វណ្ណកម្មនិងស្នាដៃសិល្បៈពិសេសអំពីលោកប្រធានហូជីមិញ

(VOVWORLD) -  ជីវិតនិងបុព្វហេតុបដិវត្តរបស់លោកប្រធានហូជីមិញ អគ្គមគ្គុទេសដ៏អស្ចារ្យ អ្នកវប្បធម៌ល្បីល្បាញពិភពលោក តែងតែជាប្រធានបទដ៏សម្បូរបែបនិងគួរឲ្យទាក់ទាញសម្រាប់ការតាក់តែងសិល្បៈ។ មានវណ្ណកម្មនិងស្នាដៃសិល្បៈវិសេសវិសាលជាច្រើនស្តីពីលោកប្រធានហូជីមិញបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងដួងចិត្តមហាជន។

វណ្ណកម្មនិងស្នាដៃសិល្បៈពិសេសអំពីលោកប្រធានហូជីមិញ - ảnh 1វិចិត្រករប្រជាជន Nguyen Ngoc Trong ថ្នាក់ថ្នមនូវរូបថត “បណ្តុះបណ្តាលកម្មាភិបាលគឺជាការងារដើមរបស់បក្ស” (រូបថតៈ Ngoc Anh/VOV5)

បរិមាណវណ្ណកម្មនិងស្នាដៃសិល្បៈ ស្តីអំពីលោកប្រធានហូជីមិញ គឺមិនអាចគណនាបានទេប៉ុន្តែ គេប៉ាន់ស្មានថាមានស្នាដៃរាប់ពាន់ ហើយបរិមាណទាំងនេះ នឹងមានច្រើនទៀតនាពេលអនាគត។ ស្នាដៃសិល្បៈឆ្នើមអំពីលោក គឺសម្បូរបែប ដោយប្រមូលផ្តុំអក្សរសិល្ប៍គ្រប់ប្រភេទ រួមមាន៖ អក្សរសាស្ត្រ វិចិត្រកម្ម រូបចម្លាក់ ស្ថាបត្យកម្ម ល្ខោននិងភាពយន្ត។

ក្នុងវិស័យរូបចម្លាក់ ជាពិសេស គឺក្បាច់ចម្លាក់ចំនួនពីរអំពីបក្ស និងលោកប្រធានហូជីមិញ ជាមួយនឹងបុព្វហេតុបណ្តុះបណ្តាល និងបំប៉ន់កម្មាភិបាល ត្រូវបានគេព្យួរនៅបណ្ឌិត្យសភានយោបាយជាតិ ហូជី មិញមានទីតាំងនៅរដ្ឋធានីហាណូយ។ សមាគមសិប្បករ ដែលជាសិប្បករពូកែ នៅទីក្រុងហាណូយបានឆ្លាក់ដោយដៃលើវត្ថុធាតុជាស្ពាន់ក្រហមអស់រយៈពេលជិត ២ ឆ្នាំ។ សិប្បករប្រជាជន Nguyen Ngoc Trong ដែលទទួលបន្ទុកឆ្លាក់ក្បាច់ចម្លាក់ពីរផ្ទាំងពោលខាងលើបានឲ្យដឹងថា៖ “ផ្ទាំងក្បាច់ចម្លាក់នីមួយៗមានទំហំ ១២ ម៉ែត្រការ៉េ។  ក្បាច់ចម្លាក់ដំបូង គឺជារូបភាព លោកប្រធានហូជីមិញ និងដំបូន្មាន របស់លោកប្រធាន ដោយកការបណ្តុះបណ្តាល កម្មាភិ បាលគឺជាការងារប្ញសគល់របស់បក្ស និងហត្ថលេខារបស់លោកប្រធានហូ ជីមិញ។ ក្បាច់ចម្លាក់ទី ២ មានឈ្មោះ ថា កសាងប្រទេសឱ្យកាន់តែសម្បូរ ធូធារនិងកាន់តែស្រស់ស្អាតដូចបំណងប្រាថ្នារបស់លោកប្រធាន ហូជីមិ ញ”។

ទន្ទឹមជាមួយគ្នានោះ បទចម្រៀងដែលសរសេរអំពីលោកប្រធានហូជីមិញតែងតែទទួលបានប្រជាប្រិយភាពក្នុងវិស័យតន្រ្តីវៀតណាម។ ក្នុងចំណោមការតែងនិពន្ធ បទចំរៀងជាច្រើននោះ គឺបទចម្រៀង “ហូជីមិញ-ឈ្មោះរបស់លោកគឺស្រស់ស្អាតបំផុត” របស់តន្ត្រីករ Tran Khiet Tuong និពន្ធនាឆ្នាំ ១៩៦០ គឺជាចម្រៀងមួយក្នុងចំណោមបទចម្រៀងដែលពិរោះបំផុតស្តីពីលោកប្រធានហូជីមិញ។

វណ្ណកម្មនិងស្នាដៃសិល្បៈពិសេសអំពីលោកប្រធានហូជីមិញ - ảnh 2 វណ្ណកម្ម លោកអ៊ំហូជាមួយប្អូនកុមារ 

មិនត្រឹមតែជនជាតិវៀតណាម ប៉ុណ្ណោះទេ សូម្បីតែជនបរទេសផងក៏រមានស្នាដៃសិល្បៈអំពីលោកប្រធានហូជី មិញដែរ។ នាពេលថ្មីៗនេះ គណៈកម្មការឃោសនាអប់រំមជ្ឈិមបានប្រគល់រង្វាន់ដល់សមូហភាព និងបុគ្គល ដែលទទួលបានសមិទ្ធិផលក្នុងសកម្មភាពតែងនិពន្ធនិងផ្សព្វផ្សាយស្នាដៃអក្សរសាស្ត្រ សិល្បៈនិងសារព័ត៌ មានលើប្រធានបទ “ការរៀនសូត្រនិងធ្វើតាមមនោគមវិជ្ជា សីល ធម៌ និងរចនាបទរបស់លោកប្រធាន ហូជី មិញ” ដំណាក់កាល ២០១៨-២០២០។

ជីវិតនិងអាជីពរបស់លោកប្រធានហូជីមិញតែងតែជាប្រភពនៃមនោសញ្ចេតនាគ្មានទីបញ្ចប់សម្រាប់សិល្បករនិងអ្នកនិពន្ធ។ ស្នា ដៃនិមួយៗ ស្តីពីលោកប្រធានហូជីមិញ មិនត្រឹមតែជាលទ្ធផលបានពីកម្លាំងពលកម្មក្នុងការច្នៃប្រឌិតសិល្បៈប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការបញ្ជាក់ពីតម្លៃវប្បធម៌ កម្លាំងរស់ជាអមតៈនៃមនោគមវិជ្ជា សីលធម៌ និងរចនា បទហូជីមិញទៀតផង។ ឥឡូវនេះ លោកប្រធានហូជីមិញបានលាចាកលោកទៅហើយ ប៉ុន្តែលោកនៅតែរស់នៅក្នុងដួងចិត្តរបស់ប្រចជាជនវៀតណាមនិងមិត្តភក្តិអន្តរជាតិជានិច្ច តាមរយៈស្នាដៃសិល្បៈឆ្នើមអំពីលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ