៧០ឆ្នាំលោកប្រធានហូជីមិញស្មូតកំណាព្យជូនពរឆ្នាំថ្មី៖បណ្ដាពាក្យកំណាព្យអំពាវនាវប្រជាជនរាប់លាននាក់

  (VOV)_មុននេះ៧០ឆ្នាំ ជាលើកដំបូងលើរលកផ្សាយសម្លេង នៃស្ថានីយ៍វិទ្យុសម្លេង
វៀតណាម លោកប្រធានហូជីមិញបានស្មូតកំណាព្យជូនពរឆ្នាំថ្មីចំពោះជនរួមជាតិ​។
​កាលនៅមានជីវិតលោកប្រធានហូជីមិញបានមានកំណាព្យចំនួន២១បទជូនពរឆ្នាំ
ថ្មីប្រកបដោយសាមញ្ញ ពោពេញទៅដោយអត្ថន័យ និងមានកម្លាំងចលនារំញ័រទឹក
ចិត្តមនុស្សគ្រប់រូប។ ទោះបីជា៖”ឃ្លាឃ្លោងទាំងប៉ុន្មានដ៏សាមញ្ញ/ គឺជាឃ្លាឃ្លោងសំដៅ
អំពាវនាវផង​និងជាសេចក្ដីអបអរសាទរនិទាឃរដូវ”ក្តី ប៉ុន្តែក្នុងឱកាសពិធីបុណ្យ
ចូលឆ្នាំថ្មីមកដល់​​​​​​​​ម្ត​ងៗ ប្រជាជនបានឃើញច្បាស់បន្ថែមអត្ថន័យបង្កប់ក្នុងឃ្លាឃ្លោង​
នីមួយៗ​ក្នុងកំណាព្យរបស់លោកប្រធានហូជីមិញ។ ​

៧០ឆ្នាំលោកប្រធានហូជីមិញស្មូតកំណាព្យជូនពរឆ្នាំថ្មី៖បណ្ដាពាក្យកំណាព្យអំពាវនាវប្រជាជនរាប់លាននាក់ - ảnh 1
 ៧០ឆ្នាំលោកប្រធានហូជីមិញស្មូតកំណាព្យជូនពរឆ្នាំថ្មី៖បណ្ដាពាក្យកំណាព្យអំពាវនាវប្រជាជនរាប់លាននាក់

នាគ្រាប្រទេសជាតិនៅមានសង្គ្រាម បណ្ដាមធ្យោបាយផ្សព្វផ្សាយព័ត៌មាននៅតិច
តួចនោះ វិទ្យុសម្លេងជាកាណាល់ផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពចំពោះប្រជាជន
ក្នុងទូទាំងប្រទេស។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីមកដល់ម្តងៗ ពេលវេលាពីឆ្នាំចាស់
ឆ្លងចូលឆ្នាំថ្មី មនុស្សគ្រប់រូបសុទ្ធតែនឹករលឹកនិងរង់ចាំលោកប្រធានហូជីមិញជូន
ពរឆ្នាំថ្មីតាមរលកវិទ្យុសម្លេងវៀតណាម។

          បណ្ដាឃ្លាឃ្លោងក្នុងកំណាព្យមានស្មារតីជាតិ

        ចំពោះកាវី Vương Trọng យុវវ័យរបស់លោក តភ្ជាប់ជាមួយពេលវេលាពីឆ្នាំចាស់
ឆ្លងចូលឆ្នាំថ្មី ហើយបានស្ដាប់លោកប្រធានហូជីមិញស្មូតកំណាព្យជូនពរឆ្នាំថ្មី៖

          “ កាលនៅតូច ភូមិខ្ញុំនៅជិតកងពលធំមួយ អូសខ្សែជិតមួយគីឡូម៉ែត្រឧឃោ
សនស័ព្ទ​។ នាម៉ោង៩និង៣០នាទី ​យប់ថ្ងៃពុធ យើងខ្ញុំប្រមូលផ្តុំស្ដាប់នាទី”សូរសម្លេង
កំណាព្យ”។ នាយប់ថ្ងៃសៅរ៍ គឺស្ដាប់នាទី”ល្ខោននិយាយ”។ ពិសេស ក្នុងពេលវេលាពីឆ្នាំ
ចាស់ឆ្លងចូលឆ្នាំថ្មី យើងខ្ញុំទាំងអស់គ្នាបានប្រមូលផ្តុំ ដើម្បីស្ដាប់លោកប្រធានស្មូតកំ
ណាព្យជូនពរឆ្នាំថ្មី។”

          លោកប្រធានហូជីមិញជាអ្នកប្រមុខរដ្ឋ ខ្លឹមសារកំណាព្យរបស់លោកអ៊ំមាន
​​​លក្ខណះព្យាករណ៍ រាយការណ៍ និងអះអាងគោលដៅខ្ពង់ខ្ពស់របស់ការប្រយុទ្ធប្រឆាំង
ជួយសង្គ្រោះប្រទេសជាតិ ដើម្បីឯករាជ្យ សេរីភាពសំរាប់ប្រជាជាតិ ប្រជាជនមានជីវ
ភាពរស់នៅធូរធារ សុភមង្គល។ ឃ្លាឃ្លោងក្នុងកំណាព្យលោកប្រធានហូជីមិញ តែង
តែច្បាស់លាស់ សាមញ្ញផង និងខ្លាំងក្លាផង អះអាងនូវស្មារតីប្តេជ្ញាចិត្តរបស់កងទ័ព
និងប្រជាជនវៀតណាម។ កវី Vuong Trong បានអោយដឹងថា៖

          “ យុទ្ធជនយើងខ្ញុំមិនគ្រាន់តែបានលោកប្រធានហូជីមិញសូត្រកំណាព្យប៉ុណ្ណោះ
ទេ ថែមទាំងបានក្រុមសិល្បករ សិល្បការិនីនៃវិទ្យុសម្លេងវៀតណាមច្រៀងបទចម្រៀង
ដែលបានសំរួលពី​កំណាព្យរបស់លោកអ៊ំទៀតផង។ ប្រការនេះបន្ថែម ​​អត្ថន័យសំរាប់
បទកំណាព្យនេះរបស់លោកប្រធានហូជីមិញ។”

          បង្កើតឡើងការរំភើប សុទិដ្ឋិនិយមក្នុងឆ្នាំថ្មី

        ក្រឡែកមើលឡើងវិញប៉ុន្មានឆ្នាំតស៊ូប្រឆាំងពោពេញទៅដោយការលំបាកលំ
បិន​បណ្ដាបទកំណាព្យរបស់លោកប្រធានហូជីមិញបានប្រៀបធៀបដូចជាសេចក្ដី
អំពាវនាវ ហើយបានផ្សព្វផ្សាយតាមប្រភេទសារព័ត៌មានប្រសិទ្ធភាពបំផុតនាពេល
នោះ។ ក៏ចាប់ផ្តើមពីថ្ងៃចូលឆ្នាំថ្មី ១៩៤៧មក ការសូត្រកំណាព្យតាមរលកវិទ្យុសម្លេង
វៀតណាមបានក្លាយទៅជាចំណុចពិសេសដោយឡែកដ៏ស្អាតនៃរចនាបទលោកប្រ
ធានហូជីមិញ​។ កំណាព្យជូនពរឆ្នាំថ្មីរបស់លោកប្រធានហូជីមិញត្រូវបានប្រជាជន
គ្រប់រូបរង់ចាំក្នុងរាត្រីចូលឆ្នាំថ្មី។ អ្នកកាសែត Tran Duc Nuoi អតីតអ្នកយកព័ត៌
មាននៃវិទ្យុសម្លេងវៀតណាម បានអោយដឹងថា៖ អត្ថន័យជ្រាលជ្រៅក្នុងបទកំណាព្យ
ជូនពរឆ្នាំថ្មីរបស់លោកប្រធានហូជីមិញ នោះគឺបង្កើតឡើងសេចក្ដីសប្បាយរីករាយ 
សុទិដ្ឋិនិយម និងជំនឿជាក់ក្នុងឆ្នាំថ្មី។ អ្នកកាសែត Tran Duc Nuoi បានអោយដឹងថា៖

          “ ជាប្រចាំឆ្នាំ ពេលវេលាឆ្នាំចាសឆ្លងចូលឆ្នាំថ្មី នៅមានណាក្យសំដីជូនពរឆ្នាំថ្មី
របស់​ប្រធានរដ្ឋ។ ប៉ុន្តែ ដើម្បីមានល្បះកំណាព្យ អត្ថន័យធំធេងដូច្នេះគឺមានតែលោក
ប្រធានហូជីមិញប៉ុណ្ណោះ។ ស្មារតីដើមឆ្នាំថ្មីដោយមានជោគជ័យ ជំនឿជាក់និងសកម្ម
ភាពដែល​បានចាប់ផ្តើមពីឃ្លាឃ្លោងក្នុងបទកំណាព្យនោះ។”

          មានដំណាក់កាលមួយ ការស្ដាប់លោកប្រធានហូជីមិញសូត្រកំណាព្យជូនពរឆ្នាំ
ថ្មីតាមរលកវិទ្យុសម្លេងវៀតណាម បានក្លាយទៅជាទំលាប់មួយរបស់ប្រជាជនគ្រប់រូប​។
​ហើយដល់ពេលលោកប្រធានហូជីមិញបានលាចាកលោកហើយ ប៉ុន្តែអំណោយខាង
ស្មារតីដែលមិនអាចកាត់ថ្លៃបាននោះ នៅជាប្រការដ៏ថ្លៃថ្លា ដូចជាឃ្លាឃ្លោងពី​ប្រលឹង
ប្រទេសជាតិ សូរសម្លេងពីរាប់ពាន់ឆ្នាំមក បានក្រើនរំលឹកជំនាន់កូនចៅនាបច្ចុប្បន្ន
 ត្រូវគោរពតំលៃរបស់ឯករាជ្យ សេរីភាព ចំណងសាមគ្គីភាពនិងសន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ