វៀតណាមរួមចំណែកកសាងអនុតំបន់ទន្លេមេគង្គមួយសន្តិភាពនិងសម្បូររុងរឿង

(VOVworld)-នាថ្ងៃទី២៤តុលា នៅទីក្រុងហាណូយ (វៀតណាម) បានប្រព្រឹត្តទៅព្រឹត្តិ
ការណ៍ការទូតពុហភាគីមួយចំនួនរួមមាន សន្និសីទជាន់ខ្ពស់យុទ្ធសាស្ត្រសហប្រតិ
បត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី- ចៅប្រាយ៉ា-មេគង្គលើកទី៧ (ACMECS 7)សន្និសីទ
ជាន់ខ្ពស់ ប្រទេសបួន កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាមលើកទី៨ (CLMV8)និង
សន្និសីទវេទិកា សេដ្ឋកិច្ចពិភពលោកស្តីពីមេគង្គ (WEF-មេគង្គ)។ការដែលវៀត
ណាមទទួលរៀបចំព្រឹត្តិ ការណ៍ទាំងអស់នេះ គឺសំដៅពង្រីកនូវទំនាក់ទំនងប្រពៃ
ណីជាមួយប្រទេសជិតខាង រួម ចំណែកធ្វើឲ្យយន្តការសហប្រតិបត្តិការនេះអភិវឌ្ឍន៍
តាមទិសជាក់ស្តែងជាងដើម្បី គោលដៅកសាងអនុតំបន់មេគង្គមួយសន្តិភាពនិង
សម្បូររុងរឿង។

វៀតណាមរួមចំណែកកសាងអនុតំបន់ទន្លេមេគង្គមួយសន្តិភាពនិងសម្បូររុងរឿង - ảnh 1
អនុរដ្ឋមន្ត្រីការបទេសវៀតណាម លោក Dang Dinh Quy


   នេះជាលើកទី២ហើយដែលវៀតណាមទទួលរៀបចំសន្និសីទជាន់ខ្ពស់សហប្រតិ
បត្តិការ CLMV និង ACMECS។ ហើយសន្និសីទទាំងបី ACMECS7 ; CLMV8 និង
WEF-មេគង្គ ជាបណ្តាសកម្មភាពកិច្ចការបរទេសពហុភាគីធំបំផុតរបស់វៀតណាម
ក្នុងឆ្នាំ២០១៦នេះ។ ការដែលរៀបចំប្រកបដោយជោគជ័យនូវសន្និសីទទាំងអស់
ពោលខាងលើគឺមានអត្ថ ន័យសំខាន់ណាស់ចំពោះវៀតណាមលើគ្រប់វិស័យដូច
ជា នយោបាយ សន្តិសុខ សេដ្ឋ កិច្ច វប្បធម៌ ព្រមទាំងដើម្បីផលប្រយោជន៍របស់
វៀតណាមក៏ដូចជាផលប្រយោជន៍ របស់ប្រទេសជិតខាងក្នុងអនុតំបន់មេគង្គទៀត
ផង។

        ការរួមចំណែកសកម្មទៅក្នុងរបៀបវារៈ

        ជាប្រទេសម្ចាស់ផ្ទះ វៀតណាមបានដាក់ចេញសំណើរហើយទទួលបានការឯក
 ភាពពីប្រទេសទាំងអស់ចំពោះប្រធានបទនៃសន្និសីទជាន់ខ្ពស់ CLMV8 គឺ “ក្តាប់ជាប់
ឱកាស កំណត់ទិសដៅអនាគត”; ប្រធានបទនៃសន្និសីទជាន់ខ្ពស់AMECS7គឺ “ឆ្ពោះ
 ទៅអនុតំបន់មេគង្គមួយសកម្មនិងសម្បូររុងរឿង” និងប្រធានបទនៃសន្និសីទ WEF-
មេគង្គ គឺ “ស្វែងរកការឯកភាព៖ថ្មាក់ដឹកនាំក្នុងតំបន់ចែករំលែកទស្សនវិស័យអំពីតំ
 បន់មេគង្គ”។ ប្រធានបទទាំងបីនេះស្តែងចេញបាននូវគោលដៅរួមរបស់ប្រទេសទាំង
 អស់គឺកសាងអនុតំបន់មេគង្គមួយសន្តិភាពនិងសម្បូររុងរឿង ធ្វើឲ្យលេចធ្លោភាព
សកម្ម និងលទ្ធភាពក្តាប់ជាប់ឱកាសរបស់ប្រទេសអនុតំបន់មេគង្គ ក៏ដូចជាភាពចាំ
បាច់នៃការ ផ្លាស់ប្តូរថ្មីនិងកំណត់ទិសដៅសមស្របសម្រាប់កិច្ចសហប្រតិបត្តិការនា
ដំណាក់កាល ខាងមុខ។ អនុរដ្ឋមន្ត្រីការបទេសវៀតណាម លោក Dang Dinh Quy បាន
ឲ្យដឹងថា៖

        “លើកនេះ វៀតណាមបានដាក់ចេញគំនិតថ្មីជាច្រើន។ គោលគំនិតធំបំផុតគឺវៀត​
ណាមបានអញ្ជើញវេទិកាសេដ្ឋកិច្ចអន្តរជាតិចូលក្នុងការរៀបចំសន្និសីទវេទិកាសេដ្ឋកិច្ច
 ពិភពលោកស្តីពីមេគង្គ (WEF-មេគង្គ)ជាលើដំបូង ដើម្បីបង្កើនការតភ្ជាប់រវាងអង្គភាព
អាជីវកម្មជាមួយប្រមុខរដ្ឋនិងអ្នករៀបចំគោលនយោបាយផងដែរ។ តាមរយៈការរៀបចំ
​បណ្តាសន្និសីទលើកនេះ វៀតណាមសង្ឃឹមថា ប្រទេសទាំងអស់គ្នានឹងកាន់តែខិតចូល
គ្នាដើម្បីដាក់ចេញនូវគម្រោងការជាក់ស្តែងនិងប្រែឲ្យវាក្លាយទៅជាការពិត”។

        ទន្ទឹមជាមួយគ្នានោះ វៀតណាមក៏បានស្នើឲ្យប្រទេសជាសមាជិក ACMECS និង
 CLMV អំពីវិធានការបង្កើនកិច្ចសហប្រតិបត្តិការអនុវត្តរបៀបវារៈដល់ឆ្នាំ២០៣០របស់
អង្គការសហប្រជាជាតិស្តីពីការអិវឌ្ឍន៍និរន្តរភាព។

        ឆ្ពោះទៅអនុតំបន់មេគង្គមួយសន្តិភាពនិងសម្បូររុងរឿង

        ត្រូវបានចាប់បដិសន្ធិនៅឆ្នាំ២០០៣ រហូតមកដល់ពេលនេះ​យន្តការសហប្រតិបត្តិ
ការ ACMECS និង CLMV បាននិងកំពុងក្លាយទៅជាយន្តការសហប្រតិបត្តិការសំខាន់
ក្នុងការជម្រុញសក្កានុភាពរបស់ប្រទេសជិតខាងរួមទន្លេមេគង្គ។

        ក្រោយរយៈពេល១៣ឆ្នាំអនុវត្តសកម្មភាពនោះ កិច្ចសហប្រតិបត្តិការ ACMECS
និង CLMV ទទួលបានលទ្ធផលវិជ្ជមានជាច្រើន រួមចំណែកពង្រឹងបរិយាកាសសន្តិភាព
 ស្ថិរភាព ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងបណ្តា
 ប្រទេសក្នុងអនុតំបន់មេគង្គ។​វាយតម្លៃអំពីតួនាទីរបស់យន្តការសហប្រតិបត្តិការទាំង
ពីរនេះ អនុរដ្ឋមន្ត្រីការបទេសវៀតណាម លោក Dang Dinh Quy បានឲ្យដឹងថែមទៀត
ថា៖

        “យន្តការសហប្រតិបត្តិការទាំងពីរនេះជាយន្តការសំខាន់ណាស់ ដោយសារ ក្នុង
ចំណោមយន្តការសហប្រតិបត្តិការអនុតំបន់មេគង្គទាំង១២នោះគឺយន្តការពីរនេះបាន
 ប្រមូលផ្តុំនូវកម្មវត្ថុសំខាន់បំផុតក្នុងតំបន់។ ប្រសិនបើចង់សម្រេចបានល្អនូវយន្តការ
ក្រៅតំបន់នោះ គឺប្រទេសក្នុងតំបន់ត្រូវបំពេញល្អនូវភារកិច្ចរបស់ខ្លួនសិន។ ហើយយន្ត
ការទាំងអស់នេះ បានបង្កើតឱកាសសម្រាប់ប្រទេសក្នុងតំបន់ពិភាគ្សាជាមួយគ្នាចំពោះ
 រាល់ការយកចិត្តទុកដាក់រួម រាល់បញ្ហាត្រូវដោះស្រាយ។ ទន្ទឹមជាមួយគ្នានោះ ប្រទេស
ទាំងអស់នេះក៏ដើរតួនាទីសំខាន់ក្នុងអាស៊ានទៀតផង”។

        ចាប់តាំងពីចូលរួម CLMV និង ACMECS មក វៀតណាមមានការខិតខំប្រឹងប្រែង
 ជាច្រើនក្នុងការអនុវត្តតួនាទីរបស់ខ្លួន។ ចំពោះ CLMV វិញ វៀតណាមមានប្រៀបខ្លាំង
 អំពីទ្រង់ទ្រាយសេដ្ឋកិច្ច បទពិសោធន៍អភិវឌ្ឍន៍ ការផ្លាស់ប្តូរថ្មីនិងការធ្វើសមាហរណ
កម្ម​អន្តរជាតិ។ ឈរលើមូលដ្ឋាននោះ វៀតណាមបាននាំចេញការផ្តូចផ្តើមគំនិតជា​
ច្រើន រួមចំណែកសកម្មក្នុងការជម្រុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ប្រភពធន
 ធានមនុស្ស និងជម្រុញរាល់គំរោងការអភិវឌ្ឍន៍រួមរបស់ប្រទេសទាំងបួន។ រីឯក្នុង
 ACMECS វិញ វៀតណាមក៏បានខំប្រឹងប្រែងអនុវត្តរាល់គោលដៅរួម សំដៅពង្រីកនូវ
សក្កានុភាព ជម្រុញការអភិវឌ្ឍន៍និរន្តរភាំព រួមជាមួយប្រទេសជាសមាជិកបង្កើតឡើង
 ភាពទាក់ទាញសម្រាប់ដៃគូក្នុងនិងក្រៅអាស៊ាន។

        ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់អនុតំបន់ យន្តការទាំងពីរ CLMV និង ACMECS
នឹងដើរតួនាទីសំខាន់ក្នុងការជួយប្រទេសអនុតំបន់ឆ្លងផុតរាល់ការសាក ល្បងរួម លើក
កំពស់ការប្រកួតប្រជែងនិងក្តាប់ជាប់ឱកាសអភិវឌ្ឍន៍ថ្មី។ ដោយរាល់ការ រួមចំណែក
សកម្មនាពេលកន្លងទៅនោះ នៅក្នុងសន្និសីទលើកនេះ ក្នុងនាមជាប្រទេស ម្ចាស់ផ្ទះ
វៀតណាមបានសកម្មរួមជាមួយប្រទេសជាសមាជិក នាំយន្តការសហប្រតិបត្តិ ការ
CLMV និង ACMECS ឲ្យឈានចូលដំណាល់កាលថ្មី រួមចំណែកកាន់តែច្រើនថែម
 ទៀត សម្រាប់កិច្ចសហប្រតិបត្តិការនិរន្តរភាពនិងភាពសម្បូររុងរឿងរួមក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ