វៀតណាមកសាងនិងសុក្រិតប្រព័ន្ធច្បាប់ជាតិស្ដីពីសមុទ្រ

(VOVWORLD) -  វៀតណាមបានចូលរួមអនុសញ្ញាអង្គការ សហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ដែលបានគេហៅថា ជា “ធម្មនុញ្ញរបស់មហាសាគរ” កាលពីឆ្នាំ១៩៩៤។ ក្នុងរយៈពេល២៥ឆ្នាំអនុវត្ត UNCLOS មក ហើយវៀតណាមបានកសាង និងសុក្រិតប្រព័ន្ធច្បាប់ជាតិស្ដីពីសមុទ្រ បង្កើតក្របខ័ណ្ឌគតិយុត្តសម្រាប់សកម្មភាពធ្វើអាជីវកម្ម គ្រប់គ្រងនិងអភិរក្សប្រភពធនធានសមុទ្រអោយបានសមស្របនឹងអនុសញ្ញា បម្រើភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច ជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាមជាមួយប្រទេសដទៃ ព្រមទាំងលើឋានៈរបស់វៀតណាមលើឆាកអន្តរជាតិផងដែរ។

ជាប្រទេសដែលមានឆ្នេរសមុទ្រជាង៣២៦០គីឡូម៉ែត្រ ជាមួយនឹងកោះទាំងធំទាំងតូចចំនួនរាប់ពាន់ ក្នុងនោះមានប្រជុំកោះ Hoang Sa និង Truong Sa វៀតណាមមានផលប្រយោជន៍ជាច្រើនដែលផ្សាភ្ជាប់នឹងសមុទ្រ។ ដោយជ្រាបយ៉ាងច្បាស់នូវសារសំខាន់នៃសមុទ្រ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងដំណើរការកសាង UNCLOS ឆ្នាំ១៩៨២។ ក្រោយពីអនុសញ្ញានេះត្រូវបានអនុម័ត វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដើមដំបូងចំនួន១០៧បានចុះហត្ថលេខានិងផ្ដល់សច្ចាប័ន។ តាមរយៈការផ្ដល់សច្ចាប័ណ្ណលើ UNCLOS នោះ វៀតណាមបានបង្ហាញនូវការប្ដេជ្ញាចិត្តរួមជាមួយសហគមន៍អន្តរជាតិកសាងសណ្ដាប់ធ្នាប់មួយប្រកបដោយសមភាព សំដៅលើកទឹកចិត្តការអភិវឌ្ឍនិងកិច្ចសហប្រតិបតិ្តការនៅសមុទ្រ។

កសាងនិងសុក្រិតគោលនយោបាយស្ដីពីសមុទ្រ

សមុទ្រ កោះ ជាផ្នែកមួយដែលបង្កើតឡើងអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការជាតិ ព្រមទាំងក៏ជាលំហរស់នៅ ច្រកទ្វារប្រាស្រ័យអន្តរជាតិ ដែលផ្សាភ្ជាប់យ៉ាងស្អិតរមួតនឹងបុព្វហេតុកសាងនិងការពារមាតុប្រទេស។ ដោយឈរលើមូលដ្ឋាននេះ បក្សកុម្មុយនិស្តវៀតណាមបានកសាងចក្ខុវិស័យ ហើយចេផ្សាយគោលជំហរ គោលនយោបាយជាច្រើនស្ដីពីសមុទ្រ កោះ ធ្វើជាមូលដ្ឋានដើម្បីអោយស្ថាប័នរដ្ឋនានាធ្វើស្ថាប័នភាវូបនីយកម្មនូវគោលនយោបាយរបស់បក្ស សំដៅគ្រប់គ្រងសកម្មភាពធ្វើអាជីវកម្ម និងប្រើប្រាស់សមុទ្រ។ ដំបូងបង្អស់ ហើយសំខាន់បំផុតនោះគឺ “យុទ្ធសាស្ត្រសមុទ្រវៀតណាមដល់ឆ្នាំ២០២០” និង “យុទ្ធសាស្ត្រអភិវឌ្ឍប្រកបដោយចីរភាពនូវសេដ្ឋកិច្ចសមុទ្រវៀតណាមដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥”។ “យុទ្ធសាស្ត្រសមុទ្រវៀតណាមដល់ឆ្នាំ២០២០” បានដាក់ចេញគោលដៅនាំវៀតណាមក្លាយទៅជាប្រទេសខ្លាំងអំពីសមុទ្រ ធ្វើអោយមានទ្រព្យសម្បត្តិពីសមុទ្រ ការពាររឹងមាំនូវអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពជាតិនៅសមុទ្រ រួមចំណែកដ៏សំខាន់ទៅក្នុងបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបកម្ម។ យុទ្ធសាស្ត្រនេះក៏បានដាក់ចេញវិស័យអាទិភាពចំនួន៥ដើម្បីផ្ដោតសំខាន់អភិវឌ្ឍនោះគឺ ធ្វើអាជីវកម្ម កែច្នៃប្រេងឧស្ម័ន ធ្វើអាជីវកម្មនិងកែច្នៃជលផល អភិវឌ្ឍសេដ្ឋកិច្ចនាវាចរណ៍ អភិវឌ្ឍទេសចរណ៍និងសម្រាកលំហែកាយនៅសមុទ្រ បង្កើនការកសាងតំបន់សេដ្ឋកិច្ចនិងតំបន់ឧស្សាហ កម្ម។

ក្នុងពេលជាមួយគ្នានោះ “យុទ្ធសាស្ត្រអភិវឌ្ឍប្រកបដោយចីរភាពនូវសេដ្ឋកិច្ចសមុទ្ រវៀតណាមដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥” បានអះអាងនូវទស្សនៈដ៏ឥតងាករេរបស់បក្សនិងរដ្ឋវៀតណាមស្ដីពីគោលជំហរអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងខ្លាំងក្លាដោយផ្សាភ្ជាប់នឹងកិច្ចការពារបរិស្ថាន ប្រើប្រាស់ប្រភពធនធានសមុទ្រប្រកបដោយចីរភាព ព្រមទាំងបានដាក់ចេញគោលដៅថ្មីៗផងដែរ។ តាមនោះ ដល់ឆ្នាំ២០៣០ វៀតណាមនឹងក្លាយទៅជាប្រទេសដ៏ខ្លាំងអំពីសមុទ្រ បង្កើតវប្បធម៌អេកូឡូស៊ីសមុទ្រ បន្សាំដោយម្ចាស់ការនឹងការប្រែប្រួលអាកាសធាតុ រារាំងការបំពុលបរិស្ថានសមុទ្រ។ គោលដៅជាក់លាក់គឺ បណ្ដាផ្នែកសេដ្ឋកិច្ចសមុទ្រមានការអភិវឌ្ឍដោយចីរភាពតាមស្ដង់ដាអន្តរជាតិ គ្រប់គ្រងការធ្វើអាជីវកម្មធនធានសមុទ្រអោយបានសមស្របនឹងលទ្ធភាពស្ដារឡើងវិញនៃប្រព័ន្ធអេកូឡូស៊ីសមុទ្រ វាយតម្លៃបាននូវសក្ដានុពល តម្លៃនៃធនធានសមុទ្រសំខាន់ៗ បង្កើតមូលដ្ឋានទិន្នន័យឌីជីថលស្ដីពីកោះ សមុទ្រ បង្ការ គ្រប់គ្រងនិងកាត់បន្ថយការបំពុលបរិស្ថានសមុទ្រគួរអោយកត់សម្គាល់ ឈានមុខគេក្នុងតំបន់ក្នុងការកាត់បន្ថយសំរាមប្ល៉ាស្ទិកនៅសមុទ្រ គ្រប់គ្រងនិងការពារយ៉ាងល្អនូវប្រព័ន្ធអេកូឡូស៊ីសមុទ្រ ឆ្នេរសមុទ្រ និងកោះសមុទ្រ សមត្ថភាពព្យាករណ៍ ប្រកាសអាសន្នគ្រោះធម្មជាតិ គ្រោះរញ្ជួយដី រលកយក្សស៊ូណាមី ឃ្លាំមើលបរិស្ថានសមុទ្រ ការប្រែប្រួលអាកាសធាតុ ការកើននីវ៉ូទឹកសមុទ្រ ឈានដល់កម្រិតស្មើនឹងប្រទេសជឿនលឿនផ្សេងៗក្នុងតំបន់ ជាដើម។

កសាងនិងសុក្រិតប្រព័ន្ធច្បាប់ជាតិស្ដីពីសមុទ្រ

សំដៅបង្កើតក្របខ័ណ្ឌសម្រាប់សកម្មភាពធ្វើអាជីវកម្មគ្រប់គ្រងនិងអភិរក្សប្រភពធនធានសមុទ្រអោយបានសមស្របនឹង UNCLOS បម្រើភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច ជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាមជាមួយប្រទេសដទៃ លើកកំពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិនោះ វៀតណាមបានចេញផ្សាយច្បាប់ឯកទេសស្ដីពីសមុទ្រនិងវិស័យសេដ្ឋកិច្ចសមុទ្រជាច្រើន។ ក្នុងនោះ មានច្បាប់ប្រេងឧស្ម័នធ្វើវិសោធនកម្មឆ្នាំ២០០៨ ច្បាប់ការពារបរិស្ថានឆ្នាំ២០១៤ ច្បាប់ព្រំដែនជាតិឆ្នាំ២០០៣ ច្បាប់ជលផលឆ្នាំ២០១៧ ច្បាប់នាវាចរណ៍វៀតណាមឆ្នាំ២០១៥ ច្បាប់ធនធាន បរិស្ថានសមុទ្រនិងកោះសមុទ្រឆ្នាំ២០១៥ ច្បាប់រៀបចំដីធ្លីឆ្នាំ២០១៧ និងច្បាប់ប៉ូលីសសមុទ្រវៀតណាមឆ្នាំ២០១៨។ហើយដើម្បីអនុវត្តរាល់ច្បាប់ពោលខាងលើប្រកបដោយប្រសិទ្ធភាព រដ្ឋាភិបាលវៀតណាមបានចេញផ្សាយឯកសារបញ្ជាដឹកនាំជាច្រើនផងដែរ។

ការក្លាយទៅជាសមាជិក UNCLOS ទាមទារអោយវៀតណាមត្រូវមានច្បាប់ដោយឡែកមួយស្ដីពីសមុទ្រ។ ក្នុងកាលៈទេសៈនោះ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ច្បាប់សមុទ្រវៀតណាមត្រូវបានរដ្ឋសភាវៀតណាមអនុម័ត ហើយចូលជាធរមានចាប់ ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៣។ នេះជារបត់សំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធច្បាប់ វៀតណាមនិយាយរួម ក៏ដូចជាក្នុងដំណើរការកសាងនិងសុក្រិតបទបញ្ញត្តិទាក់ទិនដល់សមុទ្រនិយាយដោយឡែក។ វាជាលើកដំបូងដែលវៀតណាមមានឯកសារច្បាប់មួយដែលបានកំណត់យ៉ាងគ្រប់គ្រាន់អំពីរបបគតិយុត្តនៃបណ្ដាតំបន់សមុទ្រ កោះសមុទ្រចំណុះអធិបតេយ្យភាពនិងសិទ្ធិអធិបតេយ្យភាពរបស់វៀតណាម ត្រូវតាម UNCLOS។ នេះជាមូលដ្ឋានគតិយុត្តដ៏សំខាន់ដើម្បីវៀតណាមអនុវត្តការគ្រប់គ្រង ការពារនិងអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ កោះសមុទ្ររបស់ខ្លួន។ ព្រមទាំងតាមរយៈនោះ វៀតណាមបានផ្ញើរសារមួយស្ដីពីការគោរពនិងប្រតិបត្តិច្បាប់អន្តរជាតិ ជាពិសេសគឺ UNCLOS ខិតខំប្រឹងប្រែងដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍនៃតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ