លើកកម្ពស់ប្រជាធិបតេយ្យនិងផ្ទៀងស្តាប់មតិយោបល់ពីប្រជាជនចូលរួមឯកសារនៃមហាសន្និបាតបក្ស

(VOVWORLD) -  ការលើកកម្ពស់ប្រជាធិបតេយ្យ និងផ្ទៀងស្តាប់នូវមតិយោបល់របស់ប្រជាជនគឺជាគោលនយោបាយរបស់បក្សនិងរដ្ឋវៀតណាម។ នាអំឡុងពេលនេះ សេចក្តីព្រាងឯកសារ នៃមហាសន្និបាតលើកទី XIII របស់បក្សកំពុងត្រូវបានពិគ្រោះយោបល់នៅតាមថ្នាក់មូលដ្ឋាន ហើយនឹងត្រូវបានយក មតិយោបល់ជាទូទៅពីប្រជាជនទៀតផង។ ការស្តាប់មតិយោបល់សម្រាប់ចូលរួមឯកសារនៃមហាសន្និបាតបក្ស ដែលបង្ហាញពីការលើកកម្ពស់ប្រជាធិបតេយ្យក្នុងជីវភាពរស់នៅសង្គម និងជាការខិតខំប្រឹងប្រែងក្នុងការកសាងប្រជាធិបតេយ្យសង្គមនិយមនៅវៀតណាម។

លើកកម្ពស់ប្រជាធិបតេយ្យនិងផ្ទៀងស្តាប់មតិយោបល់ពីប្រជាជនចូលរួមឯកសារនៃមហាសន្និបាតបក្ស - ảnh 1 គំនូផ្សព្វផ្សាយអំពីសន្និបាតបក្សទូទាំងប្រទេស

បក្សកុម្មុយនិស្តវៀតណាម តែងតែបញ្ជាក់ថា ប្រជាធិបតេយ្យគឺជាសារធាតុនៃរបបសង្គមនិយម។ នោះជាការយល់ដឹងអំពីសង្គមនិយម និងប្រជាធិបតេយ្យ តាមរយៈសកម្មភាពដឹកនាំ និងការដឹកនាំកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ បក្សកុម្មុយ និស្តវៀតណាមក៏បានកំណត់ថា ការរៀបចំប្រមូលមតិយោបល់ ដើម្បីកសាងសេចក្តីព្រាងឯកសារ គឺជាការងារសំខាន់ និងមានចរិតលក្ខណៈសម្រេចចិត្ត សម្រាប់អនាគតអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ពីព្រោះ “ការអនុវត្តប្រជាធិបតេយ្យគឺជាកូនសោពហុមុខងារ ដែលអាចដោះស្រាយរាល់ការលំបាក”។

ការលើកកម្ពស់ប្រជាធិបតេយ្យ និងការផ្ទៀងស្តាប់មតិយោបល់របស់ប្រជាជនគឺជាការណែនាំយ៉ាងដិតដល់

កាលនៅរស់ លោកប្រធានហូជីមិញតែងតែស្នើឲ្យអ្នកដឹកនាំទាំងអស់ ត្រូវផ្ទៀងស្តាប់មតិយោបល់របស់បក្ខជននិងប្រជាជនជានិច្ច។ ចាប់ពីមហាសន្និបាតលើកទី VII (ក្នុងឆ្នាំ ១៩៩១) ដល់មហាសន្និបាតលើកទី XII (ក្នុងឆ្នាំ ២០១៦) មក ជាពិសេសនៅក្នុងកម្មវិធីនយោបាយ សម្រាប់កសាងប្រទេសក្នុងអំឡុងពេលអន្តរកាលឈានទៅសង្គមនិយម (ក្នុងឆ្នាំ ១៩៩១) និងកម្មវិធីនយោបាយ សម្រាប់ការកសាងប្រទេសក្នុងអំឡុងពេលអន្តរកាលឈានទៅសង្គមនិយម (បំពេញបន្ថែមនិងអភិវឌ្ឍក្នុងឆ្នាំ ២០១១) បក្សបានធ្វើឱ្យប្រសើរឡើងជាបណ្តើរនិងផ្តោតលើយុទ្ធសាស្ត្រ លើកកម្ពស់ប្រជាធិបតេយ្យក្នុងជីវភាពសង្គម ព្រមទាំងបានប្តេជ្ញាចិត្ត អនុវត្តប្រជាធិបតេយ្យនៅក្នុងបណ្តាសកម្មភាពសង្គម។

ឈរលើស្ថានភាពជាក់ស្តែង មុននឹងរៀបចំមហាសន្និបាតនីមួយៗ ឬរាល់ពេលដែលធ្វើវិសោធនកម្មរដ្ឋធម្ម នុញ្ញនិងផ្សព្វផ្សាយក្រមច្បាប់នានា រួមទាំងនៅពេលបានអនុម័តលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិនោះ បក្សនិងរដ្ឋតែងតែបានពិគ្រោះយោបល់នូវការចូលរួមមតិរបស់ប្រជាជនទាំងមូល។ អាស្រ័យហេតុនេះ ក្រ សួង ស្ថាប័ន មូលដ្ឋាននានា បានរៀបចំសន្និសីទ សិក្ខាសាលារាប់រយ  ដើម្បីបង្កើតបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនក្នុងការបញ្ចេញមតិ។ សម្រាប់មហាសន្និបាតបក្សទូទាំងប្រទេសវិញ ការពិគ្រោះយោបល់ក្នុងចំណោមអង្គការបក្ស ចាប់ពីថ្នាក់មជ្ឈិម រហូតដល់ថ្នាក់មូលដ្ឋាន និងការប្រមូលសាធារណៈមតិ គឺជាដំណើរការចាំបាច់ ក្នុងដំណើរការរៀបចំឯកសារសម្រាប់មហាសន្និបាត។  អគ្គលេខាបក្ស  ប្រធានរដ្ឋ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ម្តងហើយម្តងទៀត ចំពោះការលើកកម្ពស់ប្រជាធិបតេយ្យ ផ្ទៀងស្តាប់និងយកចិត្តទុកដាក់ចំពោះមតិយោបល់របស់ប្រជាជន ជាពិសេសអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ ដែលមានចំណេះដឹងស៊ីជម្រៅលើវិស័យនីមួយៗ ដើម្បីស្រាវជ្រាវ បំពេញបន្ថែមនិងសុក្រិដ្ឋរាល់សេចក្តីព្រាងឯកសារ សម្រាប់ដាក់ជូនមហាសន្និបាត លើកទី XIII របស់បក្ស។

តួនាទីសំខាន់នៃការលើកកម្ពស់ប្រជាធិបតេយ្យ និងផ្ទៀងស្តាប់មតិយោបល់របស់ប្រជាជន

លើកកម្ពស់ប្រជាធិបតេយ្យនិងផ្ទៀងស្តាប់មតិយោបល់របស់ប្រជាជន ដែលបង្កើតការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក អំពីទស្សនៈនិងផ្នត់គំនិតរបស់បណ្តាកងកម្លាំងនិងសមាសភាពក្នុងសង្គម នៅចំពោះមុខបញ្ហា ដែលចំណុះគោលនយោបាយនិងស្ថាប័ននានានោះ បានទាក់ទងដោយផ្ទាល់ ទៅនឹងផលប្រយោជន៍របស់សមាជិកទាំងអស់ក្នុងសង្គម។ តាមរយៈការផ្ទៀងស្តាប់និងស្រូបយកនូវមតិយោបល់សមស្រប ដែលមានលក្ខណៈវិទ្យាសាស្រ្ត បានជា គោលនយោបាយនិងស្ថាប័ននានានៃសហគមន៍កាន់តែមានលក្ខណៈសមស្រប កាន់តែប្រសើរឡើង និងឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់សហគមន៍។ តាមរយៈការចូលរួមមតិយោបល់ទៅលើសេចក្តីព្រាងឯកសារនៃមហាសន្និបាតបក្សលើកនេះ មតិយោបល់របស់កម្មាភិបាល សមា ជិក សមាជិកាសភា ក៏ដូចជារបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ នឹងចូលរួមចំណែកក្នុងការវាយតម្លៃ អំពីស្ថានភាពជាក់ស្តែង រួមទាំងការផ្តល់មតិយោបល់ដើម្បីសុក្រិដ្ឋរាល់ខ្លឹមសារនិងដំណោះស្រាយអភិវឌ្ឍន៍ប្រទេសជាតិក្នុងវិស័យនីមួយៗ។ នោះគឺជាការផ្តោត បញ្ញាក្នុងការកសាងគោលមាគ៌ាអភិវឌ្ឍន៍របស់បក្សកុម្មុយនិស្តវៀតណាម។

អាចនិយាយបានថា សមិទ្ធិផលសំខាន់មួយនៃការធ្វើកំណែទម្រង់ នោះគឺ ប្រជាធិបតេយ្យនៅតែបន្តដើរតួនាទីជាកម្លាំងចលករ សម្រាប់ការអភិវឌ្ឍសង្គម ជាពិសេសតាមរយៈសកម្មភាពប្រមូលមតិដើម្បីកសាងឯកសារចូលរួមមហាសន្និបាតបក្សលើកទី XIII ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ