រយៈពេល ៤ ខែ ដំណើរការអាជ្ញជាធរមូលដ្ឋានពីរកម្រិត៖ ជំហានផ្លាស់ប្តូរដំបូង និងតម្រង់ទិសដៅសម្រាប់ដំណាក់កាលបន្ទាប់

(VOVWORLD) - បន្ទាប់ពីរយៈពេល ៤ ខែនៃការអនុវត្តគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត វៀតណាមសម្រេចបានជោគជ័យដំបូងក្នុងការរៀបចំគំរូរដ្ឋបាលឡើងវិញ។ រយៈពេលនេះបង្ហាញពីរបៀបដែលក្បាលម៉ាស៊ីនរដ្ឋឆ្លើយតបទៅនឹងការផ្លាស់ប្តូរ របៀបដែលប្រជាជនទទួលយកការផ្លាស់ប្តូរ និងសំខាន់ជាងនេះទៅទៀត៖ គំរូនេះកំពុងផ្តើមឡើងទិសដៅសម្រាប់ដំណាក់កាលបន្ទាប់។

រយៈពេល ៤ ខែ ដំណើរការអាជ្ញជាធរមូលដ្ឋានពីរកម្រិត៖ ជំហានផ្លាស់ប្តូរដំបូង និងតម្រង់ទិសដៅសម្រាប់ដំណាក់កាលបន្ទាប់ - ảnh 1រយៈពេល ៤ ខែដំណើរការអាជ្ញជាធរមូលដ្ឋាន ២ កម្រិត៖ ជំហានផ្លាស់ប្តូរដំបូង និងតម្រង់ទិសដៅសម្រាប់ដំណាក់កាលបន្ទាប់ (រូបថត៖ VOV)

ការអនុវត្តគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិតនៅក្នុងខេត្តនិងក្រុងទាំង ៣៤ គឺជាជំហានដ៏សំខាន់មួយក្នុងការកែទម្រង់ស្ថាប័ន និងការសម្រួលក្បាលម៉ាស៊ីនដំណើរការប្រកបដោយប្រសិទ្ធភាពនៅវៀតណាម។ ការអនុវត្តត្រូវបានដំណើរការព្រមៗគ្នា និងទូលំទូលាយ ចាប់ពីការសុក្រិតរបៀបរបប និងគោលនយោបាយ រហូតដល់ការចេញផ្សាយការណែនាំជាក់ស្តែង សម្រាប់មូលដ្ឋានរៀបចំការអនុវត្ត។

ប្រតិបត្តិការមានស្ថេរភាព ក្បាលម៉ាស៊ីនមានសណ្តាប់ធ្នាប់ជាជំហានដំបូង

ទស្សនវិជ្ជានៅពេលកសាងគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត គឺដើម្បីឆ្ពោះទៅរក្បាលម៉ាស៊ីនដឹកនាំប្រសើរជាង កាត់បន្ថយការត្រួតស៊ីគ្នា បង្កើនប្រសិទ្ធ ភាពប្រតិបត្តិការ និងកាត់បន្ថយគម្លាតរវាងអាជ្ញាធរនិងប្រជាជន។ នេះគឺជាកំណែទម្រង់គ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅបំផុតនៅក្នុងការរៀបចំក្បាលម៉ាស៊ីននៅកម្រិតមូលដ្ឋាន តាមតំបន់នានារបស់វៀតណាម ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។

បន្ទាប់ពីប្រតិបត្តិការរយៈពេល ៤ ខែ (ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥) គំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត បានដំណើរការយ៉ាងរលូន  ដោយរួមចំណែកដល់ការដោះស្រាយនីតិវិធីរដ្ឋបាលសម្រាប់ប្រជាជននិងអាជីវកម្ម ធានាការការពារជាតិ និងសន្តិសុខនៅកម្រិតមូលដ្ឋាន។ កន្លែងខ្លះអនុវត្តគំរូនៃការទទួល និងដោះស្រាយសំណុំរឿងតាមក្រុមមុខងារ ជំនួសឱ្យការបែងចែកទៅជាការិយាល័យដូចពីមុន។

ក្នុងការពិភាក្សានៅក្នុងសម័យប្រជុំលើកទី ១០ នៃរដ្ឋសភានីតិកាលទី ១៥ ឧបនាយករដ្ឋមន្ត្រី លោកស្រី ហ្វាម ធី ថាញ់ ត្រា (Pham Thi Thanh Tra) បានបញ្ជាក់យ៉ាងច្បាស់ថា លក្ខណៈពិតរបស់គំរូថ្មី គឺការផ្លាស់ប្តូរពីការគ្រប់គ្រងរដ្ឋបាលទៅជាការអភិបាលស្ថាបនា បម្រើប្រជាជន ដោយគោលបំណង ឆ្ពោះទៅរកគោលដៅខ្ពស់បំផុត គឺការអភិវឌ្ឍប្រទេសជាតិនិងសុភមង្គលរបស់ប្រជាជន។

“នេះមិនមែនគ្រាន់តែជាការកែសម្រួលបច្ចេកទេសនៅក្នុងគំរូអង្គការនោះទេ ប៉ុន្តែជាការផ្លាស់ប្តូរជាមូលដ្ឋាន ប្តូរផ្តាច់ និងទូលំទូលាយ ដែលប៉ះពាល់យ៉ាងជ្រៅដល់ទស្សនវិជ្ជានៃការរៀបចំអំណាច របៀបរបប វិធីសាស្រ្តអភិបាលកិច្ច ការត្រេះរិះអំពីក្បាល់ម៉ាស៊ីនដឹកនាំ និងបុគ្គលិកសេវាស៊ីវិល វិធីសាស្រ្តប្រតិបត្តិការ ក៏ដូចជាគោលដៅអភិវឌ្ឍន៍។ ការផ្លាស់ប្តូរនេះកើតចេញពីតម្រូវការបន្ទាន់នៃការអនុវត្ត ស្របតាមនិន្នាការទូទៅរបស់ពិភព លោក និងដើម្បីបម្រើគោលដៅនៃការអភិវឌ្ឍប្រទេសជាតិនៅក្នុងសម័យកាលថ្មី”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រីត្រា។

ផ្តើមឡើងទិសដៅសម្រាប់ដំណាក់កាលបន្ទាប់

ទោះបីជាវៀតណាមសម្រេចបានលទ្ធផលគួរឱ្យលើកទឹកចិត្ត ជំហានដំបូងនៅពេលអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតក៏ដោយ ប៉ុន្តែដោយសារតែនេះជាគំរូថ្មី ដែលតម្រូវឱ្យមានការផ្លាស់ប្តូរយ៉ាងទូលំទូលាយនៅក្នុងវិធីសាស្រ្តត្រេះរិះ និងវិធីសាស្ត្រអភិក្រម ដូច្នេះ រាល់ការលំបាក និងឧបសគ្គនៅក្នុងដំណើរការអនុវត្តគឺជៀសមិនរួចឡើយ។ ពោលគឺ បន្ទាប់ពីប្រតិបត្តិការរយៈពេល ៤ ខែ មក ការពិតបានបង្ហាញពីចំណុចខ្វះខាតមួយចំនួន។ ទាំងនេះគឺជាបញ្ហាប្រឈមពីធនធានមនុស្ស បញ្ហាប្រឈមពីការតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងបញ្ហាប្រឈមពីការកំណត់ការទទួលខុសត្រូវ។

យោងតាមឧបនាយករដ្ឋមន្ត្រី លោកស្រី ហ្វាម ធី ថាញ់ ត្រា នាពេលខាងមុខ រដ្ឋាភិបាលនឹងផ្តោតលើការដឹកនាំការអនុវត្តក្រុមដំណោះស្រាយសំខាន់ៗចំនួន ៦ ដើម្បីឱ្យគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត អាចមានប្រសិទ្ធភាពពិតប្រាកដ។

“ដំណោះស្រាយសំខាន់ដំបូងគឺការសុក្រិតប្រព័ន្ធរបៀបរបប និងគោលនយោបាយ។ រដ្ឋសភាបានចេញផ្សាយច្បាប់ចំនួន ៣៤ នៅក្នុងសម័យប្រជុំមុន ហើយគ្រោងនឹងបន្តចេញច្បាប់ចំនួន ៤៩ នៅក្នុងសម័យប្រជុំនេះ។ ទាំងនេះគឺជាឯកសារច្បាប់សំខាន់ៗ ដែលទាក់ទងដោយផ្ទាល់ទៅនឹងប្រតិ បត្តិការនៃប្រព័ន្ធរដ្ឋបាល។ ដើរទន្ទឹមនឹងការងារនីតិបញ្ញត្តិ រដ្ឋាភិបាលនឹងបន្តដឹកនាំការសុក្រិតរាល់បញ្ហាជាមូលដ្ឋានលើរចនាសម្ព័ន្ធអង្គការ ប្រាក់បៀវត្សរ៍ ក៏ដូចជាបទប្បញ្ញត្តិស្តីពីការបែងចែកចំណាត់ថ្នាក់ និងស្តង់ដារនៃអង្គភាពរដ្ឋបាល...។  គោលដៅដាក់ចេញគឺចុងឆ្នាំ ២០២៥ ប្រព័ន្ធស្ថាប័ននឹងត្រូវបានបង្ហើយជាមូលដ្ឋាន”។

រដ្ឋាភិបាលនឹងកសាងក្រុមកម្មាភិបាល បុគ្គលិក ដើម្បីបំពេញតម្រូវការប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត ជាពិសេសនៅកម្រិតឃុំ។ យ៉ាងណាមិញ ដោយសារតែគំរូថ្មីនេះ សមត្ថភាពរបស់កម្មាភិបាលមួយចំនួនមិនទាន់បានបំពេញតាមតម្រូវការនៅឡើយទេ។

ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលបានដឹកនាំក្រសួងមហាផ្ទៃឱ្យបំពេញក្របខ័ណ្ឌមុខតំណែងការងារជាបន្ទាន់ ជាពិសេសសម្រាប់កម្រិតឃុំ និងបំពេញលក្ខខណ្ឌដើម្បីបម្រើជាមូលដ្ឋានសម្រាប់ការចាត់តាំងក្របខ័ណ្ឌរដដ្ឋជាផ្លូវការក្នុងដំណាក់កាល ២០២៦-២០៣០។

ស្ថាប័នមានសមត្ថកិច្ចក៏នឹងពិនិត្យ និងបំពេញបន្ថែមផែនការអភិវឌ្ឍន៍នៃតំបន់នីមួយៗ ខណៈពេលដែលបង្កើនធនធាន និងរចនាយន្តការហិរញ្ញវត្ថុដែលសមស្របសម្រាប់គំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត។ ក្នុងពេលជាមួយគ្នានេះ ចាំបាច់ត្រូវជំរុញផ្លាស់ប្តូរឌីជីថល អនុវត្តបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងការងារសេវាសាធារណៈ កសាងអាជ្ញាធរអេឡិចត្រូនិក និងអាជ្ញាធរ ឌីជីថល និងដាក់ពង្រាយចលនា "អក្ខរកម្មឌីជីថល" ជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋម្នាក់ៗ។

រយៈពេលបួនខែនៃការអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតបង្ហាញថា គំរូនេះកំពុងសម្រេចបាននូវក្បាលម៉ាស៊ីនដឹកនាំដែលមានលក្ខណៈបង្រួម និងអាចបត់បែនបានបន្តិចម្តងៗ កាន់តែសកម្ម និងកាន់តែជិតស្និទ្ធនឹងប្រជាជន។ ដូចដែលលោកអគ្គលេខាបក្សតូ ឡឹម បានបញ្ជាក់នៅក្នុងសន្និបាតលើកទី១៤ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ (ថ្ងៃទី៥ ខែវិច្ឆិកា) ថា៖ គំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត និងលំហអភិវឌ្ឍន៍ថ្មីនឹងក្លាយជាកម្លាំងជំរុញស្ថាប័ន ដោយប្រែក្លាយធនធានទៅជាកម្លាំងជំរុញ ប្រែក្លាយសក្តានុពលទៅជាកំណើនខ្ពស់ និងប្រកបដោយចីរភាព ដែលរួមចំណែកដល់ការសម្រេចគោលដៅ ១០០ ឆ្នាំនៅក្នុងសណ្តាប់ធ្នាប់តំបន់ និងពិភពលោកដែលពោរពេញដោយបម្រែបម្រួល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ