វៀតណាមម្ចាស់ការរួមជាមួយអាស៊ានកសាងតំបន់ខ្លួនទីពឹងខ្លួន និងច្នៃប្រឌិត

(VOVWORLD) -ក្រោយពីរយៈពេល ៤ ថ្ងៃបើកកិច្ចប្រជុំនោះ សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥១ និងសន្និសីទទាក់ទិននានា បានបិទបញ្ចប់នាសប្ដាហ៍ហ៍កន្លងទៅនៅប្រទេសសឹង្ហបុរី។ កិច្ចព្រមព្រៀងជាច្រើនត្រូវបានរដ្ឋមន្រ្តីអាស៊ាន រួមទាំងរដ្ឋមន្ត្រីនៃបណ្ដាប្រទេសដៃគូអនុម័ត និងឯកភាពគ្នា ដោយឈរលើមូលដ្ឋានទស្សនៈយកអាស៊ានជាមជ្ឈមណ្ឌល អភិវឌ្ឍន៍តំបន់អាស៊ីប៉ាស៊ីហ្វិកប្រកបដោយសុខសន្តិភាព ស្ថិរភាព និងវិបុលភាព។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ដឹកនាំគណប្រតិភូ អញ្ជើញចូលរួមដោយមានការរួមវិភាគទានជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាពនៅក្នុងសន្និសីទនេះផងដែរ។
 
វៀតណាមម្ចាស់ការរួមជាមួយអាស៊ានកសាងតំបន់ខ្លួនទីពឹងខ្លួន និងច្នៃប្រឌិត - ảnh 1 (រូបថត៖ TTXVN)

ដោយប្រធានបទ " ខ្លួនទីពឹងខ្លួន និងភាពច្នៃប្រឌិត" សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥១ (AMM-51) បានឯកភាពលើខ្លឹមសារសំខាន់ៗជាច្រើន។ តាមនោះអាស៊ានផ្ដោតសំខាន់លើការជំរុញខ្លាំងការតភ្ជាប់តំបន់ និងបង្ហាញនូវ ឬទ្ធានុភាពដ៏រឹងមាំក្នុងការទប់ទល់ប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាតំបន់ និងបន្តរក្សាតួនាទីជាមជ្ឈមណ្ឌលក្នុងការសម្របសម្រួលទំនាក់ទំនងជាមួយដៃគូនានា។

AMM-51 សាមគ្គីភាពឯកភាពក្នុងបញ្ហារួម

        ជាមួយសកម្មភាពប្រមាណ ៣០ នោះ AMM-51 បានប្រព្រឹត្តិទៅក្នុងបរិយាកាសយ៉ាងសកម្ម និងអំណោយផល។ អនុរដ្ឋមន្រ្តីការបរទេស និងជាប្រធាន SOM វៀតណាមលោក Nguyen Quoc Dung បានវាយតម្លៃថា៖

“សន្និសីទលើនេះបានប្រព្រឹត្តិទៅក្នុងបរិបទអន្តរជាតិមានបម្រែបម្រូលជាច្រើន ក្នុងនោះមានបម្រែបម្រូលយ៉ាងឆាប់រហ័សអំពីភូមិសាស្រ្តសេដ្ឋកិច្ច នយោបាយ និងគំលាតកម្លាំងរវាងបណ្ដាប្រទេស ជាពិ សេស គឺ បណ្ដា ប្រទេស ធំៗ។ ជាការពិតណាស់ ដោយមានទីតាំងយុទ្ធសាស្ត្រសំខាន់ៗនោះ អាស៊ាននឹង រងផលបះពាល់ជាច្រើន។ ហេតុដូច្នេះហើយ អាស៊ានគប្បីមានសាមគ្គីភាព និងឯកភាពជាមួយគ្នាអំពីវិធីទាក់ទងជាមួយបញ្ហាទាំងនេះ”។

អាស៊ានបានឯកភាពថា គប្បីមានគោលជំហរឯកភាព ចំពោះគំនិតផ្តួចផ្តើមថ្មីនៅក្នុងតំបន់ ដូចជា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងកំណាត់ផ្លូវ  និងគំនិតផ្ដួចផ្ដើម មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកជាដើម។ អាស៊ានក៏រក្សាគោលជំហរ និងបទបញ្ញត្តិអំពីបញ្ហាសំខាន់ៗ ដែលអាចជះឥទ្ធិពលដល់សុខសន្តិភាព ស្ថិរភាពតំបន់ ដូចជាសមុទ្រខាងកើត។ ថ្វីបើមានការយកចិត្តទុកដាក់ខុសពីគ្នាក្ដី ប៉ុន្តែ បណ្ដាប្រទេសសុទ្ធតែសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការរក្សាសណ្ដាប់ធ្នាប់ ដោយឈរលើច្បាប់ គោរពច្បាប់អន្តរជាតិ និងរួមគ្នាពិភាក្សាអំពីទស្សនៈចំពោះបណ្ដាបញ្ហាជាក់ស្ដែង ក៏ដូចជាការចរចាអំពី ក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) ។

ក្រៅពីនេះ អាស៊ានទទួលបានលទ្ធផលដ៏ធំធេងក្នុងការអនុវត្តន៍ប្រធានបទ " ខ្លួនទីពឹងខ្លួន និងភាពច្នៃប្រឌិត" បង្កើនកម្លាំងពលំសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ក្នុងនោះមានផែនការមេស្ដីពីការតភ្ជាប់របស់អាស៊ាន។ ជាពិសេស អាស៊ាននិងដៃគូនានាបានឯកភាពអំពីការប្តេជ្ញាចិត្តគាំទ្រ និងជំរុញប្រព័ន្ធពហុភាគីអន្តរជាតិ។ អនុរដ្ឋមន្រ្តីការបរទេស និងជាប្រធាន SOM វៀតណាម បានឲ្យដឹងថែមទៀតថា៖

“បណ្ដារដ្ឋមន្ត្រីបានឯកភាពក្នុងការន្លឿនដំណើរការចរចារ កិច្ច ព្រមព្រៀង ពាណិជ្ជកម្មសេរីតំបន់ អាស៊ាន (RCEP) ក៏ដូចជាមានគោលបំណងថា បណ្ដា ប្រទេសផ្ដល់សច្ចាប័នលើ កិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយ និងជឿនលឿនអន្តរប៉ាស៊ីហ្វិក  (CPTPP) ឲ្យបានឆាប់ៗ។ណ្តាប្រទេសអាស៊ានក៏មានបំណងចង់អភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មសេរីបន្ថែម ជាពិសេសគឺជាមួយ សហភាពអឺរ៉ុបនិង កាណាដា”។

វៀតណាមរួមវិភាគទានយ៉ាងសកម្មក្នុង AMM-51

ដោយពង្រីកតួនាទីជាសមាជិកសកម្មមួយរបស់អាស៊ានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមបានចូលរួមដោយស្មារតីកាំទ្រយ៉ាងសកម្មរាល់អាទិភាព ដែលត្រូវបានប្រទេសប្រធានសឹង្ហបុរីលើកឡើង។

“បណ្ដាអាទិភាពរបស់វៀតណាមក៏ ស្របគ្នានឹងខ្លឹមសារអាទិភាព របស់ សន្និសីទនេះដែរ។ ដូច្នេះវៀតណាមបានចូលរួមយ៉ាងម្ចាស់ការ ចំនឹងគោលដៅ និងប្រកបដោយប្រសិទ្ធភាព។ វៀតណាមចូលរួមយ៉ាងសកម្មក្នុងការជំរុញ ភាពខ្លួនទីពឹងខ្លួន ភាពច្នៃប្រឌិតនៃអាស៊ាន ព្រមទាំងចូលរួមយ៉ាងសកម្មចូលក្នុងបណ្ដាញបណ្ដាទីក្រុងឆ្លាត ជំរុញការតភ្ជាប់តំបន់ បង្រួញគំលាតអភិវឌ្ឍន៍ ដើម្បីនាំមកនូវមននិការរួមក្នុងបណ្ដាបញ្ហាតំបន់ និងអន្តជាតិ ជាពិសេសគឺបញ្ហាសមុទ្រខាងកើត”។

រាល់ការរួមវិភាគទានរបស់វៀតណាមនៅក្នុងសន្និសីទនេះ បានបន្តអះអាងទស្សនៈរបស់វៀតណាមចាប់តាំងពីពេលចូលរួមអាស៊ាន ដែលខិតខំប្រឹងប្រែង ឥតឈប់ឈរជាមួយបណ្ដាប្រទេសជាសមាជិកក្នុងការកសាងដំបូលអាស៊ានរួមប្រកបដោយសុខសន្តិភាព និងវិបុលភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ