វៀតណាមនិងក្រុមប្រឹក្សាសន្តិសុខ៖ ពង្រីកស្មារតីនៃពហុភាគីនិយម

(VOVWORLD) - វៀតណាមទើបបានសម្រេចប្រកបដោយជោគជ័យជាលើកទី២ក្នុងតួនាទីជា សមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) អាណត្តិ២០២០-២០២១។ ពីជោគជ័យលើកដំបូងកាន់តួនាទីនេះកាលពី១០ឆ្នាំមុន នៅក្នុងអាណត្តិកន្លងទៅ វៀតណាមមានទំនុកចិត្តទាំងស្រុង ហើយម្ចាស់ការចូលរួម ពិភាក្សា ស្វែងរកដំណោះស្រាយសម្រាប់បញ្ហាទាំងអស់ ជំរុញភាពឯកឆន្ទរួម កិច្ចសហ ប្រតិបត្តិការ កិច្ចសន្ទនា កាត់បន្ថយភាពតានតឹង ការប្រឈមមុខដាក់គ្នា ស្វែងរក ដំណោះស្រាយដោយសមភាព សមហេតុផលសម្រាប់បញ្ហានានាដែលគំរាមកំហែង ដល់សន្តិភាព សន្តិសុខតំបន់និងអន្តរជាតិ។

ដោយមានស្មារតីថា៖ ភាពជាដៃគូដើម្បីសន្តិភាពជានិរន្តរ ក្នុងអំឡុងពេល២ឆ្នាំកន្លងមក វៀតណាមបានឆ្លើយតបនឹងការរំពឹងទុករបស់បណ្ដាប្រទេសដៃគូ មិត្តភក្តិនិង សហគមន៍អន្តរជាតិ។
វៀតណាមនិងក្រុមប្រឹក្សាសន្តិសុខ៖ ពង្រីកស្មារតីនៃពហុភាគីនិយម - ảnh 1លោកឯកអគ្គ រដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអ.ស.ប។ (រូបថត៖ VNA)
សញ្ញាសម្គាល់ដ៏លេចធ្លោ
ក្នុងរយៈពេល២ឆ្នាំកន្លងមក ស្ថានការណ៍នយោបាយ-សន្តិសុខ សេដ្ឋកិច្ច-សង្គម អន្តរជាតិមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ស្មុគស្មាញនិងពិបាកទាយទុកជាមុន ជាមួយ នឹងបញ្ហាប្រឈមដែល “មិនធ្លាប់មានតាំងពីមុនមក” ជាពិសេសគឺផលប៉ះពាល់ដ៏ទូលំ ទូលាយនៃជម្ងឺរាតត្បាតកូវីដ-១៩ ការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងបណ្ដាប្រទេស មហាអំណាចកាន់តែខ្លាំងឡើងៗ ហើយភាពតានតឹងអូសបន្លាយនិងកើនឡើងដល់ ចំណុចក្ដៅគគុកជាច្រើនលើពិភពលោក។ ក្នុងបរិបទនោះ រាល់ការចូលរួមចំណែកដ៏ ពិតប្រាកដជាក់ស្ដែងរបស់វៀតណាមទៅក្នុងកិច្ចការរួមរបស់ក្រុមប្រឹក្សាសន្តិសុខបាន បន្សល់ទុកមកនូវសញ្ញាសម្គាល់ជាច្រើនអំពីអត្តសញ្ញាណនិងសិល្បៈការទូត ពហុភាគី របស់វៀតណាម។ ចែករំលែកអំពីការចូលរួមចំណែករបស់វៀតណាម លោកឯកអគ្គ រដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអ.ស.ប បានបញ្ជាក់ ថា លោកពេញចិត្តយ៉ាងខ្លាំងចំពោះសមិទ្ធផលដែលសម្រេចបានក្នុងអាណត្តិ២ឆ្នាំកន្លងមក។    
“ក្នុងរយៈពេល២ឆ្នាំកន្លងមក មានកិច្ចប្រជុំរហូតដល់ចំនួន៨៤០លើក គឺថ្នាក់ឯក អគ្គរដ្ឋទូតឡើងទៅ។ យើងបានចូលរួមចរចាហើយអនុម័តលើឯកសារចំនួន២៥៤ ក្នុង នោះមានសេចក្ដីសម្រេចចិត្តជាច្រើន។ ដោយឡែកក្នុងរយៈពេល២ខែដែលយើងធ្វើ ជាប្រធាន គឺយើងបានអនុម័តលើឯកសារចំនួន២៦ ក្នុងនោះមានសេចក្ដីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខចំនួន២ ស្នើឡើងដោយវៀតណាម និងសេចក្ដីប្រកាសរបស់ ប្រធានចំនួន៣។ ឯកសារនិងសេចក្ដីសម្រេចចិត្តទាំងអស់នេះ សុទ្ធតែមានអត្ថន័យ ចំពោះប្រតិបត្តិការនៃក្រុមប្រឹក្សាសន្តិសុខទាំងក្នុងរយៈពេលខាងមុខផងនិងយូរអង្វែងផង។ ខ្ញុំចាត់ទុកថា យើងបានសម្រេចយ៉ាងល្អប្រពៃនូវភារកិច្ចដែលបានប្រគល់ ហើយ មានកិច្ចការខ្លះដែលយើងបានសម្រេចហួសផែនការទៀតផង”។
វៀតណាមនិងក្រុមប្រឹក្សាសន្តិសុខ៖ ពង្រីកស្មារតីនៃពហុភាគីនិយម - ảnh 2រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son។ (រូបថត៖ dangcongsan.vn)
លើសពីនេះទៅទៀត វៀតណាមក៏មានវិធីអភិក្រមចម្រុះក្នុងការដោះស្រាយ បញ្ហាប្រឈមខាងសន្តិភាព សន្តិសុខ ចាប់ពីការបង្ការទប់ស្កាត់ជម្លោះ ដោះស្រាយ ជម្លោះរហូតដល់ដោះស្រាយផលវិបាកដោយជម្លោះ ក្នុងនោះសង្កត់ធ្ងន់ទៅលើការងារ ដោះស្រាយផលវិបាកដោយគ្រាប់បែកមីន និងជំរុញការងារមនុស្សធម៌ ជាដើម។ រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានសង្កត់ធ្ងន់ថា៖
“យើងបានបង្កើតឡើងសញ្ញាសម្គាល់ជាមួយនឹងវិធីអភិក្រមចម្រុះចំពោះបញ្ហា សន្តិភាពនិងសន្តិសុខអន្តរជាតិ ក៏ដូចជាស្មារតីមនុស្សសាស្ត្រ ឆ្ពោះទៅប្រជាជន ស្ដែង ចេញពីបទពិសោធន៍របស់វៀតណាម ដែលបានឆ្លងកាត់សង្គ្រាមនិងជម្លោះអស់រយៈ ពេលច្រើនឆ្នាំមុន។ ប្រការនោះត្រូវបានបង្ហាញតាមរយៈព្រឹត្តិការណ៍និងឯកសារដែល យើងបានស្នើឡើងជាមួយនឹងប្រធានបទដ៏ជាក់ស្ដែង ដែលជាផលប្រយោជន៍របស់ វៀតណាមផង ព្រមទាំងសមស្របនឹងផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិផងដែរ”។
បង្កើតជំនឿជាក់ បង្កើនកម្លាំងជំរុញ
ការទទួលអនុវត្តន៍ប្រកបដោយជោគជ័យតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខលើកទី២ គឺជាសញ្ញាសម្គាល់ដ៏សំខាន់និងជាការបោះជំហានដ៏ជាក់ ស្ដែង ដើម្បីបន្តអនុវត្តន៍គោលជំហរ ពហុភាគីនិយម ពិពិធកម្ម “ម្ចាស់ការចូលរួមនិង ពង្រីកតួនាទីនៅតាមយន្តការពហុភាគី” របស់វៀតណាម។
ដំណើរការចូលរួមក្រុមប្រឹក្សាសន្តិសុខក៏បានបង្កើតឡើងជំនឿជាក់លើកម្លាំងនិង ឋានៈថ្មីរបស់ប្រទេសជាតិ នៅពេលដែល តួនាទីនិងឋានៈអន្តរជាតិកាន់តែត្រូវបាន លើកកំពស់ ហើយចូលរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីនិងអភិវឌ្ឍន៍ ប្រទេសជាតិ។ ព្រឹត្តិការណ៍ដ៏លេចធ្លោនិងគំនិតផ្ដួចផ្ដើមដែលបានស្នើឡើងនិងជំរុញ ដោយវៀតណាម គឺស៊ីសង្វាក់គ្នាជាមួយផលប្រយោជន៍និងកង្វល់រួមរបស់សហគមន៍ អន្តរជាតិ ព្រមទាំងចូលរួមចំណែកក្នុងការរីកសាយភាយសារមួយអំពីប្រទេសវៀត ណាមដែលស្នេហាសន្តិភាព ស្វាហាប់ ផ្លាស់ប្ដូរថ្មី ហើយត្រៀមខ្លួនជាស្រេចរួមវិភាគ ទានជាច្រើនថែមទៀតក្នុងការងាររួម ដែលទទួលបានការគាំទ្រនិងកោតសរសើរពី សហគមន៍អន្តរជាតិ។ ដូចដែលអគ្គលេខាធិការអ.ស.បលោក Antonio Guterres ធ្លាប់ បានធ្វើអត្ថាធិប្បាយយ៉ាងដូច្នេះថា៖ “បណ្ដាប្រទេសបានជជែកវែកញែកតិចជាងមុន” នៅពេលដែលវៀតណាមជាប្រធានក្រុមប្រឹក្សាសន្តិសុខ។ រីឯលោកស្រីឯកអគ្គរដ្ឋទូត Barbara Woodward ប្រធានស្ថានបេសកកម្មអង់គ្លេសប្រចាំអ.ស.ប បានវាយតម្លៃថា៖ “ប្រសិនបើគ្មានវៀតណាមទេ ខ្ញុំគិតថា ក្រុមប្រឹក្សាសន្តិសុខទំនងជានឹងដើរខុសទិសក្នុងការដោះ ស្រាយបញ្ហាចាំបាច់”។
ដំណើរ២ឆ្នាំក្នុងតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ២០២០- ២០២១បានបិទបញ្ចប់ហើយ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងចូលរួម សកម្មភាពនៅតាមវេទិកាពហុភាគីនានារបស់វៀតណាម នៅតែបន្តនិងពង្រីកនាពេល ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ