លាតត្រដាងនូវឧបាយកលបំផ្លាញមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់និងមហាសន្និបាតទូទាំងប្រទេសលើកទី១៣របស់បក្ស

(VOVWORLD) - មហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់អាណត្តិ២០២០-២០២៥ នឹងត្រូវបាន រៀបចំឡើងក្នុងឆ្នាំ២០២០។ នេះជាព្រឹត្តិការណ៍នយោបាយដែលមានអត្ថន័យដ៏ សំខាន់មហិមាររបស់ប្រទេសជាតិ ក៏ដូចជារបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលផងដែរ។ 

នៅប្រទេសវៀតណាមជិតនឹងប្រព្រឹត្តទៅនូវមហាសន្និបាតបក្សភាគគ្រប់ ជាន់ថ្នាក់ ឆ្ពោះទៅមហា សន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម។ អនុភាពអមិត្តនានាកំពុងឆ្លៀតយកឱកាសនេះដើម្បីបំផ្លាញ មួលបង្កាច់គោលដៅ ឧត្តមគតិ និងមាគ៌ាឈានឡើងលទ្ធិសង្គមនិយមនៅវៀតណាម ខឿនសេដ្ឋកិច្ចទីផ្សាតាមទិសសង្គមនិយម ក៏ដូចជាការដឹកនាំរបស់បក្សនិងការងារបុគ្គលិកនៃ មហាសន្និបាត ជាដើម សំដៅបង្ខូចកិត្យានុភាពនិងសមិទ្ធិបដិវត្តន៍របស់បក្សនិង រដ្ឋវៀតណាម ព្រមទាំងលុបបំបាត់ចោលតួនាទីជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្ត វៀតណាមផងដែរ។ ហេតុដូច្នេះហើយ ចាប់តាំងពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ត ទៅ វិទ្យុសម្លេងវៀតណាមនឹងផ្សាយនាទី “វៀតណាម-ប្រកាន់ខ្ជាប់នូវមាគ៌ាដែល បានជ្រើសរើស” សំដៅតស៊ូប្រឆាំងសភាពការណ៍នេះ។ 

មហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់អាណត្តិ២០២០-២០២៥ នឹងត្រូវបានរៀបចំឡើងក្នុងឆ្នាំ២០២០។ នេះជាព្រឹត្តិការណ៍នយោបាយដែលមានអត្ថន័យដ៏សំខាន់មហិមាររបស់ប្រទេសជាតិ ក៏ដូចជារបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលផងដែរ។ ការត្រៀមរៀបចំគ្រប់បែបយ៉ាងអោយបានល្អបំផុតនោះគឺកត្តានិងបុព្វបទដ៏សំខាន់ដើម្បីរៀបចំមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ប្រកបដោយជោគជ័យ ហើយឆ្ពោះទៅរកមហាសន្និបាតលើកទី១៣របស់បក្ស។ តាមនោះ មហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ត្រូវតែត្រៀមរៀបចំយ៉ាងហ្មត់ចត់ទាំងខាងខ្លឹមសារនយោបាយផងទាំងខាងការងារបុគ្គលិកទៀតផង។ ជាពិសេសគឺ ការត្រៀមបម្រុងបុគ្គលិកនៃមហាសន្និបាតនេះមានតួនាទីនិងអត្ថន័យដ៏សំខាន់ពិសេស ដោយជាកត្តាដែលធានាភាពជោគជ័យសម្រាប់មហាសន្និបាត និងការអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតផងដែរ។

ការត្រៀមរៀបចំយ៉ាងហ្មត់ចត់ ជាពិសេសគឺការងារបុគ្គលិក

ដើម្បីត្រៀមរៀបចំសម្រាប់មហាសន្និបាតបក្សលើកទី១៣ ចាប់តាំងពីដើមខែតុលាឆ្នាំ២០១៨ បណ្ដាអនុគណៈកម្មការនៃមហាសន្និបាតរួមមាន៖ អនុគណៈកម្មការឯកសារ អនុគណៈកម្មការសេដ្ឋកិច្ចសង្គម អនុគណៈកម្មការលក្ខ័ន្តិកៈ អនុគណៈកម្មការបុគ្គលិកនិងអនុគណៈកម្មការរៀបចំមហាសន្និបាត ត្រូវបានបង្កើតឡើងហើយដាក់អោយធ្វើសកម្មភាពដោយស្មារតីធ្វើការយ៉ាងប្រញ៉ាប់ប្រញាល់និងហ្មត់ចត់។ ការងាររៀបចំប្រភពកម្មាភិបាលសម្រាប់មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ និងមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់អាណត្តិ២០២០-២០២៥ ត្រូវបានត្រៀមរៀបចំចាប់តាំងពីអាណត្តិមុនៗ ជាពិសេសគឺចាប់តាំងពីដើមអាណត្តិមហាសន្និបាតលើកទី១២មក។  រហូតមកដល់បច្ចុប្បន្ន ការងារនេះត្រូវបានសម្រេចជាស្ថាពរ។ មជ្ឈឹមក៏បានឯកភាពលើបញ្ជីឈ្មោះកម្មាភិបាលដែលចូលរួមការបោះឆ្នោតជាសមាជិកមជ្ឈឹមបក្សនីតិកាលទី១៣ ដែលត្រូវបានតែងតាំងដោយអង្គការបក្សគ្រប់ជាន់ថ្នាក់ និងបណ្ដាក្រសួង ស្ថាប័នមជ្ឈឹមនិងតំបន់។ ដោយឈរលើផែនការមេនេះ រាល់កម្មាភិបាលដែលមាននៅក្នុងបញ្ជីឈ្មោះនេះត្រូវបានមជ្ឈឹមនិងគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ បង្កលក្ខណៈអោយទៅបណ្ដុះបណ្ដាល បំប៉ន់ ឬបង្វិលការងារដើម្បីហាត់ពត់លត់ដំខ្លួនក្នុងស្ថានភាពជាក់ស្ដែងលើឋានៈជាច្រើនចាប់ពីទាបឡើងទៅខ្ពស់។ នេះពិតជាការត្រៀមរៀបចំយ៉ាងហ្មត់ចត់របស់មជ្ឈឹម របស់គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ និងប្រព័ន្ធនយោបាយទាំងមូល ក្នុងការងារបុគ្គលិកនៃនីតិកាលថ្មី។ ហេតុដូច្នេះហើយ អាចអះអាងបានថា ការងារត្រៀមរៀបចំសម្រាប់មហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតលើកទី១៣របស់បក្ស បាននិងកំពុងត្រូវបានដំណើរការយ៉ាងហ្មត់ចត់ ដោយមានរបៀបរៀបរយ  ហើយត្រូវបានកម្មាភិបាល បក្ខជននិងប្រជាជនយ៉ាងច្រើនកុះករយកចិត្តទុកដាក់និងវាយតម្លៃខ្ពស់ តាមនោះពង្រឹងជំនឿជឿជាក់ទៅលើការដឹកនាំដ៏ឈ្លាសវៃនិងត្រឹមត្រូវរបស់បក្ស ព្រមទាំងបង្កើតឡើងបរិយាកាសសប្បាយរីករាយមុនពេលប្រព្រឹត្តទៅមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ផងដែរ។

អំពើមួលបង្កាច់ការងារត្រៀមរៀបចំមហាសន្និបាតមិនអាចបណ្ដាលអោយបក្សហិនហោចបានឡើយ

រហូតមកដល់បច្ចុប្បន្ននេះ ការងារត្រៀមរៀបចំសម្រាប់មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣បាននិងកំពុងត្រូវបានអនុវត្តយ៉ាងសកម្ម មានការទទួលខុសត្រូវ ហើយធានាវឌ្ឍនភាពនៅបក្សភាគគ្រប់ជាន់ថ្នាក់ ទាំងខាងខ្លឹមសារនយោបាយផងទាំងខាងការងារបុគ្គលិកទៀតផង។ ការងាររៀបចំ បណ្ដុះបណ្ដាលកម្មាភិបាលស្នូលៗតាមការរៀបចំ ត្រូវបានអនុវត្តដោយមានរបៀបរៀបរយ បើកចំហ ប្រជាធិបតេយ្យនិងមានគុណភាព។ ការងារត្រៀមរៀបចំសម្រាប់មហាសន្និបាតត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់រណសិរ្សមាតុភូមិ និងបណ្ដាអង្គការនយោបាយសង្គមគ្រប់ជាន់ថ្នាក់។

សេចក្ដីព្រាងនៃរបាយការណ៍នយោបាយ នឹងត្រូវបានប្រកាសជាសាធារណៈដើម្បីទទួលមតិយោបល់របស់កម្មាភិបាល បក្ខជននិងប្រជាជន។ ការងារបុគ្គលិក ក៏ជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារដែលត្រូវបានផ្ដល់មតិផងដែរ។ បក្សកុម្មុយនិស្តវៀតណាមជាប្រព័ន្ធមួយដែលមានការចាត់តាំងយ៉ាងស្អិតរមួតចាប់ពីមជ្ឈឹមចុះទៅមូលដ្ឋាន។ ការងារត្រៀមរៀបចំសម្រាប់មហាសន្និបាតគ្រប់ជាន់ថ្នាក់ជាសកម្មភាពនយោបាយប្រក្រតីមួយក្នុងបក្ស។ ហេតុដូច្នេះហើយ ទោះបីជាលើអ៊ីណធឺណិត បណ្ដាញសង្គម និងអ្វីៗដែលបានហៅថា “វេទិកា” នោះ បណ្ដាអនុភាពអមិត្តមានចេតនាបង្ហោះព័ត៌មានមិនពិត ក្លែងក្លាយ ដើម្បីមូលបង្កាច់មហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់និងមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមយ៉ាងណាក៏ដោយ ប៉ុន្តែមិនអាចបង្ខូចកិត្យានុភាពរបស់បក្ស ក៏ដូចជាភាពជោគជ័យនៃមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់និងមហា សន្និបាតបក្សលើកទី១៣បានឡើយ។

ការដែលវៀតណាមត្រៀមរៀបចំយ៉ាងល្អសម្រាប់មហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅការរៀបចំមហាសន្និបាតទូទាំងប្រទេសនៃបក្សកុម្មុយនិស្តវៀតណាមប្រកបដោយជោគជ័យនាពេលខាងមុខនេះ នឹងបន្តបង្កើនសមត្ថភាពដឹកនាំ កម្លាំងប្រយុទ្ធរបស់អង្គការបក្សនិងបក្ខជន ព្រមទាំងបន្តពង្រឹងនិងពង្រីកថែមទៀតនូវផែនមហាសាមគ្គីជាតិទាំងមូលនិងជំនឿជឿជាក់របស់ប្រជាជនចំពោះបក្សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ