ព្រឹត្តិការណ៍លេចធ្លោទាំង ១០ នៅវៀតណាមឆ្នាំ ២០១៩ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស

(VOVWORLD) -ព្រឹត្តិការណ៍ បញ្ហាលេចធ្លោទាំង ១០ នៅ វៀតណាមឆ្នាំ ២០១៩ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស។

១. អនុវត្តន៍ប្រកបដោយជោគជ័យគោលដៅទាំងពីរ គឺរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ផងនិងជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញរួមទាំងគុណភាពកំណើនផង ដែរ

ព្រឹត្តិការណ៍លេចធ្លោទាំង ១០ នៅវៀតណាមឆ្នាំ ២០១៩ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស - ảnh 1

រដ្ឋាភិបាលបានណែនាំយ៉ាងម៉ឺងម៉ាត់ ចំពោះការកែលម្អគំរូកំណើន ឆ្ពោះទៅនិរន្តរភាព មានការច្នៃប្រឌិតថ្មីនិងកែលម្អបរិយាកាសវិនិយោគនិងធុរកិច្ច។ ជាពិសេស លើកកំពស់ផលិតភាព ប្រសិទ្ធភាពនិងការប្រកួតប្រជែងថ្នាក់ជាតិ។ យើងសម្រេចបាននិងលើសគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមទាំង ១២ ដែលរដ្ឋសភាបានដាក់ចេញ ហើយគោលដៅមួយចំនួនសម្រេចបានមុនកាលកំណត់។  ទន្ទឹមជាមួយគ្នានោះ សម្រេចបាននូវកំណើនផលិតផលក្នុងស្រុកសរុប GDP គឺខ្ពស់ជាង ៧% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយទសវត្ស។ កំណត់ត្រាជាច្រើនទៀតត្រូវបានកំណត់ ដូចជាចំណូលនាំចេញ - នាំចូលសម្រេចបាន ៥០០ ពាន់លានដុល្លារ អតិរេកពាណិជ្ជកម្ម ៩,១ ពាន់លានដុល្លារនិងអតិរេកពាណិជ្ជកម្មរយៈពេល ៤ ឆ្នាំជាប់គ្នា។ ប្រការគួរកត់សម្គាល់ថា ទោះបីមានកំណើនខ្ពស់ក៏ដោយ ប៉ុន្តែវៀតណាមនៅតែរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងទិសដៅត្រឹមត្រូវ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានកើនឡើងត្រឹមតែ ២,៥៧% បើប្រៀបធៀបទៅនឹងឆ្នាំមុន ពោលគឺ នេះគឺជាការកើនឡើងទាបបំផុតក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។

២.អបអរសាទររយៈពេល ៥០ ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូ ជីមិញ; ជំរុញការរៀនសូត្រ ធ្វើតាមសតិអារម្មណ៍សីលធម៌និងរចនាបទរបស់លោក ដោយផ្សាភ្ជាប់ទៅនឹងការស្ថាបនានិងការកែតម្រូវបក្ស

ព្រឹត្តិការណ៍លេចធ្លោទាំង ១០ នៅវៀតណាមឆ្នាំ ២០១៩ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស - ảnh 2

រយៈពេល ៥០ ឆ្នាំនៃការអនុវត្តន៍មរតកសាសន៍របស់លោកប្រធានហូជីមិញគឺជាមាគ៌ាប្រវត្តិសាស្ត្រដ៏សំខាន់មួយក្នុងបុព្វហេតុបដិវត្តវៀតណាម ដឹកនាំដោយបក្សដោយអះអាងថា ទោះក្នុងកាលៈទេសៈណាក៏ដោយ បក្ស ប្រជាជននិងកងទ័ពទាំងមូលតែងតែស្រុះចិត្តគំនិតជានិច្ច ដោយខ្ជាប់ខ្ជួននូវគោលមាគ៌ា ធ្វើអោយប្រជាជនសម្បូរសប្បាយ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌និងអរិយធម៌ ពោលគឺ កសាងប្រទេសជឿនលឿន ប្រជាជនរីករាយ សុភមង្គល និងសុខសាន្តត្រាន។ ការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ ដោយផ្សារភ្ជាប់ជាមួយ ការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិម លើកទី ៤ (នីតិកាលទី ១១ និង ១២) ស្តីពីការកសាង កែតម្រូវបក្ស និងសារាចរលេខ ០៥ របស់ការិយាល័យនយោបាយ ស្តីពីការសិក្សានិងធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញដើម្បីរួមចំណែកធ្វើអោយបក្សពិតជារឹងមាំខាងនយោបាយ សតិអារម្មណ៍ អង្គការចាត់តាំងនិងសីលធម៌។

៣. ការផ្លាស់ប្តូរថ្មី ពង្រឹងក្បាលម៉ាស៊ីននិងកាត់បន្ថយក្របខ័ណ្ឌរដ្ឋ

ព្រឹត្តិការណ៍លេចធ្លោទាំង ១០ នៅវៀតណាមឆ្នាំ ២០១៩ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស - ảnh 3

ការអនុវត្តសេចក្តីសម្រេចចិត្តទី ៦ របស់គណៈកម្មាធិការមជ្ឈិម (អាណត្តិទី XII);  ធ្វើវិសោធនកម្មនិងបំពេញបន្ថែមច្បាប់ស្តីពីកម្មាភិបាលរដ្ឋ; ច្បាប់ស្តីពីបុគ្គលិករដ្ឋ និង ច្បាប់ស្តីពីការចាត់តាំងរដ្ឋាភិបាល ជាដើម។ ពោលគឺ  ប្រទេសទាំងមូល បានកាត់បន្ថយអង្គភាពរដ្ឋបាលថ្នាក់ស្រុកចំនួន ៥; អង្គភាពរដ្ឋបាលថ្នាក់ឃុំចំនួន ៥៦០ ជាដើម។ គណៈកម្មាធិការបក្សនិងអង្គភាពមួយចំនួន ដូចជាគណៈកម្មាធិការយោធាមជ្ឈិម គណៈកម្មាធិការបក្សនគរបាលមជ្ឈឹមដែលមានវិធីសាស្រ្តធ្វើការ ប្រកបដោយប្រសិទ្ធភាព។ ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ជាពិសេសនៅឆ្នាំ ២០១៩ ប្រទេសទាំងមូលបានកាត់បន្ថយបុគ្គលិកចំនួន ២៣៦.០៣៩ នាក់ ក្នុងមួយឆ្នាំ កាត់បន្ថយថវិការដ្ឋយ៉ាងហោចណាស់ចំនួន ១០.០០០ ពាន់លានដុង។ ការងាររៀបចំរចនាសម្ព័នក្បាលម៉ាស៊ីនិងបុគ្គលិកដែលផ្សាភ្ជាប់ជាមួយការត្រៀមរៀបចំមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ដើម្បីឈានដល់មហាសន្និបាតលើកទី XIII របស់បក្ស ដែលត្រូវបានធ្វើឡើងយ៉ាងស៊ីជម្រៅនិងជិតស្និទ្ធ។

. ការងារបង្ការប្រឆាំងអំពើពុករលួយត្រូវបានជំរុញខ្លាំងនិងទទួលបានលទ្ធផលគួរអោយកត់សម្គាល់

ព្រឹត្តិការណ៍លេចធ្លោទាំង ១០ នៅវៀតណាមឆ្នាំ ២០១៩ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស - ảnh 4

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមបានប្តេជ្ញាដាច់ខាតប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ជនសង្ស័យនិងជនជាប់ចោទរាប់រយនាក់នៅក្នុងករណីសេដ្ឋកិច្ចសំខាន់ៗជាច្រើន ជាពិសេសឧក្រិដ្ឋជនពុករលួយ ត្រូវបានកាត់ទោស ក្នុងនោះមានទាំងមន្ត្រីជាន់ខ្ពស់និងឧត្តមសេនីយ៍ប៉ូលីសនិងយោធាមួយចំនួនផងដែរ។

. សមិទ្ធិផលជាច្រើនក្នុងវិស័យកិច្ចការបរទេស

ព្រឹត្តិការណ៍លេចធ្លោទាំង ១០ នៅវៀតណាមឆ្នាំ ២០១៩ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស - ảnh 5

វៀតណាមបានជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយទទួលបានសំឡេងគាំទ្រស្ទើរតែដាច់ខាត (ពោលគឺ ទទួលបានសំឡេង ១៩២ លើ ១៩៣ សំឡេង): ទទួលដំណែងជាប្រធានអាស៊ានឆ្នាំ ២០២០ និងរៀបចំដោយមានការទទួលខុសត្រូវសម្រាប់កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី ២ ផងដែរ។

ការធ្វើសមាហរណកម្មអន្តរជាតិនិងការទូតសេដ្ឋកិច្ចបម្រើការអភិវឌ្ឍ មានការបោះជំហានគួរអោយកត់សម្គាល់ តាមរយៈការអនុវត្តកិច្ចព្រមព្រៀង CPTPP; បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU (EVFTA) និងកិច្ចព្រមព្រៀងការពារការវិនិយោគ។

. វិស័យកសិកម្មបានផ្លាស់ប្តូរយ៉ាងខ្លាំងទៅផលិតកម្មទំនិញទ្រង់ទ្រាយធំ លើកកម្ពស់ផលិតភាពនិងគុណភាព

ព្រឹត្តិការណ៍លេចធ្លោទាំង ១០ នៅវៀតណាមឆ្នាំ ២០១៩ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស - ảnh 6

ជាលើកដំបូងក្នុងប្រវត្ដិសាស្ដ្រ ផ្នែកកសិកម្មរបស់វៀតណាមត្រូវប្រឈមមុខនឹង ជំងឺអាសន្នរោគជ្រូកអាហ្រ្វិកដែលរីករាលដាលនៅទូទាំងប្រទេស ធ្វើឱ្យអ្នកចិញ្ចឹមជ្រូក ខាតបង់យ៉ាងច្រើន ហើយបណ្តាលឱ្យមានការខ្វះខាតផលិតផលសាច់ជ្រូកនៅលើទីផ្សារក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំនេះ។ ផ្នែកទាំងមូលប្តេជ្ញាសម្រេចបានទំហំនាំចេញជាង ៤១,៣ ពាន់លានដុល្លារ អតិរេកពាណិជ្ជកម្ម ១០,៤ ពាន់លានដុល្លារ អត្រាគ្របដណ្តប់ព្រៃឈើ ៤១,៨% និង ៥៤% នៃឃុំទទួលបានបទដ្ឋានជនបទថ្មី  ក៏ដូចជា១១១ អង្គភាព ថ្នាក់ស្រុកសម្រេចបាន ស្តង់ដារស្រុកជនបទថ្មី។

ទន្ទឹមជាមួយគ្នានោះ ពូជស្រូវ  ST25 របស់វៀតណាមបានវ៉ាដាច់អង្ករបស់ថៃ កម្ពុជានិងសហរដ្ឋអាមេរិកដែលក្លាយជាអង្ករឆ្ងាញ់បំផុតនៅលើពិភពលោក ដែលរួមចំណែកលើកតម្កើងអង្ករវៀតណាមនៅលើឆាកអន្តរជាតិ បង្កើតការលើកទឹកចិត្តដល់មូលដ្ឋាននិងអាជីវកម្ម រួមទាំងប្រជាកសិករ ធ្វើការវិនិយោគលើផលិតកម្មស្រូវដែលមានគុណភាពខ្ពស់។

៧. វៀតណាមបានអនុវត្តគោលការណ៍និងវិធានការណ៍ឥតងាករ៉េនិងសមស្របដើម្បីការពារអធិបតេយ្យភាពនិងសិទ្ធិអធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើត

ព្រឹត្តិការណ៍លេចធ្លោទាំង ១០ នៅវៀតណាមឆ្នាំ ២០១៩ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស - ảnh 7

កាលពីខែកក្កដាឆ្នាំ ២០១៩ ចិនបានបើកដំណើរការនាវា HD ៨ មួយក្រុម ដើម្បីអនុវត្តន៍អ្វីដែលគេហៅថា “សិក្សាស្រាវជ្រាវ” តំបន់ថ្មប៉ប្រះទឹក Tu Chinh  ដែលរំលោភលើតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ យ៉ាងណាមិញ

រដ្ឋាភិបាល ក្រសួងការបរទេស និងក្រសួងស្ថាប័ននានារបស់វៀតណាម និងអង្គភាពដែលមានមុខងារ បានប្តេជ្ញារក្សាបរិយាកាសសន្តិភាព ម្យ៉ាងវិញទៀត ប្តេជ្ញាតស៊ូ យ៉ាងម៉ឺងម៉ាត់និងអនុវត្តយ៉ាងតឹងរឹងនូវអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ រួមទាំងចាត់វិធានការសមស្របដើម្បីការពារដែនអធិបតេយ្យភាពរបស់វៀតណាម។ មតិសាធារណៈអន្តរជាតិនិងវៀតណាមក៏បានប្រុងប្រយ័ត្ន ដាស់តឿន កំណត់អត្តសញ្ញាណ ជំទាស់និងទប់ស្កាត់នូវយុទ្ធវិធី “ឈ្លានពានវប្បធម៌” របស់ចិន ជាមួយនឹងសកម្មភាពដែលបោះពុម្ពផ្សាយម្តងហើយម្តងទៀតនិងដាក់លើផែនទី “ផ្លូវអណ្តាតគោ” ៩ខ្សែ នៅលើការបោះពុម្ពវប្បធម៌ ខ្សែភាពយន្ត ដែលបានចេញផ្សាយទូទាំងពិភពលោក។

. ក្រុមកីឡាវៀតណាមទទួលបានស្នាដៃដ៏អស្ចារ្យនៅស៊ីហ្គេម ៣០

ព្រឹត្តិការណ៍លេចធ្លោទាំង ១០ នៅវៀតណាមឆ្នាំ ២០១៩ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស - ảnh 8

ដោយមេដាយមាស ៩៨ គ្រឿងនិងចំណាត់ថ្នាក់លេខ ២ នៅលើតារាងមេដាយ បានបញ្ជាក់ពីកម្រិតកីឡាវៀតណាមនៅលើសង្វៀនក្នុងតំបន់។ ក្នុងនោះ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត នោះគឺ ទាំងក្រុមបាល់ទាត់ជម្រើសជាតិនារីនិងក្រុម U22 បុរសសុទ្ធតែបានឈ្នះមេដាយមាស ដ៏ថ្លៃថ្នូរផងដែរ។ កីឡាករហែលទឹក Nguyen Huy Hoang បំបែកឯតទគ្គកម្មស៊ីហ្គេមសម្រាប់វិញ្ញាសារហែលសេរីចម្ងាយ ៤០០ ម៉ែត្រសេរីបុរស និង ១៥០០ ម៉ែត្រសេរីបុរស។ កីឡាការិនីអត្តពលិក  Nguyen Thi Oanh បំបែកឯតទគ្គកម្ម ៣០០០ ម៉ែត្រ ឈ្នះឧបសគ្គ; កំណត់ត្រាទំងន់ ៤; កីឡាការិនីហែលទឹក Nguyen Thi Anh Vien ឈ្នះមេដាយមាសចំនួន  ៦ គ្រឿង និងអត្តពលិក Ly Hoang Nam បានឈ្នះមេដាយមាសផ្នែកវាយកូនបាល់ផងដែរ។

ជោគជ័យនៃការប្រកួតកីឡាស៊ីហ្គេមលើកទី ៣០ ជាមួយក្រុមបាល់ទាត់ជម្រើសជាតិបានបញ្ចប់ឆ្នាំ ២០១៩ ដែលមានតំណែងកំពូលក្នុងវគ្គជម្រុះ World Cup បង្កើតកម្លាំងចលករអំណោយផលសម្រាប់ឆ្នាំ ២០២០ ដើម្បីឆ្ពោះទៅរកសុបិន្តល្អប្រសើរជាង - ពោលគឺជាប់វគ្គជម្រុះ World Cup ជុំទី ២ ជាក់ជាពុំខាន។

. រដ្ឋសភាបានអនុម័តក្រមច្បាប់ការងារ (ធ្វើវិសោធនកម្ម) ដើម្បីបង្កើនអាយុចូលនិវត្តន៍ដល់និយោជិកនិងលុបចោលរបបបុគ្គលិករដ្ឋពេញមួយជីវិត

ព្រឹត្តិការណ៍លេចធ្លោទាំង ១០ នៅវៀតណាមឆ្នាំ ២០១៩ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស - ảnh 9

សម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ៨ បានអនុម័តក្រមច្បាប់ការងារ (ធ្វើវិសោធនកម្ម) ដែលក្នុងមាត្រា ១៦៩ បានចែងថា អាយុចូលនិវត្តន៍របស់និយោជិកក្នុងល័ក្ខខ័ណ្ឌការងារធម្មតា ត្រូវបានកែសម្រួល តាមដំណើរការ រហូតដល់ អាយុ ៦២ ឆ្នាំសម្រាប់ប្រុស នៅឆ្នាំ ២០២៨ និង ៦០ ឆ្នាំសម្រាប់ស្ត្រីនៅឆ្នាំ ២០៣៥។

ម្យ៉ាងវិញទៀត រដ្ឋសភាក៏បានអនុម័តច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្ដីពីកម្មាភិបាលនិងបុគ្គលិករដ្ឋ រួមទាំងច្បាប់ស្តីពីបុគ្គលិករដ្ឋតែម្តង។  ចំណុចថ្មីមួយនៃច្បាប់នេះគឺថា នឹងលុបចោលរបប “បុគ្គលិករដ្ឋពេញមួយជីវិត” ដើម្បីអនុវត្តរបបកិច្ចសន្យាជាមួយមន្រ្តីក្នុងរយៈពេលជាក់លាក់មួយ។

១០. ឧប្បត្តិហេតុបរិស្ថានជាច្រើនបានកើតឡើងដែលបង្ហាញពីភាពទន់ខ្សោយនៃស្ថាប័នមុខងារនិងអង្គភាព

ព្រឹត្តិការណ៍លេចធ្លោទាំង ១០ នៅវៀតណាមឆ្នាំ ២០១៩ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស - ảnh 10

មិនដែលមានសោះនៃការបំពុលបរិស្ថាន ការជន់លិចទីប្រជុំជននៅហាណូយ ហូជី មិញ, Can Tho, Vinh, Phuc Quoc  ជាពិសេសការបំពុលខ្យល់អាកាសនៅហាណូយ ទីក្រុងហូជីមិញនិងទីប្រជុំជនមួយចំនួន បានកើនឡើងដល់កម្រិតប្រកាសអាសន្នក្រហម ដូចនាពេលកន្លងមក។ ក្រៅពីមូលហេតុបរានុម័តមក នៅមាន“ ចន្លោះប្រហោង” ជាច្រើនទាក់ទងនឹងការទទួលខុសត្រូវរបស់ភ្នាក់ងារគ្រប់គ្រងនិងការសង្កេតរបស់ភ្នាក់ងារ សហគ្រាសនិងបុគ្គលក្នុងកិច្ចការពារបរិស្ថាននិងការកែលំអគុណភាជីវភាពប្រចំាថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ