ស្ត្រីបង្រៀនហែលទឹកសម្រាប់កុមារត្រូវបានលើកតម្កើងដោយ Forbes វៀតណាម

(VOVWORLD) - នាពេលថ្មីៗនេះ ទស្សនាវដ្ដី Forbes វៀតណាមបានប្រកាសបញ្ជី ឈ្មោះស្ត្រីបំផុសគំនិតចំនួន២០នាក់ក្នុងឆ្នាំ២០២១ ដែលបានជ្រើស រើសដោយទស្សនាវដ្ដីនេះ។ ក្នុងបញ្ជីឈ្មោះនេះ មានលោកស្រី Tran Thi Kim Thia (លោកស្រី Sau Thia) អាយុ ៦៣ឆ្នាំ នៅឃុំ Hung Thanh ស្រុក Thap Muoi ខេត្ត Dong Thap។ លោកស្រីប្រកបអាជីពជាអ្នកលក់ ឆ្នោតចិញ្ចឹមជីវិត ប៉ុន្តែជាងមួយឆ្នាំមកនេះ លោកស្រីបានឈប់ រហូតដោយសារបញ្ហាសុខភាព។ ទោះជាយ៉ាងនេះក្ដី លោកស្រីនៅតែ រក្សាការបង្រៀនហែលទឹកដោយឥតគិតថ្លៃសម្រាប់កុមារ ដែល លោកស្រីបានផ្សាភ្ជាប់ក្នុងអំឡុងពេល១៧ឆ្នាំកន្លងមក។

ស្ត្រីបង្រៀនហែលទឹកសម្រាប់កុមារត្រូវបានលើកតម្កើងដោយ Forbes វៀតណាម - ảnh 1ថ្នាក់បង្រៀនហែលទឹកសម្រាប់កុមាររបស់លោកស្រី Sau Thia។ (រូបថត៖ VOV)
ប្រសិនបើប្រៀបធៀបនឹងគំរូឆ្នើមផ្សេងទាំង១៩នាក់នៅក្នុង បញ្ជីឈ្មោះស្ត្រីបំផុសគំនិតនៃឆ្នាំ២០២១ ដែលបានជ្រើសរើសដោយ ទស្សនាវដ្ដី Forbes វៀតណាមនោះ លោកស្រី Sau Thia មានភាព ខុសប្លែកគ្នាយ៉ាងច្រើន។ គ្មានអំណាច គ្មានចំណេះវិជ្ជាខ្ពស់ ប៉ុន្តែ លោកស្រីមានការរួមវិភាគទានពោរពេញទៅដោយអត្ថន័យ ចំពោះសហគមន៍ ជាពិសេសគឺការបង្រៀនឲ្យកុមាររាប់ពាន់នាក់ចេះ ហែលទឹក។
នៅពេលដែលសិស្សានុសិស្សឈប់សំរាកវិស្សមកាល ក៏ជាពេល វេលាដែលការងារបង្រៀនហែលទឹកសម្រាប់កុមាររបស់លោកស្រី Tran Thi Kim Thia ចាប់ផ្ដើមផងដែរ។ លោកស្រីទៅកាន់ផ្ទះនីមួយៗ ដែលមានកុមារក្នុងវ័យពី៧ដល់១៥ឆ្នាំតែមិនចេះហែលទឹក ដើម្បី ចលនាគ្រួសារជូនប្អូនៗទៅថ្នាក់បង្រៀនហែលទឹក។
មានករណីលោកស្រី Le Thi Ha នៅភូមិ ២A ឃុំ Hung Thanh ស្រុក Thap Muoi ត្រូវមើលថែចៅ ៣នាក់ដែលមានអាយុពី៤ដល់៩ឆ្នាំ តែម្នាក់ឯង ដូច្នេះមិនមានពេលវេលាបង្រៀនហែលទឹកសម្រាប់ ពួកគេឡើយ។ ដោយការយោគយល់ពីស្ថានភាពគ្រួសារលោកស្រី Le Thi Ha នោះ លោកស្រី Sau Thia បានទៅផ្ទះធ្វើការចលនាដើម្បីគាត់ ឲ្យចៅច្បង២នាក់ទៅរៀនហែលទឹកដោយឥតគិតថ្លៃ។ លោកស្រី Le Thi Ha សប្បាយចិត្តណាស់ដោយសារចៅទាំងពីរនាក់របស់គាត់នឹង មានសុវត្ថិភាពជាងនៅពេលរដូវទឹកជំនន់មកដល់។ លោកស្រីបាន ចែករំលែកថា៖ “ពួកកូនក្មេងមិនចេះហែលទឹកទេ នាងខ្ញុំក៏មិនអាចដឹកពួកគេ ទៅរៀនបានទេ ដោយសារត្រូវមើលថែចៅទាំង៣នាក់តែម្នាក់ ឯង។ ក្មួយៗមិនចេះហែលទឹក នាងខ្ញុំក៏ខ្លាចណាស់ ប៉ុន្តែប្រគល់ពួក គេជូនលោកស្រី Sau ធ្វើឲ្យខ្ញុំនឹងនរចិត្តជាង។ លោកស្រីដឹក ពួកគេទៅថ្នាក់រៀនហើយដឹកមកផ្ទះវិញ”។
ស្ត្រីបង្រៀនហែលទឹកសម្រាប់កុមារត្រូវបានលើកតម្កើងដោយ Forbes វៀតណាម - ảnh 2លោកស្រី Sau Thia ណែនាំចលនានីមួយៗយ៉ាងហ្មត់ចត់។ 
ដោយមានទឹកចិត្តស្រឡាញ់កុមារ លោកស្រី Tran Thi Kim Thia តែងតែណែនាំសិស្សពីការធ្វើចលនានីមួយៗដោយអត់ធ្មត់។ ដរាបណាកូន ក្មេងចេះហែលទឹក ទើបបញ្ចប់វគ្គសិក្សា។ ប្អូន Tran Minh Tan នៅភូមិលេខ ៣ ឃុំ Hung Thanh ស្រុក Thap Muoi បានសំណេះសំណាលថា នៅ ក្នុងរដូវទឹកឡើង ប្អូននិងមិត្តភក្តិក្នុងភូមិតែងតែទៅស្ទូចត្រី ចាប់កណ្ដុរ ប៉ុន្តែមិនចេះហែលទឹកទេបានជាខ្លាចណាស់។ ហេតុដូច្នេះ ប្អូនបាន ចូលរួមថ្នាក់បង្រៀនហែលទឹករបស់លោកស្រី Tran Thi Kim Thia ហើយទើបរៀនបានមួយសប្ដាហ៍ប៉ុណ្ណោះ គឺចេះហែលទឹកហើយ។ ប្អូន Tran Minh Tan បានបន្តទៀតថា៖ “ឪពុកម្ដាយបង្រៀនពិបាកចេះហែលទឹកជាងយាយ Sau។ យាយបង្រៀនជារៀងរាល់ថ្ងៃ ហើយបង្រៀនចលនានីមួយៗយ៉ាងហ្មត់ ចត់។ ក្នុងភូមិមានមិត្តជាច្រើនដូចខ្ញុំ ក៏ទៅរៀនហែលទឹកពីយាយ Sau ដែរ។ ខ្ញុំចេះហែលទឹកហើយ ឥឡូវនឹងនរចិត្តជាងមុន ដោយសារនៅ ពេលទឹកឡើងម្ដងៗ ខ្ញុំមិនខ្លាចទៀតទេ”។
មិនត្រឹមតែបង្រៀនហែលទឹកដោយឥតគិតថ្លៃប៉ុណ្ណោះទេ ប៉ុន្តែ ចំពោះគ្រួសារដែលនៅឯកោ ឬឪពុកម្ដាយជាប់រវល់រកស៊ី គ្មានពេល វេលាដើម្បីមកទទួលកូននោះ គឺលោកស្រី Sau Thia នឹងនាំប្អូនៗទៅ ផ្ទះខ្លួនវិញ ចម្អិនបាយឲ្យប្អូនបរិភោគ ដល់ពេលណាគ្រួសារទំនេរ ទៅ ទទួលកូនមកវិញ ហើយពេលខ្លះបើគ្មានពេលវេលា លោកស្រីនឹងនាំ ទៅផ្ទះដោយផ្ទាល់។ ទោះបីជាមានអាយុជរា សុខភាពខ្សោយក៏ដោយ ប៉ុន្តែលោកស្រី Tran Thi Kim Thia នៅតែបន្តបង្រៀនហែលទឹកជូន កុមារដោយឥតគិតថ្លៃ ហើយចូលរួមការងារសង្គមនៅមូលដ្ឋានទៀត ផង។ អាស្រ័យដោយភាពសកម្មរបស់លោកស្រី កុមារប្រមាណ ៣៨០០នាក់នៅ Dong Thap បានចេះហែលទឹក។ នាបច្ចុប្បន្ន ថ្នាក់ បង្រៀនហែលទឹកនីមួយៗរបស់លោកស្រី Sau Thia បានកាត់បន្ថយ ចំនួនកុមារមកនៅតិចជាង១០នាក់ដើម្បីធានាការការពារជម្ងឺរាតត្បាត។ លោកស្រី Sau Thia បានសំណេះសំណាលថា៖ “ដរាបណាខ្ញុំនៅតែមានសុខភាពល្អ នៅតែបង្រៀនបាន គឺខ្ញុំនឹង បន្តបង្រៀន ទៅកាន់ផ្ទះនីមួយៗដើម្បីរកក្មួយៗ បង្រៀនឲ្យគេចេះ ហែលទឹក ដើម្បីគេមិនត្រូវលង់ទឹកទៀតឡើយ។ ខ្ញុំមិនមានលក្ខណៈ សម្ភារៈទេ ប៉ុន្តែខ្ញុំមានសេចក្ដីស្រឡាញ់ចំពោះកុមារនិងបងប្អូនជិតខាង យ៉ាងខ្លាំងណាស់។ ប្រសិនបើចូលរួមវិភាគទានសម្រាប់សង្គមបាន ប៉ុន្មាន ខ្ញុំនឹងធ្វើប៉ុណ្ណោះ”។
ចែករំលែកអំពីការងារពោរពេញទៅដោយអត្ថន័យរបស់លោកស្រី Tran Thi Kim Thia លោកស្រី Nguyen Thi Hac អនុប្រធានគណៈកម្មាធិការឃោសនាអប់រំស្រុក Thap Muoi ខេត្ត Dong Thap បានឲ្យដឹងថា៖ “ទោះបីជាមានអាយុចាស់ក៏ដោយប៉ុន្តែលោកស្រី Sau Thia នៅតែ បង្រៀនហែលទឹកសម្រាប់កុមារដើម្បីចេះការពារខ្លួនឯង។ ការ ងាររបស់លោកស្រីសាមញ្ញាណាស់ ប៉ុន្តែបានបង្កើតឡើងការចាប់ អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះសហគមន៍”។
នៅឆ្នាំ២០១៨ លោកស្រី Sau Thia ត្រូវបានប្រគល់ជូនពានរង្វាន់ KOVA ដោយមានរបៀបរស់នៅល្អប្រសើរ។ ឆ្នាំ២០២០ លោកស្រី បន្តមានកិត្តិយសដោយទទួលបានគ្រឿងឥស្សរិយយសពលកម្មថ្នាក់ ទី៣របស់ប្រធានរដ្ឋ ប័ណ្ណសរសើររបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ដោយ មានស្នាដៃឆ្នើមក្នុងការបង្រៀនហែលទឹកសម្រាប់កុមារដោយឥតគិតថ្លៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ