មហោស្រពការរចនាច្នៃប្រឌិតហាណូយ - ទិសដៅសម្រាប់ចំណេះដឹង និងគំនិតច្នៃប្រឌិត

(VOVWORLD) - មហោស្រពការរចនាច្នៃប្រឌិតទីក្រុងហាណូយគឺជាសកម្មភាពប្រចាំឆ្នាំក្នុងគោលបំណងអនុវត្ តន៍ជាក់ស្តែងនូវការប្តេជ្ញាចិត្តចំពោះអង្គការអប់រំ វិទ្យា សាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) នៅពេលដែលទីក្រុងហាណូយចូលរួមជាមួយបណ្តាញទីក្រុងច្នៃប្រឌិត។ បន្ទាប់ពីជោគជ័យនៃសប្តាហ៍ផ្តួចផ្តើមគំនិតច្នៃប្រឌិតឆ្នាំ ២០២១ មហោស្រពរចនាច្នៃប្រឌិតហាណូយឆ្នាំ ២០២២ (ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា) បន្តអះអាងនូវប្រភពធនធានច្នៃប្រឌិតរបស់ទីក្រុងហាណូយតាមរយៈការភ្ជាប់សិល្បករ អ្នករចនាច្នៃប្រឌិត អ្នកជំនាញក្នុងវិស័យផ្សេងៗគ្នា។

មហោស្រពការរចនាច្នៃប្រឌិតហាណូយ - ទិសដៅសម្រាប់ចំណេះដឹង និងគំនិតច្នៃប្រឌិត - ảnh 1ច្រកទ្វារច្នៃប្រឌិត - ស្នាដៃនិមិត្តរូបនៃមហោស្រពការរចនាច្នៃប្រឌិតហាណូយឆ្នាំ ២០២២ (រូបថត៖ Mien Hao/ hanoimoi.com.vn)

មហោស្រពរចនាច្នៃប្រឌិតហាណូយឆ្នាំ ២០២២ ប្រមូលផ្តុំនូវលំហសិល្បៈច្នៃប្រឌិតចំនួន ២៥  ដោយមានសកម្មភាពជិត ៥០ ដើម្បីជួយអ្នកទស្សនាចូលរួមប្រាស្រ័យទាក់ទង និងដកបទពិសោធន៍ក្នុងទម្រង់នៃការតាំងពិពណ៌ ការតាំងបង្ហាញ ការដំឡើង និងការពិភាក្សា សិក្ខាសាលា ការសម្តែងសិល្បៈ ... ពីនោះ ឱ្យមានទស្សនវិស័យថ្មីៗ អំពីរដ្ឋធានីហាណូយប្រកបដោយភាពច្នៃប្រឌិត។

មហោស្រពឆ្នាំនេះមានប្រធានបទ “ការច្នៃប្រឌិត និងបច្ចេកវិទ្យា” ជាលំហវប្បធម៌ដែលត្រូវរៀបចំយ៉ាងគួរឱ្យចាប់អារម្មណ៍ ជាមួយនឹងផលិតផលរចនាសម្បូរបែប និងបេតិកភណ្ឌវប្បធម៌អរូបីលេចធ្លោ ហើយត្រូវបានសិប្បករ និងវិចិត្រករ និងអ្នកស្រឡាញ់វប្បធម៌នៃរដ្ឋធានីបានផ្តល់ការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍។ មិនត្រឹមតែជាការលើកតម្កើងសម្ភារៈប្រពៃណីប៉ុណ្ណោះទេ ពិធីបុណ្យក៏ជាកន្លែងសម្រាប់សិល្បករ ស្ថាបត្យករ ឬសិប្បករដើម្បីរំលេចអារម្មណ៍ និងបញ្ចេញគំនិតរបស់ខ្លួនដោយសេរី។

នៅតំបន់ជុំវិញបឹង Hoan Kiem កន្លែងនានាត្រូវបានរៀបចំឆ្លាស់គ្នា ដែលនាំឱ្យអ្នកទស្សនាទទួលបាននូវការច្នៃប្រឌិតដ៏សម្បូរបែបនិងប្លែកៗ។  អាចនិយាយបានថា ជាលំហបែបប្រពៃណីដោយប្រើសម្ភារៈវៀតណាមសុទ្ធសាធ និងមិនប៉ះពាល់ដល់បរិស្ថានដូចជា ឫស្សី ផ្តៅ... ដើម្បីរៀបចំរចនាសម្ព័ន្ធសំណង់។  មិនឆ្ងាយប៉ុន្មានទេ លំហ "សមាហរណកម្ម" ត្រូវបានយកលំនាំច្នៃប្រឌិតពីប៉មអណ្តើក (Thap Rua) ស្ពាន The Huc... និងប្រើប្រាស់សម្ភារៈចាស់ៗឡើងវិញដើម្បីបង្កើតជារូបរាង...។

ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ ក៏មានកន្លែង និងសកម្មភាពជាច្រើនទៀតដើម្បីទទួលបទពិសោធន៍ និងប្រាស្រ័យទាក់ទង់ដូចជា៖ លំហបទពិសោធន៍ច្នៃប្រឌិត “បង្ហាញលេង” ដោយយកលំនាំពីភាពស្រស់ស្អាតនៃវប្បធម៌ហាណូយកាលពីអតីតកាល និងបច្ចុប្បន្នជាការបំផុសគំនិត; លំហ "ការនាំយកបេតិកភណ្ឌមកសហសម័យជាមួយបច្ចេកវិទ្យាការពិតនិម្មិត" ដែលរួមចំណែកដល់ការពណ៌នាកាន់តែច្បាស់ និងពហុវិមាត្រនៃរដ្ឋធានីបេតិកភណ្ឌ...។ ទាំងអស់នេះនាំមកជូន សាធារណជននូវបទពិសោធន៍ថ្មីៗ និងគួរឱ្យចាប់អារម្មណ៍។

“ក្រៅពីការគយគន់វត្ថុតាំងបង្ហាញនៅទីនេះ ខ្ញុំក៏បានស្វែងយល់បន្ថែមទៀតអំពីប្រភពដើមរបស់អាវផាយ ព្រមទាំងរូបភាពអាវផាយនិងរូបភាពប្រជាជាតិវៀតណាម។ ពេលចូលទៅក្នុងលំហនេះ ខ្ញុំមានអារម្មណ៍ថា ជាប្រពៃណី និងមានភាពស្ងប់ស្ងាត់។ ការស្លៀកពាក់អាវផាយនិងការដើរនៅក្នុងបរិវេណនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ខ្លួនកំពុងសម្របខ្លួនទៅក្នុងវប្បធម៌ដ៏វិសេសវិសាលរបស់វៀតណាម”។

មហោស្រពការរចនាច្នៃប្រឌិតហាណូយ - ទិសដៅសម្រាប់ចំណេះដឹង និងគំនិតច្នៃប្រឌិត - ảnh 2ឧទ្ទេសនាមស្នាដៃមួយនៅឯការតាំងពិព័រណ៍ “Ego - People” ក្នុងមហោស្រពការរចនាច្នៃប្រឌិតហាណូយឆ្នាំ ២០២២ (រូបថត៖ Mien Hao/hanoimoi.com.vn)

“ខ្ញុំឃើញថា  លំហនេះមានការរួមបញ្ចូលគ្នារវាងសម័យទំនើប និងបែបបុរាណ។ ពន្លឺ និងប្លង់ មានលក្ខណៈទំនើប និងឆើតឆាយ។ ពេលចូលទៅក្នុងផ្នែកនីមួយៗ ការងារសិល្បៈនីមួយៗ គឺឃើញស្នាដៃសិល្បៈនេះទំនើបណាស់ នៅតែបែបបុរាណ ប៉ុន្តែមានរចនាប័ទ្ម”។

ចាប់ពីពេលបានបង្កើតសំណុំឯកសារមក ដើម្បីសុំចុះឈ្មោះចូលជាសមាជិកនៃបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០១៩ ទីក្រុងហាណូយបានប្តេជ្ញាចិត្តចំពោះអង្គការយូណេស្កូដើម្បីកសាងទីក្រុងច្នៃប្រឌិតក្នុងវិស័យរចនាដោយកម្មវិធីរយៈពេលវែង និងផែនការសកម្មភាពស្តីពីចក្ខុវិស័យ ហើយតភ្ជាប់គោលនយោបាយ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់លើកកំពស់

វិស័យរចនាប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជា សម្រេចបាននូវគំនិតផ្តួចផ្តើមកសាងទីក្រុងប្រកបដោយភាពច្នៃប្រឌិត។ យ៉ាងណាមិញ មហោស្រពរចនាច្នៃប្រឌិតហាណូយគឺជាសកម្មភាពមួយដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តនោះ។ លោក Christian Manhart តំណាងអង្គការយូណេស្កូប្រចាំប្រទេសវៀតណាមបានចាត់ទុកថា៖ “ចាប់តាំងពីបានក្លាយជាសមាជិកនៃបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូក្នុងវិស័យរចនានៅឆ្នាំ ២០១៩ មក ហាណូយបានពង្រីកចក្ខុវិស័យដោយឥតឈប់ឈរដើម្បីក្លាយជារដ្ឋធានីច្នៃប្រឌិតរបស់អាស៊ី-អាគ្នេយ៍ និងកសាងឧស្សាហកម្មវប្បធម៌ស្វាហាប់ តាមរយៈគំនិតផ្តួចផ្តើមប្រកបដោយបរិយាប័ន្ន និងភាពជាដៃគូសាធារណៈ និងឯកជន។ ហេតុដូច្នេះហើយបានជាអង្គការ UNESCO មានការសប្បាយរីករាយក្នុងការរួមដៃជាមួយថ្នាក់ដឹកនាំទីក្រុងហាណូយ រៀបចំមហោស្រពរចនាច្នៃប្រឌិត  ដែលជាវេទិកាសម្រាប់អ្នកដែលមានទេពកោសល្យមកពីជុំវិញពិភពលោក រួមគ្នាសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។ ពិធីបុណ្យនេះក៏ជាមធ្យោបាយមួយដើម្បីរួមចំណែកដល់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។ បុគ្គលដែលមានគំនិតច្នៃប្រឌិតរបស់វៀតណាមជាថ្មីម្តងទៀតបានបង្ហាញពីរបៀបដែលស្មារតីច្នៃប្រឌិតរបស់ពួកគេអាចរួមចំណែកក្នុងការកសាងទីក្រុងដើម្បីប្រយោជន៍សម្រាប់ប្រជាជនគ្រប់រូបនៅទីនេះ”។

នៅលើពិភពលោក កម្រមានរដ្ឋធានីរបស់ប្រទេសណាដែលមានការរួមផ្សំគ្នានូវតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ ដូចជារដ្ឋធានីហាណូយ ជាមួយនឹងសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប រួមទាំងកេរដំណែលចំនួន ៥.៩២២កន្លែង, បេតិកភណ្ឌវប្បធម៌អរូបី ចំនួន ១.៧៩៣កន្លែង និងភូមិសិប្បកម្មពិសេសចំនួន ១.៣៥០កន្លែង។ ហាណូយគឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានរចនាសម្ព័ន្ធចំនួនប្រជាជនមាស និងជាសហគមន៍ច្នៃប្រឌិតដ៏ធំដែលមានអ្នករចនា សិប្បករ វិចិត្រករ និងសហគ្រិនច្នៃប្រឌិតច្រើន។

ហាណូយបាននិងកំពុងមានសក្ដានុពល និងគុណសម្បត្តិពេញលេញដើម្បីក្លាយជា

សួនបណ្តុះពន្លក ជាបន្លែងប្រមូលផ្តុំគ្នា ដើម្បីលើកកម្ពស់ការច្នៃប្រឌិតវប្បធម៌ បង្កើតផលិតផល និងសេវាកម្មឧស្សាហកម្មវប្បធម៌ប្រកបដោយគុណភាព និងប្រកួតប្រជែងខ្ពស់ក្នុងពិភពលោក ទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ លោក Do Dinh Hong ប្រធានមន្ទីរវប្បធម៌ និងកីឡាហាណូយ បានសង្កត់ធ្ងន់ថា៖ “ទីក្រុងហាណូយបានអនុវត្តសកម្មភាពជាច្រើនដើម្បីលើកកម្ពស់ការរចនាប្រកបដោយភាពច្នៃប្រឌិតក្នុងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ នៃរដ្ឋធានី និងប្រទេសជាតិ។ គួរកត់សម្គាល់ថា ការផ្តល់អាទិភាពដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងនៃកម្មវិធីគោលដៅរបស់ទីក្រុងហាណូយលើការអភិរក្ស ជួសជុល កែលំអ និងពង្រីកនូវតម្លៃបេតិកភណ្ឌនានាក្នុងតំបន់រដ្ឋធានីហាណូយ; រាល់គម្រោង និងសំណង់វប្បធម៌សំខាន់ៗដូចជា៖ បរមរាជវាំងថាំងឡុង វិហារសក្ការៈបូជា Ngo Quyen កំពែង Co Loa...។ សំណង់វប្បធម៌ថ្មីឆ្នើមមានលំហទេសភាពដ៏វិសេសវិសាល ប្រកបដោយអត្តសញ្ញាណដោយឡែករបស់រដ្ឋធានីដោយផ្សាភ្ជាប់ជាមួយការជំរុញការអភិវឌ្ឍទេសចរណ៍ វប្បធម៌ កសាងជនបទថ្មី និងទីក្រុងស៊ីអរិ្យធម៌។ ទីក្រុងក៏សកម្ម ខ្ជាប់ខ្ជួន និងច្នៃប្រឌិតក្នុងការអនុវត្តដំណោះស្រាយលើការអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ក្នុងរដ្ឋធានីដំណាក់កាល ២០២១-២០២៥ ទិសដៅដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥”។

បន្ទាប់ពីត្រូវផ្អាកអស់រយៈពេលពីរឆ្នាំដោយសាររងផលប៉ះពាក់ពីជំងឺកូវីដ-១៩ មកមហោស្រពការរចនាច្នៃប្រឌិតហាណូយឆ្នាំ ២០២២ បានត្រូវបើកឡើងវិញ ជាមួយនឹងមាត្រដ្ឋានដ៏ធំបំផុតដែលមិនធ្លាប់មានទាក់ទងនឹងលំហ ពេលវេលា និងបរិមាណ រួមទាំងភាពសម្បូរបែបរបស់ទម្រង់នៃសកម្មភាព និងព្រឹត្តិការណ៍។ តាមរយៈព្រឹត្តិការណ៍លើកនេះ ទីក្រុងហាណូយមានបំណងចង់ឲ្យប្រជាជនទាំងអស់រួមដៃគ្នាកសាងហាណូយ - ទីក្រុងច្នៃប្រឌិតរបស់ UNESCO; ប្រែក្លាយទីក្រុងហាណូយទៅជារដ្ឋធានីច្នៃប្រឌិតនៃតំបន់អាស៊ីអាគ្នេយ៍ ដែលជាគោលដៅនៃចំណេះដឹង និងគំនិតច្នៃប្រឌិតនៅលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ