វៀតណាមលើកត្រដែតការស្រុះចិត្តគំនិតក្នុងអាស៊ាន

(VOVWORLD) - កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ដែលប្រព្រឹត្តទៅនាថ្ងៃទី២៦ មិថុនា បានពិភាក្សាអំពីខ្លឹមសារសំខាន់ជាច្រើន ពាក់ព័ន្ធដល់បញ្ហាប្រឈមនានា របស់អាស៊ាន ក៏ដូចជាអះអាងនូវការអភិវឌ្ឍប្រកប ដោយភាពស្អិតរមួតរបស់ សហគមន៍អាស៊ានផងដែរ។ ដោយមិនអើពើដល់ការលំបាកឧបសគ្គដែល បង្កឡើងដោយជំងឺរាតត្បាត Covid-19 នោះ វៀតណាមនៅតែពង្រីក យ៉ាងល្អប្រពៃនូវតួនាទីជាប្រធានអាស៊ាន ដោយមានការបោះជំហានតាមទិសដៅដ៏ ត្រឹមត្រូវក្នុងបំណងពង្រឹងសាមគ្គីភាពនិងឯកភាពក្នុងប្លុក ក៏ដូចជារក្សា បរិយាកាសសន្តិភាព សន្តិសុខនិងស្ថិរភាពក្នុងតំបន់ផងដែរ។

លើកត្រដែតការស្រុះចិត្តគំនិតរបស់អាស៊ានក្នុងបញ្ហាតំបន់នានា

ការផ្ទុះឡើងនិងការវិវត្តន៍យ៉ាងស្មុគស្មាញនៃជំងឺ Covid-19 បានក្លាយ ទៅជាការយកចិត្តទុកដាក់ចម្បងរបស់ប្រទេសសមាជិកអាស៊ានទាំងអស់។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមបានរៀបចំកិច្ចប្រជុំតាម អនឡាញជាច្រើនដែលផ្ដល់នូវប្រសិទ្ធភាពយ៉ាងសកម្ម រួមចំណែករក្សាកិច្ច សហប្រតិបត្តិការរបស់អាស៊ាន ក្នុងនោះមានកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពីការឆ្លើយតបនឹងជំងឺ Covid-19 កាលពីថ្ងៃទី១៤ មេសា។ កិច្ចប្រជុំនេះ បានចាត់វិធានការជាក់លាក់ជាច្រើនដូចជា បង្កើតមូលនិធិឆ្លើយតបនឹងជំងឺ Covid-19 ឃ្លាំងស្ដុកបម្រុងសម្ភារៈបរិក្ខារពេទ្យ កសាងនីតិវិធីអំពីការឆ្លើយតប នឹងជំងឺឆ្លងក្នុងប្លុកអាស៊ាន ក៏ដូចជាផែនការស្ដារឡើងវិញផងដែរ។ ក្នុងរយៈ ពេល៦ ខែកន្លងទៅ កិច្ចសហប្រតិបត្តិការអាស៊ានប្រកបដោយភាពស្អិតរមួត និងការឆ្លើយតបដោយម្ចាស់ការនោះ បានជួយឲ្យអាស៊ានឈរយ៉ាងរឹងមាំនៅ ចំពោះមុខជំងឺ Covid-19។ ហើយនៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦នេះ វៀតណាមរួមជាមួយប្រទេសសមាជិកអាស៊ានដទៃទៀតនឹងបន្តពិភាក្សាអំពីវិធីអភិវឌ្ឍក្រោយពី Covid-19 ក៏ដូចជាចាត់វិធានការជាបន្ទាន់ដើម្បីជួយឲ្យ អាស៊ានស្ដារឡើងវិញយ៉ាងឆាប់បំផុតលើគ្រប់វិស័យផងដែរ។ លោកអនុរដ្ឋ មន្រ្តីការបរទេសវៀតណាម Nguyen Quoc Dung បានចែករំលែកថា៖

“ជំងឺ Covid-19 បានធ្វើឲ្យអ្វីៗគ្រប់បែបយ៉ាងដែលវៀតណាមបាន ត្រៀមរៀបចំរងការច្របូកច្របល់ហេតុដូច្នេះ យើងត្រូវផ្លាស់ប្ដូរកម្មវិធីឲ្យបាន សមស្របតាមស្ថានភាព។ ពោលគឺយើងត្រូវពិចារណាថា ប្រទេសផ្សេងៗ កំពុងយកចិត្តទុកដាក់ដល់បញ្ហាអ្វីដើម្បីមានការកែតម្រូវ។ ហេតុដូច្នេះ វៀត ណាមបានសម្រេចចិត្តផ្ដោតសំខាន់ទៅលើការពង្រឹងសាមគ្គីភាព ឯកភាព របស់វៀអាស៊ាន ប្រមូលផ្ដុំទាំងបញ្ញានិងធនធានមនុស្សសម្រាប់ការប្រយុទ្ធ ប្រឆាំង Covid-19 ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការរបស់អាស៊ានជាមួយ ដៃគូនានាលើពិភពលោកផងដែរ។ នេះជាទិសដៅត្រឹមត្រូវហើយទទួលបាន ការគាំទ្រយ៉ាងខ្លាំងរបស់ប្រទេសអាស៊ាននានា”។

វៀតណាមលើកត្រដែតការស្រុះចិត្តគំនិតក្នុងអាស៊ាន - ảnh 1 អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung ថ្លែងនៅក្នុងសន្និសីទព័ត៌មានស្ដីពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦។ (រូបថត៖ VOV)

ដោយឈរលើការយកចិត្តទុកដាក់រួមរបស់សហគមន៍ វៀតណាមបាន កសាងហើយពិភាក្សាជាមួយប្រទេសអាស៊ានផ្សេងៗ ដើម្បីអនុម័តលើ សេចក្ដីថ្លែងការណ៍ស្ដីពីការអភិវឌ្ឍប្រភពធនធានមនុស្សដើម្បីពិភពការងារមួយដែលកំពុងផ្លាស់ប្ដូរ។ ប្រការនេះជួយឲ្យប្រភពធនធានមនុស្សរបស់ អាស៊ានមានភាពសមស្របជាង ជាមួយនិន្នាការអភិវឌ្ឍនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យាលើពិភពលោកក៏ដូចជាបង្កើតប្រៀបខ្លាំងប្រកួតប្រជែងសម្រាប់ តំបន់ទាំងមូលផងដែរ។ អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គម កិច្ចវៀតណាមលោក Le Quan ប្រធានគណៈប្រតិភូវៀតណាមនៅកិច្ចប្រជុំ សហគមន៍វប្បធម៌សង្គមអាស៊ានលើកទី២៣ បានឲ្យដឹងថា៖

“តាមពិត ក្នុងយុគសម័យឧស្សាហកម្ម៤.០ ជាពិសេសគឺក្នុងបរិបទ នៃជំងឺ Covid-19 នោះ គឺអាទិភាពស្ដីពីការអភិវឌ្ឍធនធានមនុស្សកាន់តែ មានសារសំខាន់ថែមទៀត ហើយសមត្ថភាពប្រកួតប្រជែងរបស់អាស៊ានបើ ធៀបនឹងតំបន់និងពិភពលោកក៏ត្រូវបានវាស់វែងដោយប្រភពធនធាន មនុស្សមានគុណភាពខ្ពស់ផងដែរ។ ហេតុដូច្នេះ ប្រទេសអាស៊ាន នានាកំពុងផ្ដោតសំខាន់ទៅលើវិស័យមុខព្រួញនានាដូចជាបច្ចេកវិទ្យានិង បច្ចេកវិទ្យាព័ត៌មាន។ យើងយកចិត្តទុកដាក់ដល់ការធ្វើយ៉ាងណាដើម្បីឲ្យ ពលកររបស់យើងមានជំនាញវិជ្ជាជីវៈដែលឆ្លើយតបនឹងបទដ្ឋានរបស់វិនិយោគិនអន្តរជាតិ”។

បដិវត្តន៍ឧស្សាហកម្ម៤.០ក៏ទាមទារឲ្យតំបន់អាស៊ានត្រូវមានវិធីអភិ ក្រមថ្មីចំពោះបញ្ហាសមភាពភេទទៀតផង។ ហេតុដូច្នេះក្នុងនាមជាប្រធាន អាស៊ានឆ្នាំ២០២០ វៀតណាមនឹងរៀបចំកិច្ចប្រជុំពិសេសរបស់ថ្នាក់ដឹកនាំ អាស៊ានស្ដីអំពីការលើកកំពស់សិទ្ធិអំណាចរបស់នារីក្នុងយុគសម័យឌីជីថល  នៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦។ ព្រឹត្តិការណ៍នេះមាន សារសំខាន់ដ៏ពិសេសក្នុងការជំរុញសមភាពភេទ ដោយសារនេះជាលើក ដំបូងតាំងពីមុនមកដែលថ្នាក់ដឹកនាំអាស៊ានពិភាក្សាជាផ្លូវការអំពីការលើក កំពស់សិទ្ធិអំណាចសម្រាប់នារី។

ការវាយតម្លៃដ៏ល្អប្រសើរ

កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ត្រូវបានបណ្ដាប្រទេសក្នុងតំបន់និងដៃគូនានាវាយតម្លៃខ្ពស់។ អគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi បានចែករំលែកថា៖

“វៀតណាមបានបង្ហាញឲ្យឃើញនូវ “ភាពជាអ្នកដឹកនាំដ៏ខ្លាំងក្លា” ក្នុង ការដឹកនាំតំបន់ទាំងមូលឲ្យមានការឆ្លើយតបជាសមូហភាពនឹងជំងឺ Covid-19។ ប្រធានបទ “ភាពស្អិតរមួតនិងការឆ្លើយតប” ដែលវៀតណាមបាន ជ្រើសរើសសម្រាប់ឆ្នាំអាស៊ាន២០២០នេះ គឺសមស្របនឹងស្ថានភាពក្នុង តំបន់ នាបច្ចុប្បន្ន។ អាស៊ានបានរួមសាមគ្គីគ្នាហើយឆ្លើយតបយ៉ាងឆាប់ រហ័សនឹងជំងឺរាតត្បាតចាប់តាំងពីខែកុម្ភៈមក ហើយអនុម័តលើសេចក្ដីថ្លែង ការណ៍រួមនៃកិច្ចប្រជុំកំពូលពិសេសចំនួន២ដែលត្រូវបានរៀបចំឡើងកាលពី ថ្ងៃទី១៤ មេសា ផងដែរ។ រាល់ប្រតិកម្មយ៉ាងខ្លាំងក្លារបស់អាស៊ាន ភាគច្រើន គឺអាស្រ័យទៅលើការដឹកនាំរបស់វៀតណាម ជាពិសេសគឺក្នុងការជំរុញ ឲ្យប្រទេស ជាសមាជិកនានាមានកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការជាមួយគ្នា”។

ការដែលវៀតណាម ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០ តែងតែ ផ្ដោតសំខាន់ទៅលើការយកចិត្តទុកដាក់រួមរបស់អាស៊ានអំពីបញ្ហាប្រឈមនានាក្នុងតំបន់នោះ គឺការបង្ហាញយ៉ាងច្បាស់លាស់នៃកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍អាស៊ានក៏ដូចជាការពង្រឹងចំណងសាមគ្គីភាពក្នុងប្លុកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ