងន់ខាងជនភៀសខ្លួនទៅបណ្ដាប្រទេសដែលជនអន្តោប្រវេសន៍ឆ្លងដែន

ដំបូង។ទស្សនៈនៃរដ្ឋាភិបាលថ្មីនៅអ៊ីតាលីចំពោះបញ្ហានេះបណ្តាលឲ្យឡើងការសាកល្បងជាថ្មីម្តងទៀតសំរាប់រូបសណ្ឋាន «ដំបូលអឺរ៉ុបរួម»។ សេចក្តីសម្រេចរបស់អ៊ីតាលីប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងក្លាពីប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលនាំទៅគ្រោះអាសន្នប្រះឆាទំនាក់ទំនងល្អប្រសើរ រវាងសម្ព័ន្ធមិត្តប្រពៃណីទាំងពីរនេះ។

        ប៉ារីសមានគោលបំណងបញ្ចុះបណ្ចូលបែកឡាំងឲ្យបានក្នុងការបង្កើនការ ផ្តល់ជំនួយខាងហិរញ្ញវត្ថុសំរាប់កំលាំងការពារព្រំដែន Frontex របស់ EU ជំរុញ យ៉ាងលឿនការបង្កើតមជ្ឈមណ្ឌលដោះស្រាយបញ្ហាជនអន្តោប្រវេសន៍នៅ អាហ្វ្រិក។ ប៉ុន្តែ បរិយាកាសនយោបាយសំដៅឆ្លើយតបនឹងសំណើរពោលខាងលើរបស់លោកស្រី Merkel កំពុងបង្រួញតូច។ នាបច្ចុប្បន្ន អធិការបតី Merkel និងរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោក Horst Seehofer និងជាប្រធានគណបក្ស ប្រជាធិបតយ្យសង្គមគ្រឹសសាសនា (CSU) កំពុងមានការខ្វែងគំនិតជុំវិញ គោលនយោបាយអំពីជនអន្តោប្រវេសន៍ ដែលគំរាមកំហែងបំផ្លាញចោល សម្ព័ន្ធភាពរវាងគណបក្ស CDU/CSU ជាមួយគណបក្សសង្គមប្រជាធិបតេយ្យ (SPD)។ ខណៈពេលដែល លោកស្រី Merkel មានគោលការណ៍ស្វែងរកដំណោះ ស្រាយទ្រង់ទ្រាយអឺរ៉ុបទាំងមូលសំរាប់ជនអន្តោប្រវេសន៍ស្រេចច្បាប់នៅសន្និសីទកំពូល EU ដែលគ្រោងនឹងប្រារព្ធឡើងនាថ្ងៃទី ២៨ និងទី ២៩ មិថុនាខាងមុខ នោះគឺលោក Horst Seehofer ចង់ឲ្យរឹងបន្តឹងការយាមល្បាតព្រំដែនជាមួយអាល្លឺ ម៉ង់ ហើយបដិសេធទទួលជនភៀសខ្លួនខុសច្បាប់។ នាដើមខែមិថុនានេះ លោកស្រី Merkel គាំទ្រការអំពាវនាវរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ស្តីពីការបង្កើតមូលនិធិវិនិយោគដើម្បីជួយបណ្ដាប្រទេស អឺរ៉ុបក្រីក្រជាងលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យានិងការផ្លាស់ប្តូរថ្មី។ ប៉ុន្តែ មិនទាន់ ច្បាស់លាស់ថាមូលនិធិនេះមានទឹកប្រាក់ប៉ុន្មាននោះទេព្រោះថាអាល្លឺម៉ង់មិនទាន់យល់ព្រមនឹងតូរលេខរាប់ពាន់លានអឺរ៉ូដែលបារាំងបានលើកឡើងនៅឡើយ។

        បញ្ហាជនអន្តោប្រវេសន៍នៅក្របដណ្តបស្រមៅខ្មៅលើ EU

        ជាការពិត អស់រយៈពេលជិត  ៣ ឆ្នាំកន្លងទៅ គិតតាំងពីពេលវិបត្តិជនអន្តោ ប្រវេសន៍បានផ្ទុះឡើងនៅទ្វីបអឺរ៉ុបនាឆ្នាំ ២០១៥ មក EU បានចរចាដើម្បីស្វែងរក គោលនយោបាយរួមស្តីពីបញ្ហាជ្រកកោន ប៉ុន្តែ មិននាំមកនូវលទ្ធផលវិជ្ជមាននោះ។ រាល់ការខំប្រឹងប្រែងដោះស្រាយវិបត្តិជនអន្តោប្រវេសន៍មិនទាន់ខិតមកជិតដល់ទីបញ្ចប់ឡើយ ដោយសារ ការបែងចែកចំនួនជនអន្តោប្រវេសន៍នៅខ្វែងគំនិតគ្នា។ រឿងហេតុ អ៊ីតាលីនិង Malta បដិសេធនាវាជួយសង្គ្រោះចូលចត់ដែលដឹកជញ្ជូន ជនអន្តោប្រវេសន៍ចំនួន ៦០០ នាក់ គឺជាឧទាហរណ៍មួយ។ ក្នុងកាលៈទេសៈនោះ អាចឃើញនូវផ្ទាំងគំនូរសាមគ្គីភាពរបស់ EU មិនទាន់មានសញ្ញាវិជ្ជមានណាមួយឡើយ។ ការខ្វែងគំនិតដ៏ជ្រាលជ្រៅដែលបានបំបែកបំបាកសមាជិក EU នានា គិតតាំងពីពេលគ្រាដំបូងផ្ទុះឡើងវិបត្តិនាឆ្នាំ ២០១៥ អាចត្រូវបានដោះស្រាយនៅសន្និសីទកំពូល EU ខាងមុខដែរឬទេឬនៅពឹងផ្អែកទៅលើប្រទេសក្បាលម៉ាស៊ីនដូចជាបារាំងអាលឺម៉ង់និងអ៊ីតាលីដែលឆ្ពោះទៅកិច្ចព្រមព្រៀងរួមមួយសំរាប់ប្លុកទាំងមូលនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ