រក្សាស្ថិរភាពនៃក្បាលម៉ាស៊ីន បង្កើតបុព្វបទសម្រាប់ការអភិវឌ្ឍ

(VOVWORLD) - នៅឯកិច្ចប្រជុំនាព្រឹកថ្ងៃទី២៣ ខែកក្កដា រដ្ឋសភានីតិកាលទី១៥ បានអនុម័តលើ សេចក្ដីសម្រេចចិត្តស្ដីពីការរក្សាដដែលនូវរចនាសម្ព័ន្ធរបស់រដ្ឋាភិបាលដូចអាណត្តិ រដ្ឋសភានីតិកាលទី១៤ រួមមានក្រសួងចំនួន១៨ ស្ថាប័នស្មើក្រសួងចំនួន៤។ នេះត្រូវ បានចាត់ទុកថា ជាការចាំបាច់ ធានាស្ថិរភាពនៃក្បាលម៉ាស៊ីន ដើម្បីសមូហភាពរដ្ឋា ភិបាលផ្ដោតសំខាន់ទៅលើការអនុវត្ត “គោលដៅដើរទន្ទឹមគ្នាទាំង២” ដោយប្រយុទ្ធ ប្រឆាំងនឹងជម្ងឺរាតត្បាតផង ព្រមទាំងដោះស្រាយការលំបាក ស្ដារផលិតកម្ម អាជីវកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង។

រក្សាស្ថិរភាពនៃក្បាលម៉ាស៊ីន បង្កើតបុព្វបទសម្រាប់ការអភិវឌ្ឍ - ảnh 1សមាជិកសមាជិការដ្ឋសភាចំនួន៤៧០រូបដែលចូលរួមបោះឆ្នោតនាព្រឹកថ្ងៃទី ២៣ ខែកក្កដា បានគាំទ្រចំពោះការអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីរចនាសម្ព័ន្ធចាត់ តាំងរបស់រដ្ឋាភិបាលសម្រាប់អាណត្តិរដ្ឋសភានីតិកាលទី១៥ (២០២១-២០២៦)។
សមាជិកសមាជិការដ្ឋសភាចំនួន៤៧០រូបដែលចូលរួមបោះឆ្នោតនាព្រឹកថ្ងៃទី ២៣ ខែកក្កដា បានគាំទ្រចំពោះការអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីរចនាសម្ព័ន្ធចាត់ តាំងរបស់រដ្ឋាភិបាលសម្រាប់អាណត្តិរដ្ឋសភានីតិកាលទី១៥ (២០២១-២០២៦) ស្រូប យកអត្រា ៩៤,១៩% នៃចំនួនសមាជិកសមាជិការដ្ឋសភាសរុប។ អត្រានេះបានបង្ហាញ ពីការស្រុះចិត្តគំនិតនិងការឯកភាពរបស់សមាជិកសមាជិការដ្ឋសភាជាមួយសមូហភាពរដ្ឋាភិបាល ក្នុងការបន្តផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុតដល់ការងារបង្ការ ប្រយុទ្ធ ប្រឆាំងជម្ងឺរាតត្បាតក្នុងពេលគ្រាបច្ចុប្បន្ននេះ ព្រមទាំងយកចិត្តទុកដាក់ដល់ ការអនុវត្ត “គោលដៅដើរទន្ទឹមគ្នាទាំង២” ស្ដីពិការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទៀតផង។
សមិទ្ធិផលដែលមិនអាចបដិសេធបានឡើយ
វៀតណាមកំពុងឆ្លងកាត់រលកទី៤នៃជម្ងឺកូវីដ ១៩ ដែលបង្កឡើងផលប៉ះពាល់ យ៉ាងខ្លាំងទៅលើជីវភាពរស់នៅរបស់ប្រជាជន។ ទោះជាយ៉ាងណាក៏ដោយ ប៉ុន្តែលទ្ធ ផលក្នុងរយៈពេល៦ខែកន្លងមក គឺជាលទ្ធផលវិជ្ជមាន។ GDP កើន ៥,៦៤% CPI កើន ១,៤៧% ចំណូលថវិកាសម្រេចបាន ៥៨,៣%។ បើតាមសមាជិករដ្ឋសភា Hoang Van Cuong នៃគណៈប្រតិភូសមាជិកសមាជិការដ្ឋសភាទីក្រុងហាណូយបានចាត់ទុកថា នេះជាតួរលេខគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ កំណើន GDP ចំនួន៥,៦៤% មិនមែន ជាតួរលេខខ្ពស់ បើធៀបនឹងគោលដៅដែលបានដាក់ចេញឡើយ ប៉ុន្តែអាចមើលឃើញ ថា ទោះជាជម្ងឺរាតត្បាតកំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញក្ដី ប៉ុន្តែកំណើនសេដ្ឋកិច្ចនៅតែ មាននិន្នាការកើនឡើង។ តាមសមាជិករដ្ឋសភារូបនេះថា ប្រសិនបើវៀតណាមមាន វិធានការដើម្បីគ្រប់គ្រងជម្ងឺរាតត្បាតបានយ៉ាងល្អ មិនទុកឲ្យឆ្លងរាលដាលយ៉ាងទូលំ ទូលាយនោះ គឺសន្ទុះកំណើនសេដ្ឋកិច្ចដូចរយៈពេលកន្លងមក នឹងត្រូវបានរក្សារឹងមាំ។ ហេតុដូច្នេះ សមាជិករដ្ឋសភា Hoang Van Cuong គាំទ្រចំពោះការដែលរដ្ឋាភិបាល ផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុតដល់ការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាត។
មុននោះ ក្នុងរបាយការណ៍ត្រួតពិនិត្យរបស់គណៈកម្មាធិការសេដ្ឋកិច្ចស្ដីពីលទ្ធ ផលអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងឆមាសទី១ឆ្នាំ២០២១ ប្រធានគណៈកម្មា ធិការសេដ្ឋកិច្ចលោក Vu Hong Thanh បានបញ្ជាក់ថា៖ “គណៈកម្មាធិការសេដ្ឋកិច្ចវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងនិងប្រសិទ្ធ ភាពអំពី ដំណោះស្រាយនានា ដែលរដ្ឋាភិបាលបាននិងកំពុងអនុវត្តន៍ដើម្បីដោះស្រាយការ លំបាក ជួយឧបត្ថម្ភដល់មុខសញ្ញា អង្គភាពអាជីវកម្មនានាដែលរងផលប៉ះពាល់ដោយ ជម្ងឺរាតត្បាត ឆ្ពោះទៅការស្ដារ អភិវឌ្ឍសេដ្ឋកិច្ច និងធានាសុខុមាលភាពសង្គម”។
រក្សាស្ថិរភាពនៃក្បាលម៉ាស៊ីន បង្កើតបុព្វបទសម្រាប់ការអភិវឌ្ឍ - ảnh 2លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញអានរបាយការណ៍បកស្រាយបំភ្លឺ ទទួលយកមតិយោបល់របស់សមាជិកសមាជិការដ្ឋសភាស្ដីពីរចនាសម្ព័ន្ធចាត់តាំងរបស់រដ្ឋាភិបាលសម្រាប់អាណត្តិ២០២១-២០២៦។ (រូបថត៖ VNA)
មូលដ្ឋានដើម្បីបន្តប្រតិបត្តិប្រកបដោយប្រសិទ្ធភាព
ក្នុងបរិបទដែលជម្ងឺរាតត្បាតកូវីដ ១៩ កំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ព្រមទាំងឈរ លើលទ្ធផលការងារក្នុងអាណត្តិ២០២១៦-២០២០ របស់រដ្ឋាភិបាលនោះ គឺការរក្សាស្ថិរ ភាពរចនាសម្ព័ន្ធចាត់តាំងរបស់រដ្ឋាភិបាលនីតិកាលទី១៥អាណត្តិ២០២១-២០២៦ ជា ការចាំបាច់និងសមស្រប។ នេះក៏ជាលក្ខណៈងាយស្រួលដើម្បីរដ្ឋាភិបាលបន្តផ្ដោតការ យកចិត្តទុកដាក់ដល់ការប្រតិបត្តិសេដ្ឋកិច្ចសង្គមឲ្យបានប្រសិទ្ធ ភាពនាពេលខាងមុខ ផងដែរ។ សមាជិករដ្ឋសភា Nguyen Ngoc Bao អនុប្រធានគណៈកម្មា ធិការសេដ្ឋកិច្ច បានលើកច្បាស់ថា៖ “ប្រព័ន្ធធនាគារត្រូវការគោលនយោបាយ ក៏ដូចជាយុទ្ធសាស្ត្រអភិបាលកិច្ច ប្រកបដោយប្រសិទ្ធភាព ធ្វើយ៉ាងណាដើម្បីនាំឲ្យប្រភពដើមទុនហូរចូលវិស័យផលិត កម្មអាជីវកម្ម។ តាមនោះជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ជាពិសេសជួយ ទ្រទ្រង់អង្គភាពអាជីវកម្ម ក្រោមឥទ្ធិពលដោយជម្ងឺកូវីដ ១៩”។
ស្ថិរភាពនៃក្បាលម៉ាស៊ីនរដ្ឋាភិបាលក៏ជួយឲ្យរដ្ឋាភិបាលអាចថែរក្សានិងស្ដារប្រតិ បត្តិការរបស់អង្គភាពអាជីវកម្មខ្នាតមីក្រូនិងតូចឡើងវិញផងដែរ ដោយអនុវត្តន៍បាវចនា “ជួយសង្គ្រោះអង្គភាពអាជីវកម្មដូចជួយសង្គ្រោះអ្នកជម្ងឺ” ដើម្បីត្រៀមខ្លួនជាស្រេច សម្រាប់ដំណាក់កាលក្រោយកូវីដ ១៩។ សមាជិករដ្ឋសភា Luong Quoc Doanh នៃ ខេត្ត An Giang បានចាត់ទុកថា៖ “ការបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់កសិករត្រូវ ធ្វើយ៉ាងណាដើម្បីផ្ទេរប្ដូរពី កសិកម្មទៅមិនមែនកសិកម្ម។ ទីពីរគឺយកចិត្តទុកដាក់ដល់ការបណ្ដុះបណ្ដាលផ្នែក បច្ចេកទេស ចំណេះដឹងកសិកម្ម សម្រាប់កសិករ។ ទីបីគឺហ្វឹកហ្វឺនជំនាញសម្រាប់ ពួកគេ។ ប្រសិនបើកសិករមិនផ្លាស់ប្ដូរ ប្រាកដថាការអភិវឌ្ឍកសិកម្មនឹងជួបការលំបាក ហើយការកសាងជនបទថ្មីក៏មិនអាចផ្លាស់ប្ដូរបានឡើយ ពោលគឺកសិករត្រូវជាមជ្ឈភាព”។
វៀតណាមកំពុងឆ្លងកាត់រលកទី៤នៃជម្ងឺកូវីដ ១៩។ ការផ្ទុះរាលដាលនៃវីរុស បំប្លែង Delta បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើតំបន់សេដ្ឋកិច្ចដ៏សំខាន់ភាគខាងត្បូងនិង តំបន់ដីសណ្ដទន្លេ Cuu Long ជាពិសេសគឺទីក្រុងហូជីមិញ។ រដ្ឋាភិបាល នាយករដ្ឋ មន្រ្តីរដ្ឋាភិបាលកំពុងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ រាតត្បាតដោយឈរលើស្មារតី “ការពារសុខភាព អាយុជីវិតរបស់ប្រជាជនជាចម្បង បង្អស់”។ ក្នុងបរិបទនោះ ការរក្សាស្ថិរភាពនៃក្បាលម៉ាស៊ីនរដ្ឋាភិបាល គឺជាការចាំបាច់ ដើម្បីផ្ដោតការយកចិត្តទុកដាក់ដល់ភារកិច្ចបង្ការទប់ស្កាត់រោគរាតត្បាត ដោះស្រាយ ការលំបាក និងស្ដារផលិតកម្ម អាជីវកម្មឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ