ជំនាន់ថ្មីមួយដែលមានចំណង់ចំណូលចិត្តជាមួយរបាំ Xoe

(VOVWORLD) - សិល្បៈរបាំ Xoe Thai គឺជាមោទនភាពមួយរបស់ជនរួមជាតិជាជនជាតិ Thai នៅតំបន់ភាគពាយ័ព្យនិយាយដោយឡែកនិងរបស់វៀតណាមទាំងមូលនិយាយរួម។ នេះគឺជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ ដែលត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) លើកតម្កើងនៅឆ្នាំ ២០២១។ រួមជាមួយនាដករជើងចាស់ របាំ Xoe បាននិងកំពុងត្រូវបានជំនាន់ក្រោយរក្សា អភិរក្ស និងបង្កើតលក្ខណៈពិសេសមួយរបស់ជនជាតិ Thai  ដើម្បីរបាំ Xoe នឹងស្ថិតស្ថេរជារៀងរហូតតាមរយៈពេលវេលា។

ជំនាន់ថ្មីមួយដែលមានចំណង់ចំណូលចិត្តជាមួយរបាំ Xoe - ảnh 1Nghia Lo មានអ្នកស្រឡាញ់របាំ Xoe ច្រើនជំនាន់ រួមទាំងក្មេងជំនាន់បច្ចុប្បន្នផងដែរ (រូបថត៖ VOV)

លោកអ្នកនាងកំពុងរីករាយជាមួយចង្វាក់ភ្លេងកំដររបាំ Xoe របស់ជនជាតិ Thai នៅតាមបណ្តាខេត្តភាគពាយ័ព្យ។ ចង្វាក់ភ្លេងនេះ យោងតាមលំនាំនៃចង្វាក់ដែលកុមារក្នុងស្រុកច្រៀង។ លើចង្វាក់ភ្លេងនេះ មនុស្សគ្រប់គ្នានាំគ្នាសប្បាយរីករាយជាមួយចង្វាក់របាំ Xoe។

បច្ចុប្បន្ន នៅទីរួមខេត្ត Nghia Lo ខេត្ត Yen Bai មានក្រុមសិល្បៈសម្តែងដ៏ធំប្រមាណ ២០០ ក្រុម។ ក្នុងក្រុមសិល្បៈទាំងនេះ  សិល្បៈករសម្តែងភាគច្រើនគឺជាយុវនារី ដែលមានចំណូលចិត្តខ្លាំងលើចង្វាក់របាំ Xoe។ ប្អូន Luong Thi Minh អាយុ ១៦ឆ្នាំ សមាជិកក្រុមសិល្បៈនៅភូមិ Deu ២ ឃុំ Nghia An បានចែករំលែកថា៖ “សិល្បៈរបាំ Xoe ដូចទៅនឹងរបាំប្រជាប្រិយដទៃទៀតដែរ បើចង់បានក្បូរក្បាច់ចង្វាក់ Xoe ទន់ភ្លន់  បត់បែន និងស្រស់ស្អាតនោះ មិនត្រឹមតែមានចលនាប៉ុណ្ណោះទេ ថែមទាំង មានព្រលឹងទៀតផង ដូច្នេះហើយ ក្រៅតែពីហាត់សមឱ្យបានទៀងទាត់ យើងក៏ស្តាប់លោកយាយ អ្នកមាក់និងបងស្រីប្រាប់មក យើងនឹងយល់កាន់តែច្បាស់អំពីអត្ថន័យនៃរបាំបុរាណ ដើម្បីឲ្យក្នុងដំណើរការសម្តែងអាចណែនាំពីក្បូរក្បាច់ដើម និងអភិវឌ្ឍន៍ទៅជារបាំ Xoe កាន់តែមានលក្ខណៈសិល្បៈ ប៉ុន្តែមិនលាយឡំនឹងវប្បធម៌របស់ជនជាតិដទៃឡើយ”។

សិល្បៈករ Dieu Thi Sieng អាយុ ៤២ ឆ្នាំ នៅឃុំ Nghia An ទីរួមខេត្ត Nghia Lo ដែលបានលះបង់អស់ពីដួងចិត្តក្នុងការបង្រៀន និងអភិរក្សរបាំ Xoe ជាច្រើនឆ្នាំមកហើយបានឲ្យដឹងថា ក្រៅពីបង្រៀនរបាំ Xoe បុរាណមួយចំនួន នាដករក៏បង្រៀនក្មេងៗនូវរបាំប្រជាប្រិយ ឬការសម្តែងក្នុងជីវភាពប្រចាំថ្ងៃ។ ប្អូនៗ ពេលមករៀនរបាំ Xoe ត្រូវតែមានសេចក្តីស្រឡាញ់ចំពោះរបាំ Xoe ហើយខំប្រឹងប្រែងហ្វឹកហាត់គឺអាចទទួលយកបានក្បូរក្បាច់រាំយ៉ាងងាយស្រួល។

ជំនាន់ថ្មីមួយដែលមានចំណង់ចំណូលចិត្តជាមួយរបាំ Xoe - ảnh 2កុមារត្រូវបានបង្រៀនរៀនរបាំ Xoe តាំងពីតូច (រូបថត៖ VOV)

“ពីជំនាំជីដូនជីតាបន្សល់ទុកមក ខ្ញុំបានយល់និងចាប់បានគន្លឹះខ្លះ ខ្ញុំខ្លាចរបាំនេះសាបសូន្យទៅ ដូច្នេះខ្ញុំក៏បានបង្រៀនដល់កូនៗរបស់ខ្ញុំ។ រាល់ពេលដែលខ្ញុំបង្រៀនក្មេងៗ ១៥,១៦នាក់។ លោកគ្រូអ្នកគ្រូក៏ចេះជួយគ្នាណាស់ដែរ បង្កើតលក្ខខណ្ឌអោយក្មេងៗមករៀនក្រៅម៉ោងរៀន តាមនោះពួកវាសប្បាយចិត្តខ្លាំងណាស់”។

ក្រៅពីការបង្រៀនរបស់នាដករជើងចាស់ ប៉ុន្មានឆ្នាំមកនេះ ទីរួមខេត្ត Nghia Lo បានបញ្ចូលរបាំ Xoe បុរាណ Thai ចំនួន ៦ បទ ទៅក្នុងកម្មវិធីសិក្សាក្រៅម៉ោងសម្រាប់សិស្សានុសិស្ស ដោយហេតុនេះ ជំរុញឱ្យមានក្តីស្រឡាញ់ និងទំនួលខុសត្រូវក្នុងការថែរក្សាវប្បធម៌មូលដ្ឋាន អត្តសញ្ញាណវប្បធម៌ជាតិក្នុងជំនាន់យុវជន រួមចំណែកលើកកម្ពស់គុណភាពនៃការអប់រំគ្រប់ជ្រុងជ្រោយ។ អ្នកគ្រូ Pham Thi Thanh Hien សាលាអនុវិទ្យាល័យ Ly Tu Trong ទីរួមខេត្ត Nghia Lo បានឲ្យដឹងថា៖ “អាចមើលឃើញថា កុមារតាំងពីតូចដល់ធំ រឹតតែចូលចិត្តរបាំ Xoe ពួកគេរៀនបានលឿនណាស់។ នៅក្នុងសកម្មភាពទាំងនេះ យើងក៏ទទួលបានជំនួយពីសិប្បករផងដែរ ដែលចំណាយពេលវេលា និងការខិតខំប្រឹងប្រែងជាច្រើន ដើម្បីណែនាំកុមារ។ ក្នុងរយៈពេលមួយនេះ អាចនិយាយបានថា សិស្សសាលាភាគច្រើនដឹងពីរបៀបផ្សព្វផ្សាយចូលរួមក្នុងការប្រឡងនិងការសម្តែងមួយចំនួនផងដែរ”។

ខាងអាជ្ញាធរវិញ លោក Luong Manh Ha អនុប្រធានគណៈកម្មាធិការប្រជាជនទីរួមខេត្ត Nghia Lo បានឲ្យដឹងថា មូលដ្ឋានបានមានគម្រោងបន្តអភិរក្សរបាំ Xoe Thai ក្នុងប៉ុន្មានឆ្នាំខាងមុខ។

“ទីរួមខេត្ត Nghia Lo យើងក៏នឹងបន្តលើកកម្ពស់ការពង្រីករបាំ Xoe នៅក្នុងសាលារៀនផងដែរ។ បន្តអភិវឌ្ឍ បង្កើតក្រុម Xoe នៅតាមភូមិនានា ដើម្បីផ្សព្វផ្សាយលក្ខណៈវប្បធម៌ផ្ទាល់ខ្លួនជាមួយសហគមន៍ជនជាតិ Thai”។

ជាមួយនឹងយុវជនជំនាន់ក្រោយដែលមានថាមពលខ្លាំងក្លា តែងតែស្រឡាញ់អត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្លួន ចង្វាក់របាំ Xoe នៅតំបន់ភាគពាយ័ព្យនិយាយរួម និងនៅទីរួមខេត្ត Nghia Lo និយាយដោយឡែក មានមូលដ្ឋានដើម្បីស្ថិតស្ថេរក្នុងលំហូរនៃពេលវេលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ