ប្រទេសលីបង់លិចលង់ជ្រៅនៅក្នុងវិបត្តិក្រោយករណីផ្ទុះដ៏រន្ធត់

(VOVWORLD) - ដូចតាមការស្មានរបស់មជ្ឈដ្ឋានអ្នកវិភាគ មិនដល់មួយសប្ដាហ៍ក្រោយពី ករណីផ្ទុះដ៏កក្រើកនៅរដ្ឋធានីបេរូតមក រដ្ឋាភិបាលលលីបង់របស់លោកនាយករដ្ឋមន្ត្រី Hassan Diab នៅថ្ងៃទី១០ សីហា បានប្រកាសការលាលែង ពីតំណែង ដែលរុញឲ្យឆាកនយោបាយនៅប្រទេសមជ្ឈឹមបូព៌ានេះលិចលង់កាន់ តែជ្រៅនៅក្នុងវិបត្តិពេញទំហឹងមួយដោយលទ្ធផលពិបាកទាយទុកជាមុន។
ប្រទេសលីបង់លិចលង់ជ្រៅនៅក្នុងវិបត្តិក្រោយករណីផ្ទុះដ៏រន្ធត់ - ảnh 1នាយករដ្ឋមន្ត្រីលីបង់លោក Hassan Diab។ (រូបថត៖ Reuters)  

អញ្ជើញថ្លែងលើទូរទស្សន៍ស្ដីពីមូលហេតុនៃការលាលែងពីតំណែង លោកនាយករដ្ឋមន្រ្តី Hassan Diab បានអះអាងថា ករណីផ្ទុះនៅកំពង់ផែ បេរូតនៅថ្ងៃទី៤ សីហា ដែលបំផ្លិចបំផ្លាញរដ្ឋធានីនិងធ្វើឲ្យសាធារណៈមតិ ខឹងសម្បារនោះ គឺជាលទ្ធផលនៃគ្រោះពុករលួយដែលកំពុងកើតឡើង យ៉ាងពេញបន្ទុក ហើយលោកបានពណ៌នាថា នេះគឺជាឧក្រិដ្ឋកម្មមួយផងដែរ។ ការ សម្រេចចិត្តលាលែងពីតំណែងរបស់រដ្ឋាភិបាលលីបង់ត្រូវបានចាត់ទុកថា ជាផលវិបាកដែលមិនអាចជៀសវាងបាន នៃការវិវត្តន៍យ៉ាងស្មុគស្មាញលើ ឆាកនយោបាយនិងតាមវិថីនានារបស់លីបង់ក្នុងប៉ុន្មានថ្ងៃកន្លងមក ដែលស្ដែងចេញពី ករណីផ្ទុះគួរឲ្យរន្ធត់ដែលបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់១៥៨នាក់ត្រូវបាត់បង់ជីវិត និង៦០០០នាក់ទៀតរងរបួស បំផ្លិចបំផ្លាញពាក់កណ្ដាល ទីក្រុងបេរូត ហើយការខូចខាតសេដ្ឋកិច្ចឡើងដល់ទៅ៥ពាន់ លានដុល្លាអាមេរិក។

ផលវិបាកដែលមិនអាចជៀសវាងបាន

មួយថ្ងៃមុនសេចក្ដីប្រកាសលាលែងពីតំណែងរបស់លោកនាយករដ្ឋ មន្រ្តី Hassan Diab មានរដ្ឋមន្រ្តី៣នាក់ ឧបការីជាន់ខ្ពស់មួយនាក់របស់ នាយករដ្ឋមន្ត្រី និងសមាជិកសភាមួយចំនួនទៀត បានប្រកាសលាលែងពី តំណែងដោយសារមូលហេតុពាក់ព័ន្ធដល់ករណីផ្ទុះនេះ។

ក្នុងពេលជាមួយគ្នានោះ យុទ្ធនាការធ្វើបាតុកម្មប្រឆាំងជំទាស់ហើយសំណូមពរឲ្យរដ្ឋាភិបាលទទួល ខុសត្រូវចំពោះករណីផ្ទុះពោលខាងលើ ក៏មានការវិវត្តន៍យ៉ាងស្មុគស្មាញ ផងដែរ។ នាថ្ងៃទី៩ សីហា បាតុករជាច្រើនបានសម្រុកចូលក្នុងអគារនានា នៃក្រសួងបណ្ដាបញ្ហាជនភៀសខ្លួននិងក្រសួងពលកម្មនៅមជ្ឈមណ្ឌលរដ្ឋ ធានីបេរូត។ ជាពិសេសគឺ ភ្លើងបានឆាបឆេះនៅតាមខ្លោងទ្វារចូលទីស្នាក់ ការរដ្ឋសភា នៅពេលដែលបាតុកររាប់រយនាក់ស្វែងរកវិធីឆ្លងរបាំងសន្តិសុខ នៅតំបន់នេះ។ ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (NNAL) ឲ្យដឹងថា នា យប់ថ្ងៃដដែល បានកើតមានករណីប៉ះទង្គិចគ្នាជាច្រើនរវាងកម្លាំងបាតុករ ប្រឆាំងជំទាស់រដ្ឋាភិបាលជាមួយនឹងកម្លាំងនគរបាល។ កម្លាំងនគរបាល ត្រូវប្រើប្រាស់គ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែកដើម្បីរំសាយក្រុមបាតុករតាមដងវិថី ជាពិសេសគឺនៅតំបន់ទីស្នាក់ការស្ថាប័នរដ្ឋ។ មុននោះ នាថ្ងៃទី៨ សីហា បាតុកររាប់ពាន់នាក់បានប៉ះទង្គិចជាមួយកម្លាំងនគរបាលនៅទីក្រុងបេរូត ហើយបណ្ដាលឲ្យមនុស្សរាប់រយនាក់ត្រូវរងរបួស ក្នុងនោះមានបុគ្គលិក សន្តិសុខប្រមាណ១០០នាក់ផងដែរ។

ប្រទេសលីបង់លិចលង់ជ្រៅនៅក្នុងវិបត្តិក្រោយករណីផ្ទុះដ៏រន្ធត់ - ảnh 2 ករណីផ្ទុះបានធ្វើឲ្យលីបង់លិចលង់កាន់តែជ្រៅនៅក្នុងវិបត្តិ។ (រូបថត៖EPA)

សភាពការណ៍ពោរពេញទៅដោយបញ្ហាប្រឈម

ដោយការដែលគណៈរដ្ឋមន្រ្តីរបស់លោកនាយករដ្ឋមន្រ្តី Hassan Diab បានលាលែងពីតំណែងហើយត្រូវបានលោកប្រធានាធិបតី Michel Aoun អនុម័តនោះ ឆាកនយោបាយលីបង់កំពុងធ្លាក់ចូលក្នុងវិបត្តិមួយដែលពោរ ពេញទៅដោយបញ្ហាប្រឈម។

បញ្ហាដំបូងគឺត្រូវបង្កើតរដ្ឋាភិបាលថ្មី។ ប៉ុន្តែ ភារកិច្ចនេះត្រូវបានគេចាត់ ទុកថា នឹងជួបការលំបាកខ្លាំងណាស់ ដោយសារការបែកបាក់គ្នាយ៉ាង ខ្លាំងរវាងគណៈបក្សនយោបាយនានានៅលីបង់ដែលបានអូសបន្លាយ ក្នុងអំឡុងពេលរាប់ទសវត្សកន្លងមក។

បញ្ហាប្រឈមមួយទៀតនោះគឺ រដ្ឋាភិបាលថ្មីត្រូវដោះស្រាយឲ្យបាននូវ ការលំបាកទាំងខាងសេដ្ឋកិច្ចនិងសង្គមយ៉ាងច្រើនសន្ធឹកសន្ធាប់នាបច្ចុប្បន្ន ជាពិសេសគឺផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយសារជម្ងឺ Covid-19។ អ្នកវិភាគជា ច្រើនព្រួយបារម្ភថា នេះជាភារកិច្ចដែលមិនអាចទៅរួចបានទេ។ មូលហេតុគឺ ជាមួយនឹងខឿនសេដ្ឋកិច្ចកំពុងធ្លាក់ចុះដុនដាបដោយសារគ្រោះពុករលួយ និងផលប៉ះពាល់ពីជម្ងឺរាតត្បាតសកលនោះ លីបង់ត្រូវការប្រភពជំនួយ ហិរញ្ញវត្ថុដ៏ធំពីសហគមន៍អន្តរជាតិ។ ប៉ុន្តែ ក្នុងបរិបទដែលជម្ងឺរាតត្បាត កំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើប្រទេសសឹងតែទាំងអស់លើទូទាំងសកលលោកនាបច្ចុប្បន្ននេះ ការទទួលបានប្រភពជំនួយហិរញ្ញវត្ថុយ៉ាងដូច្នេះ ពីសហគមន៍អន្តរជាតិ គឺស្ទើរតែមិនអាចទៅរួចទេ។

ក្រៅពីនោះ សេណារីយ៉ូផ្សេងមួយទៀតដែលអាចកើតមានឡើង នោះ គឺលីបង់ត្រូវរៀបចំការបោះឆ្នោតសកលមុនកាលកំណត់។ តាមពិតទៅ ក្នុង សេចក្ដីថ្លែងការណ៍មួយមុនការសម្រេចចិត្តលាលែងពីតំណែង លោក នាយករដ្ឋមន្រ្តី Hassan Diab បានអំពាវនាវឲ្យអនុវត្តដំណើរការប្រជាធិប តេយ្យនេះតែម្ដង។ ប៉ុន្តែ តាមមជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា ប្រសិនបើ អនុវត្តការបោះឆ្នោត សកលមុនកាលកំណត់ សភាពការណ៍នៃឆាក នយោបាយលីបង់នឹងមានការវិវត្តន៍យ៉ាងស្មុគស្មាញច្រើនជាងទៀត។ ដោយសារតែ ដំណើរការនេះតម្រូវឲ្យមានប្រភពធនធានជាច្រើនព្រមទាំង ងាយនាំទៅការជជែកវែកញែក រហូតដល់ការប្រឈមមុខដាក់គ្នាយ៉ាង ធ្ងន់ធ្ងររវាងភាគីនានាដូចនឹងស្ថានភាពជាក់ស្ដែងដែលបានកើតមានក្នុង ដំណើរការបោះឆ្នោតជាច្រើនកាលពីមុននេះ។ នោះគឺមិនទាន់និយាយ ដល់ការជ្រៀតជ្រែកពីខាងក្រៅរបស់បណ្ដាអានុភាពក្នុងតំបន់និងអន្តរជាតិដែលមានឥទ្ធិពលធំធេងនិងផលប្រយោជន៍ពាក់ព័ន្ធនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ