វៀតណាមខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាកសាកល្បង ដើម្បី សម្រេច​គោលដៅ​កំណើន

(VOVWORLD) - ក្នុងឆមាសទី ១ ឆ្នាំ ២០២០ វៀតណាមបានជំនះពុះពារលើផលប៉ះពាល់ជាអវិជ្ជមាននៃជំងឺរាតត្បាត Covid – 19 ដើម្បី ទទួលបានអត្រាកំណើន ១,៨១% ហើយវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសតិចតូចនៅលើពិភពលោក ដែលមានកំណើនវិជ្ជមាន។ 

នេះគឺជាកិច្ចខិតខំប្រឹងប្រែងប្រកបដោយមោទនភាព ដែលបានពិភពលោកវាយតម្លៃខ្ពស់។ ក្នុងឆមាសទី ២ ឆ្នាំ ២០២០ រដ្ឋាភិបាលវៀតណាមបានកំណត់ថា ភារកិច្ចស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចគឺ កាន់តែមានភាពបន្ទាន់។ វៀតណាមនឹងត្រូវបន្តទាញយកឱកាស ដើម្បីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។

វៀតណាមខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាកសាកល្បង ដើម្បី សម្រេច​គោលដៅ​កំណើន - ảnh 1រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung  (រូបថត៖ VGP)

ទាញយកឱកាសស្ដារ និងអភិវដ្ឍន៍សេដ្ឋកិច្ច សង្គម

ការសម្របសម្រួលគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ប្រកដោយភាពម្ចាស់ការ និងប្រសិទ្ធភាពថែមទៀត គឺជាតម្រូវការដ៏សំខាន់ ដើម្បីជំរុញតម្រូវការសរុប ជំរុញកំណើនសេដ្ឋកិច្ចឲ្យបានសមស្រប។ ទន្ទឹមនឹងនេះ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ធានាតុល្យភាពនៃខឿនសេដ្ឋកិច្ច។ នេះគឺជាកត្តាដ៏សំខាន់ ដើម្បីបង្កើតគ្រឹះស្ថាន ហើយរក្សាទំនុកទុកចិត្តរបស់សហគមន៍វិនិយោគិនក្នុងស្រុកនិងបរទេសអំពីបរិយាកាស និង

រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម។ ទេសាភិបាលធនាគាររដ្ឋវៀតណាម លោក Le Minh Hung បានឲ្យដឹងថា៖

“ប្រព័ន្ធធនាគារ នឹងបន្តសន្យាផ្តល់ទុនយ៉ាងគ្រប់គ្រាន់ និងទាន់ពេលវេលា ដល់ខឿនសេដ្ឋកិច្ច ។ ទន្ទឹមនឹងនេះ យើងខ្ញុំនឹងសម្របសម្រួលអត្រាប្តូរប្រាក់ឱ្យមានស្ថិរភាព ហើយត្រៀមខ្លួនជាស្រេចចាត់វិធានការចាំបាច់នានា ដើម្បីធ្វើអន្តរាគមន៍ទៅក្នុងទីផ្សារ ប្រសិនបើមានការប្រែប្រួល ដែលបង្កអស្ថិរភាពម៉ាក្រូ។ ក្នុងករណីភាពចាំបាច់ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលនោះ យើងខ្ញុំនឹងចាត់វិធានការដ៏ខ្លាំងក្លាថែមទៀត អំពីគោលនយោបាយរូបិយវត្ថុដូចជា ផ្តល់ទុនដល់គម្រងសំណង់ដ៏សំខាន់ៗ ដើម្បីជួយឧបត្ថម្ភដល់តំបន់សេដ្ឋកិច្ចស្នូល ក៏ដូចជាជួយសម្រួលកំណើន ចាប់ពីពេលនេះដល់ដំណាច់ឆ្នាំ“។

ក្រៅពីគោលនយោបាយសារពើពន្ធនោះ វៀតណាមនឹងផ្តោតសំខាន់លើការត្រួតពិនិត្យ សំដៅពង្រីករាល់សក្ដានុពលកំណើនលើគ្រប់វិស័យ គ្រប់តំបន់ និងគម្រោងសំខាន់ៗ។ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung បានសង្កត់ធ្ងន់ថា៖

“វិស័យឧស្សាហកម្ម ម្ចាស់ការអនុវត្តន៍ ឬចូលរួមក្នុងដំណើរការស្តារខ្សែសង្វាក់ផ្គត់ផ្គង់ ខ្សែសង្វាក់តម្លៃ ហើយកសាង និងអភិវឌ្ឍ ខ្សែសង្វាក់តម្លៃថ្មី។ ទន្ទឹមនឹងនេះ បន្តអនុវត្តន៍កម្មវិធីជំរុញទេសចរណ៍ក្នុងស្រុកយ៉ាងខ្លាំងក្លា ហើយដាក់ឲ្យដំណើរការមូលនិធិជំនួយអភិវឌ្ឍន៍ទេសចរណ៍ឲ្យបានឆាប់ៗ។ ជំរុញសហគ្រាសក្នុងស្រុក ទាញយក ឱកាស និងផលប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានចុះហត្ថលេខារួចមក។ ជំរុញកិច្ចព្រមព្រៀង FTA ដោយម្ចាស់ការ ជាមួយដៃគូសំខាន់ៗ ដែលមានផលប្រយោជន៍សម្រាប់សន្តិសុខ និងការអភិវឌ្ឍប្រទេសជាតិ“។

ភាពម្ចាស់ការរបស់ក្បាលម៉ាស៊ីនសេដ្ឋកិច្ច

ក្នុងផ្ទាំងគំនូរអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងឆមាសទី ១ ឆ្នាំ ២០២០ នោះ ក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់ៗដូចជា៖ ទីក្រុងហាណូយ ទីក្រុងហូជីមិញ Da Nang  និង Hai Phong បានដើរតួនាទីដ៏សំខាន់ៗ។ ខេត្ត ក្រុងទាំងនេះ បានជំនះពុះពារលើការលំបាកសាកល្បងបំផុត ដើម្បីឈានដល់ស្ថានភាពធម្មតាថ្មី បង្កើតសន្ទុះអភិវឌ្ឍសេដ្ឋកិច្ច សង្គមសម្រាប់ឆមាសទី ២ ឆ្នាំ២០២០។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានឲ្យដឹងថា៖

“ទីក្រុងហាណូយបានរៀបចំសេណារីយ៉ូកំណើនចំនួន ២ ក្នុងឆមាសទី ២ ឆ្នាំ ២០២០ ដើម្បីដឹកនាំ សម្របសម្រួល ហើយខិតខំប្រឹងប្រែងសម្រេចបានកំណើន  GRDP ខ្ពស់ជាង ១,៣ ដង នៃល្បឿនកំណើនរបស់ប្រទេសទាំងមូល; ប្រមូលថវិកាឱ្យបានគ្រប់គ្រាន់តាមការរំពឹងទុករបស់រដ្ឋាភិបាល; ទីក្រុងហាណូយ កាត់បន្ថយ ៥%នៃការចំណាយជាប្រចាំ ហើយបើកកាដ្ឋានសាងសង់គម្រោងសំខាន់ៗមួយចំមួននៅទីក្រុង។ ទន្ទឹមនឹងនេះ ទីក្រុងក៏នឹងរៀបចំរៀបចំតំបន់ចំនួនពី ១០ ទៅ ១៥ កន្លែង ដើម្បីរៀបចំកន្លែងលក់ដូរ ហើយអញ្ជើញសហគ្រាសខេត្តនានា មកលក់កសិ - រុក្ខា - ជលផល និងគ្រៀងសមុទ្រ ដោយលើកលែងថ្លៃជួលស្តង់ទំនិញ ដើម្បីជំរុញតម្រូវការលកដូរក្នុងស្រុក“។

ក្នុងឆមាសទី ១ ឆ្នាំ ២០២០ វៀតណាមបានប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID- 19 និងស្ដារសេដ្ឋកិច្ចឡើងវិញប្រកបដោយជោគជ៏យ។កម្លាំងចលករដ៏សំខាន់ៗទាំងនេះ រួមជាមួយការប្តេជ្ញាចិត្តក្នុងឆមាសទី ២ ឆ្នាំ ២០២០ នោះ សង្ឃឹមថា វៀតណាមនឹងបន្តទទួលបានសមិទ្ធិផលដ៏ល្អថែមទៀតក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ