វៀតណាមចូលរួមយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមជាច្រើនទៅក្នុង កិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន

(VOVWORLD) - កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន (ADMM retreat) បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែកុម្ភៈ ប្រកបដោយជោគជ័យ នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់ប្រទេសម្ចាស់ផ្ទះវៀតណាម។ 

ការដែលសេចក្តីថ្លែងការរួមស្ដីពីកិច្ចសហប្រតិបត្តិការការពារជាតិត្រូវបានឯភាពគ្នាក្នុងរយៈពេលខ្លី  ការងារត្រៀមរៀបចំ និងធានាសុវត្ថិភាពសុខាភិបាលយ៉ាងដាច់ខាតជូនប្រតិភូ ក្នុងបរិបទ ដែលជំងឺរាតត្បាត COVID-19 បានផ្ទះឡើង រួមទាំងខ្លឹមសារសំខាន់ៗ ដែលបានលើកមកយកពិភាក្សា បានអះអាងសារជាថ្មីនូវសញ្ញាសម្គាល់ និងការរួមវិភាគទានរបស់ប្រទេសម្ចាស់ផ្ទះវៀតណាម ទៅក្នុងដំណើរការសហប្រតិបត្តិការការពារជាតិ ក្នុងឆ្នាំប្រធានអាស៊ាន ២០២០ ។

វៀតណាមចូលរួមយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមជាច្រើនទៅក្នុង កិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ QDND.VN)

បន្សាំដោយម្ចាស់ការជាមួយនឹងបរិបទរួម

ដោយប្រព្រឹត្តិទៅក្នុងបរបទ ដែលពិភពលោកកំពុងត្រូវប្រឈមនឹងបណ្ដាការសាកល្បងក្រៅប្រពៃណីដ៏ស្មុគស្មាញ ដែលក្នុងនោះមានជំងឺរាតត្បាត COVID-19 បានផ្ទះឡើង និងឆ្លងរាលដាលយ៉ាងទូលំទូលាយនោះ សញ្ញាសម្គាល់នៃ ADMM Retreat គឺបានឯកភាពគ្នាចេញសេចក្តីថ្លែងការណ៍រួម ស្ដីពីកិច្ចសហប្រតិបត្តិការការពារជាតិ ក្នុងការប្រយុទ្ធជំងឺរាតត្បាត។

លោកឧត្តមសេនីយ៍ទោ Vu Chien Thang ប្រធានស្នងការកិច្ចការបរទេស នៃក្រសួងការពារប្រទេសវៀតណាមបានឲ្យដឹងថា៖

“ចំពោះស្ថានភាពប្រែប្រួលនៃ COVID-19 នោះ ដោយអនុវត្តន៍តាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម ទើបស្ថាប័នមានសមត្ថកិច្ចបានចូលរួមយ៉ាងសកម្ម ជាមួយបណ្ដាប្រទេសជាសមាជិក ដើម្បីនាំចេញគំនិតផ្ដួចផ្ដើម ក្នុងការៀបចំសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការពារជាតិនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធជំងឺរាតត្បាត ហើយទទួលបានការជួយគាំទ្រពីបណ្ដាប្រទេស“។

គួរកត់សម្គាល់ថា ចំណុចលេចធ្លោក្នុងសេចក្តីថ្លែងការណ៍រួម គឺ បណ្ដាប្រទេសបានលើកតម្កើង និងវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំប្របដោយម្ចាស់ការ ប្រសិទ្ធភាពរបស់វៀតណាមសម្រាប់ឆ្នាំ២០២០ ជាពិសេសគឺក្នុងការប្រយុទ្ធនឹងជំងឺរាតត្បាត ឬការដែលវៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីរៀបចំកិច្ចប្រជុំតុមូល ក្នងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ប្រតិភូនៃបណ្ដាប្រទេសក៏បានឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ ក្នុងការប្រយុទ្ធនឹងជំងឺរាតត្បាត ដោយផ្អែកលើបណ្ដាគំនិតផ្ដួចផ្ដើម និងយន្តការរបស់អាស៊ាន ដូចជា៖ មជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាអាស៊ាន សន្និសីទថ្នាក់ដឹកនាំវេជ្ជសាស្ត្រយោធានៃបណ្ដាប្រទេសជាសមាជិកអាស៊ានជាដើម។

លោកឧត្តមសេនីយ៍ត្រី Vu Tien Trong ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃក្រសួងការពារប្រទេសវៀតណាម បានវាយតម្លសថា៖

“សេចក្ដីថ្លែងការណ៍នេះ មិនត្រឹមតែត្រូវបានបណ្ដាប្រទេសជាសមាជិកអាស៊ានវាយតម្លៃខ្ពស់ប៉ុណ្ណោះទេ ថែមទាំងទទួលបានការយកចិត្តទុកដាក់របស់តំបន់ទាំងមូលទៀតផង។ អគ្គលេខាធិការអាស៊ានបានថ្លែងថា នេះគឺជាសេចក្ដីថ្លែងការណ៍ឯតទគ្គកម្ម ដែលបានរៀបធ្វើឡើងក្នុងរយៈ ២ ថ្ងៃតែប៉ុណ្ណោះ។ ដូច្នេះ យើងបានមើលឃើញនូវភាពរហ័សរហួន និងបន្សាំរបស់រដ្ឋមន្ត្រីការពារជាតិ នៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងឆ្លើយតបនឹងក្ដីសង្ឃឹមរបស់ប្រជាជននៃបណ្ដាប្រទេសអាស៊ាន ក្នុងការកំចាត់ជំងឺរាតត្បាតនេះផងដែរ។

ការចូលរួមចំណែកជាវិជ្ជមានដល់ដំណើរការសហប្រតិបត្តិការការពារជាតិអាស៊ាន

មុនពេលប្រព្រឹត្តិទៅកិច្ចប្រជុំនេះ ក្រសួងការពារប្រទេសវៀតណាមបានកំណត់ថា៖ ការបង្ការជំងឺរាតត្បាតនេះ គឺជាភារកិច្ចសំខាន់ជួរមុខ ដើម្បីធានាភាពជោគជ័យនៃ ADMM Retreat ។ វៀតណាមបានអនុវត្តវិធានការព្រមៗគ្នាំ ធានាសុវត្ថិភាពជូនប្រតិភូ ដូចជាការត្រួតពិនិត្យសុខាភិបាលនៅព្រលានយន្តហោះ បាញ់ថ្នាំសម្លាប់មេរោគនៅមជ្ឈមណ្ឌលសន្និសីទជាដើម។

វាយតំលៃអំពីការត្រៀមរៀបចំរបស់វៀតណាម ក៏ដូចជាការ ដែល ADMM Retreat បាន នាំចេញ សេចក្តីថ្លែងការណ៍រួមស្ដីពីការប្រយុទ្ធនឹងជំងឺរាតត្បាត លោក  Lim Jock Hoi អគ្គលេខាធិការអាស៊ានបានសង្កត់ធ្ងន់ថា៖

“ខ្ញុំពិតជាមានចំណាប់អារម្មណ៍ចំពោះការត្រៀមរៀបចំយ៉ាងហ្មត់ចត់របស់វៀតណាម សម្រាប់កិច្ចប្រជុំលើកនេះ។ ខ្លឹមសារនានា ដែលបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំលើកនេះប្របដោយភាពស្មោះត្រង់ បើកទូលាយ ដើម្បីត្រៀមរៀបចំឲ្យបណ្ដាកិច្ចប្រជុំ ADMM និង ADMM + នាពេលខាងមុខ។ ជាពិសេស ការដែលបណ្ដារដ្ឋមន្ត្រីការពារជាតិបានឯកភាពគ្នា ចេញសេដក្ដីថ្លែងការណ៍រួមស្ដីពីការប្រយុទ្ធ ប្រឆាំងនឹងជំងឺរាតត្បាត បានសរឲ្យឃើញនូវតួនាទីដឹកនាំរបស់ប្រទេសម្ចាស់ផ្ទះវៀតណាម។ ទន្ទឹមនឹងនេះ បង្ហញនូវសាមគ្គីភាព ឯកភាព កិច្ចសហប្រតិបត្តិការក្នុងអាស៊ានក្នុងការដោះស្រាយការប្រឈមរួមដែលទើបលេចចេញ ជាពិសេសគឺបញ្ហាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19“។

ពិតណាស់ថា យើងតាមសេចក្ដីថ្លែងការណ៍រួមលើកនេះ បណ្ដាប្រទេសជាសមាជិកអាស៊ានអាចរៀបចំកម្មវិធីធ្វើសកម្មភាពរួម ប្រកបដោយប្រសិទ្ធភាពនាពេលអនាគត់ ជាពិសេសគឺលើវិស័យសន្តិសុខសុខាភិបាល។ ជោគជ័យរបស់ ADMM Retreat បានបង្កើតកម្លាំងចលករ ដើម្បីវៀតណាមបន្តដើរតួនាទីជាប្រធានអាស៊ាន ២០២០ យ៉ាងល្អប្រសើរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ