វេទិកាទ្វីបអាស៊ី Boao - ទ្វីបអាស៊ីបើកទូលាយនិងផ្លាស់ប្តូរថ្មីមួយដើម្បីពិភពលោកសម្បូររុងរឿងថែមទៀត

(VOVWORLD) - សន្និសីទប្រចាំឆ្នាំនៃវេទិកាទ្វីបអាស៊ី Boao ឆ្នាំ ២០១៨ ដោយប្រធានបទ «ទ្វីបអាស៊ីបើកទូលាយនិងផ្លាស់ប្តូរថ្មីមួយដើម្បីពិភពលោកសម្បូររុងរឿងថែមទៀត» ទើបនឹងបើកជាផ្លូវការនៅទីក្រុង Boao  ខេត្ត Hainan ប្រទេសចិន ហើយ នឹងបិទបញ្ចប់នាថ្ងៃទី ១១ មេសា។ វេទិកាឆ្នាំ ២០១៨ បានទាក់ទាញការចូលរួមរបស់អង្គសន្និសីទចំនួន ២ ពាន់នាក់ ក្នុងនោះមានបណ្ដាថ្នាក់ដឹកនាំជួរមុខលើពិភពលោកដែលបានពិភាក្សាដ៏ស៊ីជម្រៅអំពីការជំរុញកំណើនឆ្នៃប្រឌិតផ្លាស់ប្តូរថ្មីនិងការពង្រីកវិបុលភាពរួមសកល។ 

វេទិកាទ្វីបអាស៊ី Boao - ទ្វីបអាស៊ីបើកទូលាយនិងផ្លាស់ប្តូរថ្មីមួយដើម្បីពិភពលោកសម្បូររុងរឿងថែមទៀត - ảnh 1 វេទិកាទ្វីបអាស៊ី Boao - ទ្វីបអាស៊ីបើកទូលាយនិងផ្លាស់ប្តូរថ្មីមួយដើម្បីពិភពលោកសម្បូររុងរឿងថែមទៀត

វេទិកាទ្វីបអាស៊ី Boao (BFA) ត្រូវបានស្គាល់ដល់ដូចវេទិកាសេដ្ឋកិច្ច Davos នៃតំបន់អាស៊ី (វេទិកាសេដ្ឋកិច្ចពិភពលោក) ដែលបានបង្កើតកាលពី ឆ្នាំ ២០០១ ដោយមានលក្ខការណ៍កំណត់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នេះជាវេទិកាសន្ទនាសំខាន់មួយរវាងទ្វីបអាស៊ីនិងបណ្ដា ខឿនសេដ្ឋកិច្ចទើបនឹងលេចចេញលើពិភពលោក។ វេទិកានេះត្រូវបានរៀបចំ ប្រចាំឆ្នាំ។

        ដោយប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលភាពតានតឹងពាណិជ្ជកម្មអាមេរិក-ចិនកំពុងឡើងជណ្តើរ ឆ្នាំ ២០១៨ ក៏គូសសម្គាល់ ៤០ ឆ្នាំ ដែលចិនបើកទ្វារខឿនសេដ្ឋកិច្ចរបស់ខ្លួន។ ដោយហេតុនេះ វេទិកា Boao ឆ្នាំ ២០១៨ ត្រូវបានចាត់ទុកមានការជះឥទ្ធិពលយ៉ាងខ្លាំងទៅលើអនាគតរបស់អាស៊ី។

        កំលាំងចលករនិងក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចសកល

        ក្នុងអំឡុងរាប់សិបទស្សវត្សកន្លងទៅ ទ្វីបអាស៊ីជានិច្ចកាលត្រូវបានចាត់ទុក ជាកំលាំងចលករនិងក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចសកល។ ការអភិវឌ្ឍ ដោយឈរលើការផ្លាស់ប្តូរថ្មីនិងការធ្វើសមាហរណកម្មនៃទ្វីបនេះកំពុងក្លាយទៅ ជាកូនសោរនាំរកទៅជោគជ័យនៃបណ្ដាខឿនសេដ្ឋកិច្ចអាស៊ី។ តាមរយៈនោះ អះអាងនូវតួនាទី «ដឹកនាំ» ចំពោះសេដ្ឋកិច្ចសកល ហើយលើកកំពស់ឥទ្ធិពលនៃ ប្រទេសអាស៊ីនានា។ ជប៉ុនជាខឿនសេដ្ឋកិច្ចធំទី ៣ លើពិភពលោក។ ចិនទទួល ឲ្យបានកំណើន GDP នៅកំរិតមធ្យមដោយតូរលេខពីខ្ទង់ តាមរយៈទស្សវត្ស ចំនួន ៣ ដើម្បីក្លាយទៅជាខឿនសេដ្ឋកិច្ចធំទី ២ លើពិភពលោក។ រីឯឥណ្ឌា ប្រទេសមានចំនួនប្រជាជនច្រើនបំផុតលើពិភពលោក នាពេលថ្មីៗនេះក៏ទទួល បានកំណើន GDP គួរឲ្យចាប់អរម្មណ៍យ៉ាងខ្លាំងជាបន្តបន្ទាប់នៅកំរិតពី ៧% ដល់ ៨% ក្នុងមួយឆ្នាំ។ ប្រទេសជាសមាជិកអាស៊ានទាំង ១០ ក៏ទទួលបានកំណើន ជាមធ្យមនៃ GDP គួរឲ្យកត់សម្គាល់នៅកំរិត ៥% នាប៉ុន្មានឆ្នាំកន្លងទៅនេះ។ ជាច្បាស់លាស់ថា៖ ក្នុងកាលៈទេសៈ ការស្តារឡើងវិញនៃបណ្ដាខឿនសេដ្ឋកិច្ចធំៗ នៅយឺតយ៉ាវក្តី ប៉ុន្តែ ការរក្សាល្បឿនកំណើនស្ថិរភាពនៃទី្វបអាស៊ីដើរតួនាទី សំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសកលទាំងមូល។

វេទិកាទ្វីបអាស៊ី Boao - ទ្វីបអាស៊ីបើកទូលាយនិងផ្លាស់ប្តូរថ្មីមួយដើម្បីពិភពលោកសម្បូររុងរឿងថែមទៀត - ảnh 2 វេទិកាទ្វីបអាស៊ី Boao - ទ្វីបអាស៊ីបើកទូលាយនិងផ្លាស់ប្តូរថ្មីមួយដើម្បីពិភពលោកសម្បូររុងរឿងថែមទៀត

        ប៉ុន្តែ ទ្វីបអាស៊ីនៅកំពុងប្រឈមុខនឹងការសាកល្បងជាច្រើនពីសន្តិសុខដល់ បរិស្ថាន ពីបញ្ហាប្រកួតប្រជែងនិងការជះឥទ្ធិពលនៃដំណើរសាកលភាវូបនីយកម្ម ទៅលើនិន្នាការគាំពារពាណិជ្ជកម្មកំពុងងើបឡើង ដែលធ្វើឲ្យបណ្ដាខឿន សេដ្ឋកិច្ចទ្វីបអាស៊ីត្រូវស្វែងរកវិធីទប់ទល់ប្រកបដោយប្រសិទ្ធភាព។ ជាពិសេស ក្នុងកាលៈទេសៈ បដិវត្តន៍ឧស្សាហកម្មលើកទី ៤ បាននាំមកនូវការផ្លាស់ប្តូរសារធាតុ ព្រមទាំង បង្កើតឡើងឱកាសជាច្រើនផងនិងបណ្តាលឲ្យការលំបាកដែលទាមទាឲ្យដំណោះស្រាយទៀតផង។

        មុនពេលវេទិកានេះ សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនបានផ្ទុះឡើង ដែលបានដាក់ចេញការសាកល្បងថ្មីសំរាប់ប្រទេសនានាក្នុងតំបន់។ ដូច្នេះ នេះជាឱកាសដើម្បីបណ្ដាខឿនសេដ្ឋកិច្ចអាស៊ីគប្បីមានប្រតិកម្មចំពោះនិន្នាការ គាំពារពាណិជ្ជកម្មដែលរីករាលដាល។ ពីនោះ អះអាងជាថ្មីម្តងទៀតនូវអត្ថន័យ នៃការបើកទ្វារធ្វើសមាហរណកម្ម។ ធ្វើយ៉ាងម៉េចដើម្បីវេទិកា Boao បន្តជាការអះ អាងនូវតួនាទីដើរមុខគេរបស់ទ្វីបអាស៊ីលក្នុងកំណើនសេដ្ឋកិច្ច ការកាត់បន្ថយ ភាពក្រីក្រ ហើយឆ្ពោះទៅការអភិវឌ្ឍនិរន្តរភាពនិងវិបុលភាព។

        បន្តអះអាងនូវតួនាទីឈានមុខគេ

       ការដែល ប្រធានរដ្ឋចិន លោក Xi Jinping ថ្លែងបទសន្ទរកថានៅវេទិកា Boao ឆ្នាំ ២០១៨ ដែលបូកសរុបស្នាដៃនិងបទពិសោធអស់រយៈពេល ៤០ ឆ្នាំនៃ បុព្វហេតុកែទម្រង់បើកទ្វាររបស់ចិន ក៏ដូចជា អត្ថន័យសំខាន់និងការជះឥទ្ធិពល នៃដំណើរការនេះទៅលើពិភពលោកដែរ។ លោក Xi Jinping ក៏បានពិភាក្សាអំពី យថាទស្សន៍ជំរុញកំណែទម្រង់បើកទ្វាររបស់ចិនក្នុងសម័យកាលថ្មី ដែលជា សក្ខីភាពអំពីតួនាទីនៃនិន្នាការសមាហរណកម្មតំបន់។ ដំណើរកែទម្រង់បើកទ្វារ ធ្វើសមាហរណកម្មមិនត្រឹមតែសំខាន់ចំពោះចិនប៉ុណ្ណោះទេថែមទាំងនាំមកនូវ ផលប្រយោជន៍ដ៏ធំធេងសំរាប់ពិភពលោកទៀតផង។

        ក្នុង «របាយការណ៍ប្រចាំឆ្នាំស្តីពីសមត្ថភាពប្រកួតប្រជែងនៃទ្វីបអាស៊ីឆ្នាំ ២០១៨» ដែលត្រូវបានប្រកាសនៅវេទិកា  Boao ឆ្នាំ ២០១៨ បានព្យាករណ៍ថា៖ តម្រូវការវិនិយោគនៃទ្វីបអាស៊ីនឹងហួសកំរិត ៨ លានលានដុល្លាអាមេរិកនាឆ្នាំ ២០២០។ វេទិកាក៏បានសង្កត់ធ្ងន់ទៅលើកិច្ចសហការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីផ្សាររួមអន្តរជាតិរវាងបណ្ដាខឿនសេដ្ឋកិច្ច ឆ្លៀតយកឱកាសនិងសហប្រតិបត្តិ ការជាមួយគ្នាដើម្បីបង្កើតឡើងទីផ្សារហិរញ្ញវត្ថុតភ្ជាប់ដោយទ្រង់ទ្រាយពិភព លោកតាមរយៈគោលនយោបាយកែទម្រង់។

        ក្នុងកាលៈទេសៈនោះ វេទិកា Boao ឆ្នាំ ២០១៨ ជាលំហរដើម្បីប្រទេសនានា កំណត់ឲ្យបានតំលៃរួមរបស់ទ្វីបអាស៊ីសំដៅបង្កើនសាមគ្គីភាពក្នុងតំបន់ក៏ដូចជា អះអាងនូវវត្តមានរបស់ខ្លួនតាមរយៈការធ្វើសមាហរណកម្ម។

        អាចសឲ្យឃើញថា៖ សារនៃវេទិកា Boao ឆ្នាំ ២០១៨ ឆ្ពោះទៅការបង្កើត បរិយាកាសជំរុញពាណិជ្ជកម្មនិងវិនិយោគសេរី ជួយឧបត្ថម្ភការធ្វើសមាហរណ កម្មសេដ្ឋកិច្ចទូលំទូលាយថែមទៀត ជំរុញយ៉ាងខ្លាំងខឿនសេដ្ឋកិច្ចផ្លាស់ប្តូរថ្មីនិង ឆ្នៃប្រឌិត បង្កើតកំលាំងពលំអភិវឌ្ឍន៍សំដៅនាំមកនូវផលប្រយោជន៍សំរាប់ភាគី ទាំងអស់ ពីនោះ ឆ្ពោះទៅអនាគតនៃទ្វីបអាស៊ីសម្បូររុងរឿងមួយក្នុងពិភពលោក វិបុលភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ