ប្រទេសជាច្រើនផ្ដល់កញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ចនៅចំពោះមុខផលប៉ះពាល់បង្កឡើងដោយជំងឺរាតត្បាត Covid-19

(VOVWORLD) -នៅចំពោះមុខគ្រោះអាសន្នវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបង្កឡើងដោយផល ប៉ះពាល់នៃជំងឺរាតត្បាតសកល Covid-19 នោះ ប្រទេសជាច្រើនបានផ្ដល់កញ្ចប់ ថវិកាសង្គ្រោះសេដ្ឋកិច្ចដោយទ្រង់ទ្រាយធំសម្បើមដែលមិនធ្លាប់មានតាំងពីមុន មក។ ប៉ុន្តែ គ្រោះអាសន្នកើតមានវិបត្តិសេដ្ឋកិច្ចទូទាំងពិភពលោកនៅតែស្ថិតនៅ កម្រិតខ្ពស់ ហេតុដូច្នេះ ទាមទារឲ្យសហគមន៍អន្តរជាតិទាំងមូលត្រូវមានសកម្ម ភាពដ៏ខ្លាំងក្លាថែមទៀត។

កញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ចដ៏ធំសម្បើម

គួរឲ្យកត់សម្គាល់បំផុតក្នុងបណ្ដាសកម្មភាពសង្គ្រោះសេដ្ឋកិច្ចជាតិនៅចំពោះមុខគ្រោះអាសន្នដួលរលំដោយសារជំងឺ Covid-19 នោះ គឺផែនការផ្ដល់ កញ្ចប់ថវិការាប់ពាន់ពាន់លានដុល្លាអាមេរិកដែលអាជ្ញាធរវ៉ាស៊ីនតោនកំពុងដំណើរ ការ។ ជាក់ស្ដែងគឺ រដ្ឋាភិបាលអាមេរិកកំពុងឆ្ពោះទៅរកការអនុម័តលើកញ្ចប់ថវិកា មានតម្លៃឡើងដល់ទៅ ២០០០ ពាន់លានដុល្លាអាមេរិក។ សេចក្ដីព្រាងច្បាប់នេះ ត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័តកាលពីថ្ងៃទី២៥មីនា ដែលជាកញ្ចប់ថវិកាជួយ ជំរុញសេដ្ឋកិច្ចក្នុងតម្លៃធំមិនធ្លាប់មានតាំងពីមុនមក។ កញ្ចប់ថវិកានេះរួមមាន ទឹកប្រាក់ជួយឧបត្ថម្ភដោយផ្ទាល់សម្រាប់គ្រួសារនីមួយៗ ទឹកប្រាក់ធានារ៉ាប់រង ការបាត់អាជីព កញ្ចប់កម្ចីនិងទឹកប្រាក់អនុគ្រោះដល់សហគ្រាស រួមជាមួយប្រភព ធនធានសម្រាប់មន្ទីរពេទ្យ រដ្ឋ និងតំបន់ដែនដីនានា។ មិនត្រឹមតែប៉ុណ្ណោះទេ ក្រសួងរតនាគារនិងធនាគារកណ្ដាលសហរដ្ឋអាមេរិក (FED) ក៏កំពុងត្រៀមផែន ការស្ដីពីកញ្ចប់ថវិកាចំនួន៤០០០ពាន់លានដុល្លាអាមេរិក ដើម្បីជួយសហគ្រាស ទប់ទល់នឹងជំងឺ Covid-19 ទៀតផង។ រដ្ឋាភិបាលអាមេរិកបានអះអាងថា អាចចាត់វិធានការជួយឧបត្ថម្ភបន្ថែមទៀត ប្រសិនបើវិបត្តិមិនធូរស្រាលក្នុងរយៈពេល ពី១០ដល់១២សប្ដាហ៍ខាងមុខ។

រួមជាមួយអាមេរិក នាពេលថ្មីៗនេះ អឺរ៉ុបបានផ្ដល់កញ្ចប់ថវិកាសង្គ្រោះសេដ្ឋ កិច្ចក្នុងតម្លៃសរុបជាង១៥០០ ពាន់លានដុល្លាអាមេរិក។ បារាំងត្រូវបានចាត់ទុកថា ជាប្រទេសចំណាយខ្លាំងបំផុតក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះសេដ្ឋកិច្ច ដោយ សន្យាមិនទុកឲ្យក្រុមហ៊ុនណាមួយត្រូវដួលរលំនោះទេ។ តាមនោះ រដ្ឋាភិបាលនឹង ផ្ដល់កម្ចីទុនក្នុងតម្លៃរាប់រយពាន់លានដុល្លាអាមេរិក ពន្យាពេលការប្រមូលពន្ធ ប្រាក់ជួលផ្ទះ និងប្រាក់អគ្គីសនី-ទឹក-ឧស្ម័នសម្រាប់សហគ្រាសខ្នាតតូច។ ក្នុងពេលជាមួយគ្នានោះ អាល្លឺម៉ង់ - ខឿនសេដ្ឋកិច្ចធំបំផុតនៃអឺរ៉ុប កាលពីថ្ងៃ ទី២៣មីនា ក៏បានសម្រេចផ្ដល់កញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ចចំនួន១៦៦ពាន់ លានដុល្លាអាមេរិក អេស្ប៉ាញ់ប្រកាសកញ្ចប់ថវិកាចំនួន២២០ពាន់លានដុល្លា អាមេរិក ចំណែកឯអង់គ្លេសបានសន្យាផ្ដល់កម្ចីដំបូងចំនួន៤០០ពាន់លានដុល្លា អាមេរិក សម្រាប់បណ្ដាក្រុមហ៊ុនដើម្បីជំនះពុះពារលើការលំបាកនាបច្ចុប្បន្ន ផងដែរ។

ប្រទេសជាច្រើនផ្ដល់កញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ចនៅចំពោះមុខផលប៉ះពាល់បង្កឡើងដោយជំងឺរាតត្បាត Covid-19 - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសេដ្ឋកិច្ចបន្ទាន់នៅទីក្រុងសេអ៊ូលកាលពីថ្ងៃទី២៤ មីនា ឆ្នាំ២០២០ (រូបថត៖ Yonhap/TTXVN)

នៅទ្វីបអាស៊ី នាថ្ងៃទី២៤មីនា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានប្រកាសផែនការបង្កើនទ្វេដងកញ្ចប់ថវិការជួយសង្គ្រោះបន្ទាន់ ឡើងដល់ទៅ ៨០ពាន់លានដុល្លាអាមេរិក។ មុននោះមួយថ្ងៃ ជប៉ុនបានប្រកាសពីកញ្ចប់ សង្គ្រោះសេដ្ឋកិច្ច “ដ៏ធំសម្បើម” ដែលនាយករដ្ឋមន្រ្តីលោក Abe Shinzo បាន សន្យាផងដែរ។

គ្រោះអាសន្នធ្លាក់ចុះនៃសេដ្ឋកិច្ចនៅតែខ្ពស់

គួរឲ្យសោកស្ដាយថា ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងសង្គ្រោះសេដ្ឋកិច្ចដ៏ ខ្លាំងក្លាដែលមិនធ្លាប់មានតាំងពីមុនមករបស់មហាអំណាចសេដ្ឋកិច្ចធំៗក៏ដោយ ប៉ុន្តែគ្រោះអាសន្ននៃការធ្លាក់ចុះសេដ្ឋកិច្ចសកលនៅតែត្រូវបានវាយតម្លៃថា នៅ ឮកម្រិតខ្ពស់ណាស់។ នាថ្ងៃទី២៣មីនា មូលនិធិរូបីយ៍វត្ថុអន្តរជាតិ (IMF) បានវាយ តម្លៃថា ការខូចខាតបង្កឡើងដោយជំងឺ Covid-19 ទៅលើសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០២០ អាចលើសពីវិបត្តិសេដ្ឋកិច្ចសកលកាលពីឆ្នាំ២០០៩ ហើយនឹងទាមទារឲ្យ មានវិធីទប់ទល់ដែលមិនធ្លាប់មានតាំងពីមុនមក។

ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទានអន្តរជាតិ Moody’s បានព្យាករណ៍ថា GDP សរុបនៃក្រុមប្រទេសមានសេដ្ឋកិច្ចនាំមុខគេ (G20) អាចធ្លាក់ចុះ ០,៥% ក្នុងនោះ សេដ្ឋកិច្ចអាមេរិកនឹងធ្លាក់ចុះប្រមាណ២% និងសេដ្ឋកិច្ចនៃតំបន់ចាយប្រាក់រួមអឺរ៉ូ (Eurozone) នឹងធ្លាក់ចុះប្រមាណ២,២%។

តាមមជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា ការដែលប្រទេសជាច្រើនផ្ដល់កញ្ចប់ ថវិកាសង្គ្រោះសេដ្ឋកិច្ចគឺជាសកម្មភាពចាំបាច់។ ក៏ប៉ុន្តែ នេះត្រឹមតែជាវិធានការ បណ្ដោះអាសន្ន ដែលអាចដោះស្រាយការលំបាកមួយចំណែកសម្រាប់ខឿន សេដ្ឋកិច្ចជាតិតែប៉ុណ្ណោះ។ ដើម្បីពង្រីកឲ្យបានល្អបំផុតនូវប្រសិទ្ធភាពនៃកញ្ចប់ ថវិកាទាំងងនោះ ត្រូវមានកិច្ចសហប្រតិបតិ្តការយ៉ាងស្អិតរមួតនិងមានប្រសិទ្ធ ភាពរវាងប្រទេសនានាទូទាំងពិភពលោក ក្នុងនោះមុនបង្អស់គឺការរួមដៃគ្នាទប់ស្កាត់ និងរុញថយក្រោយជំងឺរាតត្បាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ