វៀតណាមធ្វើកំណែទម្រង់របៀបរបបសេដ្ឋកិច្ច៖ បុព្វបទ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយចីរភាព

(VOVWORLD) - ឆ្នាំ២០២០ គឺជាឆ្នាំចាប់ផ្ដើមរបស់រដ្ឋាភិបាលវៀតណាម ដោយមានការប្ដេជ្ញាចិត្តជំរុញការធ្វើកំណែទម្រង់ស្ថាប័ន និងបែបបទរដ្ឋាភិបាលគួឲ្យចាប់អារម្មណ៍ ជាមួយនឹងយន្តការថ្មី ជំរុញការសុក្រឹត និងអនុវត្តន៍ច្បាប់។ សកម្មភាពនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់ប្រសិទ្ធភាពនៃខឿនសេដ្ឋកិច្ច បង្កើតបុព្វបទសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
វៀតណាមធ្វើកំណែទម្រង់របៀបរបបសេដ្ឋកិច្ច៖ បុព្វបទ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយចីរភាព - ảnh 1 រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យល័យរដ្ឋាភិបាលវៀតណាមលោក Mai Tien Dung (រូបថត៖ chinhphu.vn)

ការដែលអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc សុទ្ធតែបានថ្លែងមតិដ៏មានសារៈសំខាន់នៅក្នុងកិច្ចប្រជុំស្ដីពីការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឆ្នាំ ២០២០ របស់រដ្ឋាភិបាលកាលពីចុងខែធ្នូឆ្នាំ ២០១៩ បានសរឲ្យឃើញនូវការយកចិត្តទុកដាក់ពិសេសរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ចំពោះការអនុវត្តរាល់គោលដៅអភិវឌ្ឍន៍ ឆ្នាំ ២០២០។ បន្ទាប់មកក្រុមការងារត្រួតពិនិត្យច្បាប់របស់រដ្ឋាភិបាលត្រូវបានបង្កើតឡើង ព្រមទាំងបង្កើតក្រុមការងារជំរុញការធ្វើកំណែទម្រង់ស្ថាប័ន ត្រូវបានចាត់ទុកថា ជាយន្តការថ្មី សំដៅជំរុញការសុក្រឹត និងអនុវត្តន៍ច្បាប់ប្រកបដោយប្រសិទ្ធ ភាព។

ធ្វើកំណែទម្រង់របៀបរបបសេដ្ឋកិច្ច ជួយសម្រួលបរិយាកាសធ្វើអាជីវកម្ម

នាដើមឆ្នាំ ២០២០  ក្រុមការងាររបស់នាយករដ្ឋមន្រ្តីបានជួបធ្វើការជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា ស្ដីពីការកសាងឧបករណ៍និងផែនការកាត់បន្ថយ ធ្វើសាមញ្ញបនីយកម្មបទបញ្ញត្តិដែលទាក់ទិននឹងសកម្មភាពធ្វើអាជីវកម្មដំណាក់កាល ២០២០ - ២០២៥។ អាស្រ័យហេតុនេះ កាត់បន្ថយបទបញ្ញត្តិ ដែលជារបាំងចំពោះសកម្មភាពផលិតកម្ម ធ្វើអាជីវកម្ម និងទប់ស្កាត់ការបង្កើតបទបញ្ញត្តិថ្មី ដែលបង្កើនតម្លៃ និងជារបាំងដល់ប្រតិបត្តិការរបស់សហគ្រាស។ គោលដៅជាក់ស្ដែងគឺកាត់បន្ថយយ៉ាងហោចណាស់ ២០% នៃឯកសារដែលបានចេញក្រោមដែនសមត្ថកិច្ចរបស់រដ្ឋមន្រ្តី នាយករដ្ឋមន្រ្តី និងរដ្ឋាភិបាល។ កាត់បន្ថយយ៉ាងហោចណាស់ ២០% នៃប្រាក់ចំណាយតាមការកំណត់នៃច្បាប់ស្ដីពីប្រតិបត្តិការធ្វើអាជីវកម្មជារៀងរាល់ឆ្នាំ (ចាប់ពីឆ្នាំ ២០២០ ដល់ ឆ្នាំ ២០២៥) ។ រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យល័យរដ្ឋាភិបាលវៀតណាមលោក Mai Tien Dung បានឲ្យដឹងថា៖ “ច្បាប់ ឬបទបញ្ញត្តិមួយនឹងកែសម្រួលតែ ១ ឬ ២ តែប៉ុណ្ណោះ ពោលគឺមិនឲ្យចេញផ្សាយច្បាប់ច្រើនឡើយ។ ជាពិសេស គឺកាត់បន្ថយបញ្ហាកែសម្រួលមាត្រាចំនួន ១ ឬ ២ ក្នុងសេចក្ដីសម្រេចិត្ត ដែលតម្រូវឲ្យរៀបចំឯកសារ។ វៀតណាមខិតខំប្រឹងប្រែងដើម្បីចេញផ្សាយសេចក្ដីសម្រេចចិត្ត និងផែនការនេះនាខែកុម្ភៈឆ្នាំ ២០២០”។

មុននោះ នាឆ្នាំ ២០១៩ រដ្ឋាភិបាលវៀតណាមបានដាក់ចេញសេចក្តីសម្រេចចិត្តជាបន្តបន្ទាប់ដើម្បីកែទម្រង់បរិយាកាសធុរកិច្ចនិងជំរុញការអភិវឌ្ឍន៍សហគ្រាស។ យោងតាមគេហទំព័រព័ត៌មាននៃមូលដ្ឋានទិន្នន័យជាតិស្តីពីឯកសារច្បាប់គិតត្រឹមដល់ដំណាច់ខែវិច្ឆិកាឆ្នាំ ២០១៩ មានសារាចរជិត ២៧០ ត្រូវបានដាក់ចេញ ដែលទាបជាងចំនួនសារាចរនៃឆ្នាំមុនៗពី ៥០០ ទៅ ៨០០។ ដោយឡែកចំពោះអនុក្រឹត្យនានា ក៏ត្រឹមតែមានអនុក្រឹត្យចំនួន ៩១ ប៉ុណ្ណោះដែលត្រូវបានដាក់ចេញ ពោលគឺទាបជាងអនុក្រឹត្យ ១៥៥ បើប្រៀបធៀបក្នុងរយៈពេលដូចគ្នានាឆ្នាំ ២០១៨ ។

បញ្ហាសំខាន់កំណត់ប្រសិទ្ធភាពសេដ្ឋកិច្ច

សន្ទស្សន៍សមត្ថភាពប្រកួតប្រជែងសកលរបស់វៀតណាម (GCI) បានកើនឡើងដល់លំដាប់ទី ៦៧ ដោយកើនឡើង ១០ កាំ និង ៣,៥ ពិន្ទុក្នុងឆ្នាំ ២០១៩។ វៀតណាមក៏ត្រូវបានកត់ត្រាថាជាប្រទេសដែលមានពិន្ទុកំណើនយ៉ាងខ្ពស់បំផុតនៅសកលោកផងដែរ។ នេះគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងក្នុងការធ្វើកែទម្រង់បរិយាកាសធុរកិច្ចនិងការប្រកួតប្រជែងរបស់វៀតណាម។ ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) លោក Vu Tien Loc បានមានប្រសាសន៍ថា៖ «កម្លាំងចលករនៃកំណើនដែលមកដល់យ៉ាងឆាប់រហ័សបំផុត លឿនបំផុតនិងរំពឹងទុកបំផុតគឺការផ្លាស់ប្តូររបៀបរបប។ ហេតុដូច្នេះយើងខ្ញុំសង្ឃឹមថាបក្សនិងរដ្ឋនឹងជំរុញយ៉ាងខ្លាំងនូវការធ្វើកំណែទម្រង់របៀបរបបផងដែរ។ VCCI នឹងបន្តជាកម្លាំងចលករក្នុងដំណើរការនេះ។ VCCI បានបង្កើតកម្មវិធីដ៏ទូលំទូលាយ ក្នុងការលើសំណូមពរស្តីពីការជំនះពុះពារជាភ្លាមៗនូវបញ្ហាដាក់ត្រួតគ្នាអំពីច្បាប់អាជីវកម្ម និងលើកកម្ពស់កាត់បន្ថយលក្ខខណ្ឌអាជីវកម្ម បែបបទរដ្ឋបាលក្នុងការត្រួតពិនិត្យឯកទេស ក៏ដូចជាការធ្វើកំណែទម្រង់ផ្សេងៗទៀតដើម្បីបង្កើតបរិយាកាសអំណោយ ផលសម្រាប់ធុរជនផងដែរ។ យើងសង្ឃឹមថាចំណុចរបក់ ទាំងនេះនឹងជំរុញកម្លាំងនិងត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍរបស់ធុរជនផងដែរ ។»

ឆ្នាំ ២០២០ នឹងបន្តជាឆ្នាំដែលវៀតណាមចាប់ផ្តើមឡើងវិញនូវដំណើរការនៃកំណើនសេដ្ឋកិច្ចលើសពី ៧% ។ ប្រការនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ការឆ្ពោះទៅក្លាយជាប្រទេសអភិវឌ្ឍន៍យ៉ាងខ្លាំងមាំមួន ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់បក្សនិងរដ្ឋដែលបានដាក់ចេញ។ ទន្ទឹមនឹងនេះកិច្ចប្រឹងប្រែងក្នុងការធ្វើកំណែទម្រង់របៀបរបប ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ដែលរួមចំណែកដល់ការសំរេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ