បុណ្យវិសាខបូជា ព.ស. ២៥៦២ - សក្ខីភាពដ៏រស់រវើកនៃសិទ្ធិសេរីភាពខាងជំនឿសាសនានៅវៀតណាម

(VOVWORLD) - ពុទ្ធសាសនិកទាំងអស់នៅវៀតណាមទើបនឹងប្រារព្ធបុណ្យវិសាខបូជា ព.ស. ២៥៦២ ដោយសកម្មភាពសាសនាដ៏មហោឡារឹកនិងសប្បាយរីករាយ។ ប្រជាជនទាំងមូលរួមជាមួយសមណៈពុទ្ធសាសនិកទាំងឡាយបានចូលរួមបណ្ដាសកម្មភាពសាសនាដែលបានសឲ្យឃើញនូវផ្ទាំងគំនូដ៏ពេញលេញនិងស៊ីជម្រៅអំពីសេរីភាពខាងជំនឿសាសនានៅវៀតណាម។ 
បុណ្យវិសាខបូជា ព.ស. ២៥៦២ - សក្ខីភាពដ៏រស់រវើកនៃសិទ្ធិសេរីភាពខាងជំនឿសាសនានៅវៀតណាម - ảnh 1 បុណ្យវិសាខបូជា ព.ស. ២៥៦២ - សក្ខីភាពដ៏រស់រវើកនៃសិទ្ធិសេរីភាពខាងជំនឿសាសនានៅវៀតណាម

នាថ្ងៃបុណ្យវិសាខបូជា ព.ស. ២៥៦២ វត្តទាំងឡាយនៅក្នុងទូទាំងប្រទេស វៀតណាមសុទ្ធតែព្យួរភ្លឺចង្កៀងតុបតែងផ្កានិងគ្រប់ដណ្តប់ដោយបរិយាកាសសប្បាយរីក រាយនៃសកម្មភាពសាសនាជាច្រើន។

សក្ខីភាពសំរាប់ការអភិវឌ្ឍលើគ្រប់វិស័យនៃពុទ្ធសាសនាវៀតណាម

ពុទ្ធសាសនិករាប់លាននាក់នៅក្នុងនិងក្រៅប្រទេសសប្បាយក្រៃលែង បានប្រារព្ធបុណ្យវិសាខបូជា ពិធីស្រង់ព្រះ ពិធីសូត្រធម៌ ពិធីបង្ហោះប៉េងប៉ោងបួងសួងសុំសន្តិភាពនិងសកម្មភាពសម្បុរសធម៌សង្គម។ គ្រហស Tran Ngoc Hang អាយុ ៧៣ ឆ្នាំ ដែល បានចូលរួមបុណ្យវិសាខបូជានៅវត្ត Quan Su  ទីក្រុងហាណូយ បានឲ្យដឹងថា៖                      

«ឆ្នាំនេះមានសេចក្តីសប្បាយរីករាយយ៉ាងធំធេងដោយសារមហាសន្និបាតពុទ្ធសាសនាលើកទី ៨ បានប្រារព្ធឡើងប្រកបដោយជោគជ័យ។ ទីពីរគឺ ប្រទេសជាតិកំពុងអភិវឌ្ឍន៍វិបុលភាពពីមួយថ្ងៃទៅមួយថ្ងៃ។ ពិសេសគឺថ្នាក់ដឹកនាំបក្សរដ្ឋយកចិត្តទុកដាក់ដល់សភាពការប្រទេសជាតិនិងបានឆ្លុះបញ្ចាំងភ័ព្ធសំណាងរបស់ជនជាតិដែរ។»

 ចំពោះសមណៈពុទ្ធសាសនិក  ជោគជ័យនៃមហាសន្និបាតតំណាង ពុទ្ធសាសនាទូទាំងប្រទេសលើកទី ៨ បានសឲ្យឃើញនូវរូបភាពល្អប្រសើរខាង ការរុងរឿងថ្កុថ្កើននៃពុទ្ធសាសនារបស់ប្រទេសវៀតណាម។ នេះជាលើកដំ បូង អង្គការនៃសមាគមពុទ្ធសាសនាវៀតណាមមានវត្តមានក្នុងខេត្តទាំង ៦៣ របស់វៀតណាម បើកទូលាយសកម្មភាពពុទ្ធសាសនានៅតំបន់ព្រំដែនកោះ សមុទ្រឆ្ងាយដាច់ស្រយាលនិងនៅឯបរទេស។ ទន្ទឹមនឹងនោះ សមាគមពុទ្ធសា សនាក៏អភិវឌ្ឍន៍សាលាបណ្តុះបណ្ដាលព្រះសង្ឃមានទេពកោសល្យ បោះពុម្ភ ផ្សាយធម៌ដោយបរិមាណកាន់តែច្រើនថែមទៀតនិងកសាងរាប់រយវត្តថ្មីថ្មោងក្នុង ទូទាំងប្រទេស។ អាស្រ័យដោយហេតុនេះ បុណ្យវិសាខបូជា ព.ស. ២៥៦២ មានក្តី សប្បាយក្រៃលែងច្រើនជាងពេលណាៗទាំងអស់។

ការឆ្លុះបញ្ចាំងជាក់ស្តែងនៃសិទ្ធិសេរីភាពខាងជំនឿសាសនា

បុណ្យវិសាខបូជា ព.ស. ២៥៦២ មិនត្រឹមតែរីកសាយភាយក្នុងសហគមន៍ ពុទ្ធសនិកចំនួន ១០ លាននាក់នៅវៀតណាម ប៉ុណ្ណោះទេ ថែមទាំង ក្លាយទៅជា សកម្មភាពវប្បធម៌ក្នុងជីវភាពរស់នៅរបស់ប្រជាជាតិ។ ដូចប៉ុន្មានឆ្នាំមុនៗ បុណ្យវិសាខបូជា ព.ស. ២៥៦២ ត្រូវបានកត់សម្គាល់ដោយសកម្មភាពសាកសួរ សុខទុក្ខរវាងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់និងសមាគមពុទ្ធសាសនា។ លោក Thich Minh Khich ពុទ្ធសាសនិកមួយរូបនៅខេត្ត Quang Ninh បានឲ្យដឹងថា៖

        «ក្នុងសប្តាហ៍បុណ្យវិសាខបូជា បណ្ដាក្រសួងផ្នែកអង្គការនិងរដ្ឋអំណាចខេត្ត Quang Ninh បានបង្កលក្ខណៈងាយស្រួលសំរាប់ក្រុមពុទ្ធសាសនិកនានាទទួល ពិធីចាប់បដិសន្ធិនៃព្រះពុទ្ធ ជួបប្រាស្រ័យជាមួយទីកន្លែងបួសនិងវត្តនានាដើម្បី រួមជាមួយគ្នារំលឹកខួបទិវាចាប់បដិសន្ធិព្រះពុទ្ធ។ បុណ្យវិសាខបូជានេះក៏ជាឱកាសដើម្បីរៀនសូត្របន្ថែមពីពុទ្ធសិក្ខាបទផ្សេងៗរបស់ព្រះសម្មសម្ពុទ្ធផងដែរ។»

        សកម្មភាពជំនឿសាសនានៃសមណៈពុទ្ធសាសនាត្រូវបានធានាដែលសឲ្យ ឃើញនូវគោលនយោបាយគោរពសិទ្ធិសេរីភាពខាងជំនឿសាសនារបស់រដ្ឋវៀត ណាម។ អនុប្រធាននិងជាអគ្គលេខាធិការសមាគមពុទ្ធសាសនាវៀតណាម ព្រះឧបជ្ឈាយ៍មហា Thich Duc Thien បានឲ្យដឹងថា៖

        «អស់រយៈពេល ២ ពាន់ឆ្នាំកន្លងទៅ បុណ្យវិសាខបូជាជានិច្ចកាលប្រារព្ធ ឡើងដ៏មហោឡារឹកដូច្នេះនៅវៀតណាម។ វៀតណាមមានសេរីភាពខាងជំនឿ សាសនា។ រាល់សកម្មភាពសុទ្ធតែឆ្លុះបញ្ចាំងនូវសេរីភាពខាងជំនឿសាសនា។ យើងខ្ញុំមានសិទ្ធិសេរីភាពក្នុងការធ្វើសកម្មភាពជំនឿសាសនា។»

        ប្រសិនបើគ្មានគោលនយោបាយយកចិត្តទុកដាក់ដល់សាសនា មិនបង្ក លក្ខណៈងាយស្រួលសំរាប់សកម្មភាពជំនឿសាសនា នោះគឺពុទ្ធសាសនានៅ វៀតណាម និយាយដោយឡែក មិនអាចមានការអភិវឌ្ឍឲ្យបានខ្លាំងក្លាដូច បច្ចុប្បន្ននៅឡើយទេ។ ច្បាប់ស្តីពីជំនឿសាសនារបស់វៀតណាមទើបនឹងចូលជា ធរមានដែលបានបើកចេញរបត់សំខាន់ៗមួយចំនួនដើម្បីពុទ្ធសាសនានិយាយដោយឡែកនិងបណ្ដាសាសនាដទៃទៀតនៅវៀតណាមកាន់តែអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លា ថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។ គិតដល់ពេលនេះ វៀតណាមមានសាសនា ចំនួន ១៣ អង្គការសាសនាចំនួន ៣៦ អង្គការ អ្នកមុខអ្នកការចំនួន ៨៣ ពាន់នាក់ និងមូលដ្ឋានបណ្តុះបណ្ដាលអ្នកមុខអ្នកការសាសនាចំនួន ៤៦ រួមជាមួយវត្តអរាម ល្អស្អាតចំនួន ២៥ ពាន់ក្នុងទូទាំងប្រទេស។

        នេះជាចំណុចមួយចំនួនស្តីពីបុណ្យវិសាខបូជា ព.ស. ២៥៦២ ដើម្បីសឲ្យ ឃើញយ៉ាងច្បាស់លាស់នូវផ្ទាំងគំនូរនៃការអភិវឌ្ឍរបស់ពុទ្ធសាសនានៅ វៀតណាម ព្រមទាំង បង្ហាញថា៖ ភាពសេរីខាងជំនឿសាសនានៅវៀតណាមគឺជា ការពិតជាក់ស្តែងយ៉ាងច្បាស់លាស់ដែលត្រូវបានសហគមន៍អន្តរជាតិទទួល ស្គាល់និងមិនអាចមូលបង្កាច់បានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ