លើកកំពស់ឋានៈ អះអាងទីឈរជើងរបស់វៀតណាមលើពិភពលោកអស្ថិរភាព

លើកកំពស់ឋានៈ អះអាងទីឈរជើងរបស់វៀតណាមលើពិភពលោកអស្ថិរភាព - ảnh 1
លើកកំពស់ឋានៈអះអាងទីឈរជើងរបស់វៀតណាមក្នុងលើពិភពលោកអស្ថិរភាព (VNA)


(VOVworld) - អាស្រ័យដោយគោលម៌ាគារគោលនយោបាយធ្វើសមាហ
 រណម្មដ៏ត្រឹមត្រូវក្នុងរយៈពេល ៣០ ឆ្នាំ កន្លងមក ឋានៈរបស់ វៀតណាមលើ
ឆាកអន្តរជាតិត្រូវបានលើកកំពស់យ៉ាងខ្លាំង។​ ពីប្រទេសត្រូវបាន ហ៊ុំព័ទ្ធនិង
ឯកោភាគីលើគ្រប់វិស័យនាបច្ចប្បុន្ន វៀតណាមបានបង្កើតទំនាក់ទំ នងការ
ទូតជាមួយប្រទេសចំនួន ១៨៧ ក្នុងចំណោមប្រទេសជាសមាជិករបស់ អ.ស.ប.
ចំនួន ១៩៣ កសាងឡើងបណ្តាញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយ ប្រទេស
ចំនួន ១៥ ទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយជាមួយប្រទេស ១០ ក្នុងនោះ
មានមហាអំណាចនិងប្រទេសជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.
 ចំនួន ៥ ។ ស្នាដៃទាំងនេះរួមចំណែកកសាងឋានៈ យុទ្ធសាស្ត្ររបស់វៀតណាមនៅ
ក្នុងតំបន់និងលើពិភពលោក។ ស្តីពីបញ្ហានេះ ឆ្លើយសម្ភាសរបស់អ្នកយកព័ត៌មាន
នៃវិទ្យុសម្លេងវៀតណាមក្នុងសន្និសីទផ្នែកការទូតវៀតណាមលើកទី ២៩ ឧបនា
យករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាន
អះអាងថា៖

        «វៀតណាមបានបង្កើតក្របខ័ណ្ឌទំនាក់ទំនងជាមួយប្រទេសជាច្រើន ។
ក្នុងអំឡុង ១៥ ឆ្នាំកន្លងទៅ វៀតណាមបានកសាងទំនាក់ទំនងយុទ្ធសាស្ត្រ
ដៃគូលើគ្រប់ជ្រុងជ្រោយជាមួយប្រទេសនានាលើពិភពលោក។ ក្នុងរយៈពេល ៥
ឆ្នាំតែប៉ុណ្ណោះ ប្រទេសដៃគូយុទ្ធសាស្ត្ររបស់វៀតណាមបានកើនឡើង ៨ ប្រទេស
ទៀត។ រីឯដៃគូយុទ្ធសាស្ត្រ វៀតណាមមានប្រទេសដៃគូលើគ្រប់ជ្រុង ជ្រោយ ១០។»

        ព្រឹត្តិការណ៍វៀតណាមក្លាយទៅជាសមាជិករបស់អាស៊ាននាខែកក្តដាឆ្នាំ
១៩៩៥ ត្រូវបានចាត់ទុកជាជំហានលោតផ្លោះក្នុងដំណើរធ្វើសមាហរណកម្ម
អន្តរជាតិរបស់ប្រទេសជាតិ។ ដល់ឆ្នាំ ១៩៩៦ វៀតណាមបានចូលរួមក្នុងការ
បង្កើតនិងជាសមាជិកសកម្មនៃវេទិការសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM)។
នាឆ្នាំ ១៩៩៨ វៀតណាមក្លាយទៅជាសមាជិករបស់វេទិការសហប្រតិបត្តិការ
សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក APEC។ ការចូលរួមរបស់វៀតណាមក្នុងអង្គការ
ពាណិជ្ជកម្មធំបំផុតលើពិភពលោក WTO នាខែមករាឆ្នាំ ២០០៧ បានកូស
សម្គាល់ការធ្វើសមាហរណកម្មលើគ្រប់ជ្រុងជ្រោយរបស់ហាណូយក្នុងបណ្ដា
អង្គការអន្តរជាតិ។ នាឆ្នាំ ២០១៥ វៀតណាមរួមជាមួយប្រទេសអាស៊ានផ្សេងៗ
បានធ្វើសមាហរណកម្មលើគ្រប់វិស័យចូលក្នុងសហគមន៍អាស៊ាន។​

        អតីតអ្នកសម្របសម្រួលអចិន្ត្រៃយ៍របស់ អ.ស.ប. ប្រចាំនៅវៀតណាម
 លោកស្រី Pratibha Mehta បានវាយតំលៃថា៖

«ដំណើរធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាមគួរឲ្យចាប់ អរម្មណ៍ណាស់!
 វៀតណាមចូលរួមសកម្មក្នុងអង្គការនិងយន្តការសហប្រតិបត្តិការច្រើន ដូចជា
 អាស៊ាន APEC ASEM ហើយ ចរចារនិងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិ
ជ្ជកម្មសេរីសំខាន់ៗនៅក្នុងតំបន់និងលើពិភពលោក។វៀតណាមចូលរួមយ៉ាងស
កម្មក្នុងសកម្មភាពរបស់ អ.ស.ប. ទៀតផង។ ប្រការ ទាំងនោះបានបង្ហាញនូវតួ
នាទីភារកិច្ចកាន់តែម្ចាស់ការរបស់វៀតណាមក្នុងកិច្ចការរបស់ពិភពលោកទាំងមូល»

ផ្លាស់ប្តូរថ្មីដើម្បីសម្របខ្លួនជាមួយនិន្នាការបង្កើតតំបន់ពាណិជ្ជកម្មសេរីលើ
ពិភពលោក គិតដល់ពេលនេះ វៀតណាមបានចូលរួមបង្កើតកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសនិងខឿនសេដ្ឋកិច្ចចំនួន ៥៦ ក្នុងនោះ
 មាន FTA ចំនួន ៦ ដែលវៀតណាមម្ចាស់ការចូលរួមនៅខាងក្រៅប្លុកអាស៊ាន
ឬជាមួយបណ្ដាប្រទេសដៃគូរបស់អាស៊ាន។

ច្បាមជាប់ផលប្រយោជន៍ជាតិក្នុងពិភពលោកសមាហរណកម្មកាន់តែសម្បូរ
ពីមួយថ្ងៃទៅមួយថ្ងៃក្តាប់ឱកាសដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិការពារសន្តិភាព
កសាងទំនាក់ទំនងមិត្តភាព ហើយដោះស្រាយគ្រោះអាសន្នក្នុងទំនាក់ទំនង
អន្តរជាតិ វៀតណាមកាន់តែលើកកំពស់ការឋានៈរបស់ខ្លួនជាជំហានៗក្នុងកិច្ច
ការធ្វើសមាហរណកម្មអន្តរជាតិ។ តាមរយៈទង្វើជាក់ស្តែង វៀតណាមបាននិង
កំពុងបង្ហាញច្បាស់លាស់ថា៖ វៀតណាមគឺជាមិត្តនិងដៃគូទុកចិត្តរបស់ប្រទេស
ទាំងឡាយ ​ព្រមទាំង ជាសមាជិកនមាការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ
 ផងដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ