មជ្ឈឹមបូព៌ារឹតតែតានតឹងដោយសារផែនការដាក់បញ្ចូលទឹកដីនៅតំបន់ West Bank របស់អ៊ីស្រាអ៊ែល

(VOVWORLD) -  នាប៉ុន្មានថ្ងៃនេះ តំបន់មជ្ឈឹមបូព៌ាកំពុងឡើងកំដៅដោយឥតឈប់ឈរ ជាមួយនឹងការវិវឌ្ឍន៍ដ៏តានតឹងដែលពាក់ព័ន្ធទៅនឹងផែនការរបស់អ៊ីស្រាអែលដើម្បីដាក់បញ្ចូលតំបន់  West Bank នៃច្រាំងទន្លេហ្ស៊កដានីទៅជាផ្នែកមួយនៃប្រទេសខ្លួន។ សាធារណៈមតិជាច្រើនមានការព្រួយបារម្ភថា អំពើហឹង្សាថ្មីដ៏គ្រោះថ្នាក់អាចនឹងផ្ទុះឡើងនៅក្នុងតំបន់ ខណៈពេលដែល ផែន ការដូចដែលបានលើកឡើងខាងលើត្រូវបានអនុវត្តន៍ជាក់ស្តែង។

មជ្ឈឹមបូព៌ារឹតតែតានតឹងដោយសារផែនការដាក់បញ្ចូលទឹកដីនៅតំបន់  West Bank របស់អ៊ីស្រាអ៊ែល - ảnh 1 តំបន់តាំងទីលំនៅ Maale Adumim របស់អ៊ីស្រាអែលនៅក្រុងយេរូសាឡឹមខាងកើត (រូបថតៈ TTXVN)

នាថ្ងៃទី ៦ មិថុនា ប្រជាជនអ៊ីស្រា អែល រាប់ពាន់នាក់ បានធ្វើបាតុ កម្មនៅទីលាន Rabin ក្នុងទីក្រុង Tel Aviv ដើម្បីប្រឆាំងនឹងផែនការរបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ក្នុងការពង្រីកអធិបតេយ្យភាពទៅកាន់តំបន់នានា ស្ថិតក្នុងតំបន់ West Bank។ យោងតាមក្រុមអ្នកវិភាគថា បាតុកម្មប្រឆាំង នឹងផែនការដាក់បញ្ចូលតំបន់ West Bank ទៅជាផ្នែកមួយរបស់អ៊ីស្រាអែល បានប្រ កបសារជាច្រើន។ ម្យ៉ាងវិញទៀតបានសរបញ្ជាក់ថា ផែនការរបស់រដ្ឋាភិបាលអ៊ីស្រាអែលមិនត្រឹមតែមិនបង្ហាញពីបំណងប្រាថ្នារបស់ប្រជាជនទាំងមូលប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវហានិភ័យគួរឱ្យព្រួយបារម្ភ ដែលដំបូងបង្អស់គឺប្រតិកម្មខឹងសម្បារបស់ប្រជាជនប៉ាឡេស្ទីននិងពិភពអារ៉ាប់តែម្តង។

ប្រតិកម្មខឹងសម្បារបស់ប្រជាជនប៉ាឡេស្ទីននិងពិភពអារ៉ាប់

មួយថ្ងៃមុនបាតុកម្មកើតមានឡើងនៅទីក្រុង Tel Aviv បេសកកជនពិសេសប៉ាឡេស្ទីនប្រចាំនៅអង្គការ សហប្រជាជាតិ លោក Riyad Mansour បានអះអាងថា អាជ្ញាធរប៉ាឡេស្ទីននឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជួយរារាំងអ៊ីស្រាអែលកុំឲ្យអនុវត្តផែនការដាក់បញ្ចូលទឹកដីនានានៃតំបន់ West Bank ព្រមទាំងបានឲ្យដឹងថា លោកនឹងជួបជាមួយប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងសមាជិកដទៃទៀតដើម្បីបកស្រាយពីផលវិបាកយ៉ាងធ្ងន់ធ្ងរ នៅពេលដែលអ៊ីស្រាអែលអនុវត្តផែនការដាក់បញ្ចូលគ្នាជាយថាហេតុ។ ក្នុងពេលជាមួយគ្នានោះ សមាជិកគណៈកម្មាធិការកណ្តាលនៃចលនា Fatah  នៅតំបន់ West Bank លោក Sabri Seidam បានប្រកាសថា មេដឹកនាំប៉ាឡេស្ទីនបានសម្រេចចិត្តធ្វើសន្និសីទពិសេស ដើម្បីពិភាក្សាពីវិធីឆ្លើយតបចំពោះផែនការដាក់បញ្ចូលគ្នារបស់អ៊ីស្រាអែល។ ចំណែកឯក្រុមប្រឹក្សាជាតិប៉ាឡេស្ទីន (PNC) បានចេញសេចក្តីជូនដំណឹង ដោយអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តសេចក្តីសម្រេចចិត្ត បញ្ចប់កិច្ចព្រមព្រៀងទាំងអស់ជាមួយអាមេរិកនិងអ៊ីស្រាអែល។ សេចក្តីសម្រេចនេះបានបញ្ជាក់ថា រាល់គោលនយោបាយនិងសកម្មភាពរបស់អ៊ីស្រាអែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអ៊ីស្រាអែល ក្នុងការបន្តទន្ទ្រានកាន់កាប់ទឹកដីរបស់រដ្ឋប៉ាឡេស្ទីន ព្រមទាំងបង្កើនភាពតានតឹងក្នុងតំបន់។

នៅក្នុងកម្រិតតំបន់ ក្រុមសន្តិភាពអារ៉ាប់ ដែលជាអង្គការស្រាវជ្រាវឯករាជ្យ ដែលបង្កើតឡើងដោយអតីតប្រធានាធិបតី នាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីនៃបណ្តាប្រទេសអារ៉ាប់និងឥស្សរជនមានឥទ្ធិពលនៅក្នុងក្រុមអ្នកស្រាវជ្រាវ បានផ្ញើលិខិតមួយទៅកាន់មេដឹកនាំអារ៉ាប់ ដោយអំពាវនាវឱ្យពិភពអារ៉ាប់ យល់ព្រមលើទស្សនៈនិងមានសកម្មភាពទប់ទល់ជាមួយនឹងផែនការដាក់បញ្ចូលរបស់អ៊ីស្រាអែល។ មុននេះព្រះមហាក្សត្រហ្ស៊កដានី Abdullah II បានព្រមានថា ប្រសិនបើអ៊ីស្រាអែលបានដាក់បញ្ចូលតំបន់មួយចំនួនដែលខ្លួនទន្ទ្រានកាន់កាប់នៅតំបន់ West Bank នាខែកក្កដានោះ ពិតប្រាកដមែននោះគឺភាពចលាចលនិងសកម្ម ភាពជ្រុលនិយមនឹងកើតមានឡើងក្នុងតំបន់ជាពុំខាន។

មានលទ្ធភាពកើតមានឡើងអំពើហឹង្សា

យោងតាមស្ថានភាពជាក់ស្តែង រាល់ការព្រមានអំពីលទ្ធភាពផ្ទុះឡើងអំពើហឹង្សាដែលពាក់ព័ន្ធនឹងផែនការដាក់បញ្ចូលទឹកដីរបស់អ៊ីស្រាអែល ត្រូវបានដាក់ចេញនៅដើមឆ្នាំម្លេះ  បន្ទាប់ពីមេដឹកនាំអ៊ីស្រាអែលឈានដល់ការសម្របសម្រួលផ្នែកនយោបាយមួយកាលពីខែមេសាឆ្នាំនេះតែម្តង។ ការព្រួយបារម្ភនេះត្រូវបានពង្រឹងបន្ថែមទៀត បន្ទាប់ពីអាជ្ញាធរប៉ាឡេស្ទីនបានប្រកាសបញ្ចប់រាល់ការប្តេជ្ញាចិត្តសហប្រតិបត្តិការសន្តិសុខជាមួយអ៊ីស្រាអែលនៅពាក់កណ្តាលខែឧសភាកន្លងមក ដើម្បីប្រឆាំងនឹងផែនការដាក់បញ្ចូល។ បន្ទាប់ មក ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនជាច្រើន ទាំងនៅតំបន់ West Bank និងតំបន់ Gaza ដឹកនាំដោយចលនាអ៊ីស្លាមហាម៉ាសនិងក្រុម Jihad សុទ្ធតែនាំចេញការប្រកាសយ៉ាងតឹងរឹងប្រឆាំងនឹងអ៊ីស្រាអែល ដោយអះអាងថា នឹង “ធ្វើអ្វីគ្រប់បែបយ៉ាង” ដើម្បីប្រឆាំងនឹងឧបាយកលរបស់អ៊ីស្រាអែល។ មិនត្រឹមតែប៉ុណ្ណោះ ពិភពអារ៉ាប់បាននិយាយថា ក្រុម Jihad នៅលីបង់ ស៊ីរី អ៊ីរ៉ាក់ និងលីប៊ី ក៏បានចេញសេចក្តីប្រកាសគាំទ្រការប្រឆាំងនឹងការទន្ទ្រានកាន់កាប់របស់ប្រជាជនប៉ាឡេស្ទីនផងដែរ។

យ៉ាងណាមិញ សាធារណៈមតិអន្តរជាតិនិងក្នុងតំបន់មានការព្រួយបារម្ភថា នៅក្នុងបរិបទនៃការដាក់បញ្ចូលទឹកដីអ៊ីស្រាអែលគឺជៀសមិនរួច ដោយសារតែការគាំទ្រដ៏សំខាន់បំផុតពីសហរដ្ឋអាមេរិកនិងកង្វះការយកចិត្តទុកដាក់គ្រប់បែបយ៉ាងរបស់សហគមន៍ជាតិសម្រាប់ដំណើរការសន្តិភាពមជ្ឈឹមបូព៌ា តាមនោះ លទ្ធភាពកើតមានឡើងការប្រឈមមុខគ្នាដ៏គ្រោះថ្នាក់រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលគឺប្រកៀកប្រកើយ។ ទាំងនេះគឺដោយសារតែ ប្រជាជនប៉ាឡេស្ទីនកំពុងទល់ច្រក ហើយ “មិនមានជម្រើសផ្សេងទៀត” ដូចទៅ នឹងការព្រមានរបស់ក្រុមប្រឹក្សាជាតិប៉ាឡេស្ទីន (PNC) ដែរ។ យោងតាមអ្នកវិភាគជនជាតិអារ៉ាប់មួយរូបបាននិយាយថា “ប្រជាជនប៉ាឡេស្ទីនត្រូវបង្ខំឱ្យប្រយុទ្ធដើម្បីរក្សាដំណើរការសន្តិភាពមជ្ឈឹមបូព៌ា ដើម្បីដំណើរការនេះមិនត្រូវពិភពលោកបំភ្លេចចោល ទុកមួយអន្លើដូចបច្ចុប្បន្ននោះឡើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ