វឌ្ឍនភាពថ្មីក្នុងដំណើរការសន្តិភាពនៅភាគខាងកើតអ៊ុយក្រែន

(VOVWORLD) - ក្រោយពីជាប់គាំងក្នុងរយៈពេលយូរអង្វែងមក ដំណើរការចរចាស្វែង រកដំណោះស្រាយសម្រាប់ជម្លោះដ៏បង្ហូរឈាមនៅតំបន់ ភាគខាងកើត ប្រទេសអ៊ុយក្រែន បានសម្រេចវឌ្ឍនភាពដ៏វិជ្ជមាន ដែលនាំមកនូវក្ដីសង្ឃឹម ថ្មីអំពីការបង្កើតឡើងខឿនសន្តិភាពពិតប្រាកដសម្រាប់ប្រទេសអឺរ៉ុបខាង កើតនេះ។
វឌ្ឍនភាពថ្មីក្នុងដំណើរការសន្តិភាពនៅភាគខាងកើតអ៊ុយក្រែន - ảnh 1បណ្ដាប្រមុខរដ្ឋរបស់រុស្ស៊ី បារាំង អាល្លឺម៉ង់និងអ៊ុយក្រែននៅក្នុងកិច្ចប្រជុំក្រុម Normandy (រូបថត៖ Reuters)

  ក្រោយរយៈពេល៥ឆ្នាំផ្ទុះឡើងហើយឆក់យកជីវិតរបស់មនុស្ស ប្រមាណ១៣ពាន់នាក់ ជម្លោះនៅភាគខាងកើតអ៊ុយត្រូវបានអុជបំភ្លឺក្ដី សង្ឃឹមអំពីដំណោះស្រាយមួយ ក្រោយពីកិច្ចប្រជុំកំពូលក្រុម Normandy រួម មានប្រមុខរដ្ឋរុស្ស៊ី អាល្លឺម៉ង់ បារាំងនិងអ៊ុយក្រែននៅទីក្រុងប៉ារីសកាលពីថ្ងៃ ទី៩ ខែធ្នូ កន្លងទៅ។

        កិច្ចប្រជុំ Normandy

        នេះជាកិច្ចប្រជុំដំបូងក្រោយរយៈពេល៣ឆ្នាំកន្លងទៅ របស់ថ្នាក់ដឹកនាំ កំពូលនៃប្រទេសចំនួន៤ដែលមានតួនាទីនិងឥទ្ធិពលសំខាន់បំផុតក្នុង ជម្លោះអ៊ុយក្រែន។ នៅទីនេះ ប្រធានា ធិបតីបារាំងលោក Emmanuel Macron ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានឯកភាពលើការសន្យាអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់ នៅភាគខាងកើតអ៊ុយក្រែនរហូតដល់ចុងឆ្នាំនេះ ព្រមទាំងដំណើរការផ្ទេរ ប្ដូរឈ្លើយសឹកទៅវិញទៅមកតាមរូបភាព “ទាំងអស់ប្ដូរយកទាំងអស់”។

        តាមនោះ អាជ្ញាធរ Kiev នឹងប្រគល់ឃ្លើយសឹក២៥០នាក់ដើម្បីប្ដូរ យកឃ្លើយសឹក១០០នាក់ពីសាធារណៈរដ្ឋស្វ័យប្រកាស Donetsk ក៏ដូចជា Luhansk នៅតំបន់ Donbass មុនចុងឆ្នាំ២០១៩ បន្តដកកម្លាំងប្រដាប់អាវុធ នៅកន្លែងប៉ះទង្គិចគ្នារហូតដល់ចុងខែមីនាឆ្នាំ២០២០ ដំណើរការរំលាយ កម្លាំងយោធានៅកន្លែងចំនួន៣ផ្សេងទៀត អនុវត្តការដោះគ្រាប់បែកមីន ក្នុងរង្វង់៣០ថ្ងៃ ហើយបង្កើត “ច្រកទ្វារព្រំដែន” ថ្មីសម្រាប់ប្រជាជនធ្វើ ដំណើរទៅវិញទៅមកក្នុងគោលដៅមនុស្សធម៌ ព្រមទាំងរៀបចំកិច្ចប្រជុំ កំពូល Normandy យ៉ាងយឺតបំផុតក្រោយពី៤ខែទៀត។

        ជំនឿទុកចិត្តត្រូវបានបង្កើតឡើង

        តាមពិតទៅ លទ្ធផលនេះមិនទាន់ឆ្លើយតបនឹងការរំពឹងទុកអំពីការ បញ្ចប់ជម្លោះភ្លាមមួយរំពិចនៅឡើយទេ។ ប៉ុន្តែ វាមានអត្ថន័យដ៏សំខាន់ នោះគឺបង្កើតឡើងជំនឿទុកចិត្តរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ទំនាក់ទំនងរវាង ប្រទេសទាំងពីរនេះបានធ្លាក់ចូលភាពតានតឹងយ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំ២០១៤ ក្រោយពីរុស្ស៊ីបានសម្រេចរួមបញ្ចូលឧបទ្វីប គ្រីមេ ឡើងវិញ បន្ទាប់ពីការ បោះប្រជាមតិទាមទារឯករាជ្យនៃតំបន់នេះ។ លើសពីនេះទៅទៀត កាលពី ឆ្នាំទៅមិញ ប្រធានាធិបតីអ៊ុយក្រែនគ្រានោះលោក Petro Poroshenko បានប្រកាសថា Kiev “កំពុងនៅលើច្រាំងនៃសង្គ្រាមមសរុបមួយ” ជាមួយម៉ូស្គូ ក្រោយពីឧបត្តិហេតុនៅច្រកទ្វារសមុទ្រ Kerch។ ហេតុដូច្នេះបានជា ជំនួប កំពូលទ្វេភាគីនៅទីក្រុងប៉ារីសរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky នៅខាងក្រៅកិច្ចប្រជុំ ចតុភាគីពោលខាងលើ ត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលកែលំអទំនាក់ទំនងរវាងរុស្ស៊ីនិងអ៊ុយក្រែនក៏ដូចជាដំណើរការសន្តិភាពនៅភាគខាងកើតអ៊ុយក្រែនផងដែរ។

       វឌ្ឍនភាពលើការពិតជាក់ស្ដែង

        នាថ្ងៃទី១០ ខែធ្នូ ភាគីប្រឆាំងនៅភាគខាងកើតអ៊ុយក្រែនបានអះអាង ថា ពួកគេត្រៀមខ្លួនជាស្រេចផ្លាស់ប្ដូរឈ្លើយសឹកជាមួយអាជ្ញាធរ Kiev តាម កិច្ចព្រមព្រៀងរវាងប្រធានាធិបតីរុស្ស៊ីនិងអ៊ុយក្រែន។ តាមពិតទៅ រុស្ស៊ីនិង អ៊ុយក្រែនក៏បានផ្ទេរប្ដូរទៅវិញទៅមកឃ្លើយសឹកសរុប៧០នាក់ប្រកប ដោយជោគជ័យនាពេលកន្លងទៅ។ កាយវិកានេះត្រូវបានលោក ប្រធានាធិបតី Putin វាយតម្លៃថា ជា “ការបោះជំហានធំមួយឆ្ពោះទៅរកការ ស្ដារប្រក្រតីភាពទំនាក់ទំនង” រវាងម៉ូស្គូនិង Kiev។ ជាពិសេសគឺ កាលពីថ្ងៃទី ១៧ ខែវិច្ឆិកាកន្លងទៅ រុស្ស៊ីបានប្រកាសប្រគល់មកវិញនាវាទ័ពជើងទឹកអ៊ុយ ក្រែន៣គ្រឿងដែលត្រូវរុស្ស៊ីចាប់ឃាត់ខ្លួននៅសមុទ្រខ្មៅកាលពីខែវិច្ឆិកាឆ្នាំ ២០១៨។ កាយវិកានេះបានជួយបន្ធូរស្រាលភាពតានតឹងគួរអោយកត់ សម្គាល់រវាងរុស្ស៊ីនិងអ៊ុយក្រែនហើយជះឥទ្ធិពលវិជ្ជមានទៅលើស្ថានភាពនៅភាគខាងកើតអ៊ុយក្រែនផងដែរ។

        តាមរបាយការណ៍ជាច្រើនបានអោយដឹងថា ស្ថានភាពនៅតំបន់ភាគ ខាងកើតអ៊ុយក្រែនក្នុងប៉ុន្មានថ្ងៃកន្លងទៅ គឺស្ងៀមស្ងាត់ទាំងស្រុង  ដែល បង្ហាញអោយឃើញនូវការគោរពការសន្យានយោបាយរបស់ភាគីទាក់ទិន នានា។

       យថាទស្សន៍  

       ទោះបីជានៅតែមានការសាកល្បងជាច្រើនក្ដី ប៉ុន្តែកិច្ចខិតខំប្រឹងប្រែង ដោះស្រាយជម្លោះដ៏បង្ហូរឈាមដែលបានអូសបន្លាយក្នុងរយៈពេលពាក់ កណ្ដាលទសវត្សកន្លងមកនៅភាគខាងកើតអ៊ុយក្រែនបានឃើញក្ដីសង្ឃឹមថ្មី ក្រោយពីវឌ្ឍនភាពជាច្រើនទាំងនៅលើតុចរចានិងលើការពិតជាក់ស្ដែង។ សាធារណៈមតិរំពឹងទុកថា នេះជាជំហានដំបូងដ៏សំខាន់ឆ្ពោះទៅការបញ្ចប់ វិបត្តិក៏ដូចជាបញ្ចប់ក្ដីឈឺចាប់របស់ប្រជាជនរាប់ហ្មឺននាក់នៅភាគខាងកើតអ៊ុយក្រែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ