ចម្រៀង Vi - Giam៖ បញ្ហាអភិរក្សនិងពង្រីកតម្លៃ

(VOVworld)-ក្រោយពីចម្រៀង Vi – Giam ត្រូវបានបញ្ជូលក្នុងបញ្ជី បេតិកភ័ណ្ឌ
អរូបីមនុស្សលោកមក ថ្នាក់ដឹកនាំខេត្ត Nghe An និង Ha Tinh (ជាកន្លែងចិញ្ចឹម
បីបាច់ ប្រភេទចម្រៀងប្រជាប្រិយVi និង Giam) បានអះអាងថានឹងខំប្រឹង
ប្រែងអភិរក្សនិងពង្រីកតម្លៃរបស់បេតិកភ័ណ្ឌនេះ។      

ចម្រៀង Vi - Giam៖ បញ្ហាអភិរក្សនិងពង្រីកតម្លៃ  - ảnh 1
មហោស្រពចម្រៀងប្រជាប្រិយ Vi-Giam បានខេត្ត Nghe An
និង Ha Tinh រៀបចំឡើងជាប្រចាំ (រូបថតៈ vietnamnet)


        គម្រប់១០ឆ្នាំមកហើយដែលបងស្រី Tran Thi Huong ចូលរួមក្លឹបចម្រៀង
ប្រជាប្រិយឃុំ Quynh Hau ស្រុក Quynh Luu ខេត្ត Nghe Anនេះ។ ការងារធ្វើវាល
ស្រែចំការ តែងតែ​នមមាញឹក ពីរដូវកាលនេះទៅរដូវកាលនោះ ចាប់ពីរដូវធ្វើស្រែ ដាំបន្លែបង្កាផ្សេងៗ។ ដោយហេតុនេះ ការរក្សាសកម្មភាពរបស់ក្លឹប ជាការខិត
ខំប្រឹងប្រែងយ៉ាងខ្លាំងរបស់សមាជិកទាំងអស់។ បងស្រីម្នាក់ៗក្នុងក្លឹប សុទ្ធតែ
ខិតខំរៀនច្រៀងផង ស្រាវជ្រាវផង និងកត់ត្រពាក្សពេជន៍របស់ចំរៀង Vi Giam
បុរាណដើម្បីផ្ទេមកឲ្យកូនចៅជំនាន់ក្រោយៗទៀត។ បងស្រី Huong ឲ្យដឹងថា៖

        “ដោយសារ​ខ្ញុំឃើញរៀមច្បងចូលរួមជាច្រើន និងមានការជក់ចិត្តជាមួយ
ចម្រៀងប្រពៃណីផង អញ្ចឹងបានខ្ញំចូលរួមក្លឹបនេះ។ ខ្ញុំក៏ជាប់រវល់នឹងការងារ
ផ្ទះជាច្រើនដែរ ប៉ុន្តែខ្ញុំចូលរួមក្លឹបនេះ ដូចជាការលើកទឹកចិត្តខ្លួនឯងដែរ។​ខ្ញុំនឹងព្យាយាមហ្វឹកហាត់សំនៀងឲ្យល្អ”។

        បងស្រី Pham Thi Anh  Ngoc គ្រូបង្រៀននៅអនុវិទ្យាល័យ Vinh Tan
ទីក្រុង Vinh ខេត្ត Nghe An បានឲ្យដឹងថា កាលពីឆ្នាំ ១៩៩៨មក បងស្រីបាន
បញ្ចូលសង្វាក់ Vi Giam ចូលក្នុងមេរៀនរបស់ខ្លួន ដើម្បីផ្តល់ ឲ្យសិក្សានុសិស្ស
នូវចំណេះដឹងអំពីប្រភេទចំរៀងប្រជាប្រិយនេះ។

        “គ្រូបង្រៀនតន្រី្ត បង្រៀនចម្រៀងប្រជាប្រិយ។គ្រូបង្រៀនមុខវិជ្ជាអក្សរ
សាស្រ្ត ប្រវត្តិសាស្រ្តឧទ្ទេសនាមជាមួយសិក្សានុសិស្សអំពីប្រភពដើមនៃចំរៀង
ប្រជាប្រិយដោយការសម្តែងរបស់ខ្លួន។ គ្រូបង្រៀនផ្ទេរប្រគល់ឲ្យសិស្សនូវភាព
ស្អាតទន់ភ្លន់ លក្ខណៈវិសេសវិសាលតាមរយៈសង្វាក់ Vi Giam ដែលជីដូន
ជីតាបានបន្សល់ទុកមក”។

ចម្រៀង Vi - Giam៖ បញ្ហាអភិរក្សនិងពង្រីកតម្លៃ  - ảnh 2
តំណាងវៀតណាមមានក្តីសោមនាស្សរីករាយខណៈដែល
ចម្រៀងប្រជាប្រិយ Vi-Giam ទទួលបានកិត្តនាមជាបេតិកភ័ណ្ឌ
អរូបិយរបស់មនុស្សលោក

        រាល់តម្លៃប្រពៃណីដែលបន្សល់មកពីជីដូនជីតា និងការជក់ចិត្តនឹងចំ
រៀង Vi Giam មិនគ្រាន់តែដក់ជាប់ក្នុងអារម្មណ៌របស់ជនចាស់ជរាប៉ុណ្ណោះទេ
ថែមទាំង ក្នុងអារម្មរបស់មជ្ឈដ្ឋានវ័យក្មេងទៀតផង។ ច្រៀងចម្រៀងប្រជា
ប្រិយជាប្រពៃណីរបស់ គ្រួសារបងស្រី Nguyen Thị Nga ជាសមាជិកក្លឹបប្រជា
ប្រិយឃុំ Ngoc Son ស្រុក Thanh Chuong ខេត្ត Nghe An ។ បងស្រី Nguyen
Thi Nga បានឲ្យដឹងថា៖

        “តាំងតែពីនៅតូច ប្អូនមានការជក់ចិត្តនឹងចំរៀងប្រជាប្រិយហើយ។ ឥឡូវ ប្អូនកំពុងរៀននៅសាលាគរុកោសល្យ ប៉ុន្តែចំណងចំណូលចិត្តចំពោះចំរៀងប្រ
ជាប្រិយ Vi Giam នៅជាប់ជានិច្ចជាមួយប្អូន”។

        ចលនាច្រៀងប្រជាប្រិយកំពុងពង្រីកលើ តំបន់នៅទូទាំងខេត្តទាំងពីរ
Nghe An និងHa Tinh។  មានក្លឹបចំនួន៨០ និងសិលល្បៈករ សិល្បៈការិនីជិត
២ពាន់នាក់ ក្នុងនោះ មានសិប្បករ សិប្បការិនីជាង១០០នាក់​ត្រូវបានប្រគល់
ប្រសិទ្ធនាម ជាសិប្បករ សិប្បការិនីប្រជាប្រិយវៀតណាម។ តាមលោក
Pham Tien Dung នាយករងមន្ទីវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Nghe Anថា៖

        “នាបច្ចុប្បន្ន យើងខ្ញុំកំពុងស្តាឡើងវិញបរិយាកាសសម្តែង សង្វាក់
បុរាណ ដោយការលើកកំពស់គុណភាពរបស់បណ្តាញក្លឹបនៅឃុំ សង្កាត់
នីមួយៗ។ បណ្តាសង្វាក់បុរាណ​ ក៏បានសម្តែងក្នុងបណ្តាកម្មវិធីសិល្បៈផង
ដែរ ”។

        ក្នុងរយៈ២ឆ្នាំម្តង ប្រជាជនខេត្ត Nghe An និង Ha Tinh បានជួបគ្នាក្នុង មហោស្រពចម្រៀងប្រជាប្រិយ ដែលបានរៀបចំប្តូវែន ដើម្បីជាឱកាសជួប
ប្រាស្រ័យ រៀន សូត្រពីគ្នាទៅវិញទៅមក។ បានក្លាយទៅជាបេតិកភ័ណ្ឌវប្ប
ធម៌អរូបីរបស់មនុស្ស លោក ចំរៀង Vi Giam Nghe Tinh មានឱកាសខិតជិត
ជាមួយនឹងមហាជន ព្រមទាំងជ្រៀតចូល ជាមួយដំណើការអភិរក្សទំនើប
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ