គ្រូបង្រៀនឆ្នើម បណ្ឌិត ផាម សួនខាញ់ ជាអ្នកត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរថ្មីការអប់រំវិជ្ជាជីវៈ
(VOVWORLD) - អស់រយៈពេលជាង ១៥ ឆ្នាំផ្សាភ្ជាប់ជាមួយសាលាជាន់ខ្ពស់បច្ចេកវិទ្យាហាណូយ គ្រូបង្រៀនឆ្នើម បណ្ឌិត ផាម សួនខាញ់ នាយកសាលា បានរួមចំណែកធ្វើឱ្យសាលានេះក្លាយជាស្ថាប័នអប់រំគំរូនៅក្នុងរដ្ឋធានី និងទូទាំងប្រទេស។ ដំណើរនៃការលះបង់របស់លោកគ្រូគឺជាការបង្ហាញយ៉ាងច្បាស់អំពីស្មារតីនៃការច្នៃប្រឌិត ការត្រួសត្រាយផ្លូវ និងចំណង់ចំណូលចិត្តចំពោះអាជីពអប់រំ។
គ្រូបង្រៀនឆ្នើម បណ្ឌិត ផាម សួនខាញ់ ជាប្រធានគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើននៅថ្នាក់រដ្ឋមន្ត្រី និងថ្នាក់ទីក្រុង (រូបថត៖ ផ្តល់ដោយសាលា) |
នៅដើមឆ្នាំ ២០០៩ ខណៈពេលដែលលោកជាប្រធានដេប៉ាដឺម៉ង់អេឡិចត្រូ និច មហាវិទ្យាល័យឧស្សាហកម្មហាណូយ គ្រូបង្រៀន ផាម សួនខាញ់ ត្រូវបានគណៈកម្មាធិការប្រជាជនហាណូយអញ្ជើញចូលរួមក្នុងការបង្កើតស្ថាប័នអប់រំរដ្ឋមួយ ដែលមានគោលដៅបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់សម្រាប់រដ្ឋធានី។ នោះគឺសាលាជាន់ខ្ពស់បច្ចេកវិទ្យាហាណូយ ហើយលោក ផាម សួនខាញ់ ត្រូវបានតែងតាំងជានាយកសាលា។ ក្នុងនាមជាអ្នកដែលបានដាក់ដំឥដ្ឋដំបូង ដឹកនាំសាលាបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងបរិបទនៃការអភិវឌ្ឍយ៉ាងខ្លាំងនៃការបណ្តុះបណ្តាលឧត្តមសិក្សាជាផ្លូវការ និងការសិក្សានៅបរទេស គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់លោកបណ្ឌិត ផាម សួនខាញ់។ នោះហើយជាមូលហេតុដែលលោកបានជ្រើសរើសផ្លូវផ្ទាល់ខ្លួន ដោយបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់តាមតម្រូវការទីផ្សារ ភ្ជាប់យ៉ាងជិតស្និទ្ធជាមួយអាជីវកម្ម ដែលយុទ្ធសាស្ត្រខ្ជាប់ខ្ជួនគឺតែងតែច្នៃប្រឌិត និងចំណាយពេលយ៉ាងហោចណាស់ ៧០% នៃពេលវេលាក្នុងការបង្រៀនការអនុវត្តផ្ទាល់។ យោងតាមលោកគ្រូ ហ្វាម សួនខាញ់ បើការបណ្តុះបណ្តាលដោយមិនភ្ជាប់ទៅនឹងផលិតកម្ម គ្មានការយល់ដឹងពីតម្រូវការអាជីវកម្ម ផលិតផលធាតុចេញលនឹងមិនអាចប្រកួតប្រជែងបានទេ។
“ពេលសាលាត្រូវបានបង្កើតឡើង គឺបានកសាងទំនាក់ទំនងជិតស្និទ្ធជាមួយអាជីវកម្មរួចទៅហើយ។ អង្គភាពអាជីវកម្មបានសហការជាមួយយើងតាំងពីដំណាក់កាលជ្រើសរើសនិសិត្យ ហើយរួមជាមួយសាលាបានបង្កើតកម្មវិធីបណ្តុះបណ្តាល រៀបចំការបណ្តុះបណ្តាល បន្ទាប់មករៀបចំសម្រាប់និសិត្យឱ្យសិក្សា និងផលិតនៅអាជីវកម្ម ហើយបន្ទាប់ពីបញ្ចប់ការសិក្សា ពួកគេបានក្លាយជាបុគ្គលិករបស់អាជីវកម្ម។ ដូច្នេះ នៅពេលចូលរៀននៅសាលា សិស្សបានក្លាយជាបុគ្គលិករបស់អាជីវកម្មហើយ ត្រូវបានអាជីវកម្មបង់ប្រាក់ខែ និងបង់ថ្លៃបណ្តុះបណ្តាលទាំងអស់។ នេះគឺជាកិច្ចសហប្រតិបត្តិការឆ្នើមមួយដែលអាចចាត់ទុកថាល្អបំផុតនៅក្នុងប្រទេសវៀតណាមសព្វថ្ងៃនេះ”។
និស្សិតនៃសាលាជាន់ខ្ពស់បច្ចេកវិទ្យាហាណូយ ត្រូវបានបណ្តុះបណ្តាលក្នុងបរិយាកាសទំនើប និងស្វាហាប់ (រូបថត៖ ផ្តល់ដោយសាលា) |
ក្រោមការដឹកនាំរបស់លោកគ្រូឆ្នើម លោកគ្រូបណ្ឌិត ហ្វាម សួនខាញ់ សាលាជាន់ខ្ពស់បច្ចេកវិទ្យាខ្ពស់ហាណូយបានបញ្ជាក់ពីតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលសម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានគុណភាពខ្ពស់។
បច្ចុប្បន្ន សាលាមានមុខវិជ្ជាបណ្តុះបណ្តាលចំនួន ៤៦ នៅកម្រិត បី (ជាន់ខ្ពស់ មធ្យមសិក្សា និងបឋមសិក្សា) រួមទាំងមុខវិជ្ជាជាច្រើនដូចជា៖ បញ្ញាសិប្បនិម្មិត (AI) ការរចនាបន្ទះឈីប Semiconductor ថាមពលឆ្លាតវៃ ESG - សេដ្ឋកិច្ចវិលជុំ ឡូជីស្ទិចឧស្សាហកម្ម វិស្វកម្មផ្លូវដែកល្បឿនលឿន...។ នេះគឺជាទិសដៅត្រួសត្រាយផ្លូវ ស្របតាមទិសដៅអភិវឌ្ឍន៍របស់រដ្ឋធានីហាណូយ និងប្រទេសទាំងមូល ក្នុងដំណាក់កាលនៃការផ្លាស់ប្តូរឌីជីថល ផ្លាស់ប្តូរបៃតង។ លោក ហ្វាម សួនខាញ់ បានឲ្យដឹងថែមទៀតថា៖ “បច្ចេកវិទ្យាខ្ពស់មិនត្រឹមតែជាអនាគតនៃការអភិវឌ្ឍរបស់សាលាប៉ុណ្ណោះទេ ថែមទាំងជាអនាគតនៃការអភិវឌ្ឍឧស្សាហកម្មទៀតផង។ ហេតុដូច្នេះ សាលាផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ជាមួយនឹងជំនាញនិងវិន័យ ជាពិសេសជាមួយនឹងសមត្ថភាពក្នុងការបំពេញតម្រូវការអភិវឌ្ឍន៍ឧស្សាហកម្មដែលទីក្រុង និងតំបន់សេដ្ឋកិច្ចសំខាន់របស់ភាគខាងជើងចាប់អារម្មណ៍”។
និស្សិតនៃសាលាជាន់ខ្ពស់បច្ចេកវិទ្យាខ្ពស់ហាណូយចូលរួមក្នុងមហោស្រពចាប់ផ្តើមអាជីវកម្មថ្នាក់ជាតិ (រូបថត៖ ផ្តល់ដោយសាលា) |
បច្ចុប្បន្ន សាលាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសមាគមអាជីវកម្មជាង ៤០០ និងសហគ្រាសក្នុងស្រុកនិងបរទេស។ ជាក់ស្តែងគឺកម្មវិធីបណ្តុះបណ្តាលសម្រាប់និស្សិត ៨០០ នាក់ សម្រាប់សម្ព័ន្ធក្រុមហ៊ុន Hanwha (កូរ៉េខាងត្បូង) ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនសេដ្ឋកិច្ចធំជាងគេទាំងប្រាំពីរនៅកូរ៉េខាងត្បូង និងកម្មវិធីបណ្តុះបណ្តាលសម្រាប់និស្សិតជាង ១.០០០ នាក់សម្រាប់ក្រុមហ៊ុន Viettel, Thanh Long, Hung Thinh ជាដើម។ ការបណ្តុះបណ្តាលទាំងនេះបានជួយនិស្សិតឱ្យមានឱកាសបានធ្វើការក្នុងបរិយាកាសការងារពិតប្រាកដ ជំនាញអនុវត្ត និងវិន័យវិជ្ជាជីវៈបានឆាប់រហ័ស។ អត្រានិស្សិតមានការងារធ្វើបន្ទាប់ពីបញ្ចប់ការសិក្សាតែងតែលើសពី ៩៥%។ លោកស្រី ប៊ុយ ធូហឿង អនុប្រធាន MB Tech Vietnam បានឲ្យដឹងថា៖ “សាលាជាន់ខ្ពស់វិជ្ជាជីវៈបច្ចេកវិទ្យាខ្ពស់បច្ចុប្បន្នជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់របស់និយោជក។ បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតនៅទីនេះមិនត្រឹមតែមានចំណេះដឹងវិជ្ជាជីវៈជ្រៅជ្រៈប៉ុណ្ណោះទេ ថែមទាំងមានជំនាញល្អទៀតផង។ ហើយនៅពេលដែលអាជីវកម្មសហការជាមួយសាលា ពួកគេនឹងគាំទ្រអ្នកជំនាញជាមួយនឹងប្រព័ន្ធគ្រឿងចក្រទំនើបៗ។ និស្សិតនឹងទទួលបានការគាំទ្រ ៧០-១០០% នៃការចំណាយក្នុងអំឡុងពេលដំណើរការបណ្តុះបណ្តាល។ ចំពោះអាជីវកម្ម យើងមានប្រភពកម្លាំងពលកម្មដែលមានជំនាញខ្ពស់”។
គ្រូបង្រៀនឆ្នើម បណ្ឌិត ផាម សួនខាញ់ ត្រូវបាននាយករដ្ឋមន្ត្រីលើកតម្កើ់ងជា "យុទ្ធជនប្រឡងប្រណាំងថ្នាក់ជាតិ" ក្នុងឆ្នាំ ២០២៥ (រូបថត៖ ផ្តល់ដោយសាលា) |
ដើម្បីលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល គ្រូបង្រៀនឆ្នើម ហ្វាម សួនខាញ់ ក៏ចំណាយពេលច្រើនលើការស្រាវជ្រាវវិទ្យាសាស្ត្រផងដែរ។ លោកជាប្រធានគម្រោងកម្រិតក្រសួង គំនិតផ្តួចផ្តើមកម្រិតទីក្រុង និងកម្រិតមូលដ្ឋានជាច្រើន ដោយស្រាវជ្រាវ និងផលិតគំរូឧបករណ៍បង្រៀនដោយផ្ទាល់ ដែលនាំមកនូវប្រសិទ្ធភាពខ្ពស់ក្នុងការបណ្តុះបណ្តាល។ បណ្ឌិត ឡេ ដាន ក្វាង អនុប្រធានសាលាជាន់ខ្ពស់បច្ចេកវិទ្យាខ្ពស់ហាណូយ បានឲ្យដឹងថា៖ “បណ្ឌិត ផាម សួនខាញ់ នាយកសាលា គឺជាគ្រូបង្រៀនដ៏ស្វាហាប់ម្នាក់។ លោកមិនត្រឹមតែមានជំនាញខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែលោកក៏មានផ្នត់គំនិតល្អសម្រាប់ការអភិវឌ្ឍសាលារៀនផងដែរ”។
អស់រយៈពេលជិត ៤០ ឆ្នាំផ្សាភ្ជាប់ជាមួយនឹងបុព្វបទអប់រំ ការលះបង់ និងការច្នៃប្រឌិតឥតឈប់ឈររបស់គ្រូបង្រៀនឆ្នើម បណ្ឌិត ផាម សួនខាញ់ ត្រូវបានប្រធានរដ្ឋប្រគល់ជូនគ្រឿងឥស្សិរយយសពលកម្មថ្នាក់ទី ២ និងទី ៣ និងត្រូវបាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលផ្តល់កិត្តិនាម "យុទ្ធជនប្រឡងប្រណាំងទូទាំងប្រទេស" ឆ្នាំ ២០២៥។ ហើយជាពិសេសជាងនេះទៅទៀត សាលារបស់លោក ត្រូវបាននាយករដ្ឋមន្ត្រីរៀបចំផែនការសម្រាប់ការវិនិយោគដើម្បីក្លាយជាមជ្ឈមណ្ឌលជាតិសម្រាប់បណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់សម្រាប់ទីក្រុង និងតំបន់សេដ្ឋកិច្ចសំខាន់នៅភាគខាងជើង ផងដែរ៕