សម័យប្រជុំលើកទី ៣ រដ្ឋសភាវៀតណាមនីតិកាលទី ១៤៖ ផ្លាស់ប្តូរថ្មីនិងសាមគ្គីភាពដើម្បីផលប្រយោជន៍របស់ប្រជាជន

(VOVWORLD) - នាព្រឹកថ្ងៃទី ២១ មិថុនា សម័យប្រជុំលើកទី ៣ រដ្ឋសភា វៀតណាមនីតិកាលទី ១៤ បានបិទបញ្ចប់ក្រោយរយៈពេល ៤ សប្តាហ៍ធ្វើការ។ ចំណុចលេចធ្លោនៅសម័យប្រជុំលើកនេះគឺរដ្ឋសភាបានអនុម័តលើគំរោងច្បាប់ និងសេចក្តីសម្រេចចិត្តសំខាន់ៗជាច្រើនដើម្បីដោះស្រាយការលំបាក់សាកល្បង ទាន់ពេលវេលាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ក្រៅពីនោះ សកម្មភាពឃ្លាំ មើលរបស់រដ្ឋសភាដោយមានការផ្លាស់ប្តូរថ្មីត្រូវបានចាត់ទុករួមចំណែកក្នុងការ ស្វែងរងវិធានការឲ្យបានល្អថែមទៀតសំរាប់វិស័យនិមួយៗដូចជា៖កសិកម្មសុខាភិបាលការវិនិយោគសាធារណៈដើម្បីជំរុញសេដ្ឋកិច្ចសង្គមនាពេលខាងមុខ។
សម័យប្រជុំលើកទី ៣ រដ្ឋសភាវៀតណាមនីតិកាលទី ១៤៖ ផ្លាស់ប្តូរថ្មីនិងសាមគ្គីភាពដើម្បីផលប្រយោជន៍របស់ប្រជាជន - ảnh 1

សម័យប្រជុំលើកទី ៣ រដ្ឋសភាវៀតណាមនីតិកាលទី ១៤៖ ផ្លាស់ប្តូរថ្មីនិងសាមគ្គីភាពដើម្បីផលប្រយោជន៍របស់ប្រជាជននិងប្រទេសជាតិ

(VOVworld) – នាព្រឹកថ្ងៃទី ២១ មិថុនា សម័យប្រជុំលើកទី ៣ រដ្ឋសភា វៀតណាមនីតិកាលទី ១៤ បានបិទបញ្ចប់ក្រោយរយៈពេល ៤ សប្តាហ៍ធ្វើការ។ ចំណុចលេចធ្លោនៅសម័យប្រជុំលើកនេះគឺរដ្ឋសភាបានអនុម័តលើគំរោងច្បាប់ និងសេចក្តីសម្រេចចិត្តសំខាន់ៗជាច្រើនដើម្បីដោះស្រាយការលំបាក់សាកល្បង ទាន់ពេលវេលាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ក្រៅពីនោះ សកម្មភាពឃ្លាំ មើលរបស់រដ្ឋសភាដោយមានការផ្លាស់ប្តូរថ្មីត្រូវបានចាត់ទុករួមចំណែកក្នុងការ ស្វែងរងវិធានការឲ្យបានល្អថែមទៀតសំរាប់វិស័យនិមួយៗដូចជា៖កសិកម្មសុខាភិបាលការវិនិយោគសាធារណៈដើម្បីជំរុញសេដ្ឋកិច្ចសង្គមនាពេលខាងមុខ។

        នៅសម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៤ រដ្ឋសភាបន្តបង្ហាញស្មារតីផ្លាស់ប្តូរថ្មីសាមគ្គីភាពច្នៃប្រឌិតនិងម្ចាស់ការដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋនិងប្រទេសជាតិប្រកបដោយស្មោះត្រង់រួមចំណែកសម្តែងមតិនិងបំណងប្រាថ្នារបស់អ្នកបោះឆ្នោតនិងប្រជាពលរដ្ឋទាំងមូលក្នុងការងារកសាងច្បាប់និងការឃ្លាំមើលកំពូល។

        សកម្មភាពនិតិបញ្ញត្តិនិងការផ្លាស់ប្តូរថ្មីក្នុងសកម្មភាពឃ្លាំមើលគឺបញ្ហាស្នូល

        សម័យប្រជុំលើកទី ៣ មានអត្ថន័យសំខាន់ចំពោះការបន្តយន្តការភាវូបនីយ កម្មរាល់ការកំណត់នៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ កែលំអរច្បាប់ស្តីអំពីសេដ្ឋកិច្ចទីផ្សារ តាមទិសដៅសង្គមនិយម រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ បង្កើតមូល ដ្ឋានគត្តិយុត្តិដ៏រឹងមាំសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឆ្លើយតបនឹងតម្រូវការក្នុង ស្ថានភាពថ្មី។ ដោយហេតុនេះ រដ្ឋសភាវៀតណាមបានលែទុកពេលវេលាភាគ ច្រើននៃសម័យប្រជុំលើកនេះដើម្បីពិភាក្សាហើយអនុម័តលើបណ្ដាគំរោងច្បាប់ ចំនួន ១៥ សេចក្តីសម្រេចចិត្តចំនួន ៥ និងផ្តល់មតិចំពោះគំរោងច្បាប់ចំនួន ៥ ទៀត។ ឯកសារសំខាន់ៗទាំងនេះទាក់ទិនដល់សិទ្ធិមនុស្ស សិទ្ធិប្រជាពលរដ្ឋ សកម្មភាពធ្វើអាជីវកម្មនិងការគ្រប់គ្រងសេដ្ឋកិច្ចសង្គម ជាពិសេសគឺសេចក្តី សម្រេចចិត្តស្តីអំពីការដោះស្រាយបំណុលខូចដែលនឹងចូលជាធរមានចាប់ពី ថ្ងៃទី ១៥ សីហា ឆ្នាំ ២០១៧ សំដៅដោះស្រាយការលំបាកខាងគត្តិយុត្តិនិងបង្កើត ការកំណត់ប្រកបដោយប្រសិទ្ធភាពដើម្បីដោះស្រាយបំណូលខូច។ លោក Nguyen Ngoc Phuong អនុប្រធានក្រុមសមាជិកសភាខេត្ត Quang Binh ភាគ កណ្ដាលវៀតណាម បានវាយតំលៃថា៖

        «សេចក្តីសម្រេចចិត្តនិងគំរោងច្បាប់ទាំងឡាយដែលត្រូវបានអនុម័តលើកនេះបានឆ្លើយតបនឹងការកែទម្រង់ចំពោះសង្គម។ ក្នុងចំណោមឯកសារសំខាន់ ទាំងនេះមានសេចក្តីសម្រេចចិត្តដោះស្រាយបំណុលខូច។»

        ដើម្បីអនុម័តលើបណ្ដាគំរោងច្បាប់និងសេចក្តីសម្រេចចិត្តដោយអាត្រាស្រុះ ចិត្តគំនិតខ្ពស់ សមាជិកសមាជិកាសភាត្រូវស្រាវជ្រាវនិងពិភាក្សាដ៏លំអិតនិងជាក់ ស្តែងនៅរដ្ឋសភា។ អនុប្រធានក្រុមសមាជិកសភាខេត្ត Binh Phuoc (ភាគខាង ត្បូងវៀតណាម) លោកស្រី Ton Ngoc Hanh បានឲ្យដឹងថា៖

        «ដោយមានស្មារតីទទួលខុសត្រូវខ្ពស់បំផុត សមាជិកសភានានាបានខំប្រឹង ប្រែងអស់ពីកំលាំងកាយចិត្តក្នុងការស្រាវជ្រាវឯកសារដើម្បីរួមមតិយ៉ាងសកម្មនិង ប្រកបដោយប្រសិទ្ធភាព ដូច្នេះ គុណភាពនៃគំរោងច្បាប់ត្រូវបានកែលំអរជា ច្រើន។ សមាជិកសមាជិកាសភាបានធ្វើការតាមដំណាក់កាលជាក់ស្តែង បន្ទាប់ នោះ ផ្លាស់ប្តូរមតិតាមក្រុមៗ ដោយហេតុនេះ ទទួលបានការស្រុះចិត្តគំនិតខ្ពស់។ ក្នុងពេលគំរោងច្បាប់ទាំងនេះចូលជាធរមាននាពេលខាងមុខ នឹងនាំមកនូវលទ្ធ ផលជាក់ស្តែង។»

        ជាពិសេស ការឃ្លាំមើលនៅសម័យប្រជុំលើកនេះបន្តប្រមូលផ្តុំទៅលើបណ្ដា ខ្លឹមសារដែលសាធារណៈមតិយកចិត្តទុកដាក់ជាច្រើននាពេលថ្មីៗនេះដូចជា៖ ការអនុវត្តគោលនយោបាយច្បាប់ស្តីអំពីសុវត្ថិភាពម្ហូបអាហារដំណាក់កាល ២០១១-២០១៦។ ដើម្បីលើកកំពស់គុណភាពនិងប្រសិទ្ធភាពនៃសកម្មភាពសួរដេញដោលនិងឆ្លើយសំណួរដេញដោលរដ្ឋសភាបានពន្យាពេលសកម្មភាពឡើង ៣ ថ្ងៃធ្វើការ ដោយហេតុនេះ បរិយាកាសជជែកវែកញែកបានក្លាយទៅជា សកម្មផុសផុលថែមទៀត។

        ប្រជាធិបតេយ្យក្នុងការពិភាក្សាដ៏រស់រវើក

       សម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៣ បន្តកែទម្រង់ខាងរបៀបគ្រប់ គ្រង ក្នុងនោះ មានការពិភាក្សានិងសន្ទនាផ្ទាល់ស្តីអំពីការខ្វែងគំនិតនៅសេស សល់។ ការសួរដេញដោលនិងឆ្លើយសំណួរសួរដេញដោលរបស់បណ្ដារដ្ឋមន្ត្រីបានធ្វើឲ្យបរិយាកាសធ្វើការប្រជាធិបតេយ្យស្មោះត្រង់តម្លាភាពនិងមានទទួលខុសត្រូវរួមចំណែកលើកកំពស់គុណភាពនៃសម័យប្រជុំ។ ចំណុចលោចធ្លោក្នុងការងារគ្រប់គ្រងសម័យប្រជុំលើកនេះគឺ៖ សាមជិកសមាជិកាសភាសុទ្ធតែត្រូវបានបង្កលក្ខណៈសម្តែងមតិក្នុងការជរជែកវែកញែក។ លោក Nguyen Van Hien សមាជិកសភាខេត្ត Lam Dong បានវាយតំលៃថា៖

        «ចាប់តាំងពីដើមអាណត្តិរហូតមកដល់ពេលនេះ បញ្ហាភាគច្រើនពីគំរោង ច្បាប់ដល់បញ្ហាសេដ្ឋកិច្ចសង្គម ចំនួនសមាជិកសភាមានសំណួរពិភាក្សាគឺច្រើន ណាស់។ ការពន្យាពេលវេលាពិភាក្សាបានជួយសមាជិកសភាមានឱកាសថែម ទៀតដើម្បីស្រាវជ្រាវនិងផ្លាស់ប្តូរមតិអំពីបញ្ហានិមួយៗជាលំអិតជាមួយរដ្ឋាភិបាល និងក្រសួងស្ថាប័នសំដៅនាំចេញដំណោះស្រាយល្អថែមទៀតក្នុងការគ្រប់គ្រងសេដ្ឋកិច្ច។ ខ្ញុំសង្ឃឹមថា៖ ពេលវេលាសួរដេញដោលនិងឆ្លើយសំណួរសួរដេញដោល អាចអូសបន្លាយជាង ៣ ថ្ងៃធ្វើការ។»

        នៅសម័យប្រជុំលើកមេះ ជាលើកដំបូង រដ្ឋសភាវៀតណាមពន្យាពេល បន្ថែម ១ ម៉ោងនិង ៣០ នាទី ដើម្បីសមាជិកសភាទាំងឡាយអាចពិភាក្សា ថែមទៀតអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ រដ្ឋសភាក៏បានរៀបចំការពិភាក្សានៅ ខាងក្រៅរបៀបវរៈស្តីអំពីគំរោងច្បាប់បំពេញបន្ថែមនិងធ្វើវិសោធន៍កម្មអំពីច្បាប់ ព្រហ្មទ័ណ្ឌឆ្នាំ ២០១៥ ផងដែរ។

        សម័យប្រជុំលើកទី ៣ បានផ្តោតទៅលើបញ្ហាសំខាន់ច្រើន។ ដោយមាន ស្មរតីសាមគ្គីភាពច្នៃប្រឌិតនិងធ្វើសកម្មភាពដើម្បីផលប្រយោជនរបស់ប្រជាពល រដ្ឋ រដ្ឋសភាវៀតណាមបន្តលើកកំពស់គុណភាពសកម្មភាព ឆ្លើយតបនឹងតម្រូវ ការនិងបំណងប្រាថ្នារបស់អ្នកបោះឆ្នោតនិងប្រជាជនក្នុងទូទាំងប្រទេស៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ