អេហ្ស៊ីប-១ឆ្នាំក្រោយនិទាឃរដូវអារ៉ាប់។
DOAN THI TRUNG -  
(VOVWORLD)-ថ្ងៃទី១១កុម្ភះឆ្នាំ២០១១ ប្រធានាធិបិតី អេហ្ស៊ីបHosni Moubarak
ត្រូវលាលែងពីដំណែង បញ្ឈប់រយះជាង៣០ឆ្នាំកាន់អំណាច បន្ទាប់ពី១៨ថ្ងៃ
កំពូលនៃ ការធ្វើបាតុកម្មនៅទូទាំងប្រទេស។គិតទាំងពីពេលនោះមក CSFA
ដឹកនាំប្រទេសជាតិ។ប្រការទុក្ខព្រួយធំបំផុតនៃនិទាឃរដូវអារ៉ាប់នៅ អេហ្ស៊ីប
គឺសករាជចាស់បានបញ្ឈប់ ប៉ុន្តែសករាជថ្មីពុំទាន់បានចាប់ផ្តើមនៅឡើយ។ទោះ
បីការបោះឆ្នោតរដ្ឋសភាត្រូវបានរៀបចំឡើង ហើយក្តីប៉ុន្តែ បណ្តាអ្នកនយោបាយ
ជឿនលឿននិងសកម្មជនមិនខសូវពេញចិត្ត។ការបោះឆ្នោត ប្រធានាធិបិតីគ្រោង
ប្រព្រិតទៅនាខែមិថុនាខាងមុខនិងសារពត័មានត្រូវបានធ្វើសកម្មភាពដោយសេរី
ជាង។សាធារណះមតិចាត់ទុកថា CSFAដែលកំពុងត្រួតពិនិត្យរដ្ឋាភិបាលនិងកំពុង
រិះរករាល់វិធានការរក្សា១ចំណែកសិទ្ឋិ ត្រួតពិនិត្យអេហ្ស៊ីបក្រោយពីការបោះឆ្នោត ប្រធានាធិបិតីនាពេលខាងមុខ។ទោះបីប្រធានាធិបិតី Hosni Moubarakត្រូវជំនំជុំរះ
ពីបទបង្រ្កាបបាតុករក៍ដោយក៍សព្វថ្ងៃនេះបណ្តាបាតុករនៅតែត្រូវប៉ុលិសបង្រ្កាប
ដោយអំពើហិង្សាដ៍ដែល។ក្នុងការបោះឆ្នោតរដ្ឋសភាភាគីឥស្លាមទទួលបានជ័យ
ជំនះដ៍ធំធេញ ផ្ទុយទៅវិញកំលាំងស្នូល ក្នុងចលនាក្រោកឈរឡើប្រឆាំងរបប
ផ្តាច់ការ ដូចជា និស្សិត កំលាំងឆ្វេងនិយម យុវជនត្រូវចាត់ទុកថា បានទទួល
បរាជ័យដ៍ធ្ងន់ធ្ងរក្នុងល្បែងនយោបាយក្រោយសករាជMoubarak។ ក្នុងពេលនោះ
អំពើហិង្សានៅអេហ្ស៊ីកាន់តែធ្ងន់ធ្ងរឡើងពី១ថ្ងៃទៅ១ថ្ងៃ។ ហិង្សាក្នុងការប្រកួតបាល់
ទាត់នាថ្ងៃទី១កុម្ភះធ្វើឲមនុស្សចំនួន៧៤នាក់ស្លាប់និងជាង១ពាន់នាក់ទៀតរងរបួស
ជាឧទាហរណ៍១។ការប៉ះទង្គិចគ្នារវាងប៉ូលិសជាមួយបាតុករពន្យានិងរិករាលដាល
ទៅទីក្រុងជាច្រើននៅ អេហ្ស៊ីប។ CSFAចាត់ទុកថាស្ថានភាពហិង្សាពោលខាងលើ
គឺដោយសារកំលាំងក្នុងនិងក្រៅប្រទេសមានឧបាយកលបំផ្លិចបំផ្លាញប្រទេសជាតិ។ប៉ន្តែសាធារណះមតិអេហ្ស៊ីបបានមនាគំនិតដ៍ទៃ។លើកាសែត Al Shorouq អ្នកធ្វើ
អត្ថាធិប្បាយ Wael Qandil ពិនិត្យថា ការប្រកួត បាល់ ទាត់រវាងAl-Ahly ជាមួយ Al-
Masryនាថ្ងៃទី១កុម្ភះ ជាការប្រកួតនយោបាយប្រឆាំងបដិវត្តន៍។រីឯ លើកាសែត Al-
Tahir អ្នកធ្វើអត្ថាធិប្បាយ Ibraahim Mansur សរសេរថាប្រជាជនអេហ្ស៊ីបទាមទារឲ្យ
CSFAត្រូវលាលែងពីដំណែងដោយសារមិនធានាបានសន្តិសុខ។គម្រប់ខួបមួយឆ្នាំ
នៃការធ្លាក់លោក Hosni Moubarak ចេញដំណែងប្រជាជនអេហ្ស៊ីបពី កម្មក រដល់
និស្សិតបែជាធ្វើពតុកម្ម។គេអស់សង្ឃឹមនិងអ្វីៗដែលរង់ចាំក្នុងឆាកនយោបាយនៃ
ប្រទេសនេះ។គេចោទសំណួរអំពីអនាគតនៃប្រទសជាតិ។តើកងទ័ពមានការ
បេ្តជ្ងាចិត្តដកចេញពីឆាកនយោបាយឬទេ។តើភាគីឥស្លាមនឹង អនុវត្តគោលនយោ
បាយយ៉ាងម៉េចពេលទទួលជោគជ័យ៕
|
(Internet) |
DOAN THI TRUNG