បំផុសចំណង់ចំណូលចិត្តស្រឡាញ់ចាប៉ី Ty ba សម្រាប់ជំនាន់យុវជន

(VOVWORLD) -  ការស្វែងរកតន្ត្រីប្រពៃណីនៅក្នុងចរន្តនៃតន្រ្តីបច្ចុប្បន្នគឺមិនងាយស្រួលប៉ុន្មានទេ។ ប៉ុន្តែ ដោយមានចំណង់ចំណូលចិត្តនិងការស្រឡាញ់ចំពោះចាប៉ី Ty ba (ជាឧបករណ៍ភ្លេងបុរាណមួយបែប) បានជា អ្នកសិល្បៈលេងចាប៉ី Ty ba អ្នកស្រី Nghiem Thu បាននិងកំពុងព្យាយាមបំផុសឲ្យយុវជនអំពីចំណង់ចំណូលចិត្តនិងសេចក្តីស្រឡាញ់ ចំពោះឧបករណ៍ភ្លេង គឺចាប៉ី Ty ba។ សម្រាប់អ្នកគ្រូ ទាំងអស់នេះគឺចាប់ផ្តើមពីចំណង់ចំណូលចិត្តប៉ុណ្ណោះ។

បំផុសចំណង់ចំណូលចិត្តស្រឡាញ់ចាប៉ី Ty ba សម្រាប់ជំនាន់យុវជន - ảnh 1 ឈុតសម្ដែងមួយដែលមានការចូលរួមរបស់ចាប៉ី Ty ba

ក្នុងអំឡុងពេលប៉ុន្មានថ្ងៃដែលរងផលប៉ះពាល់ពីការរីករាលដាលនៃ COVID-19 សាលារៀនត្រូវបានបិទទាំងអស់ ប៉ុន្តែ ជារៀងរាល់ពីរពេលក្នុងមួយថ្ងៃ អ្នកគ្រូ សិល្បៈករចាប៉ី Ty ba លោកស្រី Nghiem Thu តែងតែបង្រៀនតាមអនឡាញ ដើម្បីបំផុសចំណង់ចំណូលចិត្តដល់សិស្សរបស់ខ្លួន។

អ្នកគ្រូ Nghiem Thu គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកស្ថាបនិកនៃក្រុមភ្លេង “ស្មៅចំឡែក” ដែលមានរចនាបថបែបសហសម័យ។ ក្រុមភ្លេង “ស្មៅចំឡែក” បានទៅសម្តែងជាលើកដំបូងនៅក្នុងឆ្នាំ ២០០៦ ដែលកាលនោះ  ហាក់ដូចជាវាយោបក់ដង្ហើមថ្មីចូលទៅក្នុងចម្រៀងប្រជាប្រិយធ្វើ ឱ្យអ្នកចូលចិត្តតន្រ្តីមានការភ្ញាក់ផ្អើលចំពោះការផ្លាស់ប្តូរវេទមន្តតន្ត្រីប្រពៃណី។ បទភ្លេងមនោសញ្ចេតនាប្លែកៗ បាននាំអ្នកគ្រូ Nghiem Thu និងក្រុមភ្លេង “ស្មៅចំឡែក”  កាន់តែកៀកនឹងទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស។

ដោយមានបំណងចង់បំផុសចំណង់ចំណូលចិត្តដល់អ្នកដែលស្រឡាញ់សិល្បៈ អ្នកគ្រូ Nghiem Thu បានជ្រើសរើសធ្វើជាសិល្បការិនីសម្តែងផងនិងសាស្ត្រាចារ្យបង្រៀនម្នាក់ផង។ ក្នុងអំឡុងជាង ២០ ឆ្នាំដែលប្រកបអាជីពជាគ្រូបង្រៀន ពីវិទ្យាល័យសិល្បៈហាណូយ រហូតដល់វិទ្យាស្ថានតន្ត្រីទីក្រុងហូជីមិញមក អ្នកគ្រូបានផ្សព្វផ្សាយអំពីសេចក្តីស្រឡាញ់និងបំផុសចំណង់ចំណូលចិត្តនិងការច្នៃប្រឌិតសម្រាប់យុវជនដែលស្រឡាញ់ចាប៉ី Ty ba។ សិល្បការិនី Nghiem Thu បានឲ្យដឹងថា៖ “ឥឡូវនេះខ្ញុំជាអ្នកលេងចាប៉ី Ty ba  ហើយក៏កំពុងរួមចំណែកបន្តិចបន្តូចដែរដើម្បីឲ្យអ្នកគ្រប់គ្នាស្គាល់ដល់ចាប៉ី Ty ba វៀតណាម។ តាមនោះ ផ្សព្វផ្សាយនិងជំរុញក្តីស្រឡាញ់ចាប៉ី Ty ba ទៅកាន់មជ្ឈដ្ឋានយុវជនផង”។

អ្វីដែលធ្វើអ្នកគ្រូ Nghiem Thu មានការព្រួយបារម្ភបំផុត នោះគឺធ្វើយ៉ាងម៉េចដើម្បីរក្សាបានប្រពៃណីនិងបំពេញតាមតម្រូវការរបស់ទស្សនិកជន ជាពិសេសគឺយុវវ័យ។ ព្រោះថា ប្រសិនបើបង្រៀនភ្លេងប្រពៃណី ជារៀងរហូតវា ពិតជាលំបាកណាស់សម្រាប់យុវជនមួយចំនួនធំក្នុងការទទួលយក ប៉ុន្តែបង្រៀននូវភ្លេងទំនើប នឹងអាចបាត់បង់នូវប្រភពដើមនៃភ្លេងបុរាណ។ ហេតុដូច្នេះ សិល្បៈការិនី Nghiem Thu បានជ្រើសរើសវិធី ផ្សំធាតុទាំងពីរនេះជាមួយគ្នាតែម្តង។

ក្រឡេកមកមើលទៅលើសិល្បៈការិនីដែលបង្រៀនឲ្យសិស្សយ៉ាងប៉ិនប្រសប់និងល្អិតល្អន់បន្តិចម្តងៗ ពីឥរិយាបថអង្គុយ រហូតដល់របៀបចុចឧបករណ៍ភ្លេងចាប៉ី Ty ba។ យោងតាមសិល្បៈការិនី Nghiem Thu ការយកចិត្តទុកដាក់ក្នុងការបង្រៀននឹងធ្វើឲ្យសិស្សកាន់តែជក់ចិត្ត និងកាន់តែយល់ច្បាស់ពីតម្លៃរបស់ឧបករណ៍ភ្លេងប្រពៃណី។ សម្រាប់មិត្ត Bui Thi Ngoc Han និស្សិតឆ្នាំទី១នៃថ្នាក់រៀនចាប៉ី Ty ba ថា បានរៀនជាមួយអ្នកគ្រូ Thu ជាសំណាងល្អមួយ ពីព្រោះ អ្នកគ្រូមិនត្រឹមតែជាគ្រូម្នាក់ប៉ុណ្ណោះទេ ថែមទាំងជាមិត្តដ៏អស្ចារ្យផងដែរ ដែលតែងតែចែករំលែកបទពិសោធន៍ ទាំងក្នុងអាជីពក៏ដូចជាក្នុងជីវភាពប្រចាំថ្ងៃផង។ មិត្ត Bui Thi Ngoc Han បានចែករំលែកថា៖ “នៅពេលដែលខ្ញុំបានស្តាប់អ្នកគ្រូ Thu លេងចាប៉ីនៅក្នុងវង់តន្រ្តី ខ្ញុំដឹងថាចាប៉ីនីមួយៗមានភារកិច្ចខុសគ្នា ហើយដឹងពីសារៈសំខាន់របស់ចាប៉ី Ty ba ក្នុងវង់តន្រ្តី។ នោះមិនមែននិយាយពីការលេងទោលនោះទេ”។

យោងតាមលោក Master Dinh Tuyet Le សាស្ត្រាចារ្យចាប៉ី Tam Thap Luc ថា ពីថ្ងៃដំបូងមកបង្រៀននៅឯសាលា អ្នកគ្រូ Nghiem Thu បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង អំពីភាពរីករាយនិងមិនខ្វល់ខ្វាយដល់ការលំបាក។ នៅឆ្នាំ ២០១៨ ក្នុងកម្មវិធីប្រលងចំរៀងនិងការប្រគុំតន្រ្តីលើកដំបូងនៅទីក្រុងហូជីមិញ នៅពេលនោះដោយសារតែខ្វះអ្នកលេង បានជាអ្នកគ្រូ Nghiem Thu បានស្ម័គ្រចិត្តលេងចាប៉ីឲ្យនិស្សិតសម្តែង។

ចំណែកឯ សាស្រ្តាចារ្យតន្ត្រី Huynh Thi Thu Hien មានចំណាប់អារម្មណ៍ចំពោះអ្នកគ្រូ Nghiem Thu ថា ការបង្រៀនតន្រ្តីបុរាណមានលក្ខណៈលំបាកស្រាប់ហើយ លុះដល់ឧបករណ៍ភ្លេងចាប៉ី Ty ba គឺរឹតតែពិបាកថែមទៀត។ ប៉ុន្តែដោយមានចិត្តគំនិត ដោយមានទេពកោសល្យ សិល្បការិនី Nghiem Thu បានជួយឲ្យយុវជនកាន់ស្រឡាញ់និងមានចំណង់ចំណូលចិត្តសិក្សាកាន់តែច្រើនដែរ។

“ខ្ញុំឃើញថា សិល្បការិនី Nghiem Thu ទៅដល់កន្លែងណា នាងតែងតែបញ្ចេញថាមពល ភាពរីករាយទៅដល់កន្លែងនោះ។  ជាច្រើនដង នៅពេលរសៀល ខ្ញុំបានលឺសំលេងចាប៉ី Ty ba ក្នុងសាលា  តាមពិតអ្នកគ្រូ Thu កំពុងបង្ហាត់បង្រៀនឲ្យប្អូនៗសម្រាប់ការប្រឡង។ នាងតែងតែលះបង់ខ្លួនឯងគ្រប់ពេលវេលា ហើយក៏តែងតែញញឹមលើបបូរមាត់ជានិច្ច ធ្វើឲ្យគេឃើញថា នាងមិនមានអារម្មណ៍ធុញទ្រាន់នោះឡើយ”។

ឆ្លងកាត់បទពិសោធន៍ក៏ដូចជាការលំបាកជាច្រើននៃអាជីពនិងក្នុងជីវភាពរស់នៅ ចាប៉ី Ty Ba នៅតែជាប់ជាមួយសិល្បការិនី Nghiem Thu ជានិច្ច ដូចជានិស្ស័យនៃជីវិតអញ្ជឹង ដើម្បីអមដំណើរអ្នកគ្រូ បញ្ចូលសេចក្តីស្នេហាវេទមន្តចំពោះចាប៉ី Ty Ba ទៅកាន់យុវវ័យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ