ប្រពៃណី “គោរពគ្រូបង្រៀន-គោរពគោលសីលធម៌” របស់ជនវៀតណាម

(VOVWORLD) -រួមជាមួយបរិយាកាសអំណរឆ្នាំថ្មីប្រពៃណី ប្រជាជនវៀតណាមក៏មានទំនៀមទម្លាប់ ជាច្រើនផងដែរ។ ឃ្លា“ថ្ងៃទីមួយជូនពរឆ្នាំថ្មីលោកឪពុក ថ្ងៃទីពីជូនពរឆ្នាំថ្មីអ្នកម្តាយ និងថ្ងៃទី៣ជូនពរឆ្នាំថ្មីលោកគ្រូ” បានក្លាយទៅជាទំនៀមទម្លាប់ពេញនិយមរបស់ ប្រជាជនវៀតណាមគ្រប់រូប។ បន្ទាប់ពីពិធីសែនព្រេនជីដូនជីតានិងជូនពរបុណ្យចូលឆ្នាំ ថ្មីចំពោះក្រុមគ្រួសារលោកឪពុក អ្នកម្តាយមក ដល់ថ្ងៃទី៣នៃបុណ្យចូលឆ្នាំថ្មី ជាថ្ងៃ ដែលសិស្សានុសិស្សទាំងអស់នាំគ្នាទៅជូនពរឆ្នាំថ្មីលោកគ្រូ អ្នកគ្រូ ដើម្បីសម្តែងក្តីគោរព។ ឆ្លងកាត់ពេលវេលាប៉ុន្តែប្រពៃណី“គោរពគ្រូបង្រៀន-គោរពគោលសីលធម៌” នៅដិតជាប់ក្នុងអារម្មណ៍របស់ជនវៀតណាមម្នាក់ៗ។


អស់រយៈពេលជាងដប់ឆ្នាំមកហើយ ដល់ថ្ងៃទី៣នៃបុណ្យចូលឆ្នាំថ្មីប្រពៃណី វេជ្ជ បណ្ឌិត Phan Ba Hai ធ្វើការនៅមន្ទីរពេទ្យវៀតណាម-អាល្លឺម៉ង់(ហាណូយ) តែងតែរួម ជាមួយវេជ្ជបណ្ឌិតក្នុងដ៉េប៉ាឌឺមង់របស់ខ្លួននិងវេជ្ជបណ្ឌិតនៅមន្ទីរពេទ្រមួយចំនួនទៀត ទៅជូនពរគ្រូធ្លាប់បង្រៀនពួគគាត់គឺវេជ្ជបណ្ឌិត Ngo Van Toan ជាអតីតអនុប្រធាននៃ វិទ្យាស្ថានវះកាត់កែសម្ផស្ស មន្ទីពេទ្រវៀតណាម-អាល្លឺម៉ង់។ ទៅជូនពរបុណ្យចូលឆ្នាំថ្មី លោកគ្រូម្តងៗ លោក Hai និងមិត្តធ្លាប់រួមថ្នាក់សុទ្ធសឹង តែជម្រាបលោកគ្រូនូវការងារ ដែលពួកគាត់ធ្វើបានក្នុងឆ្នាំកន្លងទៅ ហើយទាំងសិស្ស ទាំងគ្រូបានចែករំលែក ជាមួយគ្នាអំពីជំនាញ វិជ្ជាជីវៈនៅក្នុងផ្នែកវេជ្ជសាស្ត្រផងដែរ។ សម្រាប់លោក Hai ទោះ បីជាកិច្ចការដើមឆ្នាំនៅមន្ទីពេទ្យគឺមមាញឹកក៏ដោយ ប៉ុន្តែលោកតែងតែទៅជូនពរលោកគ្រូពិសេស របស់ខ្លួនដើម្បីសម្តែងនូវការគោរព ដឹងគុណចំពោះគាត់។ វេជ្ជបណ្ឌិត Phan Ba Hai បានចែករំលែកថា៖

        “មិនគ្រាន់តែដល់ចូលឆ្នំាថ្មីយើងខ្ញុំទើបនាំគ្នាទៅគោរពលោកគ្រូទេ ឲ្យតែមានពេល វេលានិងយើងខ្ញុំធ្វើប្រការនេះជារៀងរាល់ថ្ងៃ។ តាម រយៈការសំណេះសំណាល រឿងរ៉ាវ ទាំងអស់នោះជាការគោរពដឹងគុណរបស់សិស្សជូនចំពោះគ្រូ ហើយនោះក៏ជាមនោ សញ្ចេតនារបស់សិស្ស ជូនចំពោះគ្រូដែរ។ រូបខ្ញុំផ្ទាល់និងសហការីដទៃធ្លាប់បានគ្រូ បង្រៀនម្តង គឺនឹងក្លាយទៅជាសិស្សរបស់គ្រូជារៀងរហូត”។

  ស្រស់ញូញឹមទទួលស្វាគមន៍សិស្សនិងជាសហការីផងដែលមកជូន ពរចូលឆ្នាំថ្មីប្រពៃណី វេជ្ជបណ្ឌិត Ngo Van Toan បានចែករំលែកថា គ្រូបង្រៀនផ្នែកវេជ្ជសាស្ត្រ មានលក្ខណៈពិសេសគឺជាគ្រូបង្រៀនចំណេះវិជ្ជាផងនិងជាគ្រូពេទ្របង្រៀនជំនាញឲ្យ សិស្សផង។ ក្នុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំថ្មីឬក្នុងទិវាប្រពៃណីរបស់ផ្នែកវេជ្ជសាស្ត្រថ្ងៃទី ២៧ខែកុម្ភៈ ខណៈដែលសិស្សទាំងអស់បានមកសួរសុខទុក្ខ មិនមែនជាការ ជូនកាដូរមានតម្លៃទេនោះ ប្រការធ្វើឲ្យគ្រូ មានសេចក្តីសុខសប្បាយគឺបានឃើញការរីកចម្រើនរបស់សិស្សក្នុងវិជ្ជាជីវៈរបស់ខ្លួន៖

        “ជាគ្រូបង្រៀនបណ្តុះបណ្តាលសិស្សឲ្យក្លាយទៅជាវេជ្ជបណ្ឌិត ហើយតាមរយៈ នោះមានសិស្សខ្លះគេអាចជំនួសយើងបាន ហើយមានសិស្សខ្លះគេពូកែជាងយើងទៀត ។ នោះជាក្តីសប្បាយបំផុតដែលយើងទទួលបាន។ សិស្សនឹកដល់យើង ហើយយើងក៏ មានក្តីសោមនស្សរីករាយដែលឃើញថា ជំនាន់ក្រោយរីកចម្រើន”។

        ថ្ងៃទី៣នៃបុណ្យតេតទៅជូនពរគ្រូបង្រៀន បានក្លាយទៅជាប្រពៃ ណីដ៏ល្អប្រសើសម្រាប់ប្រជា ជនវៀតណាម ដែលបានគ្រប់ជំនាន់រក្សានិងមរតក។ ខណៈដែលបុណ្យចូលឆ្នាំថ្មីប្រពៃ ណីមកដល់ម្តងៗ ទៅជូនពរគ្រូបង្រៀននៅតែបានជនវៀតណាមគ្រប់រូបរក្សាជានិច្ច។ មានសិស្សខ្លះទោះបីជាអាយុច្រើនក៏ដោយ ប៉ុន្តែក៏មិនភ្លេចឡើយទម្លាប់ទៅជូនពរ បុណ្យចូលឆ្នាំថ្មីគ្រូបង្រៀនរបស់ខ្លួនឡើយ។ ប្រការទាំងអស់នេះបានបង្កើតឡើងនូវ ផ្ទាំងគំនូរដ៏ស្អាត ពោរពេញទៅដោយអត្ថន័យក្នុងប៉ុន្មានថ្ងៃដើមនិទាឃរដូវ។

        មិនត្រឹមតែប៉ុណ្ណោះ ការនាំគ្នាទៅជូនពរគ្រូបង្រៀននោះកាន់តែមានអត្ថន័យផង ព្រោះការជួបប្រាស្រ័យនោះនឹងរឹតចំណងមនោ សញ្ចេតនារវាងគ្រូបង្រៀនជាមួយ សិស្សនិងរវាងមិត្តធ្លាប់រួមថ្នាក់ជាមួយគ្នា។ អ្នកគ្រូ Nguyen Thu Huong ជាគ្រូនៅមហា វិទ្យាល័យគរុកោសល្យហាណូយបានចែករំលែកថា៖

        “មុននេះ យើងទៅជូនពរគ្រូបង្រៀនក្នុងគោលបំណង សម្តែងនូវទឹកចិត្តរបស់ ខ្លួនចំពោះគ្រូដែលបង្រៀនយើង។ ហេតុដូច្នេះ ទំនៀមទម្លាប់ថ្ងៃទី៣ទៅជូនពរគ្រូ បង្រៀនគឺត្រូវបានរក្សាជានិច្ច។ បច្ចុប្បន្ននេះ ការទៅជូនពរគ្រូបង្រៀនមិនត្រឹមតែស្ថិត ក្នុងថ្ងៃទី៣នៃបុណ្យចូលឆ្នាំថ្មីដូចមុនទេ ឲ្យតែមានពេល ទោះបីជាថ្ងៃនោះមិនចំនឹងឱ កាសអ្វីឡើយ”។

        ពាក្យពេជ្រមួយឃ្លា “ថ្ងៃទី៣ទៅជូនពរគ្រូបង្រៀន” បានស្តែងចេញច្បាស់នូវស្មារតី “គោរពគ្រូបង្រៀន-គោរពគោលសីលធម៌” របស់ជន វៀតណាម ហើយត្រូវបានបូកសរុបតាម រយៈសុភាសិតដូចជា “ទទួលបានអក្សមួយក៏ជាគ្រូបង្រៀនហើយទទួលបានពាក់ កណ្តាលអក្សរក៏ជាគ្រូប្រៀនដែរ”និង“គ្មានគ្រូបង្រៀនយើងមិនអាចក្លាយទៅជា មនុស្ស ដែលមានប្រយោជន៍ឡើយ”។ ហេតុដូច្នេះ ប្រពៃណីគោរពគ្រូបង្រៀន គោរពសីលធម៌ នៅតែបានស្តែងច្បាស់តាមរយៈការសាកសួរសុខទុក្ខ ការសំណេះសំណាលរវាងគ្រូ និងសិស្ស ទោះបីជាស្ថិតក្នុងវ័យអាយុ ណាក៏ដោយ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ