វៀតណាមខិតខំប្រឹងប្រែងកសាងប្រទេសជាតិអភិវឌ្ឍន៍ប្រកដោយឆាប់រហ័ស និងចីរភាព

(VOVWORLD) -ខិតខំប្រឹងប្រែងផ្លាស់ប្ដូរថ្មី នវានុវត្តន៍ ធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ ដើម្បីអនុវត្តន៍ផែនការឆ្នាំ២០១៩ ប្រកបដោយជោគជ័យ សំដៅបង្កើតមូលដ្ឋានគ្រឹះប្រកបដោយឆាប់រហ័ស និងចីរភាពគឺជាប្រធានបទនៃអត្ថបទសរសេររបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ក្នុងឱកាសឆ្នាំថ្មី ២០១៩។ ក្រៅពីការវាយតម្លៃលើសមិទ្ធផល ដែលវៀតណាមទទួលបានក្នុងឆ្នាំ ២០១៨ នោះ លោកនាយករដ្ឋមន្ត្រីក៏បានដាក់ចេញភារកិច្ចសំខាន់ៗចំនួន ៦ សម្រាប់ឆ្នាំ២០១៩ ដែលវៀតណាមនឹងបន្ថែមល្បឿនដើម្បីទទួលបានលទ្ធផលខ្ពស់បំផុតលើគ្រប់វិស័យអភិវឌ្ឍន៍ផងដែរ។
វៀតណាមខិតខំប្រឹងប្រែងកសាងប្រទេសជាតិអភិវឌ្ឍន៍ប្រកដោយឆាប់រហ័ស និងចីរភាព - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc

យោងតាមការវាយតម្លៃរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថាពាក្យស្លោកធ្វើសកម្មភាពគឺវិន័យ សុចរិត នវានុវត្តន៍ ប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាលគឺទទួលបានការស្រុះចិត្តគំនិតខ្ពស់ និងជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លាក្នុងប្រព័ន្ធនយោបាយទាំងមូល សហគមន៍សហគ្រិន និងប្រជាជនទូទាំងប្រទេស ហើយនាំមកនូវសមិទ្ធផលដ៏សែនសំខាន់ក្នុងឆ្នាំ២០១៨។

រាល់ឯកទគ្គកម្មសេដ្ឋកិច្ចឆ្នាំ២០១៨

នេះជាលើកដំបូងហើយ ចាប់តាំងពីឆ្នាំ ២០០៨ មក ដែលកំណើនសេដ្ឋកិច្ច (GDP) របស់វៀតណាមទទួលបាន ៧,០៨%  នាំវៀតណាមស្ថិតក្នុងក្រុមប្រទេសដែលមានកំណើនខ្ពស់បំផុតនៅក្នុងតំបន់ នៅលើពិភពលោក។ ទំហំ GDP មានកំណើនខ្ពស់ GDP មធ្យមលើមនុស្សម្នាក់ទទួលបាន ២ ៥៨៧ ដុល្លារអាមេរិក។ អតិផរណាត្រូវបានគ្រប់គ្រង ហើយសន្ទស្សន៍តម្លៃប្រើប្រាស់ (CPI) នៅត្រឹមកម្រិត ៣,៥៤% តែប៉ុណ្ណោះ។ រាល់ឯកទគ្គកម្មសេដ្ឋកិច្ចរបស់វៀតណាមឆ្នាំ២០១៨ រួមមាន៖ តម្លៃប្រាក់នាំចេញសរុបទទួលបាន ២៤៥ ពាន់លានដុល្លារអាមេរិក ការផ្ទុកបម្រុងរូបិយប័ណ្ណបរទេសទទួលបានជាង ៦០ ពាន់លានដុល្លារអាមេរិក។ ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិមកកាន់វៀតណាមទទួលបាន ១៥,៥ លាននាក់ កើន ១៩,៩% បើធៀបនឹងឆ្នាំ ២០១៧។ ប្រការគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ ២០១៨ គឺ គោលការណ៍ជំរុញការចាប់អាជីព ការផ្លាស់ប្ដូរថ្មី នវានុវត្តន៍ និងការអភិវឌ្ឍន៍សហគ្រាសបាននាំមកនូវសមិទ្ធផលជាវិជ្ជមាន ពោលគឺមានសហគ្រាសបង្កើតថ្មីចំនួន ១៣១ ០០០ អង្គភាព។

ទន្ទឹមនឹងនេះវិស័យវប្បធម៌ សង្គម ធនធានធម្មជាតិ បម្រែបម្រួលអាកាសធាតុក៏ទទួលបានសមិទ្ធផលគួរឲ្យកត់សម្គាល់ផងដែរ។ វៀតណាមបានអនុវត្តល្អនូវគោលនយោបាយអ្នកមានគុណូបការៈ ជំរុញការអនុវត្តន៍គោលដៅកាត់បន្ថយភាពក្រីក្រីដោយចីរភាព និងបង្កើតការងារធ្វើសម្រាប់ពលករចំនួន ១,៦៥ លាននាក់។ ការងារសុខាភិបាលត្រូវបានជំរុញខ្លាំង ដោយមានប្រជាជនចូលរួមការធានារ៉ាប់រងសុខាភិបាលជាង ៨៦ %។

រាល់ភារកិច្ចសំខាន់ៗ ក្នុងឆ្នាំ ២០១៩

តាមនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានឱ្យដឹងថា៖ វៀតណាមបានកំណត់យ៉ាងច្បាស់លាស់ថា ឆ្នាំ ២០១៩ គឺជាឆ្នាំបន្ថែមល្បឿនលើគ្រប់វិស័យ ដើម្បីទទួលឲ្យបានលទ្ធផលខ្ពស់បំផុតលើគ្រប់វិស័យអភិវឌ្ឍន៍។ ដោយមានពាក្យស្លោកធ្វើសកម្មភាពថា "វិន័យ សុចរិត ធ្វើសកម្មភាព នវានុវត្តន៍ និងប្រសិទ្ធភាព" នោះ រដ្ឋាភិបាលបានចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ០១ និង ០២ ស្ដីពីភារកិច្ច ដំណោះស្រាយសំខាន់ៗអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច គម្រោងថវិការដ្ឋឆ្នាំ ២០១៩ និងបន្តកែលម្អរបរិយាកាសធ្វើអាជីវកម្ម ក៏ដូចជាលើកកម្ពស់សមត្ថភាពប្រកួតប្រជែងផងដែរ។

វៀតណាមក៏បន្តជំរុញការអនុវត្តយុទ្ធសាសស្ត្រជាវិជ្ជមានរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដោយតភ្ជាប់នឹងការផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើន លើកកម្ពស់ផលិតភាពពលកម្ម និងកម្លាំងប្រកួតប្រជែង ផ្ដល់ការយកចិត្តទុកដាក់លើការសុក្រឹតប្រព័ន្ធនយោបាយ ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលបានចុះហត្ថលេខានានាប្រកបដោយជោគជ័យ។

ស្ដីពីវិស័យអភិវឌ្ឍន៍វប្បធម៌ សង្គមនោះ វៀតណាមបានផ្ដោតលើការកែលម្អជីវភាពរស់នៅទាំងខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន។ វៀតណាមបានជំរុញខ្លាំងការធ្វើកំណែទម្រង់រដ្ឋបាល កសាងរដ្ឋាភិបាល អេឡិចត្រូនិក អនុវត្តយ៉ាងតឹងរ៉ឹងនូវបទបញ្ញត្តិស្ដីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ វៀតណាមក៏បានអនុវត្តន៍ដោយម្ខាស់ការនូវរាល់សកម្មភាពកិច្ចការបរទេស
ប្រកបដោយជោគជ័យ។ ចុងក្រោយគឺ ការពង្រឹងផែនមហាសាមគ្គីភាពជនជាតិទាំងមូល ជំរុញមោទនភាព និងបំណាងប្រាថ្នារបស់ប្រជាជាតិក៏ត្រូវបានផ្ដោតសំខាន់ ដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍ប្រកដោយ ឆាប់រហ័ស និងចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ