កាលប្បវត្តិរបស់ទូរទស្សន៍វៀតណាម - ឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃអំពីវៀតណាមនៅសម័យហូជីមិញ

(VOVWORLD) -  វៀតណាមយុគ្គសម័យហូជីមិញ - កាលប្បវត្តិទូរទស្សន៍ គឺជាខ្សែភាពយន្តឯកសារដែលត្រូវបានលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រគល់ភារកិច្ចឲ្យការសែតប្រជាជនជាអ្នកដឹកនាំ។ នេះគឺជាខ្សែភាពយន្តឯកសារដ៏ធំសម្បើមមួយដែលត្រូវបានវិនិយោគទាំងខ្លឹមសារនិងទ្រង់ទ្រាយ។ ភាគទាំង ៩០ បានបញ្ជាក់ច្បាស់អំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក៏ដូចជាព្រឹត្តិការណ៍ការឡើងចុះនៃប្រទេសជាតិ ដោយឆ្លុះបញ្ចាំងពីភាពស្មោះត្រង់ ការកោតសរសើរចំពោះប្រវត្តិសាស្រ្ត បន្ទាប់ពីរយៈពេលដ៏ច្រើនសន្ធឹកសន្ធាប់ សក្តិសមជាកាលប្បវត្តិប្រវត្តិសាស្ត្រក្នុងយុគ្គសម័យហូជីមិញ។

កាលប្បវត្តិរបស់ទូរទស្សន៍វៀតណាម - ឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃអំពីវៀតណាមនៅសម័យហូជីមិញ - ảnh 1ឈុតថតរបស់ក្រុមអ្នកផលិតខ្សែភាពយន្ត (រូបថត៖ VOV)

ខ្សែភាពយន្តឯកសារ “វៀតណាមនៅយុគ្គសម័យហូជីមិញ - កាលប្បវត្តិទូរទស្សន៍” គឺជាកាលប្បវត្តិទូរទស្សន៍ អំពីប្រវត្តិសាស្ត្របក្សកុម្មុយនិស្តវៀតណាម តាំងពីការត្រៀមបង្កើត (មុនឆ្នាំ ១៩៣០) រហូតមកដល់បច្ចុប្បន្ន។ ខ្សែភាពយន្តនេះត្រូវបានបង្ហាញតាមលំដាប់លំដោយ ដែលជាកាលប្បវត្តិដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍគងវង្សរបស់ប្រទេសជាតិ របស់បក្សនិងប្រទេសជាតិ។ ខ្សែភាពយន្តនេះបញ្ជាក់ពីតួនាទីជាអ្នកសម្រចរបស់ថ្នាក់ដឹកនាំបក្ស លោកប្រធានហូជីមិញដ៏មហិមា ការខិតខំប្រឹងប្រែងនិងការលះបង់របស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល។ ដោយហេតុនេះ ខ្សែភាពយន្តរួមចំណែកដល់ការអប់រំប្រពៃណីស្នេហាជាតិមោទនភាពជាតិ ព្រមទាំងប្រឆាំងជំទាស់នឹងល្បិចកលរបស់កម្លាំងអរិភាពនិងប្រតិកិរិយា ដែលបំភ្លៃការពិតអំពីប្រវត្តិ អំពីបដិវត្តនិងអំពីបក្ស។ អ្នកកាសែត Ho Quang Loi អនុប្រធានអចិន្ត្រៃយ៍នៃសមាគមអ្នកសារព័ត៌មានវៀតណាមបានឲ្យដឹងថា៖ “សំខាន់ជាងនេះទៅទៀតមានបញ្ហាពិបាកនិងរសើបខ្លាំងណាស់ ដែលត្រូវបានប្រកាសនិងលើកឡើងជាសាធារណៈតាមវិទ្យុជាតិជាលើកដំបូង តាមរយៈខ្សែភាពយន្តឯកសារដែលអាចនិយាយបានថាគួរអោយចាប់អារម្មណ៍ខ្លាំងណាស់។ ជាពិសេសអត្ថន័យដ៏ជ្រាលជ្រៅ ឥទ្ធិពលដ៏ធំធេងរបស់ខ្សែភាពយន្តនេះ បានរីកសាយភាយក្នុងជីវភាពរស់នៅសង្គម”។

ក្រុមអ្នកផលិតភាពយន្តបានជួបសាក្សីរាប់ពាន់នាក់ បានធ្វើបទសម្ភាសន៍រាប់ពាន់លើក ដើម្បីបង្កើតឡើងវិញដោយស្មោះត្រង់នូវប្រវត្តិសាស្រ្តទាំងមូល។ សាក្សីមិនត្រឹមតែជាអ្នកសារព័ត៌មានបដិវត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកដែលនៅម្ខាងនៃខ្សែរជួរមុខផងដែរ។ អ្នកកាសែត Le Anh  នាយកផលិតកម្មបានបង្ហើបថា ចាប់តាំងពីបំផុសគំនិត រហូតដល់ផលិតឡើងខ្សែភាពយន្តគឹត្រូវចំណាយពេលវេលាអស់ ៧ឆ្នាំ ដោយមានការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់ក្រុមផលិតខ្សែភាពទាំងមូល៖ “គំនិតគឺអញ្ចឹង ប៉ុន្តែដើម្បីផលិតបានខ្សែភាពយន្តនេះគឺជារឿងវែងឆ្ងាយដែរ។ ដំបូងជាផែនការដែលបានគ្រោងបង្កើតខ្សែភាពយន្តនេះនៅក្នុងដំណើរការលំបាក។ យើងបានរៀបចំសិក្ខាសាលាជាច្រើន សិក្សាពីអ្នកស្រាវជ្រាវនិងពិគ្រោះយោបល់ជាមួយមិត្តរួមការងារជាច្រើន ដើម្បីផលិតឡើងខ្សែភាពយន្តនេះ។ មានជម្រើសជាច្រើនដែលថា តើយើងគួរធ្វើតាមដំណើរការរឺតាមច្រើនឆ្នាំ។  បន្ទាប់ពីយល់ព្រម យើងបានសម្រេចចិត្តលើសេណារីយ៉ូសម្រាប់ឆ្នាំនីមួយៗ ដើម្បីធ្វើឱ្យសាច់រឿងមានតម្លាភាពនិងមិនឱ្យខកខានព្រឹត្តិការណ៍ប្រចាំឆ្នាំ”។

ក្នុងលក្ខណៈជាកាលប្បវត្តិទូរទស្សន៍ដែលផ្តោតការយកចិត្តទុកដាក់លើរចនាសម្ព័ន្ធពេលវេលា នៃលំហូរប្រវត្តិសាស្រ្ត ខ្សែភាពយន្តនេះបានផ្តល់មកនូវទស្សនៈទូលំទូលាយនិងជាក់ស្តែងពីដំណើរការឃោសនា ការបង្កើតបក្សកុម្មុយនិស្តវៀតណាម ដំណើរការរបស់បក្សដឹកនាំប្រជាជនឱ្យទទួលបានជ័យជំនះលើបដិវត្តខែសីហាឆ្នាំ ១៩៤៥ បង្កើតឡើងរដ្ឋវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ និងដឹកនាំបដិវត្តដើម្បីទទួលបានជ័យជំនះក្នុងសង្គ្រាមតស៊ូជាតិដ៏ធំពីរ ដណ្តើមបានឯករាជ្យនិងសេរីភាពបង្រួបបង្រួមប្រទេសទាំងមូលនិងអនុវត្តន៍កិច្ចការផ្លាស់ប្តូរថ្មីប្រទេសជាតិជាមួយសមិទ្ធិ ផលលេចធ្លោជាច្រើន។ ខ្សែភាពយន្តភាគនីមួយៗសុទ្ធតែបង្ហាញពីកម្លាំងនៃសាមគ្គីភាពដ៏អស្ចារ្យរបស់ប្រជាជន ក្រោមការដឹកនាំរបស់បក្ស។ អ្នកដឹកនាំរឿង សិល្បករប្រជាជន Le Thi បានចែករំលែកថា៖ “អ្វីដែលយើងត្រូវការផ្តោតសំខាន់ ហើយយើងគួរនិយាយអ្វីខ្លះ ប្រវត្តិសាស្ត្រមានការឡើងចុះជាច្រើន សូម្បីតែយុគសម័យដឹកនាំបដិវត្តរបស់បក្ស ជួនកាលពិបាកហើយពេលខ្លះអំណោយផល  ប៉ុន្តែផ្អែកលើមូលដ្ឋានដែលថា តើយើងទាំងអស់គ្នានិងក្រុមអ្នកផលិតខ្សែភាពយន្តដែលដឹកនាំបានខ្លឹមសារឆ្លុះបញ្ចាំងពីតួនាទីផង។ ដូច្នេះភាគនីមួយៗយើងបានព្យាយាមបង្ហាញភាពជាអ្នកដឹកនាំក្នុងការតស៊ូដើម្បីឯករាជ្យនិងបង្រួបបង្រួមប្រទេសជាតិ”។

កាលប្បវត្តិរបស់ទូរទស្សន៍វៀតណាម - ឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃអំពីវៀតណាមនៅសម័យហូជីមិញ - ảnh 2សន្និសីទកាសែតដើម្បីណែនាំខ្សែភាពយន្ត (រូបថត៖ VOV)

ក្នុងឱកាសនៃការរៀបចំត្រៀមអបអរសាទរខួបលើកទី ៩០ នៃការបង្កើតបក្សកុម្មុយនិស្ត វៀត ណាម (៣ កុម្ភៈ ១៩៣០- ៣ កុម្ភៈ ២០២០) ខ្សែភាពយន្តវៀតណាមយុគ្គសម័យហូជីមិញ - កាលប្បវត្តិទូរទស្សន៍នៃរោងភាពយន្តឯកសារប្រជាជនបានចាប់ផ្តើមចាក់បញ្ចាំង តាមប៉ុស្តិ៍ទូរទស្សន៍ប្រជាជន ទូរទស្សន៍ជាតិនិងបណ្តាញទូរទស្សន៍គ្រប់មូលដ្ឋាន។ ខ្សែភាពយន្តនេះ ត្រូវបានចាក់បញ្ចាំងមុននិងអំឡុងពេលជោគជ័យនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀត ណាម។ លោក Nguyen Van Trung ពលរដ្ឋម្នាក់រស់នៅទីក្រុងហាណូយ ខណៈពេលកំពុងមើលខ្សែភាពយន្តនេះបានចែករំលែកថា៖ “ខ្ញុំឃើញមានឯកសារសំបូរបែបជាច្រើនពីជ្រុងផ្សេងគ្នា ពោល គឺខាងយើងនិយាយអំពីយើង អំពីលោកអ៊ំហូ អំពីបក្សកុម្មុយនីស្តវៀតណាមនិងអ្នកផ្សេងទៀត ឬជាគូប្រជែងរបស់យើងនិយាយអំពីយើង។ ដូច្នេះខ្ញុំក៏មានសេចក្តីសោមនស្សរីករាយផងដែរ ពីព្រោះនៅទីនេះ មិនមែនមានផ្លូវតែមួយទេ ប៉ុន្តែមានវិមាត្រជាច្រើន ដោយវាយតម្លៃលើគ្រប់ជ្រុងជ្រោយ ហើយទើបមើលឃើញពីលក្ខណៈមហិមារបស់លោកប្រធានហូជីមិញនិងភាពអស្ចារ្យរបស់បក្សកុម្មុយនិស្តវៀតណាម”។

រហូតមកដល់ពេលនេះ នេះគឺជាខ្សែភាពយន្តឯកសារតែមួយគត់ដែលមានលក្ខណៈ“កាលប្បវត្តិ” ត្រូវបានអនុវត្តន៍យ៉ាងល្អិតល្អន់ ពេញលេញពិតនិងមានតម្លាភាពអំពីដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ ចាប់តាំងពីបង្កើតបក្សកុម្មុយនិស្ត វៀតណាមរហូតដល់ឆ្នាំ ២០២០ ដែលជារយៈពេលប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ប្រទេសជាតិក្នុងយុគ្គសម័យហូជីមីញ។ ខ្សែភាពយន្តនេះក៏ជាប្រភពប្រវត្តិសាស្រ្តដ៏មានតម្លៃផងដែរ ដោយមានរូបភាពមានតម្លៃអំពីជីវភាពរស់នៅ ប្រជាជន វប្បធម៌និងសេដ្ឋកិច្ចរបស់វៀតណាមនៅសតវត្សរ៍ទី ២០ និង ២១ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ