លើកកំពស់គុណភាពប្រភពធនធានមនុស្សរបស់វៀតណាម

(VOVWORLD) - ប្រភពធនធានមនុស្សជាកត្តាដែលសម្រេចលើភាពជោគជ័យនិងភាពជឿនលឿនរបស់ប្រទេសនីមួយៗ ក្នុងនោះកម្រិតអភិវឌ្ឍប្រភពធនធានមនុស្សជារង្វាស់ ដើម្បីវាយតម្លៃចំពោះកម្រិតជឿនលឿនរបស់សង្គម ក៏ដូចជាកម្រិតសមភាពនិង កម្រិតអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។
លើកកំពស់គុណភាពប្រភពធនធានមនុស្សរបស់វៀតណាម - ảnh 1 កម្លាំងពលករបច្ចេកទេសក្ដាប់ជាប់បាននូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា ដោយចូលកាន់តំណែងជាច្រើនដែលទាមទារអោយមានកម្រិតខ្ពស់ក្នុងការធ្វើផលិតកម្ម អាជីវ កម្ម ដែលកាលពីមុននេះត្រូវតែជួលជំនាញការបរទេស។

  ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ច សង្គមដំណាក់កាល២០១១-២០២០ វៀតណាមជានិច្ចកាលផ្ដោតសំខាន់ទៅលើ ការអភិវឌ្ឍប្រភពធនធានមនុស្ស ដោយបានកំណត់ថានេះជាការបោះជំហានលោតផ្លោះ នៃដំណើរការផ្ទេរប្ដូរគំរូអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ព្រមទាំងជាមូល ដ្ឋានគ្រឹះដើម្បីអភិវឌ្ឍប្រកបដោយចីរភាពនិងបង្កើនប្រៀបខ្លាំងប្រកួតប្រជែងក្នុងដំណើរការសមាហរណកម្ម។

        ទោះបីជាកំពុងស្ថិតនៅក្នុងសម័យកាលចំនួនប្រជាជនមាសដោយមាន ប្រភពផ្គត់ផ្គង់ពលកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់និងស្ថិរភាពក៏ដោយ ប៉ុន្តែវៀត ណាមក៏ត្រូវប្រឈមនឹងការសាកល្បងជាច្រើនក្នុងនិន្នាការសមាហរណកម្មដែរ។

        វៀតណាមជាមួយប្រៀបខ្លាំងគឺកម្លាំងពលករយ៉ាងច្រើនសន្ធឹកសន្ធាប់និង អត្រាពលករវ័យក្មេងខ្ពស់

        នាបច្ចុប្បន្ន អំណោយផលធំមួយរបស់វៀតណាមនោះគឺកម្លាំងពលករដ៏ច្រើន សន្ធឹកសន្ធាប់និងអត្រាពលករវ័យក្មេងខ្ពស់។ តាមអគ្គនាយកដ្ឋានស្ថិតិតបាន អោយដឹងថា គិតដល់ឆ្នាំ២០១៨ វៀតណាមមានចំនួនប្រជាជនសរុប៩៤លាន នាក់ ដែលក្នុងនោះកម្លាំងពលករដែលមានអាយុច្រើនជាង១៥ឆ្នាំគឺ៥៥,១៦លាន នាក់។ ទន្ទឹមនឹងនោះ ផលិតភាពពលកម្មរបស់វៀតណាមនាពេលកន្លងទៅត្រូវ បានលើកកំពស់គួរអោយកត់សម្គាល់ ដោយកើនឡើងជារៀងរាល់ឆ្នាំ ហើយជា ប្រទេសដែលមានល្បឿនកំណើនផលិតភាពពលកម្មខ្ពស់ក្នុងតំបន់អាស៊ាន។

        ក្នុងពេលជាមួយគ្នានោះ គុណភាពពលករវៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងទៅ ក៏កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ពលករមានការបណ្ដុះបណ្ដាល បាន ឆ្លើយតបមួយចំណែកទៅនឹងសំណូមពរនៃសហគ្រាសនិងទីផ្សារពលករ។ កម្លាំងពលករបច្ចេកទេសក្ដាប់ជាប់បាននូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា ដោយចូលកាន់ តំណែងជាច្រើនដែលទាមទារអោយមានកម្រិតខ្ពស់ក្នុងការធ្វើផលិតកម្ម អាជីវ កម្ម ដែលកាលពីមុននេះត្រូវតែជួលជំនាញការបរទេស។ លោក Bui Anh Tuan សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាណិជ្ជកម្មបរទេសបានអោយដឹងថា៖

        “យើងខ្ញុំកំណត់ថា ការបណ្ដុះបណ្ដាលនិងអភិវឌ្ឍប្រភពធនធានមនុស្សក្នុង យុគសម័យថ្មីគឺជាគោលដៅសំខាន់និងចាំបាច់។ ការគ្រប់គ្រងប្រភពធនធាន មនុស្សក្នុងយុគសម័យថ្មីក៏ទាមទារអោយមានការផ្លាស់ប្ដូរថ្មីទាំងខាងបណ្ដុះ បណ្ដាល ស្រាវជ្រាវនិងអនុវត្តជាក់ស្ដែង។ តាមរយៈសកម្មភាពនេះ យើងខ្ញុំចង់ ជំរុញសកម្មភាពស្រាវជ្រាវនិងបណ្ដុះបណ្ដាលរបស់សាលាលើវិស័យបណ្ដុះ បណ្ដាលអភិវឌ្ឍប្រភពធនធាន។ យើងខ្ញុំក៏មានគោលបំណងចង់បង្កើនកិច្ចសហ ប្រតិបតិ្តការរវាងភាគីនានា រវាងអង្គការអន្តរជាតិជាមួយសាកលវិទ្យាល័យនិង សហគ្រាសនៃវៀតណាមដើម្បីបង្កើតឡើងគំរូថ្មីក្នុងការកសាងនិងអភិវឌ្ឍប្រភព ធនធានមនុស្ស”។

កសាងធនធានមនុស្សវៀតណាមក្នុងបរិបទសមាហរណកម្ម

ក្នុងបរិបទនៃការធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅនិងទូលាយ តម្រូវការសម្រាប់វៀតណាមគឺត្រូវរៀបចំកម្លាំងពលករដែលអាចឆ្លើយតបបាននិងទទួលបានផលប្រយោជន៍ពីការប្តេជ្ញាចិត្តអន្តរជាតិ។

នាបច្ចុប្បន្ននេះ ប្រទេសវៀតណាមមានចំនួនប្រជាជនឈរនៅលំដាប់ថ្នាក់ទី ១៣ និងទី ១៤ នៅលើពិភពលោក ជាពិសេសវៀតណាមមានទ្រង់ទ្រាយសេដ្ឋកិច្ចឈរនៅលំដាប់ថ្នាក់ទី ៣៧ និងទី ៣៨ នៅលើពិភពលោកទៀតផង ក៏ប៉ុន្តែមិនបានជាប់ចំណាត់ថ្នាក់ជាប្រទេសកំពូលទាំង ៥០ (TOP 50) នៅលើពិភពលោកក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈនោះឡើយ។ នៅក្នុងសិក្ខាសាលាអន្តរជាតិអាស៊ីលើកទី ១៨ នៃសមាគមអភិវឌ្ឍន៍ធនធានមនុស្សអន្តរជាតិ (AHRD) ដែលទើបបានប្រារព្ធឡើងនាពេលថ្មីៗនេះនៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀត  ណាម លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖

«កសាងយន្តការនៃកិច្ចសហប្រតិបត្តិការរវាងសាលារៀន ធុរជននិងរដ្ឋាភិបាលក្នុងវិស័យមុខរបរសំខាន់ៗដែលតភ្ជាប់រវាងខ្លឹមសារនិងគុណភាពនៃការបណ្តុះបណ្តាលធនធានមនុស្ស ជាមួយនឹងតម្រូវការទីផ្សារនិងខឿនសេដ្ឋកិច្ច។ សាលារៀន ធុរជននានា ត្រូវតែមានគោលនយោបាយច្បាស់ជាងនេះថែមទៀត។ សហគ្រាសចូលរួមបង្កើតខ្លឹមសារនៃការបណ្តុះបណ្តាល បញ្ជូនកម្មាភិបាលឱ្យចូលរួមវគ្គបណ្តុះបណ្តាល ទទួលយកសិក្ខាកាមកម្មសិក្សា ដែលមានទំនាក់ទំនងរវាងសហគ្រាសនិងសាលា ក្នុងអំឡុងពេលបណ្តុះបណ្តាលនិងជ្រើសរើសសិក្ខាកាមក្រោយពីគេបញ្ចប់ការសិក្សាផងដែរ។ សម្រាប់សាលា គប្បីផ្តោតលើការបង្កើតលក្ខខណ្ឌសម្រាប់គ្រូបង្រៀនក្នុងការលើកកំពស់គុណភាពជំនាញវិជ្ជាជីវៈ និងទទួលយកបាននូវបំណិនថ្មីៗពីអង្គភាពអាជីវកម្ម និងអន្តរជាតិ ក៏ដូចជាក្នុងការលើកស្ទួយគុណភាពនៃការបង្រៀន សម្ភារៈនៃការសិក្សានិងអនុវត្តជាក់ស្តែងផងដែរ»។

ដើម្បីអភិវឌ្ឍធនធានមនុស្សនាពេលខាងមុខនេះ រដ្ឋាភិបាលក៏ដូចជាស្ថាប័នអប់រំ បាននិងកំពុងកសាងគោលនយោបាយសមស្របជាច្រើន ដែលក្នុងនោះមានការបន្តសុក្រិត្យនូវប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស ផ្លាស់ប្តូរវិធីគ្រប់គ្រង លើកកំពស់សមត្ថភាព សុពលភាព និងប្រតិបត្តិប្រព័ន្ធគ្រប់គ្រងអំពីការការអភិវឌ្ឍ ធនធានមនុស្សប្រកបដោយប្រសិទ្ធភាពផងដែរ។

ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលគប្បីបង្កើតបរិយាកាសនិងលក្ខខណ្ឌអំណោយផលល្អៗ ដើម្បីទាក់ទាញគ្រូបង្រៀន និងអ្នកវិទ្យាសាស្ត្រដែលមានទេពកោសល្យនិងបទពិសោធន៍ពីបរទេស ឬជនជាតិវៀតណាមនៅក្រៅប្រទេសឱ្យចូលរួមក្នុងដំណើរការបណ្តុះបណ្តាលធនធានមនុស្សនៅថ្នាក់ឧត្តមសិក្សា ស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅតាមមូលដ្ឋានសកលវិទ្យាល័យរបស់វៀតណាម ព្រមទាំងមានគោលនយោបាយអនុគ្រោះដើម្បីទាក់ទាញសាកលវិទ្យាល័យ និងសាលា   បណ្តុះបណ្តាលវិជ្ជាជីវៈថ្នាក់អន្តរជាតិឲ្យចូលមកប្រតិបត្តិនៅប្រទេសវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ