អឺរ៉ុបនិងការខំប្រឹងប្រែងពង្រឹងតួនាទីរបស់ខ្លួនក្នុងឆ្នាំ២០១៧

(VOVWORLD) -ឆ្នាំ២០១៧ អឺរ៉ុបបន្តខិតខំប្រឹងប្រែងពង្រឹងចំណងសាមគ្គីភាពក្នុងប្លុក បន្ទាប់ពីអង់គ្លេសសម្រេចចិត្តចាកចេញពីប្លុក និងបន្តនាំចេញដំណោះស្រាយនា នាសំដៅស្ដាខឿនសេដ្ឋកិច្ចឡើងវិញ។ ទ្វីបនេះក៏បានកសាងកងកម្លាំងយោធាដោយមានការរៀបចំប្រព័ន្ធសហប្រតិបត្តិការប្រចាំអំពីការពារជាតិ (PESCO)។ប្រការនេះបានចាត់ទុកជាជំហានថ្មីនៃដំណើរការកសាងផ្ទះរួមអឺរ៉ុប។

ឆ្នាំ២០១៧ អឺរ៉ុបបន្តខិតខំប្រឹងប្រែងពង្រឹងចំណងសាមគ្គីភាពក្នុងប្លុក បន្ទាប់ពីអង់គ្លេសសម្រេចចិត្តចាកចេញពីប្លុក និងបន្តនាំចេញដំណោះស្រាយនានាសំដៅស្ដាខឿនសេដ្ឋកិច្ចឡើងវិញ។ ទ្វីបនេះក៏បានកសាងកងកម្លាំង យោធាដោយមានការរៀបចំប្រព័ន្ធសហប្រតិបត្តិការប្រចាំអំពីការពារជាតិ (PESCO)។ប្រការនេះបានចាត់ទុកជាជំហានថ្មីនៃដំណើរការកសាងផ្ទះរួមអឺរ៉ុប។

អឺរ៉ុបនិងការខំប្រឹងប្រែងពង្រឹងតួនាទីរបស់ខ្លួនក្នុងឆ្នាំ២០១៧ - ảnh 1អឺរ៉ុបនិងការខំប្រឹងប្រែងពង្រឹងតួនាទីរបស់ខ្លួនក្នុងឆ្នាំ២០១៧ 

ឆ្នាំ២០១៧ ជាឆ្នាំពោពេញទៅដោយការលំបាកសាកល្បងចំពោះអឺរ៉ុប។ ទ្វីបនេះត្រូវប្រឈមមុខនឹងការខ្វែងគំនិតជាច្រើនអំពីការបែងចែកជនអន្តោប្រវេសន៍ ស្ដារខឿនសេដ្ឋកិច្ចឡើងវិញ ប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្ម ពង្រឹងចំណងសាមគ្គីភាពបន្ទាប់ពីការចរចារ Brexit។ ទន្ទឹមនឹងនោះ អឺរ៉ុបក៏មានជំហានមួយចំនួនគួរអោយកត់សម្គាល់ក្នុងឆ្នាំ២០១៧នេះដែរ។
បង្កើនសក្តានុពលអំពីកិច្ចការពារជាតិ
បន្ទាប់ពីពេល អង់គ្លេសសម្រេចចិត្តចាកចេញពី EU ( Brexit) EU ត្រូវស្ដារគំរោងការណ៍ចាស់ឡើងវិញ អំពីប្រព័ន្ធការពារ ហើយឈានទៅដល់ការបង្កើតប្លុកកងទ័ពរួមរបស់អឺរ៉ុប។ ប្រការនេះបានចាត់ទុកជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រអំពីការបង្កើតប្រព័ន្ធកងទ័ពរួមមួយរបស់ EU។ EU នឹងលៃទុកទឹកប្រាក់ចំនួន៥ពាន់លាន Euro ដើម្បីទិញសព្វវុធ និងថវិកាមួយចំនួនទៀតដើម្បីបំរើសកម្មភាពយោធានិងស្រាវជ្រាវ។ 
ពង្រឹងចំណងសាមគ្គីភាពក្នុង EU
ឆ្នាំ២០១៧បានគូសសញ្ញារយៈពេល៦០ឆ្នាំបង្កើតEU។នេះជាឱកាសមួយដើម្បីប្លុកនេះជំរុញចំណងសាមគ្គីភាព បន្ទាប់ពីការចាកចេញរបស់អង់គ្លេស។ ថ្នាក់ដឹកនាំនៃប្រទេស EU ចំនួន២៧បានរួមគ្នាចុះហត្ថលេខា”សេចក្តីថ្លែងការណ៍ Rome” ដោយសន្យាអំពីការកសាងអនាគតរួមមួយដែលគ្មានអង់គ្លេស។ បណ្ដាថ្នាក់ដឹកនាំក៏បានអះអាងនូវការប្តេជ្ញាចិត្តកសាងEUអោយកាន់តែខ្លាំងក្លាថែមទៀតដែរ។
ដើម្បីបង្កើនតួនាទីរបស់EU ក្នុងឆ្នាំ២០១៧នេះ សៀវភៅសស្ដីអំពីអនាគតទ្វីបអឺរ៉ុបក៏បានប្រកាសដោយបានកសាងឡើងសេណារីយ៉ូចំនួន៥ ស្តីអំពីបំរែបំរួលថ្មីសំរាប់ EU។
ទ្វីបអឺរ៉ុបខ្លាំងក្លាគឺត្រូវមានខឿនសេដ្ឋកិច្ចខ្លាំង។ ក្នុងឆ្នាំ២០១៧ ទ្វីបអឺរ៉ុប បានចេញផ្សាយគោលនយោបាយថ្មីមួយចំនួនដើម្បីស្ដាខឿនសេដ្ឋកិច្ចឡើងវិញ។ ធនាការកណ្ដាល អឺរ៉ុប (ECB) ប្រកាសថានឹងបន្តទិញបំណុលពីមណ្ឌលសាធារណះនិងមណ្ឌលឯកជន និងមិនបង្កើនអត្រាការប្រាក់ក្នុងរយៈពេលវែងមួយដើម្បីបង្កលក្ខណះអោយគោលនយោបាយរូបីយវត្ថុមួយបើកទូលាយ។
នាដើមខែធ្នូកន្លងទៅ គណៈកម្មាធិការអឺរ៉ុប(EC) បានប្រកាសចក្ខុវិស័យស្ដីអំពីកំណែទម្រង់មណ្ឌលប្រាក់រួមអឺរ៉ុប រួមមានការបង្កើតមូលនិធិ  រូបិយវត្ថុអន្តរជាតិ ( IMF )របស់អឺរ៉ុប សំដៅបង្កើនលក្ខណះម្ចាសការ ក្នុងបណ្ដាកម្មវិធីជួយសង្គ្រោះហិរញ្ញវត្ថុ ក្នុងអនាគត ក៏ដូចជាការជួយឧបត្ថម្ភវិនិយោគ។ ទន្ទឹមនឹងនោះ EC ក៏បានជំរុញការបង្កើតសម្ព័ន្ធធនាគារ នៅEurozone ផងដែរ។
ឆ្នាំ ២០១៧ទោះបីជាអឺរ៉ុបមិនទាន់ដោះស្រាយបានការខ្វែងគំនិតក្នុងបញ្ហាជនអន្តោប្រវេសន៍ក្តី ប៉ុន្តែក៏មិនអាចបដិសេធបានការខំប្រឹងប្រែងកសាងតួនាទីនិងឋានះរបស់តំបន់នេះឡើងវិញបានដែរ។ ប្រការនេះនឹងជួយអោយប្រទេសជាសមាជិកអឺរ៉ុបខិតជិតគ្នាថែមទៀតក្នុងអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ