សាមគ្គីភាពគឺជាវ៉ាក់សាំងដែលជួយអាស៊ានប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត

(VOVWORLD) -  ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក្នុងនាមជាប្រធានអាស៊ាន កិច្ចប្រជុំកំពូលពិសេសអាស៊ាននិងអាស៊ានបូក ៣ ស្តីពីការទប់ស្កាត់ជំងឺ COVID-19 បានបញ្ចប់ នាថ្ងៃទី ១៤ ខែមេសា ដោយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន។ ។ ទន្ទឹមជាមួយគ្នានោះ សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ ជាថ្មីម្តងទៀត បានបញ្ជាក់ពីស្មារតីសាមគ្គីភាព និងបង្ហាញពីការប្តេជ្ញាចិត្តនយោបាយដ៏ខ្លាំងក្លា អំពីកិច្ចសហប្រតិបត្តិការក្នុងប្លុក ក៏ដូចជា ជាមួយដៃគូនានា ជាពិសេស បានបញ្ជាក់ថា នេះគឺជាកម្លាំងពលំដើម្បីជួយអាស៊ានយកឈ្នះការឆ្លងរាលដាលនៃជំងឺ COVID-19។

សាមគ្គីភាពគឺជាវ៉ាក់សាំងដែលជួយអាស៊ានប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ TTXVN) 

សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន ស្តីពីការទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 ដែលសម្រេចបាននៅតាមបណ្តាកិច្ចប្រជុំ ជាថ្មីម្តងទៀតបានបន្តអុជបំភ្លឺ នៃសាមគ្គីភាពក្នុងអាស៊ាន។ ហើយដូចទៅនឹងប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ដែលបានថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក ៣ ស្តីពីការប្រយុទ្ធប្រឆាំងនឹង COVID-19 គឺ “សាមគ្គីភាពនិងការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងបណ្តាប្រទេស” គឺជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យ ដើម្បីអាស៊ាននិងប្រទេសដៃគូ ជំនះពុះពារឆ្លងកាត់គ្រាដ៏សែនលំបាកនេះ។

ភាពស្អិតរមួតនិងការឆ្លើយតប

ចាប់តាំងជំងឺរាតត្បាតបានឆ្លងរាលដាលទូទាំងពិភពលោកមក ដោយមានការខិតខំប្រឹងប្រែងរួមគ្នា ហេតុដូច្នេះ ចំនួនអ្នកឆ្លងជំងឺក្នុងតំបន់អាស៊ានបានថយចុះបើប្រៀបធៀបនឹងអត្រារួមនៃសកលលោកទាំងមូល។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងដែលបានពិភពលោកទទួលស្គាល់និងជាការពិតដែលមិនអាចប្រកែកបានឡើយ។

រួមជាមួយគ្នានោះ រឿងរ៉ាវដែលបណ្តាប្រទេសអាស៊ាន ដៃគូអាស៊ាននិងបណ្តាប្រទេសមិត្តភក្តិជាច្រើនទៀតបានចែករំលែកភាពផ្អែមល្ហែមក៏ដូចជាក្តីលំបាកជាមួយគ្នា នាគ្រារោគរាត្បាតនេះ  តែងតែត្រូវបានសារព័ត៌មានពិភពលោកលើកឡើងផងដែរ។ ហើយមិនមែនជារឿងចៃដន្យទេដែលទីភ្នាក់ងារសារព័ត៌មានធំៗ កាសែតធំៗ ជាច្រើន ដូចជា  Reuters, The Diplomat  វ៉ាស៊ីនតោនប៉ុស្តិ៍ ឬញូវយ៉កថែមស៍ជាដើម  ដែលតែងតែចុះផ្សាយព័ត៌មានជាច្រើន ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការរបស់អាស៊ាន ក៏ដូច ជា អំពីតួនាទីរបស់វៀតណាមដែលជាប្រធានអាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ដ៏កាច់សាហាវដូចនេះ។ សារព័ត៌មាន Asiatoday ដែលជាកាសែតធំមួយរបស់កូរ៉េខាងត្បូង នាពេលថ្មីៗនេះ ក៏បានចុះផ្សាយអត្ថបទមួយដោយវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការអភិវឌ្ឍនិងសាមគ្គីភាពរបស់អាស៊ាន ជាពិសេសក្នុងបរិបទនៃការឆ្លងរាលដាលជំងឺរាតត្បាត COVID-19 យ៉ាងគំហុកទូទាំងពិភពលោក។

ក្នុងបរិបទដែលពិភពលោកបន្តប្រឈមមុខនឹងការលំបាក ដែលបណ្តាលមកពីជំងឺឆ្លងរាលដាលនោះ  ការចែករំលែករបស់អាស៊ាន ការខិតខំប្រឹងប្រែងរបស់សមាជិកអាស៊ាននីមួយៗ ក្នុងនោះមានវៀតណាម មិនត្រឹមតែបង្ហាញពីសាមគ្គីភាពក្នុងពហុបែបប៉ុណ្ណោះទេ ថែមទាំងជាអណ្តាតភ្លើងដើម្បីជួយឲ្យប្រជាជនកាន់តែ ជឿជាក់ទៅលើការដឹកនាំរបស់រដ្ឋាភិបាល ជួយអាស៊ានឱ្យក្លាយជាចំណុចភ្លឺ ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID19 រួមទាំងបញ្ជាក់ពីតួនាទីនិងឋានៈរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ ក៏ដូចជា ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិដើម្បីប្រឆាំងនឹងជំងឺរាតត្បាត។  ច្បាស់ណាស់ថា ជំងឺរាតត្បាត COVID-19 គឺជាបញ្ហាប្រឈមមែន ប៉ុន្តែវាក៏ជាកាលានុវត្តន៍ភាព ដើម្បីប្រទេសជាសមាជិកអាស៊ាន និងប្រទេសមិត្ត ខិតមកជិតជាមួយគ្នា រួមគ្នាចែករំលែកបទពិសោធន៍អំពីការទប់ស្កាត់ជំងឺ ក៏ដូចជាបង្ហាញពីតួនាទីជាមជ្ឈភាពក្នុងការដោះស្រាយរាល់បញ្ហាប្រឈមក្រៅប្រពៃណី។

សាមគ្គីភាពគឺជាវ៉ាក់សាំងដែលជួយអាស៊ានប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត - ảnh 2នេះជាកិច្ចប្រជុំកំពូលអាស៊ានលើកដំបូងដែលប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសសមាជិកអាស៊ានទាំង ១០  និងថ្នាក់ដឹកនាំប្រទេស ជប៉ុន ចិន និងកូរ៉េខាងត្បូង

វៀតណាមដើរតួនាទីរក្សាកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន

ក្នុងនាមជាប្រធានអាស៊ាន ២០២០ ប្រទេសមចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាននិងអាស៊ាន បូក ៣ ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 វៀតណាមបានដាក់ចេញនូវគំនិតផ្តួចផ្តើមនិងសំណើជាច្រើន ហើយសុទ្ធតែទទួលបានការស្រុះចិត្តគំនិតពីបណ្តាអង្គប្រជុំ។ ហេតុដូច្នេះ ការចែករំលែកបទពិសោធន៍ដ៏មានតម្លៃ ការចែករំលែកព័ត៌មានវេជ្ជសាស្រ្តសម្រាប់ការព្យាបាលជំងឺ ការផ្តល់ជំនួយជាឧបករណ៍ពេទ្យដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ ឬ ការជួយគ្នាទៅវិញទៅមកក្នុងការគាំពារពលរដ្ឋ គឺសុទ្ធតែជាកត្តាចាំបាច់ដើម្បីជួយអាស៊ាននិងដៃគូជំនះពុះពារលើការលំបាកនាពេលបច្ចុប្បន្ន។ ហើយសំខាន់បំផុតគឺត្រូវ យកប្រជាជនជាចម្បង គំនិតផ្តួចផ្តើមដែលបានដាក់ចេញត្រូវតែទទួលបានការស្រុះចិត្តគំនិតពីប្រជាជន ដូច្នេះការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតទើបទទួលបានប្រសិទ្ធភាព។

ក្នុងបរិបទដែលជំងឺរាតត្បាតកំពុងឆ្លងរាលដាលទូទាំងពិភពលោក វៀតណាមកំពុងអះអាងបាននូវតួនាទីជាប្រធានអាស៊ាន និងចាត់ទុកថា នេះជាកាលានុវត្តន៍ភាពមួយដើម្បីនាំមកសាមគ្គីភាពនិងកិច្ចសហប្រតិ បត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសជាសមាជិកអាស៊ានទាំង១០ផងដែរ។ បន្ទាប់ពីអាស៊ានបានចេញសេច ក្តីថ្លែងការណ៍រួម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាប្រភេទថ្មី ដឹកនាំដោយវៀតណាម ក្នុងនាមជាប្រធានអាស៊ាន នាថ្ងៃទី ១៤ ខែកុម្ភៈមក លុះដល់ថ្ងៃទី ២០កុម្ភៈ ក្នុងនាមជាប្រធានអាស៊ាន កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសពិសេសចិន - អាស៊ានក៏ត្រូវបានធ្វើឡើងនៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ផងដែរ។

ហើយលើកនេះ ជាមួយនឹងការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំជាន់ខ្ពស់ពិសេសចំនួន ២ ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត មិនត្រឹមតែ បន្តបង្ហាញស្មារតីវិជ្ជមាននិងការទទួលខុសត្រូវដែលមានស្រាប់របស់វៀតណាម ក្នុងកិច្ចសហប្រតិបត្តិការអាស៊ានប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវតួនាទីនៃ “ភាពស្អិតរមួតនិងការឆ្លើយតប” រក្សាកិច្ចសហប្រតិបត្តិការរបស់អាស៊ាននិងដៃគូទៀតផង។ តាមរយៈកិច្ចប្រជុំកំពូលពិសេសអាស៊ាននិងអាស៊ានបូក ៣ ស្តីពីការទប់ទល់នឹងជំងឺរាតត្បាត COVID-19 លើកនេះ វៀតណាម អាស៊ាននិងប្រទេសដៃគូបានបង្កាត់ឡើងអណ្ដាតភ្លើងនៃសាមគ្គីភាព ការចែករំលែក កិច្ចសហប្រតិបត្តិការនិងការប្តេជ្ញាចិត្តដើម្បីយកឈ្នះជំងឺរាតត្បាតដ៏កាច់សាហាវ COVID-19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ