រីកសាយភាយតម្លៃវៀតណាមនៅពេលចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២២ នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិធីជូនដំណើរកងវិស្វកម្មលេខ ១ និង កងពេទ្យកម្រិត ២ លេខ ៤ ទៅបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅ Abyei និងស៊ូដង់ខាងត្បូង។ សកម្មភាពរក្សាសន្តិភាពរបស់វៀតណាមរួមជាមួយអង្គការសហប្រជាជាតិក្នុងរយៈពេល ៨ ឆ្នាំកន្លងទៅបានរួមចំណែកបញ្ចេញពន្លឺអំពីរូបភាពរបស់ប្រទេសជាតិនិងប្រជាជនវៀតណាមដែលស្រឡាញ់សន្តិភាព ដើម្បីសហគមន៍មនុស្សជាតិរីកចម្រើននិងអភិវឌ្ឍន៍។

រីកសាយភាយតម្លៃវៀតណាមនៅពេលចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ - ảnh 1ប្រធានរដ្ឋលោក Nguyen Xuan Phuc និងគណៈប្រតិភូបានអញ្ជើញជូនដំណើរសមាជិកកងពេទ្យកម្រិតទី ២ លេខ ៤ ឡើងយន្តហោះទៅកាន់ប្រទេសស៊ូដង់ខាងត្បូង ដើម្បីបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (រូបថត៖ Tuan Huy/ qdnd.vn)

ក្នុងប្រវត្តិសាស្ត្រវីរភាពនៃការកសាងនិងការពារប្រទេសជាតិ ប្រជាជនវៀតណាមត្រូវឆ្លងកាត់ការតស៊ូដ៏លំបាកជាច្រើន។ ដូច្នេះ វៀតណាមតែងតែគោរពនិងយល់ច្បាស់អំពីតម្លៃសន្តិភាពសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននិងការអភិវឌ្ឍរបស់ប្រទេសទាំងអស់។ គោលនយោបាយចូលរួមនិងរួមចំណែករបស់វៀតណាមចំពោះសន្តិភាពនិងស្ថិរភាពពិភពលោកត្រូវបានបង្កើតឡើងតាំងពីយូរណាស់មកហើយ។ ការប្តេជ្ញាចិត្តនយោបាយប្រកបដោយនិរន្តរភាពនិងយូរអង្វែងរបស់បក្ស រដ្ឋ និងកងទ័ពប្រជាជនវៀតណាម ក្នុងការរួមចំណែកការពារសន្តិភាពក្នុងតំបន់និងពិភពលោក ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងមាត្រា ៦៥ នៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដែលបានចែងអំពីទំនួលខុសត្រូវរបស់កងកម្លាំងប្រដាប់អាវុធនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមក្នុងការអនុវត្តកាតព្វកិច្ចអន្តរជាតិ តាមនោះកងកម្លាំងប្រដាប់អាវុធមានភារកិច្ច រួមជាមួយប្រជាជនទាំងមូល កសាងប្រទេសជាតិនិងអនុវត្តន៍កាត្វាពកិច្ចអន្តរជាតិ។ រហូតមកដល់ពេលនេះ មានកម្មភិបាល នាយទាហានកងទ័ពប្រជាជនវៀតណាម ជាង ១៧០ នាក់ដែលបានចូលរួមសកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ តួរលេខនេះបង្កប់នូវតម្លៃជានិមិត្តរូប អំពីរូបភាពប្រទេសវៀតណាមមួយច្នៃប្រឌិត ជាដៃគូគួរឲ្យទុកចិត្ត និងជាសមាជិកមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

លទ្ធផលនៃការចូលរួមរបស់វៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិបានរួមចំណែកលើកកំពស់ឋានៈនិងសំឡេងរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាអន្តរជាតិ ដោយហេតុនេះ បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសនិងដៃគូនានា; លើកតម្កើងកិត្យានុភាពរបស់កងកម្លាំងប្រដាប់អាវុធវៀតណាម រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសន្តិសុខ និងការពារជាតិ; បង្កើនការងារស្រាវជ្រាវ ការព្យាករណ៍ជាយុទ្ធសាស្ត្រ លើកកម្ពស់សមត្ថភាពរបស់បុគ្គលិកក្នុងវិស័យផ្សេងទៀត ដែលចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

រីកសាយភាយតម្លៃវៀតណាមនៅពេលចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ - ảnh 2លោកប្រធានរដ្ឋ Nguyen Xuan Phuc និងសមាជិកនៃកងពេទ្យកម្រិតទី ២ លេខ៤ បានច្រៀងបទ “ដូចជាមានអ៊ំហូក្នុងថ្ងៃដ៏រីករាយនៃជ័យជំនះ” (រូបថត៖ Tuan Huy/ qdnd.vn)

ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលវៀតណាមបានអនុវត្តន៍ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ មិនត្រឹមតែរួមចំណែកក្នុងការអនុវត្តគោលនយោបាយការពារមាតុភូមិពីចម្ងាយដោយសន្តិវិធីប៉ុណ្ណោះទេ ថែមទាំងផ្តល់សម្ភារៈបន្ថែមទៀតសម្រាប់ទំនាក់ទំនងការបរទេសរបស់ប្រជាជន ជួយណែនាំដល់មិត្តអន្តរជាតិអំពីរូបភាពប្រទេសវៀតណាមដ៏រស់រវើក ដែលជាសមាជិកមានទំនួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ ត្រៀមខ្លួនជាស្រេចក្នុងការរួមដៃគ្នាដោះស្រាយបញ្ហាប្រឈមមុខ ជាពិសេស ជួយរក្សាសន្តិភាព ដោះស្រាយវិបត្តិ បង្កើនទំនុកចិត្តរបស់មិត្តអន្តរជាតិចំពោះវៀត ណាម ពីនោះ ឆ្លៀតយកការស្រុះចិត្តគំនិត ការគាំទ្រពីសហគមន៍អន្តរជាតិ និងបង្កើនកម្លាំងពលំរបស់ប្រទេសជាតិទៀតផង។

ការចូលរួមយ៉ាងសកម្មរបស់វៀតណាមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមចំណែកក្នុងការអះអាងនូវគោលនយោបាយពហុភាគីនិយម និងការធ្វើពិពិធកម្មទំនាក់ទំនងអន្តរជាតិរបស់បក្សនិងរដ្ឋវៀតណាម ឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការច្នៃប្រឌិតដ៏សំខាន់ក្នុងការធ្វើសមាហរណកម្មអន្តរជាតិ គូសសញ្ញាជំហានអភិវឌ្ឍន៍ថ្មីក្នុងដំណើរការសមាហរណកម្មអន្តរជាតិក្នុងវិស័យការពារជាតិ សំដៅឆ្លើយតបគោលដៅកសាងនិងការពារមាតុប្រទេស។ ក៏តាមរយៈសកម្មភាពនេះ វៀត ណាមបន្តអះអាងនូវគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ស្រឡាញ់សន្តិភាព គោរពគោលដៅ និងគោលការណ៍របស់អង្គការសហប្រជាជាតិ រួមចំណែកបង្កើតនិងកសាងសន្តិភាពយូរអង្វែង។

ការចូលរួមរបស់វៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ជាការបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិនិងសមស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។ វៀតណាមមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ តែងតែអនុវត្តន៍បានល្អនូវតួនាទីជាសមាជិកប្រកបដោយការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពពិភពលោកតាមរយៈសកម្មភាពជាក់ស្តែង បំពេញតួនាទីជា “ឯកអគ្គរដ្ឋទូតសន្តិភាព” និងមានបំណងចង់ឲ្យមិត្តភក្តិគ្រប់ទិសទីស្គាល់ដល់វៀត ណាមជាប្រទេសស្រឡាញ់សន្តិភាព។ និងប្រជាជនវៀតណាមដែលស្រឡាញ់សន្តិភាព ដើម្បីភាពរុងរឿង និងការអភិវឌ្ឍន៍នៃសហគមន៍មនុស្ស។ ស្មារតីនៃការលះបង់ បំពេញការងារប្រកបដោយការទទួលខុសត្រូវ របស់យុទ្ធជនមួកខៀវវៀតណាមនៅអង្គការសហប្រជាជាតិ កាន់តែរីកសាយភាយរូបភាពប្រទេសជាតិ និងប្រជាជន វៀតណាមស្រឡាញ់សន្តិភាព ដើម្បីសហគមន៍មនុស្សជាតិវិបុលភាពនិងអភិវឌ្ឍន៍៕

 

 

 

 

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ