ង្វៀន ភីឌឹក - ប្រធានរបស់សហករណ៍ យឿង លៀវ

(VOVWORLD) - បន្ទាប់ពីរយៈពេល ៦៥ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍ (១៩៥៨-២០២៤) រហូតមកដល់ពេលនេះ សហករណ៍សេវាកសិកម្មនិងពាណិជ្ជកម្មទូទៅយឿង លៀវ (Duong Lieu) (សហករណ៍យឿង លៀវ) ឃុំ យឿង លៀវ ស្រុកហូយ ឌឹក  នៃទីក្រុងហាណូយ  បានក្លាយជាចំណុចភ្លឺអំពីសេដ្ឋកិច្ចសមូហភាពបែបថ្មី។ ដើម្បីសម្រេចបាននូវភាពជោគជ័យនេះ ត្រូវលើកឡើងពីការរួមចំណែករបស់ក្រុមថ្នាក់ដឹកនាំ និងមនុស្សដែលលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្ត ក្នុងនោះមានលោកង្វៀន ភីឌឹក (Nguyen Phi Duc) ដែលជាអ្នកដឹកនាំដែលហ៊ានគិតនិងហ៊ានធ្វើ ហើយរួមគ្នាជាមួយសមាជិក កសាងនិងអភិវឌ្ឍន៍សហករណ៍។

ង្វៀន ភីឌឹក - ប្រធានរបស់សហករណ៍ យឿង លៀវ - ảnh 1លោក ង្វៀន ភី ឌឹក ប្រធានក្រុមប្រឹក្សាភិបាល នៃសហករណ៍ពាណិជ្ជកម្ម និងសេវាកម្មកសិកម្មទូទៅ យឿង លៀវ ស្រុក ហូយ ឌឹក ទីក្រុងហាណូយ (រូបថត៖ TTXVN)

“គំនិតផ្តួចផ្តើមរបស់លោក ង្វៀន ភីឌឹក គឺជារបកគំហើញមួយនាំប្រាក់ចំណូលរបស់កម្មករពីពីរបីសែន មកបច្ចុប្បន្នជាមធ្យមគឺ ៦,៥ លានដុង (ប្រហែល ២៦០ ដុល្លារ)/នាក់/ខែ”។

“ប្រសិនបើនិយាយអំពីគំនិតផ្តួចផ្តើមរបស់លោកពូ ឌឹក គឺមានច្រើនណាស់។ យើងកោតសរសើរយ៉ាងខ្លាំងចំពោះគោលគំនិត ក៏ដូចជាវិធីសាស្ត្រដឹកនាំរបស់លោកពូ។ ជាពិសេស ចំពោះគំនិតផ្តួចផ្តើមក្នុងការគ្រប់គ្រង កសាង និងផ្លាស់ប្តូរទៅជាសហករណ៍បែបថ្មី ស្របតាមច្បាប់ស្តីពីសហករណ៍ឆ្នាំ ២០១២។  លោកជាអ្នកត្រួសត្រាយ ហើយសហករណ៍យឿង លៀវ គឺជាអង្គភាពដើមដំបូង។ អាចនិយាយបានថា លោកជាមនុស្សដែលត្រូវបានសមាជិកទាំងអស់ជឿទុកចិត្ត”។

ទាំងនោះគឺជាការលើកឡើងរបស់សមាជិកសហករណ៍យឿង លៀវ អំពីលោក ង្វៀន ភី ឌឹក អាយុ ៦៨ ឆ្នាំ ដែលបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាសហករណ៍ យឿង លៀវ។ អស់រយៈពេលជាង ២៥ ឆ្នាំនៃរួមដំណើរជាមួយសហករណ៍ទាំងពេលឡើងពេលចុះ លោក ង្វៀន ភីឌឹក មានគំនិតផ្តួចផ្តើមជាច្រើនដែលត្រូវបានទទួលស្គាល់និងវាយតម្លៃខ្ពស់។ លោកក៏ជាបុគ្គលដែលបានសាង សង់ដោយផ្ទាល់នូវគម្រោង "ពង្រឹងនិងផ្លាស់ប្តូរថ្មីសហករណ៍ស្របតាមច្បាប់ស្តីពីសហករណ៍ឆ្នាំ ២០១២" ត្រួសត្រាយផ្លូវឱ្យសហករណ៍ប្រពៃណីចូលរួមក្នុងប្រភេទផ្សេងៗនៃអាជីវកម្មពាណិជ្ជកម្ម និងទេសចរណ៍។ លោក ង្វៀន ភី ឌឹកបានចែករំលែកថា៖ “គម្រោងពង្រឹងនិងផ្លាស់ប្តូរថ្មីសហករណ៍របស់យើងបញ្ជាក់ពីគំរូដើមដំបូងនៅទីក្រុងហាណូយ។ បន្ទាប់ពីច្បាប់សហករណ៍ចូលជាធរមាន យើងបានរាយការណ៍ទៅអាជ្ញាធរឃុំ ដើម្បីរៀបចំគម្រោងផ្លាស់ប្តូរថ្មីសហករណ៍។ ដោយសារតែច្បាប់សហករណ៍ឆ្នាំ ២០១២ តម្រូវឲ្យមានការផ្លាស់ប្តូរថ្មី សហករណ៍ យឿង លៀវ  ក៏ត្រូវការផ្លាស់ប្តូរថ្មីផងដែរ។  នៅពេលសាងសង់គម្រោងសហករណ៍ យើងត្រូវរៀបចំរចនាសម្ព័ន្ធដើមទុន និងវាយតម្លៃទ្រព្យសកម្មឡើងវិញ ដើម្បីបញ្ជាក់ថា អ្នកដែលមានចំណង់ចំណូលចិត្តដល់ការអភិវឌ្ឍរបស់សហករណ៍ អាចក្លាយជាសមាជិកដែរ។ សមាជិកចាស់ជិត ៩៩%  បានចុះឈ្មោះជាសមាជិកថ្មីនៃសហករណ៍។ នោះជាការឈ្នះដ៏ធំមួយដែរ”។

ង្វៀន ភីឌឹក - ប្រធានរបស់សហករណ៍ យឿង លៀវ - ảnh 2លោក ង្វៀន ភី ឌឹក ពិនិត្យគុណភាពសាគូរដែលជាផលិតផលរបស់សហករណ៍ (រូបថត៖ TTXVN)

ជាពិសេស លោក ឌឹក មានគំនិតផ្តួចផ្តើមបង្កើតប្រព័ន្ធគ្រប់គ្រងសមាជិកនិងអតិថិជន ដែលប្រើប្រាស់សេវាកម្មរបស់សហករណ៍។ បច្ចុប្បន្នចំនួនសមាជិកសហករណ៍ដែលបានចុះបញ្ជីមានចំនួនជិត ២.៥០០ នាក់ ហើយអតិថិជនដែលប្រើប្រាស់សេវាកម្មរបស់សហករណ៍ក៏មានច្រើនជាង ៥.០០០ នាក់។ លោក ភី វ៉ាន់ ខាង អតីតប្រធាននិងជាសមាជិកជើងចាស់នៃសហករណ៍ យឿង លៀវបានឲ្យដឹងថា៖ “សហករណ៍ ជាពិសេសលោក ឌឹក បានអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទៅក្នុងផលិតកម្ម និងអាជីវកម្ម យ៉ាងរហ័សរហួន ដោយគាំទ្រកម្មករ គ្រួសារ និងសមាជិកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជួយអាជីវកម្មបង្កើតការងារសម្រាប់ប្រជាជនដែលគ្មានការងារធ្វើក្នុងមូលដ្ឋាន។ ប្រជាជន យឿង លៀវ មានសម្បូរធូធារជាងសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច”។

ទន្ទឹមនឹងសេវាកសិកម្មនិងអភិវឌ្ឍន៍ជនបទថ្មី វិស័យមួយដែលលោកនិងក្រុមការងារយកចិត្តទុកដាក់ខ្លាំងគឺការស្តារ ថែរក្សា និងអភិវឌ្ឍន៍សិប្បកម្មប្រពៃណីដូចជា៖ ប៉ាក់និងមុខរបរមួយចំនួនក្នុងតំបន់...។ ប្រការនេះរួមចំណែកជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចក្នុងមូលដ្ឋាន។ លោក ង្វៀនប៉ា ហ៊ុង ប្រធានគណៈកម្មាធិការប្រជាជនឃុំ យឿង លៀវ បានឲ្យដឹងថា៖ “បច្ចុប្បន្ន សហករណ៍បានអនុវត្តផលិតកម្ម និងអាជីវកម្មលើវិស័យជាច្រើន ហើយបានរួមចំណែកយ៉ាងធំធេងដល់កំណើនសេដ្ឋកិច្ចក្នុងមូលដ្ឋាន។ សហករណ៍តែងតែឈានមុខគេក្នុងការចូលរួមយ៉ាងសកម្មក្នុងចលនាដោយមូលដ្ឋានបំផុសឡើង”។

សហករណ៍ យឿង លៀវ មានជំនាញគ្រប់បែបយ៉ាង តាំងពីការកែច្នៃកសិផល ការធ្វើអំបោះ សិប្បកម្មដូចជា ប៉ាក់ដៃ រហូតដល់ការផ្សព្វផ្សាយ និងឧទ្ទេសនាមផលិតផល  សេវាកម្មពាណិជ្ជកម្ម និងទេសចរណ៍។ លោក ង្វៀន ភី ឌឹក បានចែករំលែកថា៖ “យើងមានគោលដៅចំនួន ៣ គឺការផ្លាស់ប្តូរគំរូកសិកម្មបែបប្រពៃណី និងជនបទទៅជាកសិកម្មនៅទីក្រុង និងជំរុញការអភិវឌ្ឍអាជីវកម្ម បង្កើតកម្មវិធី និងសេវាកម្មដើម្បីបំពេញតម្រូវការអាជីវកម្មរបស់ប្រជាជននៅទីក្រុង។ ទីពីរ បន្តជំរុញការគ្រប់គ្រងអគ្គិសនីប្រកបដោយគុណភាព តម្លាភាព និងការថែទាំអតិថិជនល្អដោយយកចិត្តទុកដាក់ អារិយ្យធម៌ និងប្រកបដោយអាកប្បកិរិយាប្រកប ដោយការគិតគូរ។ ទី៣ ជំរុញការអនុវត្តបច្ចេកវិទ្យាក្នុងការគ្រប់គ្រងនិងថែទាំអតិថិជន និងក្នុងផលិតកម្ម”។

សហករណ៍ត្រូវបានលោកប្រធានរដ្ឋប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ ទី១ ទី២ និងទី៣   រួមជាមួយនឹងប័ណ្ណសរសើរជាច្រើនរបស់រដ្ឋាភិបាល និងសមាគម...។  រូបលោក ង្វៀន ភី ឌឹកផ្ទាល់បានលះបង់ពេញមួយជីវិតដើម្បីការងារសមូហភាព ហើយឆ្នាំមុននេះ លោកមានកិត្តិយសដែលបានក្លាយជា "ពលរដ្ឋឆ្នើមរបស់រដ្ឋធានី” មួយក្នុងចំណោមពលរដ្ឋឆ្នើមចំនួន ១០រូប។ លោក ង្វៀន ភី ឌឹក បានចែករំលែកថា៖ “ដំណើរការប្រតិបត្តិការរបស់អង្គភាពសេដ្ឋកិច្ចមួយគឺមិនដែលរលូន   និងរដិបរដុបណាស់ ប៉ុន្តែយើងនៅតែដើរទៅមុខ។ នៅពេលដែលបានកំណត់ យើងអាចរៀបចំធនធានមនុស្ស សម្ភារៈ និងបច្ចេកទេស ដើម្បីសម្របខ្លួនបាន។ យើងបញ្ជាក់ថា នៅពេលនេះសហករណ៍ក៏បានចាត់វិធានការ  ដើម្បីធ្វើឲ្យសហករណ៍មានស្ថេរភាព និងរឹងមាំ យើងក៏មានគំនិត និងជំហានសមស្របបំផុត ដើម្បីធានាបានជោគជ័យនៃសហករណ៍”។

ក្នុងដំណើរអភិវឌ្ឍន៍របស់សហករណ៍ យឿង លៀវ ទោះបីមានការលំបាកយ៉ាងណាក៏ដោយ ក៏មានភាពសប្បាយរីករាយ សុភមង្គល  ហើយផ្លែផ្កាសម្រេចបាន ជាកម្លាំងចិត្តសម្រាប់លោក ង្វៀន ភី ឌឹក និងអ្នកដែលមានចិត្តស្មោះស្ម័គ្រចំពោះសហករណ៍ក្នុងការច្នៃប្រឌិត។ សព្វថ្ងៃនេះ សហករណ៍ យឿង លៀវ បន្តក្លាយជាចំណុចភ្លឺខាងសេដ្ឋកិច្ចសមូហភាពថ្មី និងជាទីបង្អែកសម្រាប់គ្រួសារជាច្រើនលើមាគ៌ានៃការអភិវឌ្ឍ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ