ង្វៀន ហ័ង ហាយ ក្វាង៖ អ្នកការពារផ្ទៃមេឃសន្តិភាពនៃមាតុភូមិ

(VOVWORLD) - សេចក្តីក្លាហាននិងបំណងប្រាថ្នាចូលរួមចំណែក គឺជាចំណុចលេចធ្លោនៅ ពេលនិយាយអំពីអនុសេនីយ៍ឯក អ្នកបើកបរយន្តហោះ ង្វៀន ហ័ង ហាយ ក្វាង  (Nguyen Hoang Hai Quang) ដែលជាគំរូឆ្នើមវ័យក្មេងវៀតណាម ឆ្នាំ ២០២៤។ លោកនិងមិត្តរួមក្រុមរបស់ខ្លួនបានបំពេញការងារ ការពារផ្ទៃមេឃសន្តិភាពនៃមាតុភូមិទាំងយប់ទាំងថ្ងៃ បន្តនូវស្មារតីដ៏រុងរឿងរបស់បុព្វបុរស ដែលជាសក្ខីភាពរស់រវើស ចំពោះសេចក្តីប្រាថ្នាស្ទុះឈានទៅមុខរបស់យុវជនជំនាន់ក្រោយ។

ង្វៀន ហ័ង ហាយ ក្វាង៖ អ្នកការពារផ្ទៃមេឃសន្តិភាពនៃមាតុភូមិ - ảnh 1អនុសេនីយ៍ឯក  Nguyen Hoang Hai Quang 

ក្រោយរយៈពេលជាង ៤ ឆ្នាំ ចាប់តាំងពីជើងហោះហើរឯកឯងលើកដំបូងនៅថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២១ អនុសេនីយ៍ឯក  Nguyen Hoang Hai Quang បានអនុវត្តន៍ការហ្វឹកហាត់រាប់រយជើង ហើយត្រៀមខ្លួនសម្រាប់ការប្រយុទ្ធ។ បច្ចុប្បន្នលោកជានាយរងសេនាធិការ និងជានាយសេនាធិការកងពលតូចលេខ១ កងវរៈសេនាធំលេខ ៩២៥ កងពលធំលេខ៣៧២ នៃកងទ័ពការពារដែនអាកាស-ទ័ពអាកាស។

កើតនៅឆ្នាំ ១៩៩៥ នៅស្រុក Dai Loc ខេត្ត Quang Nam (ចាស់) បច្ចុប្បន្នជាទីក្រុង Da Nang លោក Nguyen Hoang Hai Quang រស់នៅក្បែរ ព្រ លានយន្តហោះ ជាកន្លែងដែលលោកតែងតែឃើញ MiG-21 ហោះឡើង។ តាំងពីលោកនៅក្មេង សម្លេងរោទ៍នៃម៉ាស៊ីនយន្តហោះបានបន្លឺឡើងក្នុងដួងចិត្ត Nguyen Hoang Hai Quang នូវចំណង់ចំណូលចិត្តចម្លែក និងក្តីសុបិនក្លាយជាអ្នកបើកយន្តហោះចម្បាំង។
ង្វៀន ហ័ង ហាយ ក្វាង៖ អ្នកការពារផ្ទៃមេឃសន្តិភាពនៃមាតុភូមិ - ảnh 2ដើម្បីរក្សាសន្តិភាពនៅលើផ្ទៃមេឃនៃមាតុភូមិ គាត់បានហ្វឹកហាត់ឥតឈប់ឈរដោយឆ្លងកាត់រយៈពេលហោះហើរជាង ៦៨០ ម៉ោង

“តាំងពីកុមារភាព ដោយបានឮសំឡេងយន្តហោះចម្បាំង និងបានឃើញផ្លូវហោះហើររបស់យន្តហោះចម្បាំង ខ្ញុំបានស្រឡាញ់បក្សីដែករបស់កងទ័ព វៀតណាម។ ហើយនៅពេលដែលខ្ញុំបានស្វែងយល់ពីប្រវត្តិសាស្រ្តនៃកងទ័ពអាកាសប្រជាជនវៀតណាម បានឮអំពីការប្រយុទ្ធ និងស្នាដៃរបស់បុព្វបុរសរបស់យើងនៅលើមេឃនៃមាតុភូមិនោះ ខ្ញុំបានកោតសរសើរដល់អ្នកបើកបរយន្តហោះចម្បាំង ដែលមានភាពវៃឆ្លាត ភាពក្លាហាន សុខភាពដ៏អស្ចារ្យ និងថែមទាំងការលះបង់។ ទាំងអស់នោះបានចិញ្ចឹមសុបិនរបស់ខ្ញុំ ក្លាយជាអ្នកបើកយន្តហោះ ហើយឥឡូវនេះក្តីសុបិន្តរបស់ខ្ញុំបានក្លាយជាការពិតហើយ”។

នៅអាយុ ១៨ ឆ្នាំ Hai Quang បានចុះឈ្មោះចូលរៀននៅសាលានាយទាហានអាកាស។ ឆ្នាំសិក្សា និងបណ្តុះបណ្តាលនៅសាលាពិតជាពេលវេលាដ៏មានប្រយោជន៍សម្រាប់ Quang ដើម្បីប្រមូលចំណេះដឹង និងហាត់ពត់លត់ដំ។ នៅថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០១៦ ជាលើកដំបូង Quang បានអង្គុយលើយន្តហោះ IaK-៥២ ដើម្បីហោះហើរនៅលើផ្ទៃមេឃ Cam Ranh។

ង្វៀន ហ័ង ហាយ ក្វាង៖ អ្នកការពារផ្ទៃមេឃសន្តិភាពនៃមាតុភូមិ - ảnh 3លោក guyen Hoang Hai Quang ជាមួយមិត្តរួមក្រុម

ដោយបានបញ្ចប់ការសិក្សាពីសាលានាយទាហានកងទ័ពអាកាសដែលមានសញ្ញាប័ត្រល្អ លោក Nguyen Hoang Hai Quang ត្រូវបានចាត់តាំងឱ្យធ្វើការនៅឯកងវរៈសេនាធំលេខ ៩២៥ កងពលធំលេខ ៣៧២។ នៅទីនេះ Quang បានបន្តទទួលការហ្វឹកហ្វឺនហោះហើរ Su-27 ។ នេះជាប្រភេទយន្តហោះទំនើបដែលមានមុខងារទំនើប  ជាពិសេសការរត់លឿនរហ័ស ផ្ទុកអាវុធទំនើបៗ និងឧបករណ៍ប្រយុទ្ធជាច្រើន។ ដោយមានការតាំងចិត្តខ្ពស់ ឧស្សាហ៍ព្យាយាម និងតស៊ូក្នុងការសិក្សា លោក Nguyen Hoang Hai Quang បានស្ទាត់ជំនាញបើកយន្តហោះប្រភេទនេះយ៉ាងឆាប់រហ័ស។

ដោយបានឆ្លងកាត់មុខតំណែងការងារជាច្រើន ចាប់ពីអ្នកបើកបរ មេបញ្ជាការកងអនុសេនាធំ ដល់នាយរងកងអនុសេនាធំ និងជានាយសេនាធិការនៃកងអនុសេនាធំ និងទទួលបានឋានៈជាអាកាសយានិកកម្រិត ២ (ដើមឆ្នាំ ២០២៤) ក្រៅពីលើភារកិច្ចឈរជើងប្រយុទ្ធដើម្បីការពារដែនអាកាសនៃតំបន់ខ្ពង់រាបកណ្តាល - Tay Nguyen បច្ចុប្បន្ននេះ លោក Quang ថែមទាំងជាគ្រូបង្រៀនបណ្តុះបណ្តាលអ្នកបើកបរយន្តហោះវ័យក្មេង។

ង្វៀន ហ័ង ហាយ ក្វាង៖ អ្នកការពារផ្ទៃមេឃសន្តិភាពនៃមាតុភូមិ - ảnh 4លោក Nguyen Hoang Hai Quang ជាមួយមិត្តរួមក្រុម

ដើម្បីបំពេញល្អភារកិច្ច ជើងហោះហើរហ្វឹកហាត់នីមួយៗទាមទារមិនត្រឹមតែមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការផ្តោតអារម្មណ៍ ភាពក្លាហាន និងឆន្ទៈដ៏មុតមាំផងដែរ។ ពេលអង្គុយក្នុងកាប៊ីនយន្ដហោះ សម្រាប់ Nguyen Hoang Hai Quang មានតែបេសកកម្ម មិត្តរួមក្រុម និងមាតុភូមិប៉ុណ្ណោះ៖

នៅពេលធ្វើសមយុទ្ធលំហអាកាសដ៏ស្មុគស្មាញ យើងអ្នកបើកបរត្រូវស៊ូទ្រាំនឹងការផ្ទុកលើសទម្ងន់រហូតដល់ ៥ ឬ ៦ ដងនៃទម្ងន់ខ្លួនរបស់យើង។ នោះមានន័យថា រាប់រយគីឡូក្រាមកំពុងសង្កត់លើរាងកាយរបស់យើងឥតឈប់ឈរ។ ប្រសិនបើខ្ញុំមិនមានមូលដ្ឋានរាងកាយរឹងមាំដើម្បីទប់ទល់ទេ រាងកាយរបស់ខ្ញុំនឹងមិនមានការប្រុងប្រយ័ត្នគ្រប់គ្រាន់ដើម្បីបន្តគ្រប់គ្រងយន្តហោះនោះទេ។ ជាពិសេសនៅលើជើងហោះហើរដោយប្រើអាវុធពិត ការធ្វេសប្រហែសតែបន្តិចក៏អាចមានផលវិបាកធ្ងន់ធ្ងរដែរ”។

នៅឆ្នាំ ២០២៣ គាត់បានឈ្នះរង្វាន់ទី ១ នៅក្នុងការប្រកួតនាំផ្លូវ ដែលរៀបចំដោយកងពលធំលេខ ៣៧២; ទទួលបានជ័យលាភីលេខ៣ សម្រាប់អ្នកបើកយន្តហោះគ្រប់ទិសទី ក្នុងការប្រកួតនាវាចរណ៍កងទ័ពអាកាស ដែលរៀបចំដោយក្រសួងការពារប្រទេស។ នៅឆ្នាំ ២០២៤ លោកគឺជាគំរូវ័យក្មេងមួយក្នុងចំណោមគំរូវ័យក្មេងឆ្នើមវៀតណាម ទាំង ១០ ដោយគណៈកម្មាធិការមជ្ឈិមនៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញរៀបចំឡើង។

មិនពេញចិត្តនឹងសមិទ្ធិផលដែលខ្លួនសម្រេចបាន លោក Nguyen Hoang Hai Quang តែងតែស្រាវជ្រាវ និងសិក្សាពីគំរូការហោះហើរ 3D កម្មវិធីព្យាករណ៍ឧតុនិយមឌីជីថល និងចែករំលែកជាមួយមិត្តរួមក្រុមដើម្បីបង្កើនសុវត្ថិភាព និងប្រសិទ្ធភាពការបណ្តុះបណ្តាល។ សម្រាប់លោករូបនេះ បច្ចេកវិទ្យាគឺជាអាវុធនៃភាពឆ្លាតវៃ និងសេចក្តីស្នេហាជាតិក្នុងយុគសម័យថ្មី។   

“យើងតែងតែត្រូវបន្តសិក្សា និងអនុវត្តជារៀងរាល់ថ្ងៃ រៀងរាល់ម៉ោង ដើម្បីពង្រឹងភាពក្លាហាន ពង្រឹងកម្លាំងកាយ បង្កើនការយល់ដឹង ដើម្បីឱ្យមានការហោះហើរប្រកបដោយសុវត្ថិភាពបំផុត។ កម្លាំងចិត្តដែលជួយខ្ញុំបន្តដំណើរដណ្តើមយកផ្ទៃមេឃ គឺជាសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះមាតុភូមិ កងទ័ព ប្រជាជន និងក៏ជាសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះផ្ទៃមេឃផងដែរ។ រាល់ពេលដែលយើងហោះឡើងផ្ទៃមេឃ គឺយើងនាំយកក្តីស្រឡាញ់ ក្តីសង្ឃឹមរបស់ប្រជាជន ហើយយើងនឹងនឹងអនុវត្តបានល្អនូវរាល់ភារកិច្ចដែលបក្ស រដ្ឋ កងទ័ព និងប្រជាជនប្រគល់ជូន ដើម្បីរក្សាបាននូវផ្ទៃមេឃដ៏ពិសិដ្ឋនៃមាតុភូមិ”។

ជើងហោះហើរនីមួយៗ រាល់ម៉ោងនៃការហ្វឺកហាត់ រាល់ដំណក់ញើសដែលស្រក់នៅក្នុងកាប៊ីនយន្តហោះរបស់ Nguyen Hoang Hai Quang និងមិត្តរួមក្រុម គឺជា "របង" ដែលមើលមិនឃើញ ដោយស្ងៀមស្ងាត់រក្សាផ្ទៃមេឃសន្តិភាពនៃមាតុភូមិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ