វៀតណាមប្តេជ្ញាចិត្តនិងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីគ្រប់គ្រងអតិផរណា រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

(VOVWORLD) - ក្នុងបរិបទនៃការហក់ឡើងជាប់កំណត់ត្រានៃអតិផរណានៅប្រទេសជាច្រើន ការធ្លាក់តម្លៃនៃរូបិយប័ណ្ណជាច្រើន និងការប្រកួតប្រជែងជាយុទ្ធសាស្ត្រដ៏តឹងតែងនោះ កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញ ដឹកនាំកិច្ចប្រជុំសំខាន់ចំនួនពីរ ជាមួយថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នមួយចំនួន និងអ្នក ជំនាញក្នុងនិងក្រៅប្រទេស ដើម្បីពិភាក្សាអំពីដំណោះស្រាយប្រតិបត្តិសេដ្ឋកិច្ចឲ្យមាន ប្រសិទ្ធភាព។ អាទិភាពទីមួយនៅពេលនេះគឺបន្តគ្រប់គ្រងអតិផរណា រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាតុល្យភាពសំខាន់ៗ បង្ការទប់ស្កាត់វិបត្តិសេដ្ឋកិច្ច ហើយជំរុញការស្ដារឡើងវិញនៃកំណើនសេដ្ឋកិច្ចផងដែរ។

វៀតណាមប្តេជ្ញាចិត្តនិងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីគ្រប់គ្រងអតិផរណា រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ថ្លែងនៅកិច្ចពិភាក្សា។ (រូបថត៖ TTXVN)
ម្ចាស់ការ អំណត់ធ្មត់ ឆ្លើយតបគោលនយោបាយទាន់ពេលវេលា
ពិនិត្យលើគោលនយោបាយ និងដំណោះស្រាយនាពេលថ្មីៗនេះរបស់រដ្ឋា ភិបាលវៀតណាម ក្នុងកិច្ចពិភាក្សានាថ្ងៃទី ៣០ ខែកក្កដា នៅទីក្រុងហាណូយ ក្រោម អធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អ្នកជំនាញ និងតំណាងអង្គ ការអន្តរជាតិនានា បានចាត់ទុកថា វៀតណាមបានម្ចាស់ការ អំណត់ធ្មត់ ឆ្លើយតប គោលនយោបាយដោយទាន់ពេលវេលា មានដំណោះស្រាយត្រឹមត្រូវនិងចំបញ្ហានៅ ក្នុងការប្រតិបត្តិ។ ប្រការនេះជួយវៀតណាមសម្រេចបាននូវគោលដៅរក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា ហើយស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីជំងឺរាតត្បាត។
យោងតាមលោកស្រី Ha Thi Kim Nga សេដ្ឋវិទូជាន់ខ្ពស់ តំណាងមូលនិធិរូបិយ វត្ថុអន្តរជាតិ (IMF) សេដ្ឋកិច្ចវៀតណាមបានងើបឡើងវិញយ៉ាងខ្លាំងក្លា និងក្នុងទ្រង់ទ្រាយ ធំហើយសមិទ្ធផលឆ្នើមក្នុងការចាក់វ៉ាក់សាំងបានជួយវៀតណាមបើកសកម្មភាពឡើង វិញ។ វៀតណាមក៏មានទុនបំរុងប្រាក់បរទេសគ្រប់គ្រាន់សម្រាប់ដាក់ពង្រាយគោល នយោបាយម៉ាក្រូផងដែរ។ IMF បានកែសម្រួលការព្យាករណ៍កំណើន GDP សម្រាប់ ប្រទេសវៀតណាមក្នុងឆ្នាំ ២០២២ ពី ៦% កាលពីមុនឡើងទៅ ៧%។
វៀតណាមប្តេជ្ញាចិត្តនិងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីគ្រប់គ្រងអតិផរណា រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច - ảnh 2លោកស្រី Dorsati Madani សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោក។ (រូបថត៖ sggp.org.vn)
លោកស្រី Dorsati Madani សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោក (WB) បាន វាយតម្លៃថា សេដ្ឋកិច្ច និងបរិយាកាសម៉ាក្រូនៅវៀតណាមគឺល្អបង្គួរ ដំណើរការស្ដារ ឡើងវិញដើរតាមទិសដៅត្រឹមត្រូវ តម្រូវការក្នុងស្រុកស្ដារឡើងវិញ ឧស្សាហកម្មផលិត កម្មក្នុងស្រុកកើនឡើងយ៉ាងល្អ។ លោកស្រីបានចាត់ទុកថា បញ្ហាប្រឈមរបស់វៀត ណាមនាពេលបច្ចុប្បន្នគឺធានាឱ្យមានតុល្យភាពរវាងការស្ដារសេដ្ឋកិច្ចឡើងវិញនិងការគ្រប់គ្រងអតិផរណា ដែលទាមទារភាពបត់បែននិងភាពរហ័សរហួន នៅពេលសម្រប សម្រួលគោលនយោបាយហិរញ្ញវត្ថុនិងរូបិយវត្ថុ។
អ្នកជំនាញទាំងក្នុងនិងក្រៅប្រទេសជាច្រើនបានយល់ស្របថា អតិផរណានៅ វៀតណាម បណ្តាលមកពីការកើនឡើងនៃតម្លៃ ដែលមូលហេតុភាគច្រើនគឺមកពីតម្លៃ ប្រេង ពីផលប៉ះពាល់នៅលើពិភពលោក។ នេះជាចំណុចដែលត្រូវកត់សម្គាល់នៅពេល អនុវត្តន៍ដំណោះស្រាយ ជាមួយនឹងអនុសាសន៍ថា គួរតែគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវតម្លៃ ទំនិញទាក់ទងនឹងតម្លៃប្រេងឥន្ធនៈ ជាពិសេសទំនិញ ដែលធ្លាក់ចុះតម្លៃយឺតជាងតម្លៃ ប្រេងឥន្ធនៈ។
ការប្ដេជ្ញាចិត្តកាន់តែខ្ពស់ ការខិតខំប្រឹងប្រែងកាន់តែធំ
ទស្សនៈណែនាំដ៏ខ្ជាប់ខ្ជួនរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅក្នុង កិច្ចប្រជុំនានាស្ដីពីការប្រតិបត្តិម៉ាក្រូសេដ្ឋកិច្ចនាពេលខាងមុខ មិនត្រូវអត្តនោម័ត ជាដាច់ខាត ក្ដាប់ជាប់នូវការវិវត្តន៍នៃស្ថានភាពអន្តរជាតិ និងក្នុងស្រុក ប្រើប្រាស់ប្រកប ដោយភាពម្ចាស់ការ បត់បែន ហើយសម្របសម្រួលឲ្យបានស៊ីសង្វាក់គ្នារវាងឧបករណ៍ គោលនយោបាយនានា ដើម្បីអនុវត្តន៍អាទិភាពក្នុងការគ្រប់គ្រងអតិផរណា រក្សាស្ថិរ ភាពម៉ាក្រូសេដ្ឋកិច្ច ធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។ នេះគឺជាគោលដៅអាទិភាព ដែលមានលក្ខណៈចាំបាច់បន្ទាន់ផងនិងលក្ខណៈយុទ្ធសាស្ត្រផង ព្រមទាំងក៏ជាភារកិច្ច ដ៏សែនសំខាន់ពេញរយៈពេលនៅសេសសល់នៃឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ផងដែរ។
យោងតាមលោកនាយករដ្ឋមន្ត្រី បើចង់អនុវត្តន៍ប្រកបដោយប្រសិទ្ធភាព វៀត ណាមនឹងផ្តោតលើភារកិច្ច និងដំណោះស្រាយស្នូល។ នោះគឺ ការអនុវត្តគោល នយោបាយរូបិយវត្ថុដោយប្រយ័ត្នប្រយែង ម្ចាស់ការ បត់បែន ទាន់ពេលវេលា ប្រកប ដោយប្រសិទ្ធភាព សម្របសម្រួលយ៉ាងជិតស្និទ្ធ និងស៊ីសង្វាក់គ្នាជាមួយគោល នយោបាយសារពើពន្ធ និងគោលនយោបាយផ្សេងៗទៀត។ ទន្ទឹមនឹងនោះ បង្កើនការ គ្រប់គ្រង ត្រួតពិនិត្យ ឃ្លាំមើលទីផ្សារ តម្លៃ ប្រតិបត្តិការប្រកបដោយភាពបត់បែន ជាពិសេសចំពោះមុខទំនិញយុទ្ធសាស្ត្រ និងចាំបាច់សម្រាប់ផលិតកម្ម ជីវភាពរស់នៅ រួមមានប្រេងសាំង ស្បៀងអាហារ និងម្ហូបអាហារ ជាដើម។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ខឿនសេដ្ឋកិច្ចដែលមានភាពធន់ល្អ និង កម្លាំងប្រកួតប្រជែងខ្ពស់ ទើបអាចបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច កាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលធំៗពីខាងក្រៅ។ ដូច្នេះ ជំរុញខ្លាំង នូវការអភិវឌ្ឍទីផ្សារក្នុងស្រុក ព្រមទាំងធ្វើពិពិធកម្មទីផ្សារអន្តរជាតិ ជំរុញពាណិជ្ជកម្ម កសាងពាណិជ្ជសញ្ញាវៀតណាម និងជំរុញការនាំចេញប្រកបដោយនិរន្តរភាព។ ជំរុញការតភ្ជាប់តាមខ្សែសង្វាក់តម្លៃ លើកកំពស់តម្លៃបន្ថែម តភ្ជាប់វិស័យសេដ្ឋកិច្ចក្នុង ស្រុកជាមួយវិស័យដែលមានទុនវិនិយោគបរទេស (FDI) រវាងទីផ្សារក្នុងស្រុកនិង ទីផ្សារអន្តរជាតិ។
ទន្ទឹមនឹងនោះ វៀតណាមក៏នឹងបន្តអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលជំហរ និង គោលនយោបាយស្តីពីការកសាងខឿនសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន ដោយភ្ជាប់ជា មួយការធ្វើសមាហរណកម្មអន្តរជាតិដោយម្ចាស់ការ សកម្ម ទូលំទូលាយ ជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាពផងដែរ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវមានការ ប្តេជ្ញាចិត្តឲ្យកាន់តែខ្ពស់ និងការខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំង ដើម្បីបន្តគ្រប់គ្រងអតិផរណា រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាតុល្យភាពសំខាន់ៗ បង្ការទប់ស្កាត់វិបត្តិសេដ្ឋកិច្ច ហើយជំរុញការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ