រៀបចំល្អវគ្គប្រជុំជីវភាពនយោបាយយ៉ាងស៊ីជម្រៅនៅទូទាំងប្រទេស

(VOVWORLD) -រៀបចំវគ្គប្រជុំជីវភាពនយោបាយយ៉ាងស៊ីជម្រៅក្នុងបក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូល គឺជាប្រធានបទនៃអត្ថបទសរសេរនាពេលថ្មីៗនេះ របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម  Nguyen Phu Trong ក្នុងឱកាសការិយាល័យនយោបាយបានចេញផ្សាយសារចរលេខ ៣៥ -CT/TW ស្ដីពីមហាសន្និបាតបក្ខភាគគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស។ 

អត្ថបទសរសេររបស់លោក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម  Nguyen Phu Trong មានចរិតលក្ខណៈតម្រង់ទិសដៅយ៉ាងស៊ីជម្រៅ សំដៅត្រៀមរៀបចំឲ្យមហាសន្និបាតបក្ខភាគគ្រប់ជាន់ថ្នាក់ប្រព្រឹត្តិទៅប្រកបដោយជោគជ័យ។

មហាសន្និបាតបក្ខភាគគ្រប់ជាន់ថ្នាក់អាណត្តិ ២០២០ - ២០២៥ ឆ្ពោះទៅ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនិស្ត វៀតណាមនឹងត្រូវបានរៀបចំក្នុងឆ្នាំ ២០២០។ មហាសន្និបាតិនេះបានប្រព្រឹត្តិទៅក្នុងបរិបទ ដែលប្រទេសជាតិបានឆ្លងកាត់រយៈពេល ៣៥ ឆ្នាំ នៃការផ្លាស់ប្ដូរថ្មី និង ៣០ ឆ្នាំ នៃការអនុវត្តន៍កម្មវិធីកសាងប្រទេសជាតិ ក្នុងមស័យអន្តរកាលឈានចូលសង្គមនិយម និង ១០ ឆ្នាំ នៃការអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម (២០១១ -  ២០២០) ប្រកបដោយសមិទ្ធិផលមោទនភាព។

យល់ដឹងយ៉ាងជ្រាលជ្រៅ ស៊ីជម្រៅអំពីអត្ថន័យ តួនាទី និងសារៈសំខាន់នៃមហាសន្និបាត

តាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋថា ដើម្បីរៀបចំមហាសន្និបាតបក្ខភាគគ្រប់ជាន់ថ្នាក់ប្រកបដោយជោគជ័យនោះ ចាំបាច់ត្រូវបង្កើនតួនាទីដឹកនាំលើគ្រប់ជ្រុងជ្រោយ និងផ្ទាល់របស់បក្ខភាគ ដែលរួមទាំងការត្រៀមរៀបចំឯកសារ បុគ្គលិក និងរាល់លក្ខខ័ណ្ឌបម្រើមហាសន្និបាត ព្រមទាំងដោះស្រាយរាល់បញ្ហាផ្ទៃក្នុង និងពង្រីកកម្លាំងរបស់ប្រជាជន។ តាមរយៈការត្រៀមរៀបចំ និងការរៀបចំមហាសន្និបាតិនេះ ដើម្បីប្រមូលផ្ដុំ ពង្រីកកម្លាំងទូទៅរបស់ប្រព័ន្ធនយោបាយទាំងមូល ព្រមទាំងពង្រឹង និងពង្រីកសាមគ្គីភាព  ឯកភាព លើកកម្ពស់សមត្ថភាពដឹកនាំ កម្លាំងប្រយុទ្ធរបស់បក្ខភាគ។ បក្ខភាគគ្រប់ជាន់ថ្នាក់ និងបក្ខជនគ្រប់រូបត្រូវកំណត់មហាសន្និបាតិនេះ គឺជាឱកាសដើម្បីរឹតបន្តឹងវិន័យ លើកកម្ពស់ឫទ្ធានុភាព បញ្ញា ស្មារតីប្រជាធិបតេយ្យ ច្នៃប្រឌិត និងការទទួលខុសត្រូវ ដើម្បីចូលរួមទៅក្នុងរាល់សេចក្ដីសម្រេចរបស់មហាសន្និបាតប្រកបដោយប្រសិទ្ធភាព
បំផុត។

អគ្គលេខាបក្ស ប្រធានរដ្ឋបានបញ្ជាណែនាំថា ត្រូវត្រៀមរៀបចំឲ្យមហាសន្និបាតិនេះដោយម្ចាស់ការ ហើយបំពេញការងារស្មារតីយ៉ាងសកម្ម បង្កើតឯកភាពក្នុងបក្សទាំងមូល និងការស្រុះចិត្តគំនិតក្នុងសង្គម។

របាយការណ៍នយោបាយបង្ហាញនូវចក្ខុវិស័យ ឫទ្ធានុភាព បញ្ញា ឆន្ទៈ កម្លាំងសាមគ្គីភាពរបស់បក្ខភាព អង្គការបក្ស បក្ខជន និងប្រជាជនគ្រប់ជាន់ថ្នាក់

តាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋថា របាយការណ៍នយោបាយនៃមហាសន្និបាតនេះគឺជាការប្រមូលផ្តុំនូវបញ្ញា កម្លាំងកាយចិត្ត ការទទួលខុសត្រូវ ការច្នៃប្រឌិត បំណងប្រាថ្នារបស់បក្ខភាគ និងគោលដៅអភិវឌ្ឍន៍របស់ខេត្ត ក្រុង ស្ថាប័ន និងអង្គភាពនានា។ ការតាក់តែងរបាយការណ៍នេះត្រូវប្រកាន់ខ្ជាប់នូវកម្មវិធីនយោបាយ ទស្សនៈ គោលមាគ៌ាសំខាន់ៗរបស់បក្ស ព្រមទាំងប្រកាន់ខ្ជាប់នូវគោលដៅត្រៀមរៀបចំឯកសារមហាសន្និបាតលើកទី ១៣ របស់បក្ស និងស្ថានភាពជាក់ស្ដែង ដើម្បីវាយតម្លៃ ក៏ដូចជាកំណត់គោលដៅ ភារកិច្ច ដំណោះស្រាយអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព ដើម្បីអនុវត្តន៍សម្រាប់អាណត្តិ ២០២០ - ២០២៥ ជាមួយចក្ខុវិស័យវែងឆ្ងាយជាងផងដែរ។

ត្រៀមរៀបចំការពិភាក្សា ផ្ដល់មតិទៅក្នុងសេចក្ដីព្រៀងឯកសារនានានៃមហាសន្និបាត និងបង្កើតការប្រជុំជីវភាពនយោបាយយ៉ាងស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព

លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានឲ្យដឹងថា នាបច្ចុប្បន្ននេះ មជ្ឈឹមកំពុងបញ្ជាណែនាំការតាក់តែងសេចក្ដីព្រៀងឯកសារមហាសន្និបាតលើកទី ១៣ របស់បក្ស ហើយនឹងរៀបចំការយកមតិក្នុងបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលយ៉ាងទូលំទូលាយ។ ការផ្ដល់មតិនៅក្នុងមហាសន្និបាតបក្ខភាគគ្រប់ជាន់ថ្នាក់ និងរបស់ប្រជាជនគ្រប់រូបគឺមាន សារៈសំខាន់ ដែលបង្ហាញនូវឆន្ទៈបក្ស ចិត្តគំនិតប្រជាជន ហើយថែមទាំងមានតម្លៃជាក់ស្ដែង ដើម្បីមជ្ឈឹមសិក្សាស្រាវជ្រាវ និងសុក្រឹតនូវរាល់សេចក្ដីព្រៀងឯកសារ។ ការរៀបចំយកមតិ ត្រូវឈរលើស្ថានភាពជាក់ស្ដែងរបស់បក្ខភាគ ដើម្បីជ្រើសរើលយកមតិសមស្រប និងប្រកបដោយគុណភាព។

លោកប្រធានហូជីមិញធ្លាប់មានប្រសាសន៍ថា មហាសន្និបាតបក្សគឺមានសារៈសំខាន់ចំពោះអនាគតបដិវត្តរបស់បក្ស និងប្រជាជន នឹងធ្វើឲ្យបក្សកាន់តែសាមគ្គីគ្នា សតិអារម្មណ៍ និងការធ្វើសកម្មភាពកាន់តែឯកភាពគ្នាថែមទៀត។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានអះអាងថា ការត្រៀមរៀបចំ និងការរៀបចំមហាសន្និបាតបក្ខភាគគ្រប់ជាន់ថ្នាក់ គឺជាភារកិច្ចសំខាន់មួយចាប់ពីពេលនេះ រហូតដល់ដំណាច់អាណត្តិ ២០១៥ -  ២០២០ របស់បក្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ