បុរស Se Dang ម្នាក់ដែលមានការចាប់អារម្មណ៍ខ្លាំងលើឧបករណ៍តន្រ្តីជនជាតិ

(VOVWORLD) -  ដោយមានចំណង់ចំណូលចិត្តនិងអាចស្តាប់បានសម្លេងតន្ត្រីគ្រប់ប្រភេទ ទោះបីជាលោកមិនបានឆ្លងកាត់ការហ្វឹកហាត់ណាមួយក៏ដោយ ប៉ុន្តែ លោក Tis (ជនជាតិ Se Dang) នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak អាចផលិតនិងសម្តែងតន្ត្រី Tay Nguyen ច្រើនប្រភេទ។  លោកបានបង្កើតឧបករណ៍ភ្លេងគ្រប់ប្រភេទ ដូចជា រនាទថ្ម ឧបករណ៍តន្ត្រី T'rung និងខ្លុយជាដើម។ ជាពិសេស លោកបានបង្រៀនពីរបៀបផលិតនិងរបៀបប្រើឧបករណ៍ទាំងនេះ សម្រាប់ប្អូនៗកុមារនៅអន្តេវាសិកដ្ឋាន Teressa (នៃទីក្រុង Buon Ma Thuot) ទៀតផង។ តាមនោះ បង្កើតក្រុមការងារសិល្បៈដែលបានទៅសម្តែងបម្រើភ្ញៀវទេសចរនៅកន្លែងជាច្រើន។

បុរស Se Dang ម្នាក់ដែលមានការចាប់អារម្មណ៍ខ្លាំងលើឧបករណ៍តន្រ្តីជនជាតិ - ảnh 1 Tis ស្រាវជ្រាវសិក្សាដោយខ្លួនឯងដើម្បីផលិតរនាថថ្ម 

នៅលើរានហាលនៃបរិវេណអន្តេវាសិកដ្ឋានជាតិសាសន៍ Teressa នៃទីក្រុង Buon Ma Thuot ខេត្ត Dak Lak យុវជនមួយក្រុមបានប្រមូលផ្តុំនិងកំពុងបង្ហើយឧបករណ៍តន្ត្រី T'rung ។ តាមរយៈបាតដៃប៉ិនប្រសព្វរបស់លោក Tis បុរស Se Dang មួយរូប និងជាសមាជិកសំខាន់នៃក្រុមសិល្បៈអន្តេវាសិកដ្ឋាន Teressa ខ្លុយបានពន្លឺសម្លេងដំបូង។

កើតនៅឆ្នាំ ១៩៩៣ នៅភូមិ Hang ឃុំ Ea Ui ស្រុក Krong Pak ខេត្ត Dak Lak ហើយ Tis បានមកដល់អន្តេវាសិកដ្ឋានតាំងពីនៅសាលាបឋមសិក្សាម្លះ។ លោកស្រី Nguyen Thi Thuan ប្រធានអន្តេវាសិកដ្ឋានTeressa បានឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ Tis ត្រូវបានបណ្តាអ្នកគ្រូណែនាំឱ្យទៅសាលារៀនវិចិត្រសិល្បៈ ដើម្បីវិល ត្រឡប់មកបង្រៀនឲ្យប្អូនៗកុមារនៅអន្តេវាសិកដ្ឋានវិញ។ លោកស្រី Nguyen Thi Thuan ជាអ្នករកឃើញនូវទេពកោសល្យខាងតន្ត្រីរបស់ Tis ដូច្នេះលោកស្រីបានបង្កលក្ខណៈងាយស្រួល ដើម្បីឲ្យ Tis អាចសាកល្បងជាមួយឧបករណ៍តន្ត្រីតំបន់ខ្ពង់រាប Tay Nguyen តែម្តង។ លោកស្រីបានសំណេះ សំណាលថា៖ “Tis គឺជាក្មេងម្នាក់មានទេពកោសល្យពិសេសខាងតន្រ្តី។ ពីនៅតូច អ្នកណាច្រៀង Tis ក៏អាចកាន់ហ្គីតាកំដរបានដែរ។ ដោយឃើញថា  នេះគឺជាទេពកោលសល្យពិសេសមួយដូច្នេះអ្នកគ្រូទាំងអស់ ចង់បង្កលក្ខណៈងាយស្រួលដើម្បី Tis អាចបញ្ចេញនូវទេពកោសល្យរបស់ខ្លួន”។

បុរស Se Dang ម្នាក់ដែលមានការចាប់អារម្មណ៍ខ្លាំងលើឧបករណ៍តន្រ្តីជនជាតិ - ảnh 2Tis ផលិតផង  និងស្រាវជ្រៀវការប្រើឧបករណ៍នោះផងដែរ

ជិតមួយឆ្នាំនៃការសិក្សានិងឆ្លងកាត់បទពិសោធន៍ តាមរយៈការប្រើសម្ភារៈនិងការរៀនសូត្រពីសិប្បករ Tis បានស្រាវជ្រាវដោយខ្លួនឯង ចេះឆ្លាក់ថ្ម ឆ្នៃបានរនាថថ្មីនិងឧបករណ៍តន្ត្រីផ្សេងទៀតដូចជា តន្ត្រី T’rung ខ្លុយជាដើម។  Tis បានច្នៃបណ្តើរនិងរៀនប្រើឧបករណ៍នោះបណ្តើរៗ។ Tis បានចែករំលែកថា ដោយសារតែខ្លួនមិនបានទទួលការបណ្ដុះបណ្ដាលតាមរយៈសាលារៀនទេនោះ បានជាលោកនៅតែមានកម្រិតនៅក្នុងតន្ត្រី។ រូបលោកផ្ទាល់ក៏កំពុងសិក្សាបន្ថែមទៀតដើម្បីជំនះលើភាពអន់ខ្សោយរបស់ខ្លួនឯង ព្រមទាំងបំប៉នចំណេះដឹងច្រើនថែមទៀតក្នុងការបង្រៀនកុមារតូចៗនៃក្រុមសិល្បៈផងដែរ។ លោកបានឲ្យដឹងងថា “ខ្ញុំបានចំណាយរយៈពេល ១ ឆ្នាំសម្រាប់ការស្រាវជ្រាវនិងព្យាយាមធ្វើអ្វីៗគ្រប់ទីកន្លែង ជាពិសេសទៅស្វែងរកវត្ថុធាតុដើមជាសំខាន់។ បន្ទាប់មកពេលខ្ញុំចាប់ផ្តើមព្យាយាមធ្វើដោយខ្លួន ដំបូងឡើយគឺធ្វើរនាថ ថ្ម។ បន្ទាប់ពីខ្ញុំទទួលបានជោគជ័យក្នុងការច្នៃរនាតថ្ម ខ្ញុំបានចាប់ផ្តើមធ្វើឧបករណ៍តន្ត្រីផ្សេងទៀត។ នៅក្នុងដំណើរការនៃការផលិតខ្ញុំក៏ជួបប្រទះនូវការលំបាកជាច្រើនដែរ។ ប៉ុន្តែបន្ទាប់ពីដកពិសោធន៍ពីចាស់ទុំជំនាន់មុនៗ សមត្ថភាពក៏ល្អប្រសើរជាងមុនដែរ”។

ទេពកោសល្យនិងនិស្ស័យជាមួយឧបករណ៍តន្ត្រីជនជាតិបានក្លាយទៅជាចំណង់ចំណូលចិត្តមួយ ដែលត្រូវបាន Tis ផ្ទេរប្រគល់ដល់កុមារនៅអន្តេវាសិកដ្ឋាន Teressa នៃទីក្រុង Buon Ma Thuot ។ កិច្ចខិតខំប្រឹងប្រែងរបស់ Tis បានរួមចំណែកដល់ក្រុមសិល្បៈររបស់ Teresa ត្រូវបានគេស្គាល់ដល់ជាច្រើន។ ក្រុមបានទៅសម្តែងជូនភ្ញៀវទេសចរនៅ Buon Don និងសារមន្ទីរខេត្ត Dak Lak  ផងដែរ។  Ngan Van Chien (ជនជាតិ Thai) នៅអន្តេវាសិកដ្ឋាន Teressa ដែលមានការស្ងើចសរសើរណាស់ចំពោះលោក Tis ហើយ Chien កំពុងរួមជាមួយមិត្តដទៃទៀត រៀនពីគ្រូ Tis អំពីរាល់ឧបករ ណ៍តន្ត្រីជនជាតិគ្រប់ប្រភេទ។ ប្អូន Chien បានសំណេះ សំណាលថា៖ “នៅពេលខ្ញុំមកទីនេះ ខ្ញុំឃើញបងៗលេងឧបករណ៍តន្ត្រី គឺខ្ញុំជក់ចិត្តណាស់ នៅពេលខ្ញុំបានឃើញ បងៗ មកទីនេះ ខ្ញុំតែងតែអង្គុយមើល ហើយក៏ហាត់តាមដែរ។  ការបង្រៀនរបស់ បង Tis មានភាពងាយស្រួលណាស់ ពោលគឺ ងាយទន្ទេញណាស់។  ខ្ញុំសង្ឃឹមថាខ្ញុំនឹងចេះធ្វើឧបករណ៍តន្ត្រីដូចបង Tis និងបានទស្សនាកន្លែងជាច្រើន។

អ្នកស្រី Mai Nhiem អាណិកជននៅប្រទេសអូស្ត្រាលីបានចែករំលែកថា រាល់ពេលដែលលោកស្រីត្រលប់មកកាន់ប្រទេសវៀតណាមវិញ លោកស្រីតែងតែចំណាយពេលវេលាទៅលេងក្មេងៗនៅឯអន្តេវាសិកដ្ឋាន Teresa និងរៀនពីរបៀបប្រើប្រាស់ឧបករណ៍តន្ត្រីបែបប្រពៃណីជាមួយប្អូនៗ។ លោកស្រីបានបញ្ជាទិញឧបករណ៍តន្ត្រីចំនួន ៧ ឈុត ដែលត្រូវបានផលិតដោយលោក Tis ក្នុងនោះមានរនាតថ្ម ចំនួនពីរឈុតនិង ឧបករណ៍តន្ត្រី T'rung ចំនួន៥ឈុត ដើម្បីយកទៅប្រទេសអូស្ត្រាលី។ យោងតាមលោកស្រី Mai Nhiem ថា នេះជាវិធីមួយដើម្បីជួយណែនាំឧបករណ៍តន្ត្រី Tay Nguyen ទៅកាន់ប្រជាជននៅឯកន្លែងលោកស្រីរស់នៅ។ លោកស្រី Mai Nhiem បានសំណេះសំណាលថា៖ “កាលពី ៣ ឬ ៤ ឆ្នាំមុន ខ្ញុំបានមកទីនេះជាមួយប្អូនៗដោយមានគោល ដៅជួយប្អូនៗនូវអ្វីៗដែលខ្ញុំអាចធ្វើទៅបាន។ មានថ្ងៃមួយខ្ញុំបានឃើញថា ប្អូនៗមានតន្ត្រីបែប Tay Nguyen ជាច្រើន ជាពិសេសគឺប្អូនៗអាចផលិតបានដែរ។ ដូចប្អូន Tis ដែលអាចច្នៃឧបករណ៍តន្ត្រីជាច្រើនប្រភេទ។ ហេតុដូច្នេះ ខ្ញុំបានព្យាយាមចំណាយពេលមកទីនេះជាមួយប្អូនៗ និងព្យាយាមប្រើឧបករណ៍ដែលប្អូនៗបានផលិត”។

ដោយកិរិយាមាយាទសុភាពរាបសារបុរសជនជាតិ Se Dang បានជ្រើសរើសតន្ត្រី ដើម្បីបង្ហាញនូវអារម្មណ៍និងចំណង់ចំណូលចិត្តរបស់ខ្លួន។ ចំណង់ចំណូលចិត្តនោះបានជួយក្មេងៗជាច្រើនបំផុសគំនិត និងធ្វើឲ្យប្អូនៗកាន់តែជក់ចិត្តនឹងប្រភេទឧបករណ៍តន្ត្រីជនជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ