ប្រទេសវៀតណាមអនុវត្តន៍យ៉ាងម៉ឹងម៉ាត់នូវរាល់អនុសាសន៍ ដើម្បី​ការពារសិទ្ធិមនុស្ស

(VOVWORLD) -ក្នុងរបាយការណ៍ជាតិស្ដីពីកិច្ចការពារ និងជំរុញសិទ្ធិមនុស្សនៅវៀតណាមតាមយន្តការត្រួតពិនិត្យជាសាកលតាមកាលកំណត់អំពីសិទ្ធិមនុស្ស(UPR) វដ្តទី ៣ ដែលទើបនឹងបានប្រកាសនាពេលថ្មីៗនេះបានចែងថា វៀតណាមបានអះអាងការគោរពយន្តការ UPR របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់នូវអនុសាសន៍ UPR របស់ប្រទេសនានា។ នេះក៏ជាវិធីរបស់វៀតណាមក្នុងការពង្រឹងកិច្ចការពារ និងជំរុញសិទ្ធិមនុស្ស។ ហេតុដូច្នេះ ប្រការនេះជួយឲ្យវៀតណាមទទួលបានសមិទ្ធិផលជាច្រើនអំពីសិទ្ធមនុស្ស។

គោលនយោបាយសិទ្ធិមនុស្សថ្មីជាច្រើនត្រូវបានចេញផ្សាយ

ក្នុងរបាយការណ៍វដ្តទី ៣ របស់វៀតណាមបានលើកត្រដែតនូវ វឌ្ឍនភាពក្នុងការជំរុញ និងការពារសិទ្ធិមនុស្ស ចាប់តាំងពីរការត្រួតពិនិត្យរដ្តទី២

ដោយសង្កត់ធ្ងន់ថាប្រការនេះត្រូវបានអនុវត្តន៍តាមរយៈយុទ្ធសាស្ត្រនិងគោលនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម  យុទ្ធសាស្ត្រធ្វើកំណែទម្រង់យុត្តិធម៌ ក៏ដូចជាដំណើរការអនុវត្តន៍រាល់ភារកិច្ច និងការសន្យាអន្តរជាតិរបស់វៀតណាម។ របាយការណ៍នេះបានវាយតម្លៃថា ចាប់តាំងពីការត្រួតពិនិត្យវដ្តទី ២ នោះមក វៀតណាមបានខិតខំប្រឹងប្រែងសុក្រឹតច្បាប់ របៀបរបប គោលនយោបាយអំពីសិទ្ធិមនុស្ស ហើយបង្កើតគ្រឹះស្ថានដ៏រឹងមាំ ក៏ដូចជានាំមកនូវលទ្ធផលជាក់ស្ដែង។ វៀតណាមក៏ខិតខំប្រឹងប្រែងជាច្រើនក្នុងការកសាងរដ្ឋាភិបាលស្ថាបនា អនុវដ្តគោលដៅអភិវឌ្ឍដោយចីរភាព ដើម្បីធានាសិទ្ធិអភិវឌ្ឍន៍ និងសិទ្ធិរបស់កម្មករផងដែរ។ លើសពីនេះទៅទៀត រដ្ឋាភិបាលក៏បានចេញផ្សាយគោលនយោបាយជាច្រើនស្តីពីការកាត់បន្ថយភាពក្រីក្រ ធានាសន្តិសុខស្បៀងអាហារ កែលម្អអាហារូបត្ថម្ភ ជំរុញកសិកម្មអភិវឌ្ឍន៍ដោយចីរភាព និងថែទាំសុខភាពសម្រាប់ប្រជាជនផងដែរ។

ជាពិសេសចាប់តាំងពីការត្រួតពិនិត្យពីមុនរហូតមកដល់ពេលនេះ វៀតណាមទទួលបានសមិទ្ធផលលេចធ្លោជាច្រើនក្នុងកិច្ចការពារ និងជំរុញសិទ្ធិមនុស្សជាក់ស្ដែង រួមមាន៖ សិទ្ធិស៊ីវិល នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។ ក្នុងដំណាក់កាលនេះ ប្រាក់ចំណូលក្នុងមនុស្សម្នាក់ៗរបស់វៀតណាមបានកើនឡើងជាបន្តបន្ទាប់ ក្នុងនោះប្រាក់ចំណូលរបស់ គ្រួសារក្រីក្របានកើនឡើងពី ១៥-២០%  អត្រាក្រីក្របានថយចុះពី ៩,៨៨% ក្នុងឆ្នាំ ២០១៥ មកត្រឹម ៧,៦៩% ក្នុងឆ្នាំ ២០១៧ ។ កុមារអាយុ ៥ ឆ្នាំ និងសិស្សត្រូវបានទៅសាលាមត្តេយ្យ និងបឋមសិក្សា នៅខេត្តក្រុងចំនួន ៦៣។ ស្ដីពីសមភាពយេនឌ័រនោះ អត្រាសមាជិការរដ្ឋសភាអាណត្តិពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១ ទទួលបាន ២៦,៧១% ។ ជីវភាពខាងជំនឿសាសនា នៅវៀតណាមកាន់តែអភិវឌ្ឍន៍ដោយសម្បូបែប ដែលមានចំនួនប្រជាជនជាង ៩៥ % មានជីវភាពជំនឿសាសនា។

វៀតណាមគោរពរាល់ការសន្យាតាមយន្តការ UPR

ដំណើរការត្រួតពិនិត្យតាម UPR គឺជាដំណើរការដ៏សំខាន់ ដើម្បីសរឲ្យឃើញនូវវឌ្ឍនភាពរបស់ប្រទេសនីមួយៗតាមរយៈវដ្តនីមួយៗលើវិស័យការពារសិទ្ធិមនុស្ស។ ដំណាក់កាលអនុវត្តន៍អនុវសាសន៍នានាក៏ជាដំណាក់កាលសំខាន់បំផុតក្នុងការត្រួតពិនិត្យផងដែរ។ គិតត្រឹមខែតុលា ឆ្នាំ ២០១៨ វៀតណាមអនុវត្តន៍បានអនុសាសន៍ចំនួន១៧៥ (ស្រូបយក ៩៦,២%)។ ដើម្បីអនុវត្តន៍អនុវត្តន៍ UPR ទាំងនេះ ហើយវៀតណាមបានកសាងផែនការមេដោយម្ខាស់ការ ដែលត្រូវបានលោកនាយករដ្ឋមន្ត្រីផ្ដល់សច្ចាប័ន។

តាមរយៈការពង្រឹងយន្តការជាតិស្ដីពិការរាយការណ៍ ការអនុវត្ត និងការឃ្លាំមើលនោះ វៀតណាមបានបង្ហាញក្របខ័ណ្ឌច្បាប់ និងយន្តការសមស្រប ប្រកបដោយប្រសិទ្ធភាព ដើម្បីអនុវត្តន៍រាល់អនុសាសន៍អំពីយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ ហេតុដូច្នេះ បានជំរុញឲ្យវៀតណាមកសាងប្រព័ន្ធច្បាប់ស្ដីពីសិទ្ធមនុស្ស ធានាសន្តិសុខសង្គម លើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងបង្កើនកិច្ចសហប្រតិបត្តិការ កិច្ចសន្ទនាថ្នាក់តំបន់ និងអន្តរជាតិអំពីបញ្ហាសិទ្ធិមនុស្ស។ ការត្រៀមរៀបចំរបាយការណ៍ UPR វដ្តទី ៣ ដើម្បីបកស្រាយ និងសន្ទនាទៅកាន់ក្រុមប្រឹក្សាសិទ្ធមនុស្សនៃអង្គការសហប្រជាជាតិនាខែមករា ឆ្នាំ២០១៩ខាងមុខ ជាឱកាសសម្រាប់វៀតណាម ដើម្បីសង្កត់ធ្ងន់លើអាទិភាពរបស់ខ្លួនក្នុងការបន្តកសាង នីតិរដ្ឋ ការធ្វើកំណែទម្រង់ច្បាប់ និងការសាងគោលនយោបាយពាក់ព័ន្ធនានា ដើម្បីការពារ និងជំរុញសិទ្ធិមនុស្សផងដែរ៕


 

ប្រតិកម្មទៅវិញ

ផ្សេងៗ