(VOVWORLD) - សេចក្ដីព្រាងឯកសារ “ការវាយតម្លៃរយៈពេល ៥ ឆ្នាំ អនុវត្តន៍យុទ្ធសាស្ត្រ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំ ២០២១ - ២០៣០” ដែលត្រូវបានដាក់ជូន មហាសន្និបាតបក្សលើកទី១៤ បានធ្វើអត្ថាធិប្បាយថា៖ នៅក្នុងបរិបទដែលស្ថានភាព ពិភពលោកមានការប្រែប្រួលជាច្រើន ជំងឺរាតត្បាត និងគ្រោះមហន្តរាយធម្មជាតិកើត មានយ៉ាងធ្ងន់ធ្ងរនោះ សេដ្ឋកិច្ចវៀតណាមក្នុងរយៈពេល ៥ ឆ្នាំ ២០២១ - ២០២៥ នៅ តែសម្រេចបាននូវលទ្ធផលសំខាន់ៗ និងលេចធ្លោ។
លទ្ធផលដ៏ទូលំទូលាយទាំងនោះគឺជាកម្លាំងចលករ ដើម្បីវៀតណាមអនុវត្តន៍គោលដៅកំណើនពីរខ្ទង់ក្នុងរយៈពេល ២០២៦-២០៣០ ហើយក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។
យោងតាមរបាយការណ៍ ផលិតផលក្នុងស្រុកសរុបជាមធ្យមរបស់វៀតណាមក្នុង រយៈពេល ៥ ឆ្នាំដំបូងនៃការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំ (២០២១ - ២០៣០) សម្រេចបានប្រហែល ៦,៣%។ ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងមនុស្សម្នាក់នៅឆ្នាំ ២០២៥ សម្រេចបានប្រហែល ៥.០០០ ដុល្លារអាមេរិក ពោលគឺកើនឡើង ១,៤ ដងបើធៀបនឹងឆ្នាំ២០២០ ដោយចូលទៅក្នុងក្រុមប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់។
លោកសាស្ត្រាចារ្យរង - បណ្ឌិត Tran Hoang Ngan សមាជិករដ្ឋសភានៃទីក្រុងហូជីមិញ។ (រូបថត៖ VOV) |
តួលេខកំណើនគួរឱ្យចាប់អារម្មណ៍ក្នុងដំណាក់កាល ២០២១ - ២០២៥
ដោយយល់ស្របនឹងការវាយតម្លៃអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងលទ្ធផលនៃការអនុវត្តគោលដៅយុទ្ធសាស្ត្រដែលបានចែងក្នុងសេចក្តីព្រាងឯកសារ លោក សាស្ត្រាចារ្យរង - បណ្ឌិត Tran Hoang Ngan សមាជិករដ្ឋសភានៃទីក្រុងហូជីមិញ ចាត់ទុកថា តុល្យភាពសំខាន់ៗ ដូចជាចំណូល- ចំណាយថវិកា ដោយមានឱនភាពទាប គឺជាកត្តាដ៏សែនសំខាន់ ដើម្បីធានាតុល្យភាពធនធានសម្រាប់ការវិនិយោគអភិវឌ្ឍន៍។
“ឱនភាពថវិកាមានកម្រិតទាប ត្រឹមតែ ៣,២% នៃ GDP ប៉ុណ្ណោះ។ ពីនោះ យើងមានលទ្ធភាពបង្កើនការចំណាយលើការវិនិយោគអភិវឌ្ឍន៍។ ជាមួយនឹងផែនការ វិនិយោគអភិវឌ្ឍន៍ត្រឹមតែ ២,៨ លាន ពាន់លានដុងប៉ុណ្ណោះ នៅចុងបញ្ចប់អាណត្តិនេះ យើងបានចំណាយ ៣,៤ លាន ពាន់លានដុងសម្រាប់ការវិនិយោគលើហេដ្ឋារចនា សម្ព័ន្ធសេដ្ឋកិច្ចសង្គម។ នេះគឺជាចំណុចជោគជ័យបំផុត។ អាស្រ័យហេតុនេះ យើង បានវិនិយោគលើផ្លូវហាយវេ ផ្លូវឆ្នេរសមុទ្រ កំពង់ផែសមុទ្រ អាកាសយានដ្ឋាន ផ្លូវក្រវ៉ាត់ក្រុងហាណូយលេខ ៤ ផ្លូវក្រវ៉ាត់ក្រុងហូជីមិញលេខ ៣ និងសំណង់អប់រំ សុខា ភិបាលជាច្រើនទៀត”។
រួមជាមួយនឹងវិស័យសេដ្ឋកិច្ចផ្សេងទៀត វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលរបស់វៀតណាមក៏មានវឌ្ឍនភាពយ៉ាងឆាប់រហ័ស ផងដែរ។ សន្ទស្សន៍នវានុវត្តន៍សកលក្នុងឆ្នាំ ២០២៥ ជាប់ចំណាត់ថ្នាក់ទី ៤៤/១៣៩ ប្រទេស និងដែនដី។ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលបានអភិវឌ្ឍន៍យ៉ាងខ្លាំង និងទូលំទូលាយ។ ឃុំ និងសង្កាត់ ១០០% មានហេដ្ឋារចនាសម្ព័ន្ធ
អ៊ីនធឺណិតខ្សែកាបអុបទិក; ល្បឿនអ៊ីនធឺណិតចល័តស្ថិតនៅក្នុងជម្រើសកំពូលទាំង ២០ នៅលើពិភពលោក។ ពាណិជ្ជកម្មអេឡិចត្រូនិកកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយកើនឡើងជាមធ្យម ២០% ក្នុងមួយឆ្នាំ។
វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងកែលម្អសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។ (រូបថត៖ VOV) |
ដោយមានទស្សនៈដ៏ខ្ជាប់ខ្ជួនអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយ ចីរភាព រាល់សមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមត្រូវបានឆ្លុះបញ្ចាំងតាមរយៈ ការអភិវឌ្ឍសង្គម និងវឌ្ឍនភាពរបស់មនុស្ស។ សេចក្តីព្រាងឯកសារវាយតម្លៃរយៈ ពេល ៥ ឆ្នាំអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំ ២០២១ - ២០៣០ បានលើកច្បាស់ថា៖ «ការអភិវឌ្ឍមនុស្សរបស់វៀតណាមសម្រេចបាន សមិទ្ធផលជាច្រើនទាក់ទងនឹងកម្ពស់ កម្លាំងរាងកាយ និងចំណេះដឹង។ សន្ទស្សន៍សុភ មង្គល បានកើនឡើងពីចំណាត់ថ្នាក់ទី ៨៣ ក្នុងឆ្នាំ ២០២០ ដល់ទី ៤៦ ក្នុងឆ្នាំ ២០២៥ ដែលជាការកើនឡើង ៣៧ កាំ។ សន្ទស្សន៍អភិវឌ្ឍន៍មនុស្សរបស់វៀតណាមមានភាព ប្រសើរឡើងគួរឱ្យកត់សម្គាល់ ពោលគឺខ្ពស់ជាងច្រើនបើធៀបនឹងប្រទេសដែលមាន កម្រិតប្រាក់ចំណូលដូចគ្នា»។ អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត Le Duy Binh បានធ្វើអត្ថាធិប្បាយថា៖
“លទ្ធភាពទទួលបានសេវាកម្មជាមូលដ្ឋានរបស់ប្រជាជនត្រូវបានកែលម្អ។ បញ្ហាទាក់ទងនឹងការអភិវឌ្ឍប្រកបដោយចីរភាព ការប្រែប្រួលអាកាសធាតុ និងបរិស្ថានត្រូវបានយកចិត្តទុកដាក់ក្នុងដំណើរការអភិវឌ្ឍន៍ជានិច្ច។ ដូច្នេះ គំរូកំណើនរបស់យើងមិនមែនគ្រាន់តែជាកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានផ្សាភ្ជាប់នឹងការអភិវឌ្ឍមនុស្ស ដោយយកមនុស្សជាស្នូល យកបរិស្ថានជាស្នូល ហើយយកមនុស្សជំនាន់ក្រោយជាគោលដៅនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យយើងមានគំរូកំណើនប្រកបដោយចីរភាព ដោយបន្សល់ទុកនូវបរិស្ថានល្អសម្រាប់កូនចៅរបស់យើងនាពេលអនាគត”។
ជំនឿជាក់លើការអភិវឌ្ឍ
ទាក់ទងនឹងមេរៀនបទពិសោធន៍ សេចក្តីព្រាងឯកសារបានលើកឡើងថា៖ "គោលជំហរ និងគោលនយោបាយទាំងអស់ត្រូវតែកើតចេញពីសេចក្តីប្រាថ្នា ផលប្រយោជន៍ស្របច្បាប់ និងសុភមង្គលរបស់ប្រជាជន; បំផុសស្មារតីលះបង់ដើម្បី ប្រទេសជាតិ លើកកម្ពស់ឆន្ទៈខ្លួនទីពឹងខ្លួន ហ៊ានផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ធ្វើសកម្មភាព យ៉ាងខ្លាំងក្លា និងទទួលខុសត្រូវដើម្បីផលប្រយោជន៍រួម។ អំពីខ្លឹមសារនេះ លោកស្រី Luu Thi Thanh Mau អនុប្រធានសមាគមសហគ្រិនវ័យក្មេងវៀតណាម បានសម្ដែង នូវក្ដីសង្ឃឹមថា៖
“រួមជាមួយនឹងកម្មវិធីសកម្មភាពរដ្ឋាភិបាលអេឡិចត្រូនិក រួមផ្សំជាមួយនឹងការធ្វើឌីជីថល
ភាវូបនីយកម្ម និងលើកកំពស់សមត្ថភាពរបស់ថ្នាក់មូលដ្ឋាននោះ ខ្ញុំគិតថា រដ្ឋាភិបាលនឹងអនុវត្តន៍យ៉ាងឆាប់រហ័យនូវសេចក្តីសម្រេចចិត្តលេខ ៦៦ និងលេខ ៦៨ របស់ការិយាល័យនយោបាយ។ ដូច្នេះ រឿងរ៉ាវរវាងគោលនយោបាយ និងការអនុវត្ត ជាក់ស្ដែង នឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសយើង ដូចដែលលោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា នេះគឺជាយុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិ។ យើងនឹងរួម ដំណើរគ្នាដើម្បីបង្កើតឡើងសេដ្ឋកិច្ចដ៏ស្វាហាប់ អភិវឌ្ឍន៍ប្រទេសវៀតណាមឱ្យក្លាយ ជាសេដ្ឋកិច្ចឈានមុខគេលើពិភពលោក”។
ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងរយៈពេល ៥ ឆ្នាំកន្លងមក (២០២១-២០២៥) នៅតែមានចំណុចខ្វះខាតដែលត្រូវបានចង្អុលបង្ហាញនៅក្នុងរបាយការណ៍ដូចជា៖ គុណភាព ប្រសិទ្ធភាព និងកម្លាំងប្រកួតប្រជែងនៃសេដ្ឋកិច្ច មិនទាន់ខ្ពស់ ផលិតភាព ការងារនៅតែទាបជាងប្រទេសជាច្រើននៅក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ សមិទ្ធផលដ៏ធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដែលវៀតណាមសម្រេចបាននៅតែជាចំណុចលេចធ្លោ និងជាកម្លាំងចលករដ៏ធំធេងសម្រាប់ប្រទេសវៀតណាមឈានចូល យុគសម័យថ្មីនៃការអភិវឌ្ឍន៍ដ៏រុងរឿង សុភមង្គល សមាហរណកម្ម និងខ្លួនទីពឹងខ្លួន៕