វេជ្ជបណ្ឌិតយោធាស្ត្រី ដែលសាបព្រួសគ្រាប់ពូជនៃក្តីសង្ឃឹមនៅតំបន់ព្រំដែន

(VOVWORLD) - នៅក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ឆ្នាំ ២០២៥ វរសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត Nguyen Kim Nu Hieu អតីតអនុប្រធានមន្ទីរពេទ្យយោធាមជ្ឈិម, ១០៨ គឺជាគំរូឆ្នើមមួយ MED ទោះបីជាលោកស្រីមានវ័យចំណាស់ក៏ដោយ ប៉ុន្តែលោកស្រីនៅតែពោរពេញដោយកម្លាំងពលំ លះបង់ដើម្បីការងារវិជ្ជាជីវៈ។ ជីវិតរបស់លោកស្រីគឺជាដំណើរនៃការខិតខំប្រឹងប្រែង និងការ លះបង់ ចាប់ពីឆ្នាំដ៏លំបាកនៅសមរភូមិរហូតដល់សម័យសន្តិភាព ហើយមិនត្រឹមតែជាគ្រូ ពេទ្យដែលខិតខំប្រឹងប្រែងប៉ុណ្ណោះទេ ថែមទាំងលោកស្រីតែងតែឧស្សាហ៍ព្យាយាមក្នុង សកម្មភាពស្ម័គ្រចិត្ត ដោយជួយអ្នកដែលស្ថិតក្នុងកាលៈទេសៈលំបាកឱ្យឈានឡើងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
វេជ្ជបណ្ឌិតយោធាស្ត្រី ដែលសាបព្រួសគ្រាប់ពូជនៃក្តីសង្ឃឹមនៅតំបន់ព្រំដែន - ảnh 1វរសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត Nguyen Kim Nu Hieu ពលរដ្ឋឆ្នើមនៃរដ្ឋធានីឆ្នាំ២០២៥។ រូបថត៖ Bao Lam/hanoimoi.vn

នៅក្នុងបន្ទប់ពិនិត្យជំងឺនៃមន្ទីរពេទ្យយោធាមជ្ឈិម ១០៨ រូបរាងតូចល្អិតដែលមានស្នាមញញឹ មទន់ភ្លន់នៅតែលេចឡើងជាប្រចាំនៅក្នុងពេលពិគ្រោះយោបល់សុខភាពសហគមន៍។ ក្នុងវ យជាង ៨០ ឆ្នាំ វរសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត Nguyen Kim Nu Hieu នៅតែរួមចំណែក ឥតឈប់ឈរ៖ "នៅខែឧសភា ឆ្នាំ១៩៦៥ ក្នុងចំណោមនិស្សិតវេជ្ជសាស្ត្ររាប់រយនាក់ដែលធ្វើដំណើរទៅកាន់ សមរភូមិមុខ និស្សិតវេជ្ជសាស្ត្រ Nu Hieu និងនិស្សិត ១០០ នាក់ផ្សេងទៀត មកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ បានស្ម័គ្រចិត្ត ហើយចូលរួមជាមួយកងទ័ពបំពាក់ដោយ បំណងប្រាថ្នាចង់ចូលរួមចំណែកវ័យកុមារភាគរបស់ខ្លួន។ ការថែទាំដោយផ្ទាល់ចំពោះយុទ្ធ ជនដែលរងរបួសក្នុងអំឡុងការប្រយុទ្ធដ៏សាហាវ គ្រាប់កាំភ្លើង និងគ្រាប់បែកមិនបាន រារាំងពួកគេទេ ប៉ុន្តែផ្ទុយទៅវិញ បានពូនជ្រុំឆន្ទៈ សេចក្តីសប្បុរស និងភាពក្លាហានរបស់វេជ្ជបណ្ឌិតក៏ជាយុទ្ធជននៅសមរភូមិជួរមុខផងដែរ"។

នៅខែមករា ឆ្នាំ១៩៧២ លោកស្រីបានទទួលសេចក្តីសម្រេចទៅសមរភូមិ Quang Tri ខណៈពេលកំពុងមានផ្ទៃពោះកូនច្បង ជាមួយស្វាមីនិងក៏ជាសមមិត្ត និងមិត្តរួមក្រុមរបស់ខ្លួន គឺ សាស្ត្រាចារ្យ Nguyen Lan Dung។ ដោយប្រឈមមុខនឹងជម្រើសរវាងសុភមង្គលផ្ទាល់ខ្លួន និង កាតព្វកិច្ចចំពោះមាតុភូមិ វេជ្ជបណ្ឌិតយោធាវ័យក្មេង Nguyen Kim Nu Hieu នៅពេលនោះ បាន សម្រេចចិត្តចេញដំណើរជាមួយនឹង “ជីវិតគ្រួសារតូចរបស់ខ្លួន និងសេចក្តីស្រឡាញ់ចំពោះប្រទេសជាតិ។

“ខ្ញុំតែងតែមានបំណងចង់ទៅសមរភូមិ ពីព្រោះខ្ញុំចង់ទៅកន្លែងផ្ទាល់ មិនមែនអង្គុយនៅផ្ទះទេ ជាកន្លែងដែលមិនមែនជាសមរភូមិដ៏សាហាវ។ ដូច្នេះ ខ្ញុំ និងស្វាមីរបស់ខ្ញុំ បានសម្រេចចិត្ត ពិភាក្សាគ្នាអំពីការចេញដំណើរទោសមរភូមិជួរមុខ  ទោះបីជាវាពិបាក និងលំបាកយ៉ាងណាក៏ដោយ យើងនឹងស៊ូ ទ្រាំនឹងវា"។

វេជ្ជបណ្ឌិតយោធាស្ត្រី ដែលសាបព្រួសគ្រាប់ពូជនៃក្តីសង្ឃឹមនៅតំបន់ព្រំដែន - ảnh 2ក្រុមគ្រួសារជូនដំណើរលោកស្រី Nguyen Kim Nu Hieu ទៅកាន់សមរភូមិជយរមុខ។ រូបថត៖ ផ្តល់ដោយតួអង្គ

វិលត្រឡប់មកវិញបន្ទាប់ពីសង្គ្រាម វរសេនីយ៍ឯក សាស្ត្រាចារ្យរង វេជ្ជបណ្ឌិត Nguyen Kim Nu Hieu បានបន្តលះបង់ជីវិតរបស់ខ្លួនចំពោះវិស័យវេជ្ជសាស្ត្រយោធា។ លោកស្រីបានឆ្លងកាត់ ការងារជាច្រើន ចាប់ពីដេប៉ាឌីមង់ជំងឺឆ្លង ដេប៉ាឌីម៉ង់កម្មាភិបាលជាន់ខ្ពស់ ដេប៉ាឌីម៉ង់កុមារ រហូតដល់កាន់តំណែងជាអនុប្រធានមន្ទីរពេទ្យយោធាមជ្ឈិម លេខ ១០៨។ ក្នុងតួនាទីណា មួយក៏ដោយ លោកស្រីតែងតែចងចាំ និងរក្សាភាពធ្ងន់ធ្ងរ ភាពស្អាតស្អំ របៀបធ្វើការបែបវិទ្យា សាស្ត្រ និងមានប្រសិទ្ធភាព ហើយជាពិសេសសិក្សារៀនចំណេះដឹងថ្មីៗជាប្រចាំ៖ “មិនថាអាយុប៉ុន្មានទេ យើងត្រូវតែរៀន ពីព្រោះប្រសិនបើយើងមិនរៀនទេ យើងមិនអាចតាម ទានវិធីសាស្ត្រថ្មីៗ បានទេ។ ខ្ញុំជាវេជ្ជបណ្ឌិតចូលនិវត្តន៍ ប៉ុន្តែខ្ញុំនៅតែត្រូវរៀន និងស្វែងរក ចំណេះដឹងថ្មៗជាបន្តបន្ទាប់ ដើម្បីជួយដល់ជីវិត”។

នៅឆ្នាំ ២០០៣ សាស្ត្រាចារ្យរង Nu Hieu បានចូលនិវត្តន៍ ហើយបានវិលត្រឡប់ទៅរកជីវភាព ប្រចាំថ្ងៃវិញ។ ប៉ុន្តែសម្រាប់អ្នកដែលបានលះបង់ជីវិតទាំងមូលចំពោះអាជីពជួយសង្គ្រោះ មនុស្ស ចំពោះពណ៌បៃតងនៃឯកសណ្ឋានយុទ្ធជន ពាក្យពីរម៉ាត់ថា "សម្រាក" ហាក់ដូចជា ចម្លែកពេក។ លោកស្រីគ្រាន់តែជឿថា “ខ្ញុំមិនអាច មិនធ្វើអ្វីបានទេ។ ដរាបណាខ្ញុំមានកម្លាំង ខ្ញុំ នៅតែអាចចូលរួមចំណែកបាន”។ ហើយដំណើរថ្មីមួយបានបើកទ្វេ....

“ទោះបីជាខ្ញុំចាស់ក៏ដោយ ខ្ញុំត្រូវតែព្យាយាមធ្វើអ្វីដែលខ្ញុំអាចធ្វើបាន ហើយមិនត្រឹមតែ ប៉ុណ្ណោះទេ ខ្ញុំក៏ព្យាយាមផ្សព្វផ្សាយដល់អ្នកដទៃទៀតផងដែរ។ ដូច្នេះ នៅពេលដែលខ្ញុំលែង អាចធ្វើអ្វីបាន អំពើល្អនឹងត្រូវបានផ្សព្វផ្សាយ ដោយនាំមកនូវសេចក្តីស្រឡាញ់ដល់មនុស្ស គ្រប់គ្នា”។

វេជ្ជបណ្ឌិតយោធាស្ត្រី ដែលសាបព្រួសគ្រាប់ពូជនៃក្តីសង្ឃឹមនៅតំបន់ព្រំដែន - ảnh 3វេជ្ជបណ្ឌិត Nu Hieu មើលថែ និងលើកទឹកចិត្តយុទ្ធជនរងរបួស ក្នុងពេលបំពេញភារកិច្ចនៅសមរភូមិ។ រូបថត៖ ផ្តល់ដោយតួអង្គ

អស់រយៈពេលជាង ២០ ឆ្នាំមកហើយ សាស្ត្រាចារ្យរង Nu Hieu បានចូលរួមយ៉ាងសកម្មក្នុង សកម្មភាពសង្គមជាច្រើន ដោយចូលរួមក្នុងគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និង សមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន។

លោក និងមិត្តភក្តិដ៏ស្មោះត្រង់របស់ខ្លួនបានបង្កើតក្រុម “ស្ត្រីបញ្ញវន្ត - មិត្តភក្តិរបស់មិត្តភក្តិ”។ នេះមិនមែនគ្រាន់តែជាក្លឹបមួយនោះទេ ប៉ុន្តែបានក្លាយជាអង្គការស្ម័គ្រចិត្តដ៏មានប្រសិទ្ធភាព មួយ។ ក្រុមនេះមានគោលដៅសំខាន់ពីរ៖ មួយគឺដើម្បីបន្ធូរបន្ថយ និងចែករំលែកការឈឺចាប់ របស់ជនរងគ្រោះដោយសារធាតុគីមីពណ៌លឿងទុំ។ មួយទៀតគឺដើម្បីជួយស្ត្រីក្រីក្រនៅ តំបន់ព្រំដែន ដោយជួយពួកគេមានជីវភាពរស់នៅប្រកបដោយចីរភាពដើម្បីគេចផុតពីភាពក្រី ក្រ។ ចែករំលែកអំពីការងារស្ម័គ្រចិត្តរបស់សាស្ត្រាចារ្យរង Nguyen Kim Nu Hieu អ្នកស្រី Nguyen THi Yen Hung អនុប្រធានក្រុម “ស្ត្រីបញ្ញវន្ត - មិត្តភក្តិរបស់មិត្តភក្តិ” បានឲ្យដឹងថា៖ “វេជ្ជបណ្ឌិត Hieu គឺជាមនុស្សដែលជម្រុញទឹកចិត្ត និងបានទាក់ទាញមនុស្សជាច្រើនឱ្យចូល រួម ជាពិសេសយុវជន និងអ្នកវិទ្យាសាស្ត្រ។ ផ្តើមពីយុទ្ធជននៅសមរភូមិតាំងពីក្មេងរហូតមក ដល់ពេលនេះ លោកស្រីវេជ្ជបណ្ឌិត Hieu នៅតែមានស្មារតីជាយុទ្ធជនដ៏រឹងមាំ និងមានចិត្ត សប្បុរស"។

វេជ្ជបណ្ឌិតយោធាស្ត្រី ដែលសាបព្រួសគ្រាប់ពូជនៃក្តីសង្ឃឹមនៅតំបន់ព្រំដែន - ảnh 4វរសេនីយ៍ឯក សាស្ត្រាចារ្យរង វេជ្ជបណ្ឌិត Nguyen Kim Nu Hieu និងក្រុម "មិត្តភ័ក្តិរបស់មិត្តភ័ក្តិ" បានប្រគល់គំរូអភិវឌ្ឍសេដ្ឋកិច្ចដល់ប្រជាជននៃខេត្ត Son La។ រូបថត៖ ផ្តល់ដោយតួអង្គ

រាលការខិតខំប្រឹងប្រែងឥតឈប់ឈររបស់សាស្ត្រាចារ្យរង Nguyen Kim Nu Hieu ត្រូវបាន ទទួលស្គាល់ជាមួយនឹងពានរង្វាន់ដ៏ថ្លៃថ្លាជាច្រើនដូចជា៖ មេដាយយុទ្ធជ័យយោធាថ្នាក់ទីមួយ មេដាយតស៊ូប្រយុទ្ធថ្នាក់ទីបី មេដាយការពារមាតុភូមិថ្នាក់ទីមួយ មេដាយយុទ្ធជនរុងរឿងថ្នាក់ ទីពីរ និងទីបី មេដាយ៖ សម្រាប់យុវជនជំនាន់ក្រោយ ដើម្បីបុព្វហេតុវិទ្យាសាស្ត្រ និងបច្ចេក វិទ្យា ដើម្បីបុព្វហេតុរំដោះស្ត្រី ទង់ជាតិយោធាជ័យជំនះ...។ លោកស្រីក៏ត្រូវបានទទួល មេដាយអនុស្សាវរីយ៍សម្រាប់យុទ្ធជនការពារបន្ទាយ Quang Tri ក្នុងឆ្នាំ ១៩៧២... ផងដែរ។ ជីវិតរបស់វេជ្ជបណ្ឌិតយោធាស្រី Nguyen Kim Nu Hieu គឺជាបទចម្រៀងវីរភាពដ៏ស្ងប់ស្ងាត់ របស់យុទ្ធជនអាវសម្នាក់ ជាសក្ខីភាពដ៏រស់រវើកចំពោះគុណសម្បត្តិដ៏ថ្លៃថ្នូរបស់ “កងទ័ព លោកអ៊ំហ្វ”។ ពីយុទ្ធជនវ័យក្មេងដ៏ស្មោះត្រង់ម្នាក់នៅលើសមរភូមិ ជាថ្នាក់ដឹកនាំដ៏លះបង់ ក្នុងសម័យសន្តិភាព និងឥឡូវនេះជា “ទេពអប្សរ” របស់ប្រជាជនក្រីក្រនៅតំបន់ព្រំដែន លោកស្រីបានរស់នៅក្នុងជីវិតដ៏ពេញលេញ និងមានអត្ថន័យ ពោរពេញដោយសេចក្តីស្រឡាញ់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ