រម្ងាប់អារម្មណ៍សម្ព័ន្ធមិត្ត បន្ធូស្រាលគូប្រជែងជាអម្រែកបេសកកម្មដ៍ពិបាក

           (VOV5)_អនុប្រធានាធិបតីអាមេរិក លោក Joe Biden បានបន្ត​ដំណើរទៅបំ
ពេញទស្សន កិច្ចនៅប៉េកាំងនាថ្ងៃទី៥ ធ្នូ ជាទីកន្លែងទីពីរក្នុងដំណើរទៅបំពេញទស្សន កិច្ចនៅប្រទេសចំនួន៣គឺ៖​ជប៉ុន ចិន និងកូរ៉េខាង​ត្បូង។ ក្នុងកាលះទេសះដែលកំពុ
ប្រព្រឹត្តទៅដ៏​តានតឹងកំពុងឡើងជណ្ដើរ​ពីមួយ​ថ្ងៃទៅមួយថ្ងៃ ដែល​​ទាក់ទិនដល់ការ
ដែលចិន ប្រកាសបង្កើតតំបន់ហោះហើរយោធាយោធា​ (ADIZ) នៅសមុទ្រហ្វាទុង ​
បណ្ដាអ្នក​សង្កេតការណ៍បានរំពឹងទុកថា៖​ដោយ​កិត្យានុភាពរបស់ខ្លួន និងទំនាក់ទំ
នងដ៨ជិត ស្និទ្ធជាមួយថ្នាក់ដឹកនាំចិន លោក Xi jinping ដំណើរ​ទស្សនកិច្ចលើកនេះ
របស់លោក Joe Biden នឹងបន្ធូស្រាលភាព​តានតឹងនេះ។​

រម្ងាប់អារម្មណ៍សម្ព័ន្ធមិត្ត បន្ធូស្រាលគូប្រជែងជាអម្រែកបេសកកម្មដ៍ពិបាក - ảnh 1
អនុប្រធានាធិបតីអាមេរិក លោក Joe Biden (internet)

ពីការរំពឹងទុកនាគ្រាដំបូងអំពីបេសកកម្មពាណិជ្ជកម្មមួយ តែដំណើរទស្សនកិច្ច
លើកនេះ របស់លោក Joe Biden បានប្រែប្រមូលផ្តុំ​ចូល​ក្នុង​សភាពការណ៍​តានតឹង នៃសន្តិសុខកំពុងឡើងជណ្ដើនេះ។ នាបច្ចុប្បន្ន  ជប៉ុន ចិន និង​កូរ៉េ​ខាង​ត្បូង  ជាចំ
ណុចស្នូលនៃ​ជំលោះ​អំពីការប្រកាសអធិបតេយ្យភាព​ចំពោះកោះចំនួន២។ បណ្ដា​ជំលោះពាក្យក៏បានធ្វើតានតឹងឡើងៗ​ពីមួយថ្ងៃទៅមួយថ្ងៃ និងគំរាមគំហែង ទៅ
ដល់ ការប្រឈមមុខអំពីយោធា។ ដូច្នេះការជ្រើសរើស​ដំណើរមកដល់ដំបូងនិង
បញ្ជប់​នៃ​ដំណើរទស្សនកិច្ចលើកនេះ បានសរ​អោយឃើញថា៖​មិនគ្រាន់តែបន្ធូ ស្រាលទំនាក់ទំនងជាមួយប៉េកាំង​ប៉ុណ្ណោះទេ​ ថែមទាំងអះអាងនូវការសន្យាជា
មួយជប៉ុន និងកូរ៉េខាងត្បូងគឺ៖ផែនការផ្ទេរប្តូរយុទ្ធសាស្ត្រទៅដល់ទ្វីបអាស៊ីរបស់ អាមេរិកដោយគ្មានការប្រែប្រួលឡើយ​

          ប្រកាសដោយពាក្យសំដីតែការ​អនុវត្តជាក់ស្ដែង

        ទោះបីជាមិនប្រឆាំងជំទាស់​ជាផ្លូវការជាមួយចិន​ក្នុងការជំលោះដែនសមុទ្រ
ជា​មួយជប៉ុន ប៉ុន្តែវ៉ាស៊ីនតោនបានអះអាងជាច្រើនលើកថា៖​ប្រជុំកោះ Senkaku នៅលើកោះហ្វាទុង នៅស្ថិតនៅក្នុងអនុសញ្ញាសន្តិសុខរួមនៃប្រទេសទាំងពីរ ហើយ
ប្រឆាំងជំទាស់រាល់ការខំប្រឹងប្រែងណា ដែលធ្វើអោយផ្លាស់ប្តូរការគ្រប់គ្រង់ស្ថាន
ភាព​របស់ជប៉ុន។

          ក្រោយរយះពេល៣ថ្ងៃ ដែលចិនប្រកាសបង្កើត ADIZ មកវ៉ា​ស៊ីន​តោន​បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន២គ្រឿង ទៅកាន់តំបន់នេះ​
និងអះអាងថា៖មិនទទួលស្គាល់ ADIZ របស់ចិន។ ប៉ុន្តែ ក្រោយរយះ​ពេល​៣ថ្ងៃ
បន្ត  អាមេរិកបានមានសកម្មភាពមួយដែលធ្វើអោយសម្ព័ន្ធមិត្តមិនអោយយល់ បាន នោះដោយប្រកាសថា៖​បណ្ដាយន្តហោះស៊ីវិលរបស់អាមេរិកត្រូវ​គោរព
បណ្ដា ការកំណត់របស់ចិនក្នុងតំបន់។ កាយវិការនេះរបស់អាមេរិកបានធ្វើអោយ
ជប៉ុន ខឹងសម្បារ ហើយឡើងសម្លេងរិះគន់យ៉ាងធ្ងន់ធ្ងរ​។​ ដូច្នេះ ទើបមកដល់
ជប៉ុន លោក Joe Biden ​បានអះអាងថា៖​សម្ព័ន្ធភាពយោធារវាងប្រទេសពីឆ្នាំ ​១៩៥០នៅមានសុពលភាព ហើយអាមេរិក បាននិងកំពុងប្រកៀកស្មារជាមួយ
បណ្ដា​សម្ព័ន្ធមិត្តនៅក្នុងតំបន់ទៀតផង។

          អាចនិយាយបានថា៖ លោក Joe Biden ត្រូវបានធ្លាក់ចូលក្នុង​សភាពការ៖ ​“ដ៏ពិបាកនិយាយ និងពិបាកធ្វើ”ក្នុងដំណើរបំពេញទស្សនកិច្ចលើកនេះ។ មុន ពេលមកដល់ប៉េកាំង លោក Joe Biden ត្រូវបានស្វាគមន៍ដោយ​កាយវិកា​ដ៏​ប្រយ័ត្ន ប្រយែងរបស់មជ្ឈដ្ឋានផ្សព្វផ្សាយចិន។ នាថ្ងៃទី៤ ធ្នូ ChinaDaily បានព្រមានថា៖ការគាំទ្ររបស់លោក Joe Biden ចំពោះជប៉ុន អាច​បង្ខូចកិត្យា​នុភាពរបស់លោក
នៅចិន។

          បេសកកម្មដ៏លំបាក

ពិតប្រាកដថា៖ទោះបីមានការព្រួយបារម្មណ៍ខ្លាំងអំពីការងើបឡើងវិញ
របស់ចិនក្តី  ប៉ុន្តែចំពោះគូប្រជែងដ៏សម្បើម អាមេរិកក៏មិនចង់ប្រឈមផ្ទាល់ដែរ។

          ប្រធានាធិបតីអាមេរិក Barack Obama មិនចូលរួមសន្និសីទកំពូល​ចំនួន២ ​ក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វីក ក្នុងខែតុលាកន្លងទៅ ក៏បានធ្វើអោយ​អាមេរិកត្រូវយល់​
ថា៖​ត្រូវ​ប្រយ័ត្នប្រយែង​ក្នុងការប្រាស្រ័យ​ការទូត​ជាមួយមហាអំណាចនានាក្នុងតំ
បន់អាស៊ីខាងកើត។ បណ្ដា​ការប្រព្រឹត្តនេះបានសរអោយឃើញថា៖​បេសកកម្ម
ការទូតរបស់ ​អនុប្រធានាធិបតីអាមេរិក Joe Biden លើកនេះគឺលំបាកណាស់។ 
​ដំណើរ​ទស្សន​កចិ្ចលកនេះរបស់លោក អាចមិនទទួលបានលទ្ធផលណាទេ ​ក្រៅពីការបង្កើតសញ្ញាមានវត្តមានរវាងអាមេរិកក្នុងតំបន់តែប៉ុណ្ណោះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ